backup og meta

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ដឹងទេថាការជក់បារី គឺបង្កគ្រោះថ្នាក់សម្បើមណាស់ ដល់សុខភាពរាងកាយគ្រប់ផ្នែក មិនថាតែអ្នកជក់ផ្ទាល់ ឬអ្នកនៅជុំវិញខ្លួននោះទេ សុទ្ធតែទទួលរងផលប៉ះពាល់ទាំងអស់។ ក្រៅពីនេះ ការជក់បារី ក៏បានប៉ះពាល់ទៅដល់សុខភាពស្បែក​ខ្លាំងណាស់ដែរ អាចបង្កជាជំងឺផ្សេងៗ ដែលគ្រប់គ្នានឹកស្មានមិនដល់។ ទាំងនេះ គឺដោយសារតែសារធាតុគីមីជាងបីពាន់ប្រភេទ ដែលបង្កប់ខ្លួនក្នុងថ្នាំជក់បង្កជាជំងឺស្បែក។

១.ស្បែក​ចាស់ជាង​វ័យ

ជាតិពុលក្នុងផ្សែងបារីបានដកហូតសារធាតុចិញ្ចឹមជាច្រើនប្រភេទក្នុងកោសិកាស្បែកបន្ដិចម្ដងៗ ក្នុងនោះមានសារធាតុអាហារបំប៉ន អ៊ុកស៊ីសែន ដែលទទួលបានពីលំហូរឈាមផ្ដល់ឲ្យជាប្រចាំ។ ចំពោះអ្នកជក់បារី ជាដំបូងស្បែកនឹង​មានអាការៈស្លេកស្លាំង ហើយវិវត្ដទៅជាខ្មៅ និងទៅជាជ្រួញ។ កត្ដានេះ គឺបណ្ដាលមកពីសារធាតុគីមីនៅក្នុង​បារី​បានចូលទៅបំផ្លាញ​ សារធាតុចិញ្ចឹម ខូលេជែន ដែលជាសារធាតុប្រូតេអ៊ីនយ៉ាងសំខាន់ ជួយចញ្ចឹមទ្រទ្រង់សុខភាពស្បែក។ កាលដែលស្បែករបស់យើងត្រូវបាត់បង់ជាតិ ខូលេជែនហើយ​ នោះនឹងងាយវិវត្ដទៅរកភាពជ្រួញជាងវ័យខ្លាំង​មិន​ខាន​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

អ្នកស្រីវេជ្ជបណ្ឌិត Anjali Mahto ឯកទេសផ្នែកសុខភាពស្បែក ក៏បានបង្ហាញដែរថា ផលវិបាកនៃការជក់បារីនេះ បើចំពោះសុខភាពស្ដ្រីវិញ គឺងាយនឹងទទួលរងគ្រោះខ្លាំងជាងបុរសទៅទៀត។ មានន័យថា សុខភាពស្បែករបស់អ្នក​ជក់​បារី​ ឆាប់ចាស់ ជ្រួញ ជាងវ័យលឿនជាងបុរស ព្រោះកោសិកាស្បែក មិនថាស្បែមុខ ឬតួខ្លួននោះទេ គឺនឹងប្រឈមនូវជំងឺពីរប្រភេទ គឺជំងឺស្បែកស្ដើង និង​ជំងឺស្បែកឡើងក្រហម ពេលខ្លះអាចបង្កឲ្យមានស្នាមខ្មៅនៅរង្វង់ភ្នែកទៀតផង។

អត្ថបទគួរអាន៖

ជក់បារី គ្រោះថា្នក់

២.មហារីកស្បែក

ករណីនេះមិនចាំបាច់ត្រូវពន្លឺថ្ងៃទើបអាចធ្វើឲ្យស្បែកងាយនឹងរងគ្រោះថ្នាក់មហារីកនោះទេ បើជក់បារី ក៏អាចធ្វើឲ្យស្បែកងាយរងគ្រោះបញ្ហានេះផងដែរ។ អ្នកជក់បារី ងាយនឹងរងគ្រោះ ជំងឺមហារីកកោសិកា squamous ដែលជាកោសិកាស្ថិតនៅស្រទាប់ខាងលើ​នៃស្បែក។ ការជក់បារី ក្នុងចំនួន ចាប់ពី៤ ទៅ ៥ដើមក្នុងមួយថ្ងៃ បើចំពោះស្រ្ដីងាយនឹងកើតជំងឺប្រភេទនេះ ព្រោះថា ផ្សេងបារី ដែលមានផ្ទុកទៅដោយសាធាតុគីមីពុល (នីកូទីន)នឹងចូលទៅរារាំងប្រព័ន្ធភាពស៊ាំរបស់ស្បែក ដែលធ្វើឲ្យងាយកើតជំងឺមហារីក។​ ក្រៅពីនោះ ក៏ងាយនឹងកើតជំងឺមហារីកមាត់ស្បូន ផងដែរ។

៣. បញ្ហាលើមុខរបួស

ការជក់បារី ក៏អាចរំខានដល់ដំណើរការព្យាបាលមុខរបួស ដែលបណ្តាលឲ្យមានអត្រាខ្ពស់នៃការឆ្លងមេរោគ ជាបន្ដបន្ទាប់(មុខរបួសក្លាយ) ការថយចុះសមត្ថភាពជាសះស្បើយនៃមុខរបួស ការរលាកស្បែកនិងដុំសាច់ ការបង្កើតជាកំណកឈាមលើមុខរបួសជាដើម។ ក្នុងករណីនេះ ប្រសិន​ជា អ្នក​ជក់​បារី​មានជំងឺទឹកនោមផ្អែមលើសឈាម កាន់តែមានហានិភ័យខ្ពស់ជាងអ្នកមិនជក់បារី។

អ្នកស្រីវេជ្ជបណ្ឌិត Anjali Mahto បានលើកឡើងទៀតថា ឱកាសនៃភាពជាសះស្បើយពីរបួសគឺមានតិចណាស់ សម្រាប់​អ្នកជក់បានរី ព្រោះថា សារធាតុនីកូទីន ក្នុងផ្សែងបារី អាចបង្កឲ្យ​សរសៃឈាមរួមតូច កាត់បន្ថយលំហូរ​ឈាម កាត់បន្ថយបរិមាណអុកស៊ីសែន និងសារធាតុចិញ្ចឹម​ជា​ច្រើនទៀត ដែលត្រូវបញ្ជូនទៅកាន់​ជាលិកាសាច់ខ្ចីនៅមុខរបួស។ ការណ៍នេះអាចធ្វើឲ្យមុខរបួស មិនងាយជាសះស្បើយបានឆាប់នោះទេ។

តើនៅក្នុងផ្សែងបារីមានផ្ទុកសារធាតុគីមីអ្វីខ្លះ?

សារធាតុគីមីមានច្រើនរាប់ពាន់ប្រភេទនៅក្នុងផ្សែងបារី ក្នុងនោះសារធាតុគីមីដែលសំខាន់ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំង នោះមានដូចជា នីកូទីន (សារធាតុញៀន) អ៊ីដ្រូសែន Cyanide សារធាតុ Formaldehyde អាសេនិច អាម៉ូញាក់ ធាតុវិទ្យុសកម្ម ដូចជាប៉ូឡូញ៉ូម កាបូនម៉ូណូអុកស៊ីត អ៊ីដ្រូកាបូនក្រអូប Polycyclic (PAHs) ដែលសារធាតុទាំងនេះជាច្រើនបណ្តាលឱ្យកើតមហារីក។ ករណី​ខ្លះអាចបណ្តាលឱ្យអ្នក​ជក់ កើតកើតជំងឺបេះដូង សួត ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតផងដែរ។ សារធាតុភាគច្រើនបានមកពីស្លឹកថ្នាំជក់ដែលឆេះ បំប្លែងទៅជាផ្សែង សារធាតុទាំងនេះ គឺកើតចេញពីប្រភពថ្នាំជក់ផ្ទាល់ មិនមែនមកពីសារធាតុបន្ថែមក្នុងបារី នោះទេ។

ចំណុចសំខាន់

ការជក់បារីបានបង្កឲ្យមានផលប៉ះពាល់ជាច្រើនទៅដល់ សុខភាពរាងកាយ ដែលលក្នុងនោះ ក៏មានបញ្ហាស្បែកផងដែរ នាំ​ឲ្យប្រឈមនឹងជំងឺដូចជា បញ្ហាលើមុខរបួស មហារីកស្បែក និង​ស្បែក​ចាស់​ជាងវ័យ​ជាដើម។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Harmful Chemicals in Tobacco Products, https://www.cancer.org/cancer/cancer-causes/tobacco-and-cancer/carcinogens-found-in-tobacco-products.html

The effects of nicotine on the immune system, https://pubmed.ncbi.nlm.nih.gov/9621397/

5 tips for healthy skin, https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/skin-care/art-20048237

SMOKING AND ITS EFFECTS ON SKIN, https://www.aocd.org/page/Smoking

Smoking and its effects on the skin, https://dermnetnz.org/topics/smoking-and-its-effects-on-the-skin

 

កំណែ​ប្រែបច្ចុប្បន្ន

30/03/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជក់ E-Cigarette ឬVape ប៉ះពាល់សរសៃឈាម ទោះគ្មានជាតិនីកូនទីនក៏ដោយ

ឈប់ជក់បារីទាន់ខ្លួននៅក្មេង បើចង់បានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 30, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម