ក្ដីបារម្ភរបស់អ្នកជំងឺទឹកនោមផ្អែមអាចឆ្ងល់ថាតើត្រូវធ្វើម៉េចដើម្បីការពារថ្លើមឲ្យនៅមានសុខភាពល្អ។ ជំងឺទឹកនោមផ្អែមអាចបង្កជាហានិភ័យឲ្យកើតមានជំងឺខ្លាញ់រុំថ្លើមដោយមិនបង្កពីគ្រឿងស្រវឹង(nonalcoholic fatty liver disease) ។ ជំងឺខ្លាញ់រុំថ្លើមដោយមិនបង្កពីគ្រឿងស្រវឹង គឺការកកើតមានខ្លាញ់លើសនៅថ្លើមទោះបីជាយើងមិនផឹក ឬផឹកគ្រឿងស្រវឹងតិចតួច។
បញ្ហានេះកើតឡើងយ៉ាងតិចពាក់កណ្ដាលចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ កត្តាវេជ្ជសាស្ត្រមួយចំនួនទៀតដូចជាកូលេស្តេរ៉ូលខ្ពស់ និងសម្ពាធឈាមខ្ពស់ ក៏ធ្វើឲ្យមានហានិភ័យខ្ពស់កើតជំងឺខ្លាញ់រុំថ្លើមដោយមិនបង្កពីគ្រឿងស្រវឹងនេះដែរ។ ជំងឺខ្លាញ់រុំថ្លើម អាចកើតមានដោយមិនចេញរោគសញ្ញា ប៉ុន្តែអាចបង្កឲ្យមានហានិភ័យវិវត្តទៅជារលាកថ្លើម និងក្រិនថ្លើម។ ដូចគ្នាដែរ ជំងឺនេះ ក៏អាចមានទំនាក់ទំនងក្នុងការធ្វើឲ្យមានហានិភ័យកើតជំងឺមហារីកថ្លើម ជំងឺបេះដូង និងជំងឺតម្រងនោមដែរ។

ជំងឺខ្លាញ់រុំថ្លើម ក៏អាចជាមូលហេតុនាំឲ្យកើតមានជំងឺទឹកនោមផ្អែមប្រភេទ២ដែរ។ ក្នុងករណីយើងមានបញ្ហាទាំងពីរនេះព្រមគ្នា ការគ្រប់ជំងឺទឹកនោមផ្អែមប្រភេទ២ មិនបានល្អ អាចធ្វើឲ្យជំងឺខ្លាញ់រុំថ្លើមកាន់តែធ្ងន់ធ្ងរ។ គួរធ្វើដូចម្ដេចដើម្បីការពារបញ្ហានេះបាន?
ករណីទើបតែដឹងថាខ្លួនមានជំងឺទឹកនោមផ្អែម គ្រូពេទ្យអាចណែនាំឲ្យឆ្លុះអេកូ ដើម្បីមើលថ្លើម និងត្រូវតាមដានការធ្វើតេស្តឈាមជាទៀងទាន់ដើម្បីដឹងពីដំណើរការថ្លើមផងដែរ។
ស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែម៖