ការញ៉ាំអាហារផ្អែមៗពេកអំឡុងពេលពពោះ អាចផ្តល់គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់មុខងារខួរក្បាលរបស់កូន។ ពិតណាស់ មានម៉ាក់ៗជាច្រើនយល់ច្រឡំថា ការដែលយើងចូលចិត្តញ៉ាំរបស់ផ្អែមអំឡុងពេលពពោះ គឺមកពីកូនឱ្យឃ្លានផ្អែម ដែលតាមពិតទៅគឺបណ្តាលមកពីអ័រម៉ូនទៅវិញទេ។
បើតាមការសិក្សាថ្មីមួយបានបង្ហាញថា ការញ៉ាំអាហារដែលមានជាតិស្ករខ្លាំងអំឡុងពេលពពោះ អាចប៉ះពាល់ដល់មុខងារយល់ដឹងរបស់កុមារនៅប៉ុន្មានឆ្នាំដំបូង។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ស្រ្តីដែលញ៉ាំរបបអាហារផ្អែមខ្លាំង រួមទាំងញ៉ាំពពួកភេសជ្ជៈផ្អែមអំឡុងពេលពពោះ ទំនងជាបណ្តាលឱ្យកូនមានការយល់ដឹងខ្សោយ ហើយសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការចងចាំក៏មិនល្អនោះដែរ។ ដូចគ្នានេះដែរ ចំពោះកុមារដែលញ៉ាំអាហារមានជាតិស្ករច្រើននៅពេលដែលអាអូននៅវ័យក្មេង ក៏អាចជះឥទ្ធិពលមិនល្អដ៏ការយល់ដឹងរបស់ក្មេងដូចគ្នា។
ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!
ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!
យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗញ៉ាំផ្លែឈើដែលមានជាតិស្ករធម្មជាតិអំឡុងពេលពពោះ នោះនឹងអាចជួយដល់គំហើញ ក៏ដូចជាសមត្ថភាពក្នុងការនិយាយរបស់កូនបានផងដែរ។
[embed-health-tool-due-date]
តើផ្អែមក្នុងកម្រិតណាទើបសមល្មម?
ចំពោះកុមារដែលមានអាយុក្រោម ២ ឆ្នាំ មិនគួរញ៉ាំអាហារដែលមានជាតិស្ករបន្ថែមឡើយ ហើយចំណែកឯក្មេងដែលមានអាយុ ២ ឆ្នាំឡើង គួរញ៉ាំស្ករបន្ថែមមិនឱ្យលើសពី ២៥ ក្រាម។ គួរបញ្ជាក់ផងដែរថា ពពួកស្ករធម្មជាតិដែលមាននៅក្នុងផ្លែឈើ មិនមានផលប៉ះពាល់អវិជ្ជមានដល់មុខងារយល់ដឹងរបស់កុមារឡើយ ផ្ទុយទៅវិញ វាថែមទាំងផ្ទុកវីតាមីន ជាតិរ៉ែ និងជាតិសរសៃដែលជួយពន្យារដល់ការកើនឡើងជាតិស្ករក្នុងឈាមថែមទៀតផង៕
ចំណុចសំខាន់
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ក្រោយរួមភេទរយៈពេលប៉ុន្មាន ទើបមានការបង្កកំណើត?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?