backup og meta

សញ្ញាទាំង៩បញ្ជាក់ថាកូនឆាប់មានប្រតិកម្មខាង​ផ្លូវចិត្ត ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សញ្ញាទាំង៩បញ្ជាក់ថាកូនឆាប់មានប្រតិកម្មខាង​ផ្លូវចិត្ត ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​ដែល​​ឆាប់​មានប្រតិកម្ម អាច​​មាន​ប្រតិកម្ម​នឹង​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន និង​មាន​អត្តចរិត​ខុស​ប្លែក​ពី​ក្មេង​ឯ​ទៀត​។ ក្មេង​ប្រភេទ​នេះ ងាយ​​រំជើបរំជួល តែង​អាណិត​គេ សុភាព​រាបសា និង​ឆ្ងល់​ច្រើន។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​អៀនខ្មាស​ ឬ​ភ័យ​ខ្លាច​ច្រើន ប៉ុន្តែ​ត្រូវ​ការ​ក្តី​ស្រលាញ់​ និង​ការ​គាំទ្រ​ពី​ប៉ា​ម៉ាក់​ ដើម្បី​ឲ្យ​ខ្លួន​មាន​ភាព​ជឿជាក់​​នឹង​សមត្ថភាព​ខ្លួន​ឯង។ បើ​កូន​របស់​ប៉ា​ម៉ាក់​ជា​ក្មេង​ដែល​​ឆាប់​អន់​ចិត្ត ឬ​ងាយប្រតិកម្ម​នឹង​រឿង​អ្វី​មួយ​ យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​អារម្មណ៍​របស់​កូន។

[embed-health-tool-child-growth-chart]

សញ្ញា​ទាំង៩​បញ្ជាក់​ថា​កូន​ជា​ក្មេង​ដែល​​ឆាប់​មានប្រតិកម្មខាងផ្លូវចិត្ត​

  • ពូកែ​អាណិត​អ្នក​ដទៃ
  • និយាយ​ច្រើន
  • ចូលចិត្ត​នៅ​តែ​ម្នាក់​ឯង
  • ខិតខំ​ប្រឹង​ប្រែង​បំពេញ​កិច្ចការ​របស់​ខ្លួន
  • ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ជឿ​លើ​អារម្មណ៍​របស់​ខ្លួន
  • យល់​ដឹង​ពី​ចិត្ត​មនុស្ស​ច្បាស់​
  • ស្រលាញ់​សត្វ​
  • សួរ​សំណួរ​ច្រើន
  • មិន​ចូលចិត្ត​​មើល​រឿង​បែប​រន្ធត់​។

ការពារកូនជ្រុល១

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ប៉ា​ម៉ាក់​អាច​ជួយ​កូនដោយ​វិធី​ណា?

  • ស្វែង​យល់​ពី​អារម្មណ៍​របស់​កូន​
  • ទោះ​ជា​ប៉ា​ម៉ាក់​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​កូន​ឆាប់​អន់​ចិត្ត ឬ​ងាយ​មាន​ប្រតិកម្មខាង​ផ្លូវចិត្ត​ក៏ដោយ​​ ក៏​យើង​មិន​គួរ​ព្យាយាម​ផ្លាស់ប្ដូរ​កូន​ដែរ ពីព្រោះ​ទង្វើ​នេះ​ធ្វើ​ឲ្យ​ក្មេង​កាន់​តែ​រក្សា​គម្លាត​ពី​យើង​ និង​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ឆ្គង​កាន់​តែ​ខ្លាំង
  • ប្រាប់​ឲ្យ​កូន​ដឹង​ថា​យើង​នៅ​តែ​ស្រលាញ់​ និង​យក​ចិត្ត​ទុក​ចិត្ត​ចំពោះ​កូន
  • ជួយ​ណែនាំ​កូន​​​ឲ្យ​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត និង​ចេះ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ
  • បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​អារម្មណ៍ ដូចជា​ដកដង្ហើម​ឲ្យ​វែងៗ​នៅ​ពេល​ដែល​ប្រឈម​នឹង​រឿងរ៉ាវ​តក់ស្លុត​ណា​មួយ ក្នុង​ករណី​ដែល​ប៉ា​ម៉ាក់​មិន​នៅ​ក្បែរ​កូន
  • ផ្ដោត​ទៅ​លើ​ភាព​ខ្លាំង​របស់​កូន និង​ជួយ​កូន​ក្នុង​ការ​ហ្វឹកហាត់​ខ្លួន​ឲ្យ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់​តែ​ខ្លាំង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Support Your Highly Sensitive Child

https://www.pbs.org/parents/thrive/how-to-support-your-highly-sensitive-child

Two Powerful Parenting Strategies to Help Your Highly Sensitive Child Thrive

https://connectedfamilies.org/helping-highly-sensitive-child/

Parenting the Highly Sensitive Child

https://www.thefold.org.uk/2019/11/parenting-the-highly-sensitive-child/

​​​

កំណែ​ប្រែបច្ចុប្បន្ន

29/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

សញ្ញាព្រមានទាំង ៧ នៃបញ្ហាគាំងបេះដូងភ្លាមៗលើកុមារ ប៉ាម៉ាក់គួរប្រយ័ត្ន!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម