អាការមុនមករដូវមួយចំនួនដូចនឹងអាការមានផ្ទៃពោះដំបូងអ៊ឹចឹង ដែលធ្វើស្រីៗយើងដែលមានគ្រួសារហើយច្រឡំ ឬសង្ស័យថាមានផ្ទៃពោះ។ តើអាការមុនមករដូវ និងមានផ្ទៃពោះដំបូងដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ?
មុនពេលមករដូវ ២ សប្តាហ៍រាងកាយរបស់យើងផលិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ដែលជាអ័រម៉ូនសំខាន់សម្រាប់ទ្រទ្រង់ការមានគភ៌ដំបូង។
កម្រិតអ័រម៉ូននេះនឹងកើនខ្ពស់ក្នុងអំឡុងពេល ១សប្តាហ៍បន្ទាប់ ទោះបីជាយើងមិនមានផ្ទៃពោះក៏ដោយ។ ការកើនឡើងនៃកម្រិតអ័រម៉ូននេះអាចបណ្តាលឱ្យយើងមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជារោគសញ្ញាមុនមករដូវ។
ប្រសិនបើយើងមានផ្ទៃពោះ រោគសញ្ញានៃការមានផ្ទៃពោះអាចលេចឡើងមុនពេលយើងបាត់រដូវចាប់ពី ១សប្តាហ៍ទៅ ១០ថ្ងៃ ពោលគឺនៅសប្តាហ៍ទី ១ នៃការបង្កកំណើតតែម្តង។
- ឡើងទម្ងន់
- សុដន់រីកធំ ហើម និងឈឺ ឬរមាស់ចុងសុដន់
- ឈឺក្បាល
- អស់កម្លាំង
- ប្រែប្រួលអារម្មណ៍ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត)
- រមួលក្រពើ
- ឈឺចង្កេះ
- ទល់លាមក
- ហើមពោះ
- ញុំាច្រើន
ភាពខុសគ្នា
- ការធ្លាក់ឈាមពេលមករដូវខុសពីការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូង។ ការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូងកើតឡើងដោយសារស៊ុតបង្កកំណើតភ្ជាប់ខ្លួននឹងជញ្ជាំងស្បូន (ស៊ុតកាច់សម្បុក) ហើយកើតឡើងនៅចន្លោះពេលនៃការមករដូវដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ ប៉ុន្តែការធ្លាក់ឈាមនេះមិនសូវច្រើន និងមិនយូរដូចការធ្លាក់ឈាមពេលមករដូវទេ ហើយមានពណ៌ស្រាលជាង ឬមានពណ៌ត្នោត។
- ការរមួលក្រពើមុនពេលមុនមករដូវមានសភាពធ្ងន់ជាងពេលមានផ្ទៃពោះដំបូង។
- អាកាចង្អោរ និងក្អួតច្រើនកើតមានក្នុងពេលមានផ្ទៃពោះដំបូង។
- ចុងសុដន់ ឬតំបន់ជុំវិញក្បាលសុដន់ឡើងពណ៌ខ្មៅគឺជាសញ្ញានៃការមានផ្ទៃពោះដំបូង។
[embed-health-tool-ovulation]
អាការមុនមករដូវ និងការមានផ្ទៃពោះដំបូងមានលក្ខណៈដូចគ្នាច្រើន ជាពិសេសការធ្លាក់ឈាមពេលស៊ុតកាច់សម្បុកដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ វិធីសាស្រ្តល្អបំផុតក្នុងការបំបាត់មន្ទិលសង្ស័យគឺការធ្វើតេស្តទឹកនោមពិនិត្យផ្ទៃពោះ៕
ចំណុចសំខាន់
ភាពខុសគ្នារវាងអាការមករដូវ និងមានផ្ទៃពោះ
- ការធ្លាក់ឈាមពេលមករដូវខុសពីការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូង។ ការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូងកើតឡើងដោយសារស៊ុតបង្កកំណើតភ្ជាប់ខ្លួននឹងជញ្ជាំងស្បូន (ស៊ុតកាច់សម្បុក) ហើយកើតឡើងនៅចន្លោះពេលនៃការមករដូវដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ ប៉ុន្តែការធ្លាក់ឈាមនេះមិនសូវច្រើន និងមិនយូរដូចការធ្លាក់ឈាមពេលមករដូវទេ ហើយមានពណ៌ស្រាលជាង ឬមានពណ៌ត្នោត។
- ការរមួលក្រពើមុនពេលមុនមករដូវមានសភាពធ្ងន់ជាងពេលមានផ្ទៃពោះដំបូង។
- អាកាចង្អោរ និងក្អួតច្រើនកើតមានក្នុងពេលមានផ្ទៃពោះដំបូង។
- ចុងសុដន់ ឬតំបន់ជុំវិញក្បាលសុដន់ឡើងពណ៌ខ្មៅគឺជាសញ្ញានៃការមានផ្ទៃពោះដំបូង។
អត្ថបទគួរអាន៖
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
- តើសញ្ញាបង្ហាញថាមានផ្ទៃពោះ កើតឡើងនៅពេលណា?
- ចំណាំទុកស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានផ្ទៃពោះហើយ
- ក្រោយសម្រាល ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅ ឬមានជំងឺធ្លាក់ទឹកចិត្ត?
- ស្រីៗពពោះ អាចមានទំហំក្បាលពោះខុសគ្នាដោយកត្តា ៥ នេះ