backup og meta

ម៉ាក់ៗពពោះដំបូងៗ គួរដឹងប្រការគួរ និងមិនគួរធ្វើក្នុងត្រីមាសទី ១

ម៉ាក់ៗពពោះដំបូងៗ គួរដឹងប្រការគួរ និងមិនគួរធ្វើក្នុងត្រីមាសទី ១

ពេល​ដឹង​ថា​ខ្លួន​ពពោះ អារម្មណ៍​ម៉ាក់ៗ​ច្បាស់​ជា​សប្បាយ​ហោះ​ហើរ​ដល់​ណា​ណី​មិន​ខាន​ ព្រោះ​នឹង​មាន​សមាជិក​ថ្មី​ចូល​រួម​ក្នុង​គ្រួសារ។ ទោះ​សប្បាយ​ចិត្ត​ប៉ុនណា​ក៏​ដោយ ម៉ាក់ៗ​ត្រូវ​ងាក​មក​គិត​គូរ​រឿង​ថែ​ទាំ​ខ្លួន​វិញ​ចាប់​ពី​ត្រី​មាស​ទី១ តាម​ប្រការ​គួរ និង​មិន​គួរ​ធ្វើមាន​​ក្នុង​អត្ថបទ​នេះ។

ប្រការ​គួរ​ធ្វើ​ក្នុង​ត្រី​មាស​ទី ១

  • ពិគ្រោះ​យោបល់​ដំបូង​ជាមួយ​គ្រូពេទ្យ​សម្ភព និង​ការ​តាមដាន​ជា​ប្រចាំ​ គឺ​ជាការ​ចាំបាច់​ក្នុង​អំឡុង​ត្រីមាសទី ១ សម្រាប់​ការ​វិវត្ត​របស់​គភ៌
  • ជ្រើសរើស​ពេទ្យ​សម្ភព និង​មន្ទីរពេទ្យ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ចៀសវាង​ការ​ផ្លាស់​ប្ដូរ​គ្រូពេទ្យ ឬ​មន្ទីរពេទ្យ​ញឹកញាប់​ព្រោះ​អាច​នាំ​ឲ្យ​មាន​មតិ​ផ្ទុយ​គ្នា​អំឡុង​ពេល​ពិគ្រោះ​យោបល់។
  • បង្កើន​ការ​ញ៉ាំ​អាហារ​បំប៉ន​អាស៊ីដ​ហ្វូលិកតាម​វេជ្ជបញ្ជា ព្រោះ​វា​ជា​ប្រភេទ​វីតាមីន B ដែល​ត្រូវ​ការ​សម្រាប់​ការ​បង្កើត​កោសិកា​ឈាម។ វាមានប្រយោជន៍សម្រាប់​ការ​វិវត្ត​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​គភ៌។ អាស៊ីដ​ហ្វូលិក ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​មុន​ពេល​មាន​ផ្ទៃពោះ និង​ពេល​កំពុង​ពពោះ​ព្រោះអាច​ការពារការខូចសរសៃប្រសាទលើទារក​ក្នុង​ផ្ទៃ​ដែលកំពុងលូតលាស់។
  • ញ៉ាំ​អាហារ​សរីរាង្គ និង​អាហារ​ចម្អិន​ដោយ​ខ្លួន​ឯងឲ្យ​​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ និង​វីតាមីន និង​ប្រូតេអ៊ីន​សំខាន់​ៗ និង​បន្ថែម​អាហារ​ដែល​សម្បូរ​ជាតិ​ដែក កាល់ស្យូម និង​ហ្វូឡាត។
  • ញ៉ាំ​អាហារ​សម្រន់​ល្អៗ​នៅ​ចន្លោះ​ពេល​បាយ និង​ត្រូវ​ផឹកទឹកយ៉ាងហោចណាស់ប្រាំបីកែវ (១,៥ លីត្រ) ជារៀងរាល់ថ្ងៃ ព្រោះ​ការរក្សាជាតិទឹកមានសារៈសំខាន់ខ្លាំងណាស់។
  • អនុវត្ត​សកម្មភាព​ប្រចាំ​ថ្ងៃ​ធម្មតា ឬ​ហាត់​ប្រាណ​ធម្មតា​ដូច​ជា ការ​ដើរ​ជា​ប្រចាំ លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ផ្សេង​ពី​អ្នក​ជំនាញ។

    ក្នុង​អំឡុង​ពេល​ពពោះ​ត្រី​មាស​ទី១ ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា យើង​ទទួល​បាន​ការ​សម្រាក​គ្រប់​គ្រាន់ ពោល​គឺ​គេង​ឆ្អែត ញ៉ាំ​ឆ្អែត និង​សប្បាយ​ចិត្ត។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ប្រការ​មិន​គួរ​ធ្វើ​ក្នុង​ត្រី​មាស​ទី ១

  • មិន​គួរ​លេប​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ម្ដាយ និង​កូន។
  • ចៀសវាង​អាហារមិន​ល្អ​ចំពោះ​សុខ​ភាព ឬ​អាហារ​កែច្នៃ​មិន​ល្អ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​គភ៌ ដោយ​សារ​ជាតិ​ស្ករ និង​កាឡូរី​ខ្ពស់។
  • ចៀសវាង​ជក់បារី សេព​គ្រឿង​ស្រវឹង និង​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន។ បើ​ម៉ាក់​មាន​ផ្ទៃពោះ អ្វី​ដែល​យើង​ញ៉ាំ​​ចូល​ក្នុង​ខ្លួន​ក៏​សំខាន់​សម្រាប់​កូន​ដែរ។ ការជក់បារី ការផឹកស្រា ឬគ្រឿងញៀនអាចប៉ះពាល់ដល់ការលូតលាស់ ការវិវឌ្ឍ និងសុខភាពរបស់កូន។
  • ចៀស​វាង​អាហារ​តាម​ផ្លូវដែល​គ្មាន​អនាម័យ​ ដើម្បី​ចៀសវាង​បញ្ហា​លើ​ប្រព័ន្ធ​រំលាយ​អាហារ និង​កុំ​ញ៉ាំ​ល្ហុង ឬ​ម្នាស់​ខ្ចី។
  • ការពារ​ខ្លួន​ពី​បញ្ហា​ខ្វះ​ជាតិ​ទឹក និង​ព្យាយាម​ធ្វើ​អារម្មណ៍​ឲ្យ​ល្អ កាត់​បន្ថយ​ភាព​តាន​តឹង។
  • ចៀសវាង​ធ្វើ​លំហាត់​ប្រាណ​ហួស​ហេតុ​ពេក ប៉ុន្តែ​ត្រូវ​រក្សា​ទម្ងន់​ឲ្យ​គ្រប់​តាម​ស្ដង់ដារ ។
  • ចៀសវាង​ចូល​ស្ទីម ឬ​សូណា និង​កុំ​ញ៉ាំ​អាហារ​ណា​អាច​បណ្ដាល​ឲ្យ​ទល់​លាមក​បាន។​​

[embed-health-tool-due-date]

​ត្រីមាសទី ១

គួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy dos and don’ts for each trimester, from a gynae https://indianexpress.com/article/parenting/health-fitness/pregnancy-dos-donts-healthy-pregnancy-gynae-5517372/

Do’s and don’ts during the first trimester of pregnancy https://news.sanfordhealth.org/womens/dos-and-donts-during-first-trimester-pregnancy/

Do’s and Don’ts of Your First Trimester https://www.midatlanticwomenscare.com/blog/dos-and-donts-of-your-first-trimester/

កំណែ​ប្រែបច្ចុប្បន្ន

20/05/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉េចបានស្ត្រីពពោះធ្លាក់ឈាមនៅត្រីមាសទី១? គួរ​ឲ្យ​បារម្ភ​កម្រិត​ណា?

ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម