ក្នុងត្រីមាសទី១ រាងកាយម៉ាក់ៗប្រឈមនឹងការផ្លាស់ប្ដូរជាច្រើន។ ពិតណាស់ សញ្ញាដំបូងនៃការពពោះ គឺបាត់រដូវ ហើយរយៈពេលពីរបីសប្តាហ៍ក្រោយ ស្ត្រីពពោះអាចនឹងជួបប្រទះអាការៈដូចខាងក្រោមនេះ៖
- អស់កម្លាំង
- ចុកពោះ
- ក្អួត
- ប្រែប្រួលអារម្មណ៍
- ឈឺសុដន់
- ក្រហាយទ្រូង
- ឡើងទម្ងន់
- ឈឺក្បាល
- មានចំណង់អាហារជាក់លាក់
- ទល់លាមក។
[embed-health-tool-due-date]
អំឡុងត្រីមាសទី១ គភ៌មានការប្រែប្រួលដូចម្តេច?
ថ្ងៃដំបូងនៃការពពោះ ក៏ជាថ្ងៃចុងក្រោយនៃការមករដូវដែរ។ អំឡុងត្រីមាសទី១នេះ ទារកក្នុងផ្ទៃមានការលូតលាស់យ៉ាងឆាប់រហ័ស។ គភ៌ចាប់ផ្តើមមានខួរក្បាល និងខួរឆ្អឹងខ្នង ហើយសរីរាង្គផ្សេងៗនឹងចាប់ផ្តើមកកើតដូចគ្នា។ បេះដូងរបស់ទារកក្នុងផ្ទៃ ចាប់ផ្តើមលោតក្នុងអំឡុងត្រីមាសទី១។ ដៃ និងជើងចាប់ផ្តើមដុះចេញនៅប៉ុន្មានសប្តាហ៍ដំបូង ហើយនៅចុងបញ្ចប់នៃសប្តាហ៍ទី៨ ម្រាមដៃ និងម្រាមជើងចាប់ផ្តើមលូតលាស់។ នៅចុងបញ្ចប់នៃត្រីមាសទី១ ម៉ាក់ៗក៏អាចដឹងពីភេទរបស់កូនផងដែរ នេះបើយោងតាមគេហទំព័ររបស់ Office on Women’s health។ ដូច្នេះហើយ ដើម្បីឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ និងលូតលាស់បានប្រសើរ ស្ត្រីពពោះគួរយល់ដឹងពីរឿងដែលគួរធ្វើ និងមិនគួរធ្វើនៅត្រីមាសដំបូង ដែលជាពេលវេលាដ៏សំខាន់បំផុតនៃការពពោះ។
តើរឿងអ្វីខ្លះដែលម៉ាក់ៗគួរ និងមិនគួរធ្វើនៅត្រីមាសដំបូង?
ប្រការគួរធ្វើនៅត្រីមាសដំបូង
- ញ៉ាំវីតាមីនរក្សាគភ៌
- ហាត់ប្រាណជាទៀងទាត់
- ញ៉ាំរបបអាហារដែលសម្បូរទៅដោយផ្លែឈើ បន្លែ និងជាតិសរសៃ
- ញ៉ាំទឹកឲ្យបានច្រើន។
ប្រការដែលគួរជៀសវាង
- ធ្វើលំហាត់ប្រាណខ្លាំងក្លា
- ជាតិអាកុល
- កាហ្វេអ៊ីន
- ត្រីឆៅ ឬគ្រឿងសមុទ្រ
- ទឹកដោះគោមិនបានរំងាប់មេរោគ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?