backup og meta

អ្នកខ្វះគ្រាប់ឈាមក្រហម អាចសាកល្បងអាហារទាំង ៣ប្រភេទនេះ

អ្នកខ្វះគ្រាប់ឈាមក្រហម អាចសាកល្បងអាហារទាំង ៣ប្រភេទនេះ

របប​អាហារ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​កោសិកា​​គ្រាប់​ឈាម​ក្រហម​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ជួប​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​​ ឬ​មាន​កោសិកា​គ្រាប់​ឈាម​ក្រហម​​តិចតួច​ ​ដោយ​សារ​​កង្វះ​សារធាតុ​ចិញ្ចឹម។ ប្រសិនបើ​យើង​​ឧស្សាហ៍​ប្រឈម​នឹង​បញ្ហា​កោសិកា​ឈាម​ក្រហម​ទាប​ អម​ជាមួយ​នឹង​​រោគសញ្ញា​ដូចជា អស់កម្លាំង ខ្សោយ​ ដកដង្ហើម​ខ្លី​ៗ ចង្វាក់​បេះដូង​លោត​ញាប់​ ឬ​វិលមុខ​ យើង​គួរ​បំពេញ​​បន្ថែម​គ្រាប់​ឈាម​ក្រហម​ជាមួយ​នឹង​ការ​ញ៉ាំ​អាហារ​​ល្អ​ៗ​ទាំង​នេះ​។

​​១. អាហារ​សម្បូរ​ជាតិ​ដែក​

ខួរ​ឆ្អឹង​របស់​យើង​ត្រូវការ​ជាតិ​ដែក​ ដើម្បី​បង្កើត​Hemoglobin ជា​ប្រូតេអ៊ីន​ដែល​មាន​ជាតិ​ដែក​នៅ​ក្នុង​កោសិកា​​គ្រាប់​ឈាម​ក្រហម​ និង​មាន​តួនាទី​ផ្ទុក​អុកស៊ីសែន​ ក៏​ដូចជា​កាបូនឌីអុកស៊ីត​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​បំពេញ​ជាតិ​ដែក​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ជាមួយ​នឹង​៖

  • សាច់​គ្មាន​ខ្លាញ់៖ សាច់​គោ សាច់​ចៀម​
  • គ្រឿង​ក្នុង​សត្វ​៖ថ្លើម​ តម្រង​នោម​
  • គ្រឿង​សមុទ្រ៖ អ័យស្ទ័រ មឹក ក្ដាម​
  • ត្រី៖ ត្រី​សាឌីន
  • បន្លែ៖ ផ្សិត ដំឡូង​បារាំង​​ជាមួយ​សំបក​ ស្ពៃ​ពួយ​ឡេង គីម​ឈី
  • ផ្លែឈើ៖ ផ្លែ​ប៉េស​ក្រៀម​ ផ្លែ​ព្រូន​ ផ្លែ​ទម្លាប់​
  • គ្រាប់​ធញ្ញជាតិ៖ គ្រាប់​អាល់ម៉ុន ​គ្រាប់​ស្វាយ​ចន្ទី​
  • គ្រាប់​ពូជ៖ ​គ្រាប់​ល្ពៅ​ គ្រាប់​ផ្កា​ឈូក​រ័ត្ន គ្រាប់​ជី​។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. អាហារ​​សម្បូរ​វីតាមីន​B12

ជាមួយ​គ្នា​នេះ​ដែរ កង្វះ​វីតាមីន​B12 ​អាច​​ធ្វើ​ឲ្យ​ការ​ផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម​មិន​មាន​ប្រសិទ្ធភាព ​​ដែល​នាំ​ឲ្យ​យើង​កើត​ជំងឺ​​​ស្លេកស្លាំង។ ​ជា​ទូទៅ​ ពពួក​អាហារ​ដែល​ផ្ទុក​វីតាមីន​B12 ​មាន​ដូចជា​សាច់​គ្មាន​ខ្លាញ់ សរីរាង្គ​សត្វ គ្រឿង​សមុទ្រ។ លើស​ពី​នេះ ​ទឹក​ដោះ​គោ ឈីស និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ ក៏​ជា​ប្រភព​នៃ​វីតាមីន​B12 ​ដែល​មិន​អាច​ខ្វះ​បាន​​ដែរ​។ ​

អត្ថបទគួរអាន៖

​​៣. អាហារ​សម្បូរ​​ជាតិ​ហ្វូឡេត​

ហ្វូឡេត ឬ​វីតាមីន​B9 ​ជា​សារធាតុ​ចិញ្ចឹម​មួយ​ផ្សេង​ទៀត​ ដែល​ចាំបាច់​សម្រាប់​កោសិកា​គ្រាប់​ឈាម​ក្រហម​។ ដូច​​ទៅ​នឹង​វីតាមីន​B12 ហ្វូឡេត​មាន​តួនាទី​​​ក្នុង​ការ​ចម្លង​DNA ​ដែល​ជា​ដំណាក់កាល​​ដ៏​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ថ្មី​ៗ។ ​ជា​ទូទៅ ហ្វូឡេត​ផ្ទុក​នៅ​ក្នុង​អាហារ​រុក្ខជាតិ និង​សាច់​សត្វ​ជា​ច្រើន​ប្រភេទ​​ដែល​ដូច​ទៅ​នឹង​ជាតិ​ដែក​ ក៏​ដូចជា​វីតាមីន​B12។ អាហារ​ដែល​មាន​ជាតិ​ហ្វូឡេត​​ ​មាន​ដូចជា​សាច់​គ្មាន​ខ្លាញ់​ សាច់​ត្រី គ្រឿង​សមុទ្រ ស៊ុត​ និង​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ។ ចំណែក​ឯ​​ ពោត​បារាំង ខាត់ណាខៀវ ផ្លែ​បឺរ ត្របែក ក្រូច​ ស្វាយ​ ល្ហុង ទទឹម​ ក៏​ដូចជា​គ្រាប់​ធញ្ញជាតិ​ចម្រុះ​ សុទ្ធ​តែ​ជា​របប​អាហារ​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។

គ្រាប់ឈាម២

ចំណុចសំខាន់

របប​អាហារ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​កោសិកា​​គ្រាប់​ឈាម​ក្រហម​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ជួប​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​​ ឬ​មាន​កោសិកា​គ្រាប់​ឈាម​ក្រហម​​តិចតួច​ ​ដោយ​សារ​​កង្វះ​សារធាតុ​ចិញ្ចឹម។ របប​អាហារ​៣ ប្រភេទ​ ដែល​អាច​ជួយ​បង្កើន​គ្រាប់​ឈាម​​ មាន​ដូចជា៖
  • អាហារ​សម្បូរ​ជាតិ​ដែក
  • អាហារ​ដែល​សម្បូរ​វីតាមីន​B12
  • អាហារ​សម្បូរជាតិ​ហ្វូឡេត

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

3 Types of Foods to Eat to Increase Red Blood Cells

https://www.livestrong.com/article/349946-foods-to-eat-to-increase-red-blood-cells/

9 Foods That May Help Increase Haemoglobin

​​​​​https://www.ndtv.com/food/9-foods-that-can-help-increase-haemoglobin-1828770

Healthy eating: Foods that help to enhance blood circulation

https://www.bangkokhearthospital.com/en/content/blood-nourishing-food

Anemia: How Food and Vitamins Can Help

https://www.winchesterhospital.org/health-library/article?id=14683

Foods high in iron

https://www.healthdirect.gov.au/foods-high-in-iron

កំណែ​ប្រែបច្ចុប្បន្ន

28/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត

កូនកើតមកមានជំងឺឈាមម្យ៉ាងនេះ ៧០% ដោយសារតំណពូជពីម្តាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម