មូលហេតុអ្វីបានក្មេងក្តៅខ្លួន? ហើយមានសញ្ញាគ្រោះថ្នាក់អ្វីខ្លះដែលប៉ាម៉ាក់គួរស្វែងយល់? កាលណាយើងវាស់កម្តៅក្នុងខ្លួនក្មេង ដោយទែរម៉ូម៉ែត្រ ឃើញលើសពី ៣៨ អង្សារសេ នោះចាត់ទុកថា ក្មេងក្តៅខ្លួនហើយ។
ករណីក្មេងក្តៅខ្លួនត្រូវនាំទៅជួបពេទ្យ
– ទារកអាយុតិចជាង ៣ខែ ដែលត្រូវតែស្វែងរកជំងឺផ្សេងៗរបស់វា ជាពិសេសជំងឺមកពីបាក់តេរី ដែលត្រូវព្យាបាលច្បាស់លាស់។
– កុមារមានកម្តៅលើសពី ៤០អង្សារសេ និងក្នុងករណីកុមារមិនធន់បាននឹងកម្តៅខ្លាំង ដូចជាអស់កម្លាំងខ្លាំង សន្លឹម មិនញ៉ាំអាហារ ឬប្រកាច់។ល។ តែកុមារភាគច្រើនអាចទ្រាំទ្រនឹងកម្តៅខ្លាំងបាន។
– ពេលកុមារក្តៅខ្លួនលើសពី៣ថ្ងៃ។
[health-tool template="baby-poop-tool"]
សកម្មភាពមួយចំនួនដែលម៉ាក់ប៉ាត្រូវធ្វើពេលកូនក្តៅខ្លួន ដើម្បីឲ្យកម្តៅឆាប់ថយចុះមកធម្មតាវិញ
– ស្រឡាបទឹក ឬជូតនឹងកន្សែងសើម និងដោះសម្លៀកបំពាក់កុមារ ដើម្បីឲ្យត្រូវខ្យល់ក្នុងបរិយាកាស
– កម្ដៅលើសពី៣៨ អង្សារសេកន្លះ ទើបឲ្យថ្នាំបញ្ចុះកម្តៅ រាល់ ៦ម៉ោងម្តង
– មិនត្រូវរុំ ឬដណ្តប់ភួយពេលកុមារក្តៅខ្លួនឡើយ
– ព្យាយាមឲ្យកុមារញ៉ាំទឹកឲ្យច្រើន ឬក៏ញ៉ាំចំណីធម្មតា
– ការដាក់សេរ៉ូម មិនមែនសម្រាប់បន្ថយកម្តៅឡើយ ពេទ្យអាចប្រើលុះណាតែក្មេងញ៉ាំពុំបាន
– កុំប្រើថ្នាំផ្សះដោយខ្លួនឯង។























