បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត
គ្នាយើងមួយចំនួនអាចមានអាការៈឈឺពោះ ក្រោយញ៉ាំអាហាររួច ដែលបញ្ហានេះបណ្ដាលមកពីអាហារដែលយើងញ៉ាំតែម្ដង។ ប៉ុន្តែ បើយើងឈឺពោះញឹកញាប់ក្រោយញ៉ាំអាហារ នោះអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់។ មួយវិញទៀត ប្រសិនបើយើងមានរោគសញ្ញាខាងក្រោមនេះ គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាម៖ ឈឺពោះខ្លាំង លាមកមានឈាម ក្អួត ឬរាករូស ស្រកទម្ងន់ដោយគ្មានមូលហេតុ រោគសញ្ញានៃការឈឺពោះក្រោយញ៉ាំអាហាររួច ភាគច្រើន មូលហេតុនៃបញ្ហារំលាយអាហារក្រោយញ៉ាំអាហាររួច មិនគួរឲ្យព្រួយបារម្ភឡើយ។ យ៉ាងណាមិញ ប្រសិនបើយើងឈឺពោះខ្លាំង ភ្លាមៗ ឬមានរយៈពេលយូរនោះ យើងគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់កាន់តែប្រសើរ។ កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ សញ្ញាព្រមានទូទៅមួយចំនួននៃការឈឺពោះ ក្រោយញ៉ាំអាហារ រួមមាន៖ ហើមពោះ ទល់លាមក ក្រហាយទ្រូង ចង្អោរ រោគសញ្ញាដទៃទៀត និងសញ្ញាព្រមានដែលទាក់ទងនឹងការឈឺពោះក្រោយញ៉ាំអាហាររួច៖ ជំងឺខាន់លឿង ក្អួត គ្រុនក្ដៅ មូលហេតុនៃការឈឺពោះ ក្រោយញ៉ាំអាហាររួច ពិតណាស់ មានលក្ខខណ្ឌជាច្រើនដែលអាចធ្វើឲ្យយើងឈឺក្រពះ ឬឈឺពោះក្រោយញ៉ាំអាហាររួច ដែលមានដូចជា៖ បណ្ដុំរោគសញ្ញានៃជំងឺរលាកពោះវៀនរុាំរៃ ពិបាករំលាយអាហារ រលាកលំពែងស្រួចស្រាល់ ជំងឺរលាកខ្នែងពោះវៀន ដំបៅក្រពះ រលាកថង់ទឹកប្រមាត់ គន្លឹះដោះស្រាយអាការៈឈឺពោះ ក្រោយញ៉ាំអាហារ ក្នុងករណីស្រាល គ្រូពេទ្យអាចណែនាំឲ្យយើងញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់ រហូតដល់យើងស៊ាំទៅនឹងអាហារ។ បន្ថែមពីនេះ យើងគួរតែញ៉ាំភេសជ្ជៈកីឡា ស៊ុប និងទឹកផ្លែឈើ (លែងលើកទឹកក្រូចឆ្មារ) ទើបជាការប្រសើរ។ អត្ថបទគួរអាន៖ ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ […]