មហារីកសុដន់ជាជំងឺកាចសាហាវដែលជាលិកាក្នុងសុដន់ដុះលូតលាស់ខុសធម្មតា ហើយបង្កទៅជាដុំនៅក្នុងសុដន់ ឬក្រោមក្លៀក។ មហារីកសុដន់បង្កឡើងដោយកត្តាជាច្រើន ក្នុងនោះក៏មានមធ្យោបាយពន្យារកំណើតប្រភេទផ្ទុកអ័រម៉ូនដែរ ដែលការសិក្សារកឃើញពីលទ្ធភាពតិចតួចនៃទំនាក់ទំនងរវាងជំងឺមហារីកសុដន់ និងមធ្យោបាយពន្យារកំណោះតប្រភេទនេះ។ តើមធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូនមានអ្វីខ្លះ ហើយមានទំនាក់ទំនងអ្វីនឹងមហារីកសុដន់?
១. មធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូន
តាមការសិក្សាបានឱ្យដឹងថា ស្រ្តីប្រើមធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូនដូចខាងក្រោមមានហានិភ័យកើតមហារីកសុដន់ប្រហែល ២០% ខ្ពស់ជាងស្រ្តីមិនប្រើ។
ក. ថ្នាំគ្រាប់ពន្យារកំណើត
ការសិក្សាភាគច្រើនបានរកឃើញថា ស្ត្រីដែលប្រើថ្នាំគ្រាប់ពន្យារកំណើតមានហានិភ័យកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្ត្រីដែលមិនធ្លាប់ប្រើបន្តិច ប៉ុន្តែអត្រាហានិភ័យនឹងថយចុះទៅធម្មតាវិញ បើយើងឈប់ប្រើក្នុងរយៈពេលប្រហែល ១០ ឆ្នាំ។
ខ. ថ្នាំចាក់ពន្យារកំណើត
ការសិក្សាមួយចំនួន បង្ហាញថា ការចាក់ថ្នាំពន្យារកំណើតរៀងរាល់ ៣ ខែម្តងអាចបង្កើនហានិភ័យកើតមហារីកសុដន់ ព្រោះមានផ្ទុកអ័រម៉ូន progesterone ដែលមានប្រសិទ្ធិភាពយូរ។
គ. កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងកៅអៀកពន្យារកំណើត
មធ្យោបាយពន្យារកំណើតទាំងនេះក៏មានផ្ទុកអ័រម៉ូនដែរ ហើយអាចជំរុញការលូតលាស់កោសិកាមហារីកសុដន់ តែក្នុងអត្រាទាបជាងថ្នាំគ្រាប់ ឬថ្នាំចាក់ពន្យារកំណើត។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. កត្តាបង្កើនហានិភ័យមហារីកសុដន់ផ្សេងទៀត
ការសិក្សាក៏បានបន្ថែមថាអត្រាហានិភ័យកើតមហារីកសុដន់ដែលបណ្តាលមកពីមធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូនអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀតទៅតាមកត្តាបង្កមហារីកសុដន់ផ្សេងទៀតរួមមាន៖
- អាយុច្រើន
- មានប្រវត្តិគ្រួសារកើតមហារីកសុដន់
- ការញុំាគ្រឿងស្រវឹង
- ការធាត់លើសគីឡូ
[embed-health-tool-bmi]
៣. ដំណោះស្រាយ
ដើម្បីកាត់បន្ថយហានិភ័យកើតមហារីកសុដន់ដោយសារប្រើមធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូន យើងអាច៖
- ចៀសវាងប្រើមធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូនក្នុងរយៈពេលយូរ និងច្រើនឆ្នាំ
- ជ្រើសរើសប្រើមធ្យោបាយពន្យារកំណើតគ្មានផ្ទុកអ័រម៉ូនដូចជា ស្រោមអនាម័យ ឬការចង់ដៃស្បូនជំនួសវិញ
- មុននឹងប្រើមធ្យោបាយពន្យារកំណើតមានផ្ទុកអ័រម៉ូន យើងគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ដើម្បីដឹងពីជម្រើសមធ្យោបាយពន្យារកំណើតដែលស័ក្តិសម និងចៀសវាងផលវិបាកសុខភាព
ទោះជាមហារីកសុដន់គ្មានវិធីការពារ តែយើងអាចកាត់បន្ថយហានិភ័យតាមរយៈគ្រប់គ្រងទម្ងន់ ហាត់ប្រាណឱ្យបានទៀងទាត់ ញុំាអាហារល្អចំពោះសុខភាព ចៀសវាងគ្រឿងស្រវឹង និងពិនិត្យសុដន់ជាប្រចាំ។
ចំណុចសំខាន់
១. មធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូន
តាមការសិក្សាបានឱ្យដឹងថា ស្រ្តីប្រើមធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូនដូចខាងក្រោមមានហានិភ័យកើតមហារីកសុដន់ប្រហែល ២០% ខ្ពស់ជាងស្រ្តីមិនប្រើ។
ក. ថ្នាំគ្រាប់ពន្យារកំណើត
ការសិក្សាភាគច្រើនបានរកឃើញថា ស្ត្រីដែលប្រើថ្នាំគ្រាប់ពន្យារកំណើតមានហានិភ័យកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្ត្រីដែលមិនធ្លាប់ប្រើបន្តិច ប៉ុន្តែអត្រាហានិភ័យនឹងថយចុះទៅធម្មតាវិញ បើយើងឈប់ប្រើក្នុងរយៈពេលប្រហែល ១០ ឆ្នាំ។
ខ. ថ្នាំចាក់ពន្យារកំណើត
ការសិក្សាមួយចំនួន បង្ហាញថា ការចាក់ថ្នាំពន្យារកំណើតរៀងរាល់ ៣ ខែម្តងអាចបង្កើនហានិភ័យកើតមហារីកសុដន់ ព្រោះមានផ្ទុកអ័រម៉ូន progesterone ដែលមានប្រសិទ្ធិភាពយូរ។
គ. កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងកៅអៀកពន្យារកំណើត
មធ្យោបាយពន្យារកំណើតទាំងនេះក៏មានផ្ទុកអ័រម៉ូនដែរ ហើយអាចជំរុញការលូតលាស់កោសិកាមហារីកសុដន់ តែក្នុងអត្រាទាបជាងថ្នាំគ្រាប់ ឬថ្នាំចាក់ពន្យារកំណើត។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប