ទំហំក្បាលពោះរបស់ម៉ាក់ៗដែលកំពុងពពោះ មិនអាចកំណត់អំពីទំហំនៃទារកទាំងស្រុងនោះទេ។ ជាធម្មតា នៅពេលដែលម៉ាក់ៗមានទម្ងន់ជាលើកទី២ ស្បែកពោះនឹងមានការលូតលាស់យ៉ាងឆាប់រហ័ស ដោយសារតែស្បែក និងសាច់ដុំមានសភាពយឺតរួចហើយ ដែលនេះបណ្ដាលមកពីការមានផ្ទៃពោះលើកដំបូង។ ពិតណាស់ មានហេតុផលជាច្រើន ដែលជះឥទ្ធិពលដល់ទំហំពោះម៉ាក់ៗនៅពេលមានកូនលើកដំបូង ក៏ដូចជាធ្វើឲ្យទំហំពោះម៉ាក់ៗរីកធំផងដែរ។
១. កម្ពស់របស់ម្ដាយ
កត្តានេះ ដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធទៅនឹងទំហំពោះរបស់ម៉ាក់ៗ។ ឧទាហរណ៍ ប្រសិនបើយើងខ្ពស់ ស្បែកពោះរបស់យើងនឹងមានរាងវែង ដែលអាចមានកន្លែងច្រើនសម្រាប់ទារកលូតលាស់។ ចំណុចនេះ នឹងអនុញ្ញាតឲ្យស្បូនរុញឡើងលើ ជាជាងការរុញទៅខាងមុខ។ យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗទាប នោះស្បែកពោះនឹងរុញទៅខាងមុខ ពីព្រោះវាមានចន្លោះតិចតួចរវាងឆ្អឹងត្រគាក និងឆ្អឹងជំនីផ្នែកខាងក្រោមបង្អស់។
៣. ទឹកភ្លោះ
នៅក្នុងករណីដែលទឹកភ្លោះមានបរិមាណច្រើន វាអាចប៉ះពាល់ដល់ទំហំរបស់ទារកក្នុងផ្ទៃ។ យោងតាមអ្នកជំនាញ កម្រិតមធ្យមនៃទឹកភ្លោះ គឺមានចំនួន១លីត្រ ហើយប្រសិនបើទឹកភ្លោះលើសពីនេះ វាអាចនឹងធ្វើឲ្យផ្ទៃពោះរីកធំ។ នៅក្នុងករណីខ្លះ ស្ថានភាពនេះក៏អាចត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រថែមទៀតផង។
៤. ទំហំទារក
ទំហំរបស់ទារកក៏អាចធ្វើឲ្យស្បែកពោះរបស់ម៉ាក់ៗរីកធំផងដែរ។ លើសពីនេះ ប្រសិនបើម៉ាក់ៗកើតជំងឺទឹកនោមផ្អែមពេលមានគភ៌ វាក៏អាចជាហេតុធ្វើឲ្យទំហំពោះរបស់យើងរីកធំមួយកម្រិតទៀត។ ដូចនេះ ម៉ាក់ៗគួរពិនិត្យមើលផ្ទៃពោះដោយការស្កេន ដើម្បីធានាថាទារកមានការលូតលាស់បានល្អ។

៥. មានកូនភ្លោះ
ជាទូទៅ ការមានកូនច្រើនជាងមួយនៅក្នុងស្បូន អាចធ្វើឲ្យក្បាលពោះរបស់ម៉ាក់ៗរីកធំ ដោយសារតែសាច់ដុំដែលនៅក្នុងពោះមានភាពយឺត ហេតុដូច្នេះហើយ ទំហំធំក៏រីកមាឌទៅតាមនោះដែរ៕
ចំណុចសំខាន់
ទំហំក្បាលពោះរបស់ស្ត្រីខុសគ្នាដោយសារតែហេតុផល៥ចំណុច
១. កម្ពស់របស់ម្ដាយ
២. ទីតាំងរបស់ទារក
៣. ទឹកភ្លោះ
៤.ទំហំទារក
៥. មានកូនភ្លោះ