backup og meta

រោគសញ្ញាមហារីកសុដន់ ស្រីៗគួររៀនសង្កេត និងតាមដាន

រោគសញ្ញាមហារីកសុដន់ ស្រីៗគួររៀនសង្កេត និងតាមដាន

មក​ទល់ពេល​នេះ​មិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយ​ទេ មាន​តែ​រក​ឲ្យ​ឃើញ​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ទើប​អាចព្យាបាល​បាន​ទាន់​ពេល។ នេះ​ជា​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម

វិធី​រក​មើល​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ​មានដូចជា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯ​ង អេកូ​សុដន់ ថត​សុដន់​ជាដើម ហើយ​ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ជំងឺ​មហារីក​សុដន់ ដែល​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន និង​សង្កេត​មើល។

១. ចុង​សុដន់​ប្រែប្រួល​ទំហំ ឬ​រូបរាង

សញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​សុដន់​​នោះ ចុង​សុដន់​ចាប់ផ្តើម​ប្រែប្រួល អាច​​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ជ្រីវ​ជ្រួញ ដូចសំបកក្រូចសើច។

២. ហូរ​ឈាម​ ឬទឹកថ្លាៗតាម​ចុង​សុដន់

ការ​ហូរ​ទឹក​រងៃ លាយ​ជាមួយ​ឈាម​តាម​ចុង​សដន់ នេះ​ជា​រោគ​សញ្ញា​មួយ​ដែល​អ្នក​មហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ដែល តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

៣. មាន​ដុំ​ក្នុង​សុដន់

ស្រីៗ​មួយ​ចំនួន ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ជំុវិញ​តំបន់​ក្លៀក​ ឯ​​​គ្នា​យើ​ងខ្លះ​ទៀត​​មាន​អារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់ និង​ក្លៀក។ បើ​រក​ឃើញ​ដុំ​មិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដុំ​ពក​ខ្លះ អាច​មិន​មែន​ជា​មហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​។

៤. ស្បែក​សុដន់​ប្រែ​ពណ៌

ស្បែក​សុដន់​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬ​ដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក។

៥. ចេញ​អុជ​នៅ​ស្បែក​សុដន់

ស្បែក​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ឬស្បែក​ចុង​សុដន់ ពេល​ខ្លះ​ឡើង​ពណ៌​ក្រហម​ដូច​ផ្លែ​ក្រូច និង​មាន​ចេញ​ស្នាម​អុជ​តូចៗ។

៦. ឈឺចាប់​សុដន់ ឬ​ក្បាល​ដោះ

បើ​មាន​ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវទេ នោះ​គឺ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បីធ្វើ​រោគ​វិនិច្ច័យ។

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Breast cancer in women

https://www.nhs.uk/conditions/breast-cancer/

Lifestyle-related Breast Cancer Risk Factors

https://www.cancer.org/cancer/breast-cancer/risk-and-prevention/lifestyle-related-breast-cancer-risk-factors.html

Make these 7 lifestyle changes to reduce your risk of cancer

https://connect.uclahealth.org/2021/12/16/make-these-7-lifestyle-changes-to-reduce-your-risk-of-cancer/

កំណែ​ប្រែបច្ចុប្បន្ន

24/01/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គ្រួសារមានប្រវត្តិកើតមហារីកសុដន់ គួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់

មហារីកសុដន់ដោយសារមិនបំបៅដោះកូន វិវត្តមកពីបែបនេះសោះ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម