backup og meta

ម៉ាក់ៗគួរ និងមិនគួរញ៉ាំអ្វីខ្លះ ក្រោយសម្រាលកូនរួច?

ម៉ាក់ៗគួរ និងមិនគួរញ៉ាំអ្វីខ្លះ ក្រោយសម្រាលកូនរួច?

ក្រោយពី​សម្រាល​រួច ម៉ាក់​ ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅលើ​របប​អាហារ​ដែល​គួរ និងមិនគួរញ៉ាំ ព្រោះ​ការ​ជ្រើសរ​សើរ​របប​អាហារដែលត្រឹម​ត្រូវ អាច​​ជួយ​ឱ្យ​ទាំង​ម៉ាក់ៗ​មាន​សុខភាពល្អ និងឆាប់​មាន​កម្លាំង ក៏ដូច​ជា ជួយ​ឱ្យ​កូន​មាន​សុខភាព​រឹង​មាំ ជាពិសេស​អំឡុង​ពេល​​បំ​បៅ​ដោះ​កូន។ ផ្ទុយ​ទៅ​វិញ របប​អាហារខ្លះ ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ម៉ាក់ៗ និង​កូន​កំពុង​តែ​បៅ​ដោះម្តាយ​ ផង​ដែរ​។

ហេតុនេះ អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្តាល បាន​​ណែនាំពីប្រភេទ​អាហារ​ស្រីៗកូនខ្ចី​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ។

១. អាហារមិនគួរញ៉ាំ

– អាហារ​ហឹរ៖ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​អាហារ​ហឹរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន នៅ​ពេល​កូន​បៅ​ទឹក​ដោះ។ ណា​មួយ​អាហារ​បែប​នោះ អាច​ប៉ះពាល់​ដល់​ក្រពះ-ពោះវៀននិងអាចធ្វើឲ្យកូនរាករូស ទៀត​ផង។

– អាហារ​មាន​ជាតិ​ខ្លាញ់៖ អាហារ​មាន​ជាតិ​ខ្លាញ់ គួរតែ​ចៀសវាង​សិន ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រពះ និង​ពោះវៀន​ឡើយ។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់!

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!

ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!

ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!

– អាហារក្រៀមក្រោះ៖ ត្រី-សាច់​ប្រឡាក់ ហើយ​យក​ទៅ​អាំង ឬ​ចៀន គ្មាន​បន្លែ គ្មាន​ទឹកនោះ ស្រ្តី​បំបៅ​ដោះ​កូន​គួរ​តែ​ចៀស​វាង​ដែរ ព្រោះ​វា​មិន​មាន​ជីវជាតិ​សម្រាប់​ទ្រទ្រង់​រាង​កាយយើង និង​ធ្វើ​ឲ្យ​សម្បូរ​ទឹកដោះ​ឡើយ។​

– អាហារ​ផ្អាប់៖ ញ៉ាំ​អាហារ​ផ្អាប់ អាច​នាំឲ្យ​ម៉ាក់​ៗ​រាករូស ពុល ក្អួត​ចង្អោរ​ ប៉ះពាល់ក្រពះធ្វើឲ្យឈឺនិងចុក បាន ហើយ​កត្តា​នេះ​មិន​ត្រឹម​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ កូន​​ក៏​អាច​រាក​បាន​ដូច​គ្នា។

សម្រាលកូន

២. អាហារគួរញ៉ាំ

– អាហារ​មាន​ជាតិ​ទឹក៖ អាហារ​ដែល​ល្អ​សម្រាប់​ស្ត្រី​សម្រាល​កូន​រួច ត្រូវតែ​ជា​ពពួក​អាហារ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ដូចជាសម្ល ឬស៊ុប ដែល​មាន​ទាំង​ត្រី សាច់ ស៊ុត និង​បន្លែ​លាយបញ្ចូល​គ្នា ដើម្បី​បង្កើនដល់​ការ​ផលិត​ទឹកដោះ។

[embed-health-tool-due-date]

– ទឹក៖ ទោះ​ជា​ញ៉ាំ​អាហារ​ជាតិ​ទឹក​គ្រប់គ្រាន់​ល្អ​ក៏​ពិត​មែន តែ​កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន ២ លីត្រ​យ៉ាង​តិច ដើម្បី​ងាយ​ស្រួល​ដល់​ការ​បន្ទោបង់។

បើយោង​ទៅ​តាម​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) ក្រៅពី​អាហារ​ទាំង​២​ប្រភេទ​ខាង​លើ ម៉ាក់​ៗ​គួរ​តែបញ្ចូល​អាហារ​​ដែលសម្បូរ​ទៅដោយ​ប្រូតេអុីន និងវិតាមីន ក្នុង​របប​អាហារ​ប្រចាំថ្ងៃរបស់​ខ្លួន ជាពិសេស​អំឡុង​ពេល​បំ​បៅ​កូន​ដោយ​ទឹក​ម្តាយ ដោយ​អាហារ​ទាំង​នោះមាន សាច់ សាច់មាន់ បន្លែបៃតង គ្រាប់ធញ្ញជាតិ គ្រាប់សណ្តែង និង​ទឹក​ដោះ​គោ និងផ្លែឈើតាមរដូវកាល ជា​ដើម។

សម្រាប់​ម៉ាក់​ៗ​ដោយ​វះកាត់​វិញ ក្រោយ​សម្រាល ៥-៦ ម៉ោង​ប៉ុណ្ណោះអាច​ញ៉ាំ​បាន ជា​ប្រភេទ​អាហារ​ទន់​ៗ ហើយ​មុន​អាហារ​ ៣ ម៉ោង​អាច​ញ៉ាំ​ទឹកសិន ដើម្បី​ឲ្យ​មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន។ តែ​សម្រាប់​ម៉ាក់​ៗ​សម្រាល​ធម្មជាតិ​អាច​ញ៉ាំ​អាហារ​បាន ពេល​ដឹង​ថា​ខ្លួនហេវហត់។

អត្ថបទគួរអាន៖

ចំណុចសំខាន់

របប​អាហារ​សម្រាប់​ម៉ាក់ៗ​សម្រាល​កូន​រួច ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ជាង​របប​អាហារ​មនុស្ស​ធម្មតា​។ ​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្តាល បាន​​ឲ្យ​ដឹង​​ថា ពីប្រភេទ​អាហារ​ស្រីៗកូនខ្ចី​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ។
  • អាហារ​មិន​គួរ​ញ៉ាំ៖ អាហារហឹរ អាហារមានជាតិ​ខ្លាញ់ អាហារ​ក្រៀមក្រោះ អាហារផ្អាប់។
  • អាហារគួរញ៉ាំ៖ អាហារ​មាន​ជាតិ​ទឹក​ និង​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​លីត្រ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Postnatal Diet – Foods You Should Eat and Avoid After Delivery

https://parenting.firstcry.com/articles/postnatal-diet-foods-to-eat-after-delivery/

Diet and Exercise After Pregnancy

https://www.parenthelp123.org/pregnancy/after-pregnancy/postpartum-nutrition/

Foods to Avoid After Giving Birth (or, can I eat this, please?)

https://mommyonpurpose.com/foods-to-avoid-after-giving-birth-or-can-i-eat-this-please/

12 nutritious foods to eat in the first month after childbirth

https://www.unicef.org/rosa/stories/what-eat-during-and-after-pregnancy

https://www.mother.ly/food/meal-planning-shopping/what-to-eat-in-the-first-month-after-childbirth/

New Mom’s Guide to Nutrition After Childbirth

https://www.webmd.com/parenting/baby/nutrition-guide-new-moms

កំណែ​ប្រែបច្ចុប្បន្ន

19/02/2025

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

សម្រាលកូនហើយសុកធ្លាក់មិនអស់ ម្ដាយគ្រោះថ្នាក់បែបណា?

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ 3 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម