ក្រោយសម្រាលកូន រាងកាយម៉ាក់ៗប្រឈមនឹងការប្រែប្រួលជាច្រើន ដែលទាមទារឱ្យយើងសម្រាកគ្រប់គ្រាន់ ដើម្បីបានជាសះស្បើយឡើងវិញ។ ហេតុនេះហើយ ការថែទាំសុខភាពផ្លូវចិត្ត និងផ្លូវកាយបានល្អ ជារឿងចាំបាច់បំផុតក្នុងអំឡុងពេលនេះ។
អ៊ីចឹងហើយ! ដើម្បីជុំវិញឱ្យមានការជាសះស្បើយឡើងវិញ ម៉ាក់ៗគួរជៀសវាងធ្វើរឿងប៉ុន្មាននេះ
១. កុំប្រឹងធ្វើការហួសកម្លាំង
អ្វីដែលម៉ាក់ៗគួរប្រយ័ត្នអំឡុងពេលនេះ គឺជៀសវាងធ្វើការហួសកម្លាំង ឬធ្វើលំហាត់ប្រាណខ្លាំងក្លាពេក ក្នុងអំឡុងពេល ៦ សប្តាហ៍ក្រោយសម្រាល ដើម្បីឱ្យរាងកាយបានសម្រាកគ្រប់គ្រាន់ និងឆាប់វិលត្រលប់មករកសភាពដើមវិញ។
ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!
ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!
២. ជៀសវាងជក់បារី
ប្រសិនបើម៉ាក់ៗជក់បារី អាអូននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីព្រោះសរីរាង្គទារកនៅតែបន្តអភិវឌ្ឈក្រោយសម្រាល ជាពិសេសគឺសួត និងខួរក្បាល។ លើសពីនេះ ការស្រូបយកផ្សែងបារី ក៏អាចរារាំងដល់ការអភិវឌ្ឍ និងបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សេងៗលើទារកដូចគ្នា។
៣. ញ៉ាំអាហារឱ្យទៀងទាត់
ថ្វីត្បិតតែម៉ាក់ចាំបាច់ត្រូវផ្តោតលើការមើលថែទាំអាអូនក៏ពិតមែន តែយើងក៏ត្រូវការសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ដូចគ្នា។ ហេតុនេះហើយ ម៉ាក់ៗចាំបាច់ត្រូវញ៉ាំរបបអាហារតុល្យភាព ដូចជាបន្លែ ផ្លែឈើ និងត្រីសាច់ ដើម្បីជួយដល់ការផលិតទឹកដោះ និងជួយឱ្យរាងកាយឆាប់ជាសះស្បើយ។
៤. កុំធ្វើព្រងើយនឹងសញ្ញានៃការបាក់ទឹកចិត្តក្រោយសម្រាល
រយៈពេលពីរបីសប្តាហ៍ដំបូងក្រោយសម្រាល រាងកាយយើងប្រឈមនឹងការប្រែប្រួលជាច្រើន រួមទាំងអ័រម៉ូនផងដែរ។ ពិតណាស់ មានម៉ាក់ៗជាច្រើនតែងមានអារម្មណ៍សោកសៅក្រោយសម្រាលកូន ប៉ុន្តែបើរោគសញ្ញានេះមានលក្ខណៈធ្ងន់ធ្ងរ ឬបន្តរយៈពេលយូរជាងពីរបីសប្តាហ៍ ម៉ាក់អាចនឹងកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាល ដែលតម្រូវឱ្យម៉ាក់ស្វែងរកជំនួយពីអ្នកជំនាញ។
[embed-health-tool-due-date]
៥. កុំភ្លេចពន្យារកំណើត
គ្រូពេទ្យសម្ភពភាគច្រើន ណែនាំឲ្យម៉ាក់ៗដែលសម្រាលកូនរួច តមការរួមភេទរហូតដល់ ៦ សប្តាហ៍។ ក្នុងករណីដែលម៉ាក់ៗចាប់ផ្តើមរួមភេទឡើងវិញ ម៉ាក់គួរជ្រើសរើសការពន្យារកំណើតដែលសមស្របណាមួយ មិនថាយើងបំបៅកូនដោយទឹកដោះម្តាយនោះទេ។
ចំណុចសំខាន់
១. កុំប្រឹងធ្វើការហួសកម្លាំង
២. ជៀសវាងជក់បារី
៣. មិនញ៉ាំអាហារទៀងទាត់
៤. ធ្វើព្រងើយនឹងសញ្ញានៃការបាក់ទឹកចិត្តក្រោយសម្រាល
៥. កុំភ្លេចពន្យារកំណើត
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ក្រោយរួមភេទរយៈពេលប៉ុន្មាន ទើបមានការបង្កកំណើត?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?