backup og meta

កម្តៅកូនប៉ុន្មានទើបហៅថាឈឺ? នេះជាកម្រិតសីតុណ្ហភាពពីត្រជាក់ ទៅក្ដៅខ្លាំង!

កម្តៅកូនប៉ុន្មានទើបហៅថាឈឺ? នេះជាកម្រិតសីតុណ្ហភាពពីត្រជាក់ ទៅក្ដៅខ្លាំង!

កម្ដៅ​ខ្លួន​កូន​ប៉ុនណា នៅតែ​ជា​ប្រធានបទ​ពេញ​និយម​សម្រាប់​ប៉ា​ម៉ាក់ ដោយ​អ្នក​ខ្លះ​មាន​ការ​វាស់​កម្ដៅ​ដោយ​ឧបករណ៍​ត្រឹមត្រូវ និង​ខ្លះ​ទៀត​ត្រឹម​យក​ដៃ​ទៅ​ប៉ះ​ស្ទាប ហើយ​សន្និដ្ឋាន​ថា​ត្រជាក់ ឬ​ក្ដៅ​ទៅ​ហើយ។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​វាស់​កម្ដៅ​កូន​បាន​ត្រឹមត្រូវ គឺ​យក​ទែរម៉ូម៉ែត្រមក​គាប​ក្លៀក តែ​បច្ចុប្បន្ន​ទែរម៉ូមែត្រ​ទំនើប​ជាង​មុន​ទៅ​ទៀត​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​គាប​ក្លៀក​យូរ​ទៀត​ឡើយ គ្រាន់តែ​មៀមក្នុងមាត់ បាញ់​ថ្ងាស ឬ​ត្រចៀក​ក៏​អាច​ដឹង​កម្ដៅ​ដូច​គ្នា ដូចនេះ​អាណាព្យាបាល​អាច​ទិញ​មួយ​យក​មក​ប្រើ​នៅ​ផ្ទះ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

នៅ​ពេល​យក​ទែរម៉ូម៉ែត្រ​វាស់​កម្ដៅ​រួច ហើយ​ឃើញ​ថា​កម្ដៅ​លើស​ពី ៣៧.៥ អស្សាសេ នោះ​យើង​អាច​បញ្ចុក​ថ្នាំបញ្ចុះកម្តៅ​កូន​បាន បន្ទាប់​មក​យក​កន្លែង​ជ្រលក់​ទឹក​ជូត​ដើម្បី​ឲ្យ​ឆាប់​ថយ​កម្ដៅ ហើយ​ចំណុច​សំខាន់​វេជ្ជបណ្ឌិត​រូប​នោះ​សង្កត់​ធ្ងន់​ថា ថ្នាំ​បញ្ចុះ​កម្ដៅ​ដែល​ជា​ពពួក​ប៉ារ៉ាសេតាមុល​នោះ ផឹក​រួច​ហើយ​មិន​អាច​ត្រជាក់​​ភ្លាម​ទេ តែ​វា​នឹង​ជួយ​ទប់​មិន​ឲ្យ​កម្ដៅ​ឲ្យ​កើន​ឡើង​ទៀត។

[embed-health-tool-baby-poop-tool]

ក្រៅ​ពី​លេប​ថ្នាំ ជូត​ខ្លួន ការ​ចំហ​ខ្លួន​ដោយ​គ្មាន​សម្លៀកបំពាក់ ឬ​ស្លៀក​ពាក់​ស្ដើង​ៗ ព្រម​ជាមួយ​សីតុណ្ហភាព​ជុំវិញ​ខ្លួន​មាន​ខ្យល់​ចេញ​ចូល ក៏​ជា​វិធី​ជួយ​ឲ្យ​កូន​ចុះ​កម្ដៅ​ដែរ ចៀសវាង​ដណ្ដប់ ឬ​ឃ្លុំ​ខ្លួន។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ៤-៦ ម៉ោង​ក្រោយ​លេបថ្នាំ បើ​កម្ដៅ​នៅតែ​មិន​ថយ ហើយ​បន្តកើន​ឡើង​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន និង​ស្វែង​រក​មូលហេតុ​ដទៃ​ទៀត​នាំ​ឲ្យ​កូន​ក្ដៅ​ខ្លួន។

ក្តៅខ្លួន

ចំពោះ​កម្ដៅ​ខ្លួន​កូន​មាន​ចាប់ពី៖

– កម្ដៅ ៣៥ អស្សាសេ ត្រជាក់​ខ្លាំង

– កម្ដៅ ៣៦-៣៧.៥ អស្សាសេ ជា​កម្ដៅ​ធម្មតា

– កម្ដៅ ៣៧.៥-៣៩.៥ អស្សាសេ​ ក្ដៅ​ខ្លួន

– កម្ដៅ ៣៩.៥-៤០ អង្សាសេ​ ក្ដៅ​ខ្លាំង

– កម្ដៅ ៤១ អង្សាសេ ក្ដៅ​ខ្លាំង​បំផុត

ជាចុងក្រោយ​លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ឲ្យ​ថ្នាំ​កូន​ត្រឹមត្រូវ​ចន្លោះ ៤-៦ ម៉ោង និង​កម្រិត​ដូស​ទៅ​តាម​ទម្ងន់​ផង​ដែរ។ ក្នុង​អំឡុង​ពេល​កូន​ក្ដៅ​ខ្លួន​កុំ​ឲ្យ​ថ្នាំ​លើស​កម្រិត ព្រោះ​បើ​ហួស​កូន​អាច​ពុល និង​ស្លាប់​ដោយសារ​ថ្នាំ​ទៅ​វិញ​ក៏​មាន​ដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fever in children

https://www.healthdirect.gov.au/fever-and-high-temperature-in-children

Soaring temperatures in South Asia can put children’s health in danger, UNICEF warns

https://www.unicef.org/press-releases/soaring-temperatures-south-asia-can-put-childrens-health-danger-unicef-warns

76 per cent of children exposed to extreme high temperatures in South Asia – UNICEF

https://www.unicef.org/rosa/press-releases/76-cent-children-exposed-extreme-high-temperatures-south-asia-unicef

កំណែ​ប្រែបច្ចុប្បន្ន

18/10/2024

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពេលកូនក្ដៅខ្លួនម៉េចបានសុលតាមគូទឆាប់ត្រជាក់ជាងថ្នាំលេប?

គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 18

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម