backup og meta

សញ្ញាព្រមានទាំង៥នៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សញ្ញាព្រមានទាំង៥នៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​ក្នុង​ដំណាក់កាល​ដំបូង ឬ​ត្រៀម​កើត​ជំងឺ​មហារីក​មាត់​ស្បូន អាច​នឹង​ពុំ​មាន​រោគសញ្ញា​ណា​មួយ​ឡើយ រហូត​ដល់​ជំងឺ​មហារីក​កាន់​តែ​រីករាលដាលនិង​លូតលាស់​ទៅ​ក្នុង​ជាលិកា​ក្បែរ​ៗ។ ពិត​ណាស់​ ប្រសិនបើ​យើង​រក​ឃើញ​ជំងឺ​មហារីក​ដ៏​សាហាវ​មួយ​នេះ​បាន​​ទាន់​ពេលវេលា នោះ​ឱកាស​ព្យាបាល​ជា​សះស្បើយ​ក៏​មាន​ច្រើន​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គួរ​រៀន​សង្កេត​ពី​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​​បង្ហាញ​ពី​​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។​

មហារីកមាត់ស្បូន៨

​​​រោគសញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​​ភាគ​ច្រើន​ រួម​មាន៖

  • ធ្លាក់​ឈាម​ពី​ទ្វារ​មាស​មិន​ប្រក្រតី ដូចជា​ធ្លាក់​ឈាម​ក្រោយ​ពេល​រួម​ភេទ ធ្លាក់​ឈាម​ក្រោយ​ចូល​ដល់​វ័យ​អស់​រដូវ ធ្លាក់​ឈាម​​នៅ​ចន្លោះ​វដ្ដ​រដូវ ឬ​មក​រដូវ​ដែល​មាន​រយៈពេល​យូរ​ជាង ឬ​ច្រើន​ជាង​ធម្មតា។
  • ឈឺចាប់​នៅ​ពេល​​រួម​ភេទ
  • ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក

សញ្ញា​ព្រមាន​សំខាន់​ៗ​ទាំង​៥​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ដែល​ស្រី​ៗ​គួរ​ដឹង៖

  • រមាស់​ ឬ​ក្រហាយ​នៅ​ក្នុង​ទ្វារ​មាស
  • ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ពោះ
  • អស់​កម្លាំង​ដោយ​គ្មាន​មូលហេតុ
  • នោម​​ញឹកញាប់ ឬ​ឈឺ​នោម​ភ្លាម​ៗ
  • ហើម​ពោះ។

[embed-health-tool-ovulation]

សញ្ញា​ និង​រោគសញ្ញា​ខ្លះ​ៗ នៅ​ពេល​ដែល​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ រួម​មាន​៖

  • ហើម​ជើង
  • ពិបាក​នោម​ ឬ​បន្ទោបង់
  • នោម​ឈាម

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Five Warning Signs of Cervical Cancer

https://moffitt.org/taking-care-of-your-health/taking-care-of-your-health-story-archive/five-warning-signs-of-cervical-cancer/

What is cervical cancer?

https://www.cancer.org.au/cancer-information/types-of-cancer/cervical-cancer

Cervical cancer

https://www.mayoclinic.org/diseases-conditions/cervical-cancer/symptoms-causes/syc-20352501

កំណែ​ប្រែបច្ចុប្បន្ន

17/03/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់កាត់បន្ថយហានិភ័យជំងឺមហារីកក្រពះ កុំភ្លេចអនុវត្តន៍គន្លឹះងាយៗទាំង ៥ នេះ

កត្តាអ្វីខ្លះនាំឲ្យកុមារកើតជំងឺមហារីក? គួរបង្ការបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 17, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម