backup og meta

តើសញ្ញាបញ្ជាក់ថាមានផ្ទៃពោះ កើតឡើងនៅពេលណា?

តើសញ្ញាបញ្ជាក់ថាមានផ្ទៃពោះ កើតឡើងនៅពេលណា?

មនុស្ស​ស្រី​យើង​ម្នាក់ៗ មិន​ដូច​គ្នា​នោះ​ទេ បើ​និយាយ​ដល់​​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ ដែល​អ្នក​ខ្លះ​អាច​មាន​អាការៈ​ចង្អោរ អស់កម្លាំង នោម​ញឹក តឹង​សុដន់ និង​សញ្ញា​ផ្សេង​មួយ​ចំនួន​ទៀត ខណៈ​ស្រ្តី​ខ្លះ​ទៀត​មិន​មាន​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​នេះ​ទេ​។

នៅ​ពេល​ស្រីៗ​យើង​តេស្ត​ដឹង​ថាមាន​ផ្ទៃពោះ តើ​ដឹង​ទេ​ថា​ពេល​ណា​នឹង​ចាប់​ផ្ដើម​មាន​ការអារៈ​ដូច​ជា​ក្អួត ចង្អោរ ហើមពោះ ទល់លាមក ឬ​អស់កម្លាំង? អ្វី​ខាង​ក្រោម​នេះ ជាពេល​វេលា​នៃ​​សញ្ញា ​មាន​ផ្ទៃពោះ​អាច​កើត​មាន​។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

១. សុដន់​ឡើង​តឹង​

ការ​កើន​ឡើង​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូតេស្តូស្តេរ៉ូន ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ថា​សុដន់​ឈឺ ស្រៀវ និង​ឡើង​តឹង នៅ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ។​ រោគ​សញ្ញា ទាំង​នេះ​ភាគ​ច្រើន​កើ​ត​ឡើង​​មួយ ឬ​ពីរ​សប្ដាហ៍ បន្ទាប់​ពី​មានការ​បង្ក​កំណើត​ ឬ​អាច​កើតមាន​មុន​ពេល​យើង​ដឹង​ថា​បាត់​រដូវ​ទៅ​ទៀត​។

បំបៅ​ដោះកូននិងមហារីកសុដន់

២. ធ្លាក់​ឈាម​តិចៗ និង​ឈឺ​រមួល​

ស្រីៗ​យើង​ខ្លះ​អាច​មាន​ជួប​អាការៈ​ឈឺ​រមួល​ក្នុង​ពោះ ពេល​ដែល​ស៊ុត​តោង​ជាប់ទៅ​នឹង​ជញ្ជាំង​ស្បូន។ ស្រីៗ​យើង​ខ្លះ​ទៀត​អាច​សម្គាល់​ឃើញ​មាន​ធ្លាក់​ឈាម​តិចៗ​ផង​ដែរ​ តែ​នឹង​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ សញ្ញា​នៃការ​តោង​ជាប់​ជញ្ជាំង​ស្បូន​របស់​ស៊ុត​នេះ ទំនងជា​កើត​មាន​ចន្លោះ​ពី​សប្ដាហ៍​ទី​ប្រាំមួយ ដល់​ទី​១២ បន្ទាប់​ពី​មានការ​បង្ក​កំណើត។ ស្រីៗ​​ខ្លះ​អាច​ច្រឡំ​សញ្ញា​ទាំង​នេះ ថា​ជា​សញ្ញា​មុន​ពេល​មក​រដូវ​។

៣. អស់​កម្លាំង

ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​ប្រូតេស្តូស្តេរ៉ូន​ ដែលរាង​កាយ​បញ្ចេញ​ដើម្បី​គាំទ្រ​ដល់​ការ​មាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​យើង​មាន​អាការៈ​អស់​កម្លាំង។ ការ​អស់​កម្លាំង​នេះ អាច​កើត​មាន​ឡើង​ប្រហែល​ជាមួយ​សប្ដាហ៍ ក្រោយ​មាន​ការ​បង្ក​កំណើត។ អាការៈ​នេះ ច្រើន​បាត់​ទៅវិញ​នៅ​ត្រីមាស​ទី​ពីរ​ និង​អាច​លេច​ឡើង​ជា​ថ្មី​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។​​​​​

ចាញ់កូន

៤. អារម្មណ៍​ប្រែ​ប្រួល

ការ​អស់​កម្លាំង​អាច​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​មាន​ផ្ទៃ​ពោះ និង​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​ប្រែ​ប្រួល ហើយ​អាការៈ​នេះ​អាច​កើត​មាន​នៅ​សប្ដាហ៍​ទី​ប្រាំ។ អារម្មណ៍​មិន​នឹង​ន បែប​នេះ​អាច​មាន​ត្រឹម​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ​។

៥. ហើមពោះ

ពេល​ខ្លះ​ស្រីៗ​យើង​អាច​មាន​អារម្មណ៍​ថា​តឹង​ចង្កេះ​ខោ ដែល​នេះ​មកពី​អ័រម៉ូន​ពពោះ ធ្វើ​ឲ្យ​យើង​ហើម​ពោះ ដែល​អាច​កើត​មាន​ភ្លាមៗ​បន្ទាប់​ពី​មានការ​បង្ក​កំណើត​។ អាការៈ​ហើម​ពោះ​ពេល​មាន​ផ្ទៃ​ពោះ​ដំបូងៗ​នេះ ស្រីៗ​ខ្លះ​អាច​គិត​ថា​ជា​សញ្ញា​មុន​មក​រដូវ​។

[embed-health-tool-due-date]

៦. ចេញ​អាការៈ​ចាញ់​កូន​

អាច​មាន​ស្រ្តី​រហូត​ដល់​៨៥ភាគ​រយ​ជួប​អាការៈ​ចង្អោរ និង​ក្អួត ទាក់ទង​នឹង​ការ​ចាញ់​កូន​នេះ។ មិន​ចង់​ញ៉ាំ​អាហារ និង​ធុំ​អាហារ​ខ្លាំង ក៏​ជា​សញ្ញា​នៃការ​ចាញ់​កូន​នេះ​ដែរ។ អាការៈ​ចាញ់​កូន​នេះ ច្រើន​ចាប់​ផ្ដើម​​កើត​មាន​នៅ​ចន្លោះ​សប្ដាហ៍ទី​៦ ដល់​សប្ដាហ៍​ទៅ​៨​នៃ​ការ​មាន​ផ្ទៃពោះ ​ហើយ​អាការៈ​ធ្ងន់​ធ្ងរ​ខ្លាំង​អាច​មាន​នៅ​សប្ដាហ៍ទី​៨ ឬទី​៩ និង​អាច​បញ្ចប់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី​១៦​។​

៧. នោម​ញឹក

ក្រោយ​ពី​មានការ​បង្ក​កំណើត​បាន​បួន ទៅ​ប្រាំមួយ​សប្ដាហ៍ ស្រីៗ​​ខ្លះ​អាច​មាន​អារម្មណ៍​ចង់​ទៅ​បត់ជើង​តូច​ញឹកញាប់ ដែល​នេះ​កើត​ឡើង​ដោយ​សារ​អ័រម៉ូន​ពពោះ hCG លូត​លាស់​ក្នុង​ស្បូន និង​បន្ថែម​លំហូរ​ឈាម។ រោគ​សញ្ញា​ ទាំង​នេះ​​ច្រើ​កើត​មាន​នៅ​ត្រី​មាស​ទី​បី។

៨. ឈឺក្បាល

​នៅ​ពេល​បរិមាណ​ឈាម​កើន​ឡើង អាច​ធ្វើ​ឲ្យ​មាន​អាការៈ​ឈឺក្បាល​ពេល​ពពោះ។ ស្រីៗ​យើង​គួរ​ព្យា​យាម​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​បន្ធូរ​អាការៈ​មួយ​នេះ។​

៩. ទល់​លាមក

អ័រម៉ូន​ពពោះ ពន្យឺត​ដំណើរ​ការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ នាំឲ្យ​កើន​មាន​បញ្ហា​ទល់លាមក​នៅ​ខែទីពីរ ដល់​ខែ​ទីបី​នៃ​ការ​មាន​ផ្ទៃពោះ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ស្រ្តី​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន​ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ និង​ហាត់​ប្រាណ​ជា​ប្រចាំ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.parents.com/pregnancy/my-body/when-do-pregnancy-symptoms-start/

Signs and symptoms of pregnancy – https://www.nhs.uk/pregnancy/trying-for-a-baby/signs-and-symptoms-of-pregnancy/
Am I Pregnant? Early Symptoms of Pregnancy & When To Test – https://my.clevelandclinic.org/health/articles/9709-pregnancy-am-i-pregnant
Pregnancy – signs and symptoms – https://www.betterhealth.vic.gov.au/health/healthyliving/pregnancy-signs-and-symptoms
Early Signs of Pregnancy – https://americanpregnancy.org/pregnancy-symptoms/early-signs-of-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

11/12/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រ្តីពពោះ បើចេញ​សញ្ញាទាំងនេះ អាចថាខ្វះគ្រាប់ឈាមក្រហម

មានផ្ទៃពោះប្រើគ្រឿងសម្អាងទាំងនេះអាចប៉ះពាល់កូនក្នុងផ្ទៃ (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 7 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម