ជំងឺមហារីករោគស្ត្រី ជាជំងឺមហារីកបំពង់បន្តពូជរបស់ស្ត្រីទាំងមូល ដែលរួមមានទ្វារមាស ស្បូន ឬដៃស្បូន។ បែបបទរស់នៅមួយចំនួន អាចបង្កើនហានិភ័យនៃជំងឺមហារីកប្រភេទនេះបាន។ ដូច្នេះហើយ ស្រីៗយើងគួរកាត់បន្ថយកត្តាហានិភ័យ ដោយការផ្លាស់ប្ដូរបែបបទរស់នៅទាំងនេះ។
១. ធាត់ជ្រុល
ការធាត់ជ្រុល បានកើនឡើងលើស្ត្រីដល់ទៅ៣ដងចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០១៦។ ពិតណាស់ សន្ទស្សន៍ម៉ាសរាងកាយខ្ពស់ ទាក់ទងនឹងការកើនឡើងនៃអត្រាស្លាប់ដោយជំងឺមហារីករោគស្ត្រី។ បន្ថែមពីនេះ ការធាត់ជ្រុលក៏អាចបង្កឲ្យមានហានិភ័យនៃបញ្ហាសម្ពាធឈាមខ្ពស់ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ កម្រិតកូលេស្តេរ៉ូលល្អទាប ដែលជារោគសញ្ញានៃជំងឺមេតាប៉ូលីស ព្រមទាំងផ្សារភ្ជាប់ទៅ នឹងជំងឺមហារីកស្បូន។
២. ជក់បារី
ជាមួយគ្នានេះដែរ ការជក់បារីជាកត្តាហានិភ័យមួយទៀត ដែលបង្កើនឱកាសនៃការកើតជំងឺមហារីកលើស្ត្រី។ ជាក់ស្ដែង ជក់បារីធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលអាចធ្វើឲ្យគ្នាយើងងាយប្រឈមនឹងការឆ្លងវីរុសHPV ជាមេរោគដែលអាចបង្កជំងឺមហារីកដ៏កាចសាហាវចំនួន ៦ប្រភេទ មានដូចជា មហារីកមាត់ស្បូន មហារីករន្ធគូទ មហារីកទ្វារមាស មហារីកបបូរទ្វារមាស និងមហារីកបំពង់អាហារ (មាត់ និងក)។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប
៣. រួមភេទដោយមិនបានការពារ
សកម្មភាពគ្រោះថ្នាក់មួយចំនួន ដូចជារួមភេទដោយមានដៃគូច្រើន និងរួមភេទដោយមិនបានការពារ សុទ្ធតែអាចបង្កើនហានិភ័យនៃជំងឺកាមរោគ ដូចជាជំងឺអេដស៍ វីរុសHPV និងដុះសាច់លើប្រដាប់ភេទ (Genital warts) ជាដើម។ កត្តាទាំងនេះ បង្កើនហានិភ័យនៃជំងឺមហារីកលើស្ត្រីដោយមិនដឹងខ្លួន។ ហេតុនេះហើយ ស្រីៗយើងគួររួមភេទដោយមានការការពារជានិច្ច ដើម្បីបញ្ចៀសការឆ្លងវីរុសផ្សេងៗ ក៏ដូចជាការមានផ្ទៃពោះដោយមិនបានត្រៀមផងដែរ។
ចំណុចសំខាន់
- ធាត់ជ្រុល
- ជក់បារី
- រួមភេទដោយមិនបានការពារ។
[embed-health-tool-bmi]