ទោះបីជាស្រ្តេស និងថប់បារម្ភមិនបង្កជាអាលែកហ្ស៊ីដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែបញ្ហាទាំង២នេះ អាចជំរុញ ឬធ្វើឲ្យអាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែប៉ះពាល់ប្រព័ន្ធភាពស៊ាំ។
ការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងស្រ្តេស និងអាលែកហ្ស៊ី៖
- កុមារដែលធ្លាប់កើតជំងឺហឺត និងមានកម្រិតស្រ្តេសកើនឡើង ងាយនឹងកើតជំងឺហឺតបណ្ដាលមកពីសារធាតុបង្កអាលែកហ្ស៊ី។
- នៅពេលដែលស្រ្តេសខ្លាំង គ្នាយើងជាច្រើនកើតមានជំងឺរលាកច្រមុះបណ្ដាលមកពីសារធាតុបង្កអាលែកហ្ស៊ី ជំងឺហឺត និងជំងឺត្រអក។
- ស្រ្តេសអ័រម៉ូននៅក្នុងឈាម ធ្វើឲ្យអាលែកហ្ស៊ីច្រមុះកាន់តែយ៉ាប់យ៉ឺនទៅ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ស្រ្តេសពាក់ព័ន្ធនឹងរោគសញ្ញាអាលែកហ្ស៊ីយ៉ាងម៉េចខ្លះ?
ស្រ្តេសជាវិធីដែលរាងកាយប្រតិកម្មទៅនឹងស្ថានភាពដែលគ្រោះថ្នាក់។ ក្រពេញ Adrenal ផលិត អ័រម៉ូន Cortisol ហើយជាលទ្ធផល ចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើង ហើយលំហូរឈាមកើនឡើងដល់ខួរក្បាល។ កត្តានេះអាចនាំឲ្យមានការក្រហាយទ្រូង សម្ពាធឈាមខ្ពស់ ជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពជាច្រើនទៀត។
ទន្ទឹមនឹងនេះដែរ ស្រ្តេសរ៉ាំរ៉ៃ និងការកើនឡើងនៃអ័រម៉ូន Cortisol ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់កោសិកានៅក្នុងប្រព័ន្ធភាពស៊ាំ ដែលជាហេតុបណ្ដាលឲ្យកើតមានអាលែកហ្ស៊ីផងដែរ។ លើសពីនេះ រាងកាយបញ្ចេញអ័រម៉ូន Histamines នៅពេលដែលយើងស្រ្តេស ព្រមទាំងបង្កើនកម្រិតអ័រម៉ូន Histamines នៅក្នុងចរន្តឈាម ដែលអាចធ្វើឲ្យរោគសញ្ញាអាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើង។
អត្ថបទគួរអាន៖
- អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ
- ដុះសាច់ច្រមុះ និងអាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?
- ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ
- អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យអស់កម្លាំង
គន្លឹះគ្រប់គ្រងរោគសញ្ញាអាលែកហ្ស៊ីដែលបង្កដោយស្រ្តេស
- កំណត់មូលហេតុបង្កនៃស្រ្តេស និងវិធីសាស្ត្រក្នុងការគ្រប់គ្រង
- គេងឲ្យបានគ្រប់គ្រាន់
- ធ្វើសមាធិ
- ហាត់ប្រាណជាប្រចាំ ពីព្រោះការបញ្ចេញសកម្មភាពរាងកាយ អាចជួយបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ ក៏ដូចជាប្រឆាំងនឹងស្រ្តេស
- បន្តប្រើថ្នាំប្រឆាំងអាលែកហ្ស៊ី ដែលណែនាំដោយគ្រូពេទ្យ។
ចំណុចសំខាន់
ទន្ទឹមនឹងនេះដែរ ស្រ្តេសរ៉ាំរ៉ៃ និងការកើនឡើងនៃអ័រម៉ូន Cortisol ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់កោសិកានៅក្នុងប្រព័ន្ធភាពស៊ាំ ដែលជាហេតុបណ្ដាលឲ្យកើតមានអាលែកហ្ស៊ីផងដែរ។ លើសពីនេះ រាងកាយបញ្ចេញអ័រម៉ូន Histamines នៅពេលដែលយើងស្រ្តេស ព្រមទាំងបង្កើនកម្រិតអ័រម៉ូន Histamines នៅក្នុងចរន្តឈាម ដែលអាចធ្វើឲ្យរោគសញ្ញាអាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើង។
[embed-health-tool-bmr]