backup og meta

ស្រ្តី​ពពោះ បើ​ចៀស​បាន កុំ​ញ៉ាំ​បន្លែផ្លែឈើ ៤ ប្រភេទ​នេះឲ្យសោះ!

ស្រ្តី​ពពោះ បើ​ចៀស​បាន កុំ​ញ៉ាំ​បន្លែផ្លែឈើ ៤ ប្រភេទ​នេះឲ្យសោះ!

ជា​ធម្មតាគ្រូពេទ្យ​តែងតែណែនាំយើងឲ្យ​ញ៉ាំ​ផ្លែ​ឈើ ព្រោះថាជា​អាហារ​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​ ហើយ​បើ​និយាយ​ពី​ស្រីៗ​កំពុង​ពពោះ អាច​នឹង​កាន់​តែ​ល្អ ប៉ុន្តែ​ក៏​ត្រូវ​ប្រយ័ត្ន​ខ្លះ​ដែរ ព្រោះ​ផ្លែ​ឈើ​មួយ​ចំនួនត្រូវ​អ្នក​ជំនាញ​ជឿ​ថាអាច​ប៉ះពាល់​ដល់​ការ​ពពោះ​យើង​បាន ហេតុនេះបើ​ចៀស​បាន​គួរ​ចៀស​ទៅ។ លោក​វេជ្ជបណ្ឌិត​ Sadhna Singhal ឯកទេស​រោគស្ត្រីនៅ​វិទ្យាស្ថានវេជ្ជសាស្រ្ត​ Sri Balaji ប្រទេសឥណ្ឌា បាន​ផ្ដល់យោបល់ថា​ផ្លែឈើ​បួន​មុខខាងក្រោម​នេះ​ស្រ្តីមាន​ផ្ទៃពោះ​បើអាច​គួរកុំបរិភោគអី​​។

១- ផ្លែ​ម្នាស់

ពិត​ណាស់ ម្នាស់​ ជា​កំពូល​ផ្លែ​ឈើ ល្អ​ខ្លាំង​ចំពោះ​សុខភាព ប៉ុន្តែ​ផ្លែ​ឈើ​ប្រភេទ​នេះ បើ​អាច​ពុំ​គួរ​ញ៉ាំ​អំឡុង​ពេល​ពពោះ​ទេ ដោយ​សារ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ Bromelain ដែល​ជា​អង់ហ្ស៊ីម​មួយមាន​ទំនាក់ទំនងជាមួយ​នឹងការ​បន្ទន់​មាត់​ស្បូន នាំ​ឲ្យ​ស្បូន​ងាយ​កន្ត្រាក់ ជាកត្តា​ហានិភ័យ​នាំ​ឲ្យ​សម្រាល​មុន​កំណត់។ លើស​ពី​នេះ ញ៉ាំ​ម្នាស់​ច្រើន អាច​បង្ក​ជា​បញ្ហា​ក្រពះ​ពោះ​វៀន​មួយ​ចំនួន ដូច​ជា​រាក ដែល​បង្កើន​ហានិភ័យ​ខ្វះ​ជាតិ​ទឹក​ពេល​ពពោះ។

២- ទំពាំងបាយជូរ

​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ធ្វើ​ឲ្យ​រាងកាយ​កើន​កម្តៅ ដែល​សុទ្ធ​តែ​អាច​ប៉ះពាល់​ទាំង​សុខភាព​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ។ ក្នុង​ផ្លែ​ទំពាំង​បាយជូរ ក៏​សម្បូរ​ទៅ​ដោយ​សមាសធាតុ​គីមី​មួយ ដែល​គេ​ស្គាល់​ថា Resveratrol ហើយ​សារធាតុ​នេះ អាច​មានឥទ្ធិពល​ធ្វើ​ឲ្យ ​តុល្យភាព​​អ័រម៉ូន​ក្នុង​រាង​កាយ ប៉ះពាល់​ខ្លាំង​ចំពោះ​ស្រីៗ​កំពុង​ពពោះ។

៣- ផ្លែល្ហុង

ល្ហុង ជា​ផ្លែ​ឈើ​មួយ​ប្រភេទ ពេញ​និយម​បំផុត​មិន​ថា​សម្រាប់​ជន​ជាតិ​អាស៊ី អឺរ៉ុប ឬ​អាមេរិក​ទេ ប៉ុន្តែ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ត្រូវ​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ហាម​ឃាត់ ព្រោះ​ការ​សិក្សា​ជាច្រើន​ជឿ​ថា ល្ហុង​អាច​បណ្តាល​ឲ្យ​សម្រាល​មុន​កំណត់ និង​មាន​ទំនាក់​ទំនង​ជាមួយ​បញ្ហា​សុខភាព​អំឡុង​ពេល​ពពោះ​ជាច្រើន​ទៀត រាប់​បញ្ចូល​ទាំង រលូត​កូន​ជាដើម។ ផ្លែល្ហុង ធម្មតា​សំដៅ​លើ​ខ្ចី ឬមិនទាន់ទុំល្អ គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​ជ័រ ដែល​ជាតិជ័រ​ល្ហុង​ទាំង​នេះ អាច​បង្ក​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូនបាន។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ផ្លែល្ហុង

៤- ផ្លែ​ម្រះ

ម្រះក៏​ជា​បន្លែ​ប្រភេទ​ផ្លែ​ល្អ​ខ្លាំង​សម្រាប់​សុខភាព ប៉ុន្តែ​ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា វា​អាច​បង្ក​ទៅ​ជា​រលាក​ស្បូន​ចំពោះ​ស្រីៗ​កំពុង​ពពោះ នាំ​ឲ្យ​មាន​ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​រលូត​កូន​ជាដើម។ ជាក់​ស្តែង ម្រេះ​មាន​ផ្ទុះ​សាមាសធាតុ​ពុល (Toxin) ជាច្រើន រាប់​បញ្ចូលទាំង​ជាតិ Quinine  Saponic  Glycosides និងជាតិ Morodicine ហើយ​នៅ​ពេល​រាងកាយ​យើង​ស្រូប​យក​សារធាតុ​នេះ អាច​បង្ក​ទៅ​ជា​ការ​ចង្អោរ​ក្អួត ឡើង​កន្ទួល​ស្បែក រាក និង​ឈឺពោះ​ជាដើម។

៥- កំណត់​ចំណាំ

– មិន​ត្រូវ​ញ៉ាំ​ផ្លែ​ឈើ​ណា​ដែល​លាង​មិន​ស្អាត​ល្អ​នោះ​ទេ ព្រោះ​វា​អាច​តោង​ជាប់​មក​ជាមួយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត ដីភក់ ឬ​កាក​សំណល់​មិន​ល្អ ជា​កត្តា​នាំ​ឲ្យ​ឆ្លង​រោគ​ ប៉ះពាល់​សុខភាព​ទាំង​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ។ ត្រូវ​ប្រាកដ​ថា យើង​បាន​លាង​ផ្លែ​ឈើ​ទាំង​នោះ​ស្អាត​​ត្រឹម​​ត្រូវ​​ល្អ​។

– គ្រប់​ផ្លែ​ឈើ​យើង​ញ៉ាំ ត្រូវ​កាត់​ចោល​កន្លែង​ណា​មាន​ជាំ ឬ​ស្អុយ ព្រោះ​វា​អាច​ជាបណ្តុំ​នៃ​ពពួក​បាក់តេរី​តោង​នៅ​ទី​នោះ និង​ចម្លង​មកម៉ាក់ៗ ក៏ដូច​ជាគភ៌​ក្នុង​ផ្ទៃ​នៅ​ពេល​យើង​ញ៉ាំ​ចូល​ពោះ។

– ​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា មិន​អាច​ប្រើ​សាប៊ូ​បោក​ខោអាវ ឬ​សាប៊ូ​លាង​ចាន មក​លាង​ផ្លែ​ឈើ​ជា​ដាច់​ខាត។

[embed-health-tool-due-date]

៦- ផ្លែ​ឈើ​ល្អៗ​សម្រាប់​ស្រីៗ​កំពុង​ពពោះ

អំឡុង​ពេល​ពពោះ គ្នា​យើង​គួរ​ញ៉ាំ​បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន បើ​ទោះ​ជា​ផ្លែ​ឈើ​ ៤ប្រភេទ​ខាង​លើត្រូវ​អ្នកជំនាញ​ផ្ដល់​យោបល់​ថាមិន​គួរ​ញ៉ាំ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​មាន​ផ្លែ​ឈើ​ល្អៗ​ជាច្រើន​ទៀតអាច​ញ៉ាំបាន ហើយ​សុខភាព​ល្អ​ថែម​ទៀតមាន​ដូចជា៖

– ផ្លែស្ត្របឺរី

– ត្របែក

– ឈើរី

– សារី

– គីវី

– ស្វាយ

– ឪឡឹក

– ក្រូច

– ប៉ោម

– ផ្លែប៊ឺរ

ក្រៅ​ពី​ផ្លែ​ឈើ​ខាង​លើនៅ​មាន​ផ្លែ​ឈើ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​ញ៉ាំ​ទៅ​ជួយ​ឲ្យ​ការ​ពពោះ​យើង​មាន​សុវត្ថិភាព និង​សុខភាព​ល្អ។ ប៉ុន្តែ​គ្រប់​ជម្រើស​នៃ​ការ​ញ៉ាំ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនពាក់​ព័ន្ធ​របបអាហារ​ពេល​ពពោះ​យើង ដើម្បី​សម្រាល​កូន​ដោយ​សុវត្ថិភាព និង​បេប៊ី​មាន​សុខភាព​ល្អ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fruits During Pregnancy: The Good, the Bad, and the Unhealthy

Can You Consume All Fruits During Pregnancy? Experts Suggest Fruits To Avoid

Foods to avoid when pregnant

https://www.pregnancybirthbaby.org.au/foods-to-avoid-when-pregnant

Pregnancy nutrition: Foods to avoid during pregnancy

https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844

កំណែ​ប្រែបច្ចុប្បន្ន

20/05/2024

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ May 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម