backup og meta

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ កើត​ឡើង​ចំពោះ​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ កើត​ឡើង​ចំពោះ​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ

ការ​ពពោះ​ បាន​នាំ​មក​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ចំនួន​ដែល​យើង​នឹក​ស្មាន​មិនដល់​។​ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​នោះ​ទេ ការ​ប្រែប្រួល​នេះ​ នឹង​បាត់​ទៅ​វិញ​ ក្រោយ​ពេល​សម្រាល​កូន​រួច​។​ ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដែល​កើត​ឡើង​ចំពោះ​រាងកាយ​ នៅ​ពេល​ដែល​​ម៉ាក់​ៗ​កំពុង​តែ​ពពោះ​អា​​អូន​។

. រោម​នៅ​លើ​រាងកាយ​កើន​ឡើង

នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ រោម​​នឹង​ចាប់ផ្ដើម​ដុះ​​នៅ​ទី​តាំង​ដែល​យើង​មិន​ត្រូវ​ការ​ ដូចជា​ផ្ទៃ​មុខ​ ពោះ​ និង​ចុង​សុដន់​ជាដើម​។​ យ៉ាង​ណា​មិញ​ រោម​ដែល​ដុះ​​លើស​នេះ​ នឹង​​ជ្រុះ​ទៅ​វិញ​នៅ​ក្នុង​​រយៈពេល​ប្រហែល​ជា​៦​ខែ​ បន្ទាប់​ពី​សម្រាល​រួច​។​ ប្រសិនបើ​ម៉ាក់​ៗ​មិន​ចូលចិត្ត​រោម​ទាំង​នោះ​ ម៉ាក់ៗ​ក៏​អាច​កោរ​ ឬ​បក​រោម​ចេញ​​ ពី​ព្រោះ​វា​ពុំ​មាន​ការ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​នោះ​ទេ​។

.ឡើង​សរសៃ​​ពីងពាង​ 

​​​អ័រម៉ូន​នៅ​ពេល​មាន​ផ្ទៃពោះ​ និង​ពោះ​ដែល​រីក​ធំ​ នឹង​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​វ៉ែន​របស់​ម៉ាក់​ៗ​ ដែល​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​រីក​ធំ។​ កត្តា​នេះ​ហើយ​ដែល​បន្សល់​​ទុក​នូវ​សរសៃ​ឈាម​ដែល​មាន​រាង​ដូច​ពីងពាង​នៅ​លើ​ដើម​ដៃ​ ជើង​ ដង​ខ្លួន​ និង​ផ្ទៃ​មុខ​របស់​ម៉ាក់​ៗ​​។

​​. សាច់​ដុះ​ 

ទោះ​បី​ជា​ករណី​សាច់​ដុះ​នេះ​​មិន​សូវ​កើត​ឡើង​ញឹកញាប់​ក៏​ដោយ​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​នឹង​សម្គាល់​ឃើញ​ថា​មាន​សាច់​តូច​ៗ​ដុះ​លើ​រាងកាយ​របស់​យើង​នៅ​​អំឡុង​ពេល​ពពោះ​។​ ប៉ុន្តែ​​សាច់​ទាំង​នេះ​ ​មិន​បង្ក​គ្រោះថ្នាក់​ឡើយ​ ហើយ​​ថែម​ទាំង​អាច​​​កាត់​ចេញ​ដោយ​​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ បន្ទាប់​ពី​សម្រាល​រួច​ផង​ដែរ​។

ពពោះ២

. ចំណុច​ខ្មៅ​ៗ​នៅ​លើ​ផ្ទៃ​មុខ​

ចំណុច​ខ្មៅ​ៗ​នៅ​លើ​ផ្ទៃ​មុខ​អំឡុង​ពេល​ពពោះ​ គឺ​សម្ដៅ​​លើ​ស្នាម​ជាំ​ពេល​មាន​ផ្ទៃ​ពោះ​ ដែល​លេច​ឡើង​ជា​ដុំ​​ខ្មៅ​ៗ​តូច​ៗ​នៅ​លើ​ថ្ពាល់​ បបូរ​មាត់​ខាង​លើ​ និង​ថ្ងាស​។​ ករណី​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​​​មាន​ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​​ ហើយ​វា​កើត​ឡើង​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ចំនួន​៧៥​%​។ ប៉ុន្តែ​ ម៉ាក់​ៗ​​​ពិបាក​​កម្ចាត់​​ស្នាម​ជាំ​ទាំង​នេះ​ដោយ​​ការ​ប្រើប្រាស់​ផលិតផល​​ដែល​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​បាន​​ណាស់​ ពីព្រោះ​ផលិតផល​ភាគ​ច្រើន​មាន​គ្រឿង​ផ្សំ​ ដែល​អ្នក​មាន​ផ្ទៃ​ពោះ​មិន​អាច​ប្រើ​បាន​។ ​

​​យ៉ាង​ណា​មិញ​ ស្នាម​ជាំ​ទាំង​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ បន្ទាប់​ពី​ការ​សម្រាល​រួច​។

. ​បញ្ហា​មុន​​​កើត​ពេល​មាន​ផ្ទៃ​ពោះ

ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ អាច​បណ្ដាល​​ឲ្យ​ស្បែក​របស់​យើង​ផលិត​ប្រេង​ច្រើន​ ​ធ្វើ​ឲ្យ​​មុន​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​។​ បញ្ហា​នេះ​ អាច​ចាប់ផ្ដើម​តាំង​ពី​ពេល​ដែល​ម៉ាក់​ៗ​មាន​ផ្ទៃ​ពោះ​ខែ​ទី​មួយ​ រហូត​ដល់​ពេល​សម្រាល​។​ ដើម្បី​កាត់​បន្ថយ​មុន​ទាំង​នេះ​ ម៉ាក់​ៗ​អាច​ធ្វើ​ការ​លាង​សម្អាត​មុខ​ឲ្យ​បាន​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ និង​ប្រើប្រាស់​ផលិតផល​ណា​ដែល​មិន​មាន​ជាតិ​ប្រេង​។

. សក់​ក្រាស់​ និង​ភ្លឺ​រលោង

​​​បន្ថែម​ពី​នេះ​ សក់​របស់​ម៉ាក់​ៗ​​នឹង​ចាប់ផ្ដើម​​ដុះ​ក្រាស់​ល្អ​ ជាង​មុន​ពេល​ដែល​មាន​​ផ្ទៃ​ពោះ​​ ពីព្រោះ​អ័រម៉ូន​មាន​ផ្ទៃ​ពោះ​​ បាន​ធ្វើ​ការ​ពន្យឺត​ការ​ជ្រុះ​សក់​របស់​យើង​។​ ប៉ុន្តែ​ សក់​របស់​​ម៉ាក់​ៗ​​នឹង​ត្រលប់​មក​រក​​សភាព​ដូច​មុន​ពេល​​មាន​ទម្ងន់​វិញ​ នៅ​ពេល​អ័រម៉ូន​​ត្រលប់​មក​ធម្មតា​។​ ម៉ាក់​ៗ​អាច​ញ៉ាំ​​ថ្នាំ​បំប៉ន​ដែល​មាន​ផ្ទុក​​Biotin វីតាមីន​C ដើម្បី​ឲ្យ​សក់​នៅ​តែ​ដុះ​ក្រាស់​ និង​ភ្លឺ​រលោង​បន្ទាប់​ពី​សម្រាល​កូន​រួច​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព

ស្រ្តីពពោះ បើចេញ​សញ្ញាទាំងនេះ អាចថាខ្វះគ្រាប់ឈាមក្រហម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម