ស្រីៗមានផ្ទៃពោះ មិនសូវជាហ៊ានប្រព្រឹត្តរឿងលើគ្រែនោះទេ ពិសេសនៅពេលដឹងថាមានផ្ទៃពោះដំបូងៗ បារម្ភខ្លាចប៉ះពាល់កូនក្នុងផ្ទៃ ឬបណ្ដាលឲ្យកូនរលូត។ តើការរួមភេទពេលមានផ្ទៃពោះ អាចជាមូលហេតុធ្វើឲ្យកូនរលូតមែនទេ?
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ការួមភេទពេលមានផ្ទៃពោះមិនមែនជាមូលហេតុចម្បងធ្វើឲ្យរលូតកូននោះទេ តែទោះយ៉ាងណាគ្រូពេទ្យតែងឲ្យមានការប្រយ័ត្ន និងកាត់បន្ថយការរួមភេទនៅត្រីមាសដំបូងៗនៃការពពោះ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត
ផ្ទុយទៅវិញ លោកវេជ្ជបណ្ឌិតថា បើស្រីៗពពោះមានសុខភាពល្អ គ្មានកត្តាប្រឈមអ្វីផ្សេងៗ ការរួមភេទនៅក្នុងដំណាក់កាលណាក៏មិនមានហាមឃាត់ដែរ ឲ្យតែមានចំណង់ តែចំពោះស្រីៗពពោះគ្នាយើងដែលមានបញ្ហាមួយចំនួនខាងក្រោម មិនគួររួមភេទពេលពពោះឡើយ។
[embed-health-tool-due-date]
– ធ្លាប់រលូតកូនញឹកញាប់
– មានប្រវត្តិកើតកូនមិនគ្រប់ខែ
– សុកពាំងមាត់ស្បូនមួយផ្នែក ឬទាំងស្រុង
– ប្តី ឬប្រពន្ធមានជំងឺកាមរោគ។
អត្ថបទពាក់ព័ន្ធ៖