អ្នកណាខ្លះឧស្សាហ៍អត់ញ៉ាំអីព្រឹកឡើង ប្រញ៉ិបប្រញាប់រត់ទៅសាលា ឬកន្លែងធ្វើការ? គ្នាយើងខ្លះអាចរវល់ខ្លាំង ជាហេតុនាំបង្ខំចិត្តមិនញ៉ាំអីដើម្បីទាន់ម៉ោង ប៉ុន្តែការរំលងអាហារពេលព្រឹក គឺប្រៀបដូចជាយើងរំលងអត្ថប្រយោជន៍ចំពោះសុខភាពដែលបានមកពីអាហារអ៊ីចឹងដែរ។ តើការរំលងឬមិនញ៉ាំអាហារពេលព្រឹកមានបញ្ហាអ្វីខ្លះដល់សុខភាព?
១. បង្ការការឡើងទម្ងន់
ការសិក្សាជាច្រើនបានអះអាងថាអ្នកញ៉ាំអាហារព្រឹកមានភាពងាយស្រួលក្នុងរក្សាទម្ងន់។ ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Tel Aviv បង្ហាញថាការញ៉ាំរបបអាហារដែលមានកាបូអ៊ីដ្រាតល្អ (បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ) ប្រូតេអ៊ីន និងបង្អែមបន្តិចបន្តួចអាចជួយដល់ជម្រើសអាហារដ៏ល្អពេញមួយថ្ងៃ។ អាហារពេលព្រឹកបែបនេះអាចជួយឲ្យរាងកាយឆ្អែតបានយូរ មិនញ៉ាំហួសកំណត់ ឬឃ្លានផ្ដេសផ្ដាស ហើយនេះក៏ជួយដល់ការរក្សាទម្ងន់ដែរ។
២. បង្កើនការផ្ចង់អារម្មណ៍
នៅពេលយើងគេង រាងកាយយើងក៏សម្រាកដែរ ហើយការរំលងអាហារពេលព្រឹកធ្វើឲ្យរាងកាយព្យាយាមបង្កើតថាមពលបន្ថែមដែលបង្កឲ្យខួរក្បាល និងរាងកាយធ្វើការកាន់តែខ្លាំងរួមទាំងផលិតអ័រម៉ូនស្ត្រេស។ នេះធ្វើឲ្យយើងមានអារម្មណ៍ថាហត់។ ការញ៉ាំអាហារពេលព្រឹកគឺផ្តល់ថាមពលដល់ខួរក្បាល និងរាងកាយដើម្បីបង្កើនការផ្ចង់អារម្មណ៍ និងដាស់ស្មារតីពេញមួយថ្ងៃ។
៣. កាត់បន្ថយហានិភ័យបញ្ហាបេះដូង
ការសិក្សាមួយបានឲ្យដឹងថាអត្រាជំងឺធាត់មានការថយចុះពី៣៥ទៅ៥០%សម្រាប់អ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃបើធៀបទៅនឹងអ្នកអត់ញ៉ាំអាហារពេលព្រឹក។ ការសិក្សានេះអះអាងថាការញ៉ាំអាហារពេលព្រឹកដែលមានរបបអាហារល្អសម្រាប់សុខភាពជួយបង្ការជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
៤. បង្ការការញ៉ាំលើសកំណត់
៥០% នៃអ្នករំលងអាហារពេលព្រឹកមានបញ្ហាលើសទម្ងន់។ ការរំលងអាហារពេលព្រឹកបណ្ដាលឲ្យរាងកាយឃ្លានខ្លាំង។ នៅពេលឃ្លានខ្លាំង យើងតែងញ៉ាំអ្វីៗគ្រប់យ៉ាង និងក្នុងកម្រិតច្រើន។ យ៉ាងណាមិញ យើងអាចបង្ការការញ៉ាំហួសកំណត់បានដោយការញ៉ាំអាហារពេលព្រឹកព្រោះអាហារពេលព្រឹកជួយយើងឆ្អែតបានយូរ និងមិនសូវឃ្លាន។
៥. ជួយបង្កើតជម្រើសអាហារល្អៗ
អ្នកដែលញ៉ាំអាហារពេលព្រឹកជាទូទៅមានទម្លាប់ញ៉ាំរបបអាហារល្អសម្រាប់សុខភាព និងមិនសូវឃ្លានអាហារសម្រន់អំឡុងពេលថ្ងៃដូចអ្នករំលងអាហារពេលព្រឹកទេ។ គ្នាយើងដែលរំលងអាហារពេលព្រឹកតែងញ៉ាំអាហារសម្រន់នៅពេលព្រឹក ឬពេលរសៀល។ បញ្ហាគឺថាអាហារសម្រន់ទាំងនោះមានជាតិសរសៃ វីតាមីន និងជាតិរ៉ែទាប ប៉ុន្តែមានជាតិខ្លាញ់ និងអំបិលច្រើន។ ក្រៅពីនេះ គ្នាយើងមួយចំនួនអាចនឹងមានអារម្មណ៍ហត់ និងជ្រើសរើសផឹកភេសជ្ជៈប៉ូវកម្លាំង។
គួរអាន៖
- ញ៉ាំអាហារទាំងនេះ ជួយបង្កើនថាមពលដល់រាងកាយ
- អាហារល្អៗទាំង ៥ ជួយពង្រឹងសុខភាពខួរក្បាលកាន់តែប្រសើរ
- ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង
- ហេតុផល ៨យ៉ាង ធ្វើឱ្យចង់ញុំាអាហារផ្អែមៗ
- ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
- អ្នកចូលចិត្តញាំសាច់ច្រើន គួរដឹងរឿងទាំងនេះ
- អត្ថប្រយោជន៍ ៦យ៉ាងបានពីផ្លែកៅឡាក់ល្អចំពោះសុខភាព
- ផ្លែរកាំផ្ដល់ប្រយោជន៍ ៧យ៉ាង ដល់សុខភាព
- អត្ថប្រយោជន៍ច្រើនទៀតពីរបបអាហារត្រូវ
[embed-health-tool-bmr]