Flu B ជាប្រភេទវីរុសគ្រុនផ្តាសាយ ដែលកើតតែលើមនុស្សយើងប៉ុណ្ណោះ ហើយរោគសញ្ញានៃជំងឺនេះ រួមមានគ្រុនក្តៅ ក្អក និងឈឺក្បាល។ Flu B ក៏ជាជំងឺឆ្លងតាមរដូវកាល ដូចទៅនឹង Flu A ដែរ ហើយអាចបង្កជាជំងឺធ្ងន់ធ្ងរថែមទៀតផង។ ជាទូទៅ Flu B ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម ហើយអាចបណ្តាលឲ្យកុមារកើតមានរោគសញ្ញាទាក់ទងនឹងរាងកាយទាំងមូល។
រោគសញ្ញាទាំងនេះ ស្រដៀងទៅនឹងការបង្ករោគលើផ្លូវដង្ហើមដទៃទៀត ប៉ុន្តែវាអាចមានសភាពធ្ងន់ធ្ងរជាង ហើយក៏អាចបណ្តាលឲ្យមានផលវិបាក ដូចជាជំងឺរលាកទងសួត ឬរលាកសួត ហើយនឹងកាន់តែយ៉ាប់យ៉ឺនសម្រាប់ក្មេងដែលមានជំងឺហឺតស្រាប់។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ប្រសិនបើកូនកើតជំងឺ Flu B តើប៉ាម៉ាក់គួរធ្វើបែបណា?
- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
- សម្រាកឲ្យបានគ្រប់គ្រាន់
- ញ៉ាំថ្នាំបំបាត់ក្តៅខ្លួនតាមការណែនាំរបស់គ្រូពេទ្យ
- ឬប្រើប្រាស់សេរ៉ូក្អក ឬស្ព្រៃយ៍បាញ់បំបាត់ឈឺកតាមវេជ្ជបញ្ជាត្រឹមត្រូវ។
ក្នុងករណីដែលកូនមានអាការៈទាំងនេះ ប៉ាម៉ាក់កុំបង្អង់យូរ គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ
- ក្តៅខ្លួនខ្លាំង
- ដកដង្ហើមខ្លីៗ
- ពិបាកដង្ហើម។