backup og meta

ខ្វះសារធាតុចិញ្ចឹមពីរនេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ

ខ្វះសារធាតុចិញ្ចឹមពីរនេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ

ទារក​មួយចំនួនកើតមកជួបប្រទះបញ្ហាប្រព័ន្ធប្រសាទពីកំណើត​មកតែម្តង ប៉ុន្តែការដែលកូនមានបញ្ហានេះ បណ្ដាល​មកពីកត្តាអ្វី ដោយសារម្ដាយមានសុខភាពខ្សោយ ឬយ៉ាងណា? ខាងក្រោមនេះជាការបកស្រាយរបស់គ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រី អំពីមូលហេតុពិតប្រាកដែលធ្វើឲ្យកូនមានប្រព័ន្ធប្រសាទមិនល្អ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បក​ស្រាយ​បញ្ជាក់​ថា ការ​ដែល​កូនមានបញ្ហាចេញពីក្នុងពោះមក ដោយសារតែម្ដាយថែទាំសុខភាពមិនបានល្អអំឡុងពេលពពោះ ខ្វះ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ ​មិនមែនបណ្ដាលមកពីពេលកំពុងពពោះនោះ ម្ដាយពិបាកចិត្ត ទើបកូនកើតមកមានបញ្ហា តែតាមពិត គឺមិនដូច្នោះទេ។

“តាម​ការ​សិក្សា​វិទ្យាសាស្ត្រ បញ្ជាក់​ថា កូន​កើត​មក​មាន​បញ្ហា​ពី​កំណើត ភាគ​ច្រើន​បណ្ដាល​មក​កង្វះ​អ័រម៉ូន កង្វះ​វីតាមីន ឬ​កង្វះ​សារធាតុ​ចិញ្ចឹម​ណា​មួយ​ដែល​ម្ដាយ​ទទួល​បាន​មិន​គ្រប់​គ្រាន់​អំឡុង​ពេល​ពពោះ។ ប៉ុន្តែមិន​មាន​ការ​សិក្សា​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា កូន​មាន​ជំងឺ​ពី​កំណើត​បណ្ដាល​មក​ពី​ម្ដាយ​ពិបាក​ចិត្ត​ក្នុង​ពេល​ពពោះ​ទេ”។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

សាស្ត្រាចារ្យ​រូប​នេះ​បន្ត​ថា តាម​ការ​សិក្សា​ពី​មុនៗ​មក​បង្ហាញ​ថា ស្ត្រី​នៅ​កម្ពុជា​យើង​ភាគ​ច្រើន​ដែល​នៅ​ជន​បទ មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ពោល​ស្ត្រី​ពពោះ​ទាំង​នោះ​ទទួល​បាន​វីតាមីន ជាតិ​សាច់ បន្លែ ផ្លែឈើ ជាតិ​ដែក មិន​បាន​គ្រប់​គ្រាន់។ នៅ​ពេល​​ម្ដាយ​ពពោះ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ អាច​បង្ក​ជា​ហានិភ័យ​ដល់​គភ៌ ជាពិសេសធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​របស់​កូន​មិន​ល្អ​ដូច​ក្មេង​ធម្មតា ឬ​បើ​ប្រើ​ពាក្យ​សាមញ្ញ គឺ​កូនមិន​គ្រប់។

[embed-health-tool-due-date]

លោកវេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ដូច​នេះ​ហើយ ទើប​ខាង​ក្រុម​គ្រូពេទ្យ​ជំរុញ​ឲ្យ​ម៉ាក់ៗ​ពពោះ​ទាំង​អស់ ញ៉ាំ​ថ្នាំ​ជាតិ​ដែក ញ៉ាំ​ជាតិ​អាស៊ីដហ្វូលិក និង​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​កូន​កុំ​ឲ្យ​ជួប​បញ្ហា​ដែល​អាច​កើត​ឡើង​ពី​កំណើត។ ម៉្យាង​វិញ​ទៀត ម៉ាក់​ៗ​ពពោះ ក៏​មិន​ត្រូវ​កើត​ទុក្ខ​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សុខ​ភាព​ចុះ​ខ្សោយ បណ្ដាល​ឲ្យ​ឈឺ​នេះ ឈឺនោះ ហើយ​ប្រសិន​បើ​ម្ដាយ​ឈឺ ឬ​មាន​សុខភាព​មិន​ល្អ កូន​នៅ​ក្នុង​ក៏​មិន​អាច​កើត​មក​មាន​សុខភាព​ល្អ​បាន​ដែរ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូនបានលើកឡើងថាកង្វះជាតិ​ដែក និង​​អាស៊ីដហ្វូលិកអាចបណ្តាលឱ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Daily iron and folic acid supplementation during pregnancy
https://www.who.int/tools/elena/interventions/daily-iron-pregnancy

Vitamin B9 (Folic acid)
https://www.mountsinai.org/health-library/supplement/vitamin-b9-folic-acid

Folic Acid and Pregnancy
https://kidshealth.org/en/parents/preg-folic-acid.html

កំណែ​ប្រែបច្ចុប្បន្ន

21/11/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

មកដឹងពីការវិវត្តន៍រូបរាងគភ៌ក្នុងផ្ទៃ តាមត្រីមាសនីមួយៗ

ម្តាយមានជំងឺរលាកថ្លើមប្រភេទ B ធ្វើម៉េច ការពារមិនឲ្យឆ្លងទៅកូន ពេលពពោះ សម្រាល និងបំបៅ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 21, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម