មូសអង្កាម កំពុងតែកើនខ្លាំងឡើងគួរឱ្យកត់សម្គាល់ នាពេលថ្មីៗនេះ ហេតុនេះ ប៉ាម៉ាក់ដែលមានកូនតូច និងស្ត្រីពពោះ គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពីការឆ្លងជំងឺធ្ងន់ធ្ងរមួយចំនួន និងផលប៉ះពាល់ចំពោះទារកក្នុងផ្ទៃ ដែលបណ្តាលមកពីសត្វមូសអង្កាមខាំ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យើងសង្កេតឃើញថា នៅរាជធានីភ្នំពេញបានលើកឡើងពីការកើនឡើងនៃសតស្វមូសអង្កាមក្នុងចំនួនច្រើនខុសពីឆ្នាំមុនៗ ហើយការកើនឡើងខុសប្រក្រតីនៃវត្តមានសត្វមូសទាំងនេះ គឺបណ្តាលមកពីការកើនឡើងកម្តៅ និងកំហាប់ក្លិនស្អុយនៃទឹកស្អុយ។
មិនត្រឹមតែប៉ុណ្ណោះ ការប្រែប្រួលអាកាសធាតុនៅរដូវក្តៅចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ក៏អំណោយផលដល់ការបង្កាត់ពូជ ការកកើត និងបំលាស់ទីនៃមូសអង្កាមនេះផងដែរ។
ហេតុនេះ យើងគ្រប់គ្នាគួរតែប្រយុទ្ធប្រយ័ត្នលើជំងឺឆ្លងផ្សេងៗតាមរយៈសត្វមូសអង្កាម ជាពិសេសកុមារអាយុក្រោម៥ឆ្នាំ និងស្ត្រីកំពុងតែមានផ្ទៃពោះ បើទោះបីវាមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក ក៏ដោយ។
ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក
តើមូសអង្កាមអាចបង្កជំងឺអ្វីខ្លះ?
ប៉ុន្តែ បើយោងទៅតាមទៅគេហទំព័រ PMC មូសអង្កាមគឺជាភ្នាក់ងារចម្លងជំងឺធ្ងន់ធ្ងរជាច្រើន ដែលអាចបង្កផលប៉ះពាល់ខ្លាំងលើកុមារ និងស្ត្រីកំពុងពពោះ ដោយសារតែពួកគេមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។
មូសអង្កាម ត្រូវបានគេចាត់ទុកថា ជាភ្នាក់ងារចម្លងវីរុស និងប៉ារ៉ាស៊ីត ជាច្រើនប្រភេទ ដែលនាំឱ្យប៉ះពាល់ខ្លាំងដល់ប្រព័ន្ធសរសៃប្រសាទ។
ចំពោះកុមារអាយុក្រោម៥ឆ្នាំ ពួកគេអាចនឹងឆ្លងជំងឺមួយចំនួនដែលចម្លងដោយមូសអង្កាម ដូចជា ជំងឺរលាកស្រោមខួរ និងវីរុស West Nile។ នេះបើយោងទៅតាមរបាយការណ៍របស់ PMC។
ដោយឡែក សម្រាប់ស្ត្រីកំពុងពពោះ ជាពិសេសនៅត្រីមាសទី១ ការឆ្លងវីរុស និងប៉ារ៉ាស៊ីត ពីមូសអង្កាម អាចប្រឈមនឹងការរលូតកូន កូនកើតមុនខែ កូនមិនគ្រប់ទម្ងន់ និងកូនស្លាប់ក្នុងពោះ ជាដើម។
[embed-health-tool-baby-poop-tool]
តើគួរតែបង្ការបែបណា?
ម៉ាក់ៗដែលមានកូនអាយុក្រោម៥ឆ្នាំ និងស្ត្រីកំពុងតែពពោះគួរតែអនុវត្តវិធីបង្ការមួយចំនួនដូចជា គេងក្នុងមុងជានិច្ច ពាក់ខោជើងវែង និងអាវដៃវែង នៅកន្លែងដែលមានមូសច្រើន កម្ចាត់កន្លែងដែលមានទឹកដក់ និងជម្រកមូស ជាដើម។
តើពេលណាគួរយកកូនទៅមន្ទីរពេទ្យ?
បើប៉ាម៉ាក់ អង្កេតឃើញថា កូនមានអាការគួរឱ្យសង្ស័យ ដូចជា ក្តៅខ្លួនខ្លាំង ក្អួតចង្អោ ឈឺក្បាល រវើរវាយ និងប្រកាច់ គួរតែយកកូនទៅមន្ទីរពេទ្យឱ្យបានឆាប់ ព្រោះទាំងនេះគឺជាសញ្ញានៃការឆ្លងវីរុសដោយសារតែមូសអង្កាមខាំហើយ៕
ចំណុចសំខាន់
ដោយឡែក សម្រាប់ស្ត្រីកំពុងពពោះ ជាពិសេសនៅត្រីមាសទី១ ការឆ្លងវីរុស និងប៉ារ៉ាស៊ីត ពីមូសអង្កាម អាចប្រឈមនឹងការរលូតកូន កូនកើតមុនខែ កូនមិនគ្រប់ទម្ងន់ និងកូនស្លាប់ក្នុងពោះ ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្នកូនចៅកុំឲ្យកើតគ្រុនឈាម មូសខ្លាញីចេញខាំញឹកញាប់តែពេលនេះទេ
- គន្លឹះបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម ប៉ាម៉ាក់គួរដឹង!
- ធ្វើបាន ៥ ចំណុចនេះ ប៉ាម៉ាក់លែងព្រួយរឿងកូនកើតផ្តាសាយញឹកទៀតហើយ
- កូនផ្តាសាយ បើមានសញ្ញាទាំងនេះ ប្រញាប់នាំកូនទៅពេទ្យភ្លាម!
- កូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?
- បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?
- រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?
- ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន