បច្ចុប្បន្នបញ្ហាគេងមិនលក់បានកើតឡើងចំពោះមនុស្សជាច្រើន ដែលវាជះឥទ្ធិពលអវិជ្ជមានដល់សុខភាពយើងថែមទៀតផង។ វេជ្ជបណ្ឌិតជំងឺទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា ប្រសិនបើយើងគេងមិនលក់រ៉ាំរ៉ៃ អាចធ្វើឲ្យមានជំងឺទាំងនេះ។
១- អាស៊ីដក្រពះច្រាលឡើង
ពេលគេងមិនលក់ ធ្វើឲ្យអាស៊ីដក្នុងក្រពះច្រាលឡើងលើ និងឈឺចាប់ ឬក្រហាយទ្រូង ដែលចន្លោះ ម៉ោងគេងមិនលក់ចាប់ពី ១០ យប់ ដល់ ម៉ោង ២ ព្រឹក។ ដូចនេះហើយមុនពេលគេង កុំញ៉ាំ ផឹក និងមើលគ្រឿងអេឡិចត្រូនិកមុនម៉ោង ៨ យប់ ប្រសិនបើយើងញ៉ាំអាហារកៀកពេលចូលគេងពេក នឹងជួបប្រទះបញ្ហានេះ ដោយសារប្រព័ន្ធរំលាយអាហារកិនមិនបានល្អ។
២- ស្រ្តេស
នៅពេលយើងមានបញ្ហាស្រ្តេស នាំឲ្យមានការគិតច្រើនរហូតគេងមិនលក់ ហើយការថប់បារម្ភ និងបាក់ទឹកចិត្ត ក៏ជាអាការៈចម្បងបំផុតដែរ។ ក្នុងនោះដែរ បញ្ហាការងារ ការសិក្សា ស្នេហា រឿងរកស៊ី ពិតជាជះឥទ្ធិពលចំពោះដល់ការគេងមិនលក់ដូចគ្នាដែរ។
៣- ស្បែកជ្រីវជ្រួញ
គេងមិនលក់នាំឲ្យប៉ះពាល់ដល់ស្បែក ធ្វើឲ្យឡើងលឿង ហើមក្រើម និងមានស្នាមរង្វង់ខ្មៅ ជុំវិញភ្នែក។ មកពីរាងកាយរបស់យើងទទួលអារម្មណ៍អ័រម៉ូន និងការបញ្ចេញពីខួរក្បាលនូវ ភាពតានតឹង ដូចនេះហើយទើបរាងកាយមិនអាចផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកឲ្យ ភ្លឺ ស្រស់ស្អាត និងសរលោងបាន។
អាន៖
- បើកំពុងលេបថ្នាំកុំចេះតែហ៊ានផឹកស្រា ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត
- កំហុស ៣ យ៉ាង យុវវ័យពេញនិយមធ្វើ បំផ្លាញសុខភាពខ្លួនឯង
- ស្ត្រេស គេងមិនលក់ ធ្វើឲ្យប៉ះពាល់វដ្ដរដូវរបស់ស្រីៗ
- គេងមិនលក់កម្រិតណា ទើបត្រូវប្រើថ្នាំងងុយ?
- ឧស្សាហ៍គិតច្រើនគេងមិនលក់ពេលយប់ សាកតិចនិកទាំង៤នេះ
- គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាលតាមវិធីងាយៗប៉ុន្មាននេះ
- វិធី ៨ យ៉ាង ជួយសម្រួលដល់អ្នកមានបញ្ហាគេងមិនលក់
- ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់
[embed-health-tool-bmi]