ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្ស​បីនាក់

ទារក​ម្នាក់​កើត​មក​ដោយ​មាន​ការ​រួម​បញ្ចូល​ហ្សែន​ ឬ DNA របស់​មនុស្ស​បី​នាក់ ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ករណី​ទី​មួយ​ហើយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​BBC កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​។ ​បើ​តាម​សារព័ត៌មាន​BBC DNA ភាគ​ច្រើន​របស់​ទារក​បាន​មក​ពី​ម្ដាយ និង​ឪពុក​របស់​គេ ហើយ​ប្រហែល​០,១​ភាគ​រយ បាន​មក​ពី​​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​យល់​ព្រម​បរិច្ចាគ​។ ​វិធីសាស្ត្រ​បញ្ចូល​ DNA បី​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ទារក​​កុំឲ្យ​កើត​មក​មាន​បណ្ដុំ​ជំងឺ​កាច​សាហាវ​ម្យ៉ាង​ឈ្មោះ​ថា Mitochondrial diseases។ បណ្ដុំ​ជំងឺ Mitochondrial diseases​ ជា​បញ្ហា​សុខ​ភាព​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ mitochondria​​ក្នុង​រាង​កាយ​។ Mitochondria មាន​នាទី​​​បង្កើត​ថាមពល​ដល់​កោសិកា​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ mitochondria មិន​​​អាច​ផលិត​ថាមពល​ទៅ​តាម​តម្រូវ​ការ​របស់​រាង​កាយ​បាន នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​សរីរាង្គ​ផ្សេងៗ​ទៀត​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ Mitochondrial diseases​ អាច​​ប៉ះ​ពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ រួម​ទាំង​កោសិកា​ផង​ដែរ ដែល​រួម​មាន​ខួរក្បាល ប្រព័ន្ធ​ប្រសាទ សាច់ដុំ តម្រង​នោម បេះដូង ថ្លើម ភ្នែក ត្រចៀក និង​លំពែង​។​ ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ ឬ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​សម្រាល​។ បើ​តាម​ BBC មាន​គ្រួសារ​មួយ​ចំនួន​បាន​បាត់​បង់​កូន​ច្រើន​ដង​ដោយសារ​តែ​​ជំងឺ​មួយ​នេះ ហើយ​វិធីសាស្ត្រ​​បញ្ចូល​ហ្សែន​បី​​ប្រភេទ​បែប​នេះ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ជួយ​ឲ្យ​កូន​ដែល​កើត​ម​ក​មាន​សុខ​ភាព​ល្អ​។ អត្ថបទគួរអាន៖ ៥ តិចនិក […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

​រាត​ត្បាត​ជំងឺ​កញ្ជ្រឹល នៅ​អាហ្រ្វិក សម្លាប់​មនុស្ស​ជាង ៩០០​នាក់

អង្គការ​សុខ​ភាព​ពិភពលោក WHO ថ្មីៗ​នេះ បាន​អះអាង​ថា ករណី​រាតត្បាត​ជំងឺ​កញ្ជ្រឹល​ក្នុង​ប្រទេស ម៉ាដាហ្គាស្ការ គិត​មក​ទល់​ពេល​នេះ បង្ក​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ទៅ​ជាង ៩០០​ នាក់។ របាយការណ៍ WHO ចេញ​ផ្សាយ​កាល​ពីចុង​សប្តាហ៍​កន្លង​ទៅ អ្នក​ជំងឺ​កញ្ជ្រឹល ៥៥៣នាក់ និង​អ្នក​សង្ស័យ​កើត​កញ្ជ្រឹល ៣៧៣​នាក់ បាន​ស្លាប់ ខណៈ​គិត​ចាប់​តាំង​ពី​មានការ​ផ្ទុះ​រាត​ត្បាត អំឡុង​ចុង​ឆ្នាំ ២០១៨ មក អ្នក​ឆ្លង​ជំងឺ​កញ្ជ្រឹល​មាន​សរុប​ដល់​ទៅ​ជាង ៦៨០០០ ករណី។ ករណី​ផ្ទុះ​រាត​ត្បាតជំងឺ​កញ្ជ្រឹល លើ​ប្រជាជាតិ​ដែន​កោះ ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ ត្រូវ​មជ្ឈដ្ឋាន​សាធារណៈ ស្តី​បន្ទោស​យ៉ាង​ចាស់​ដៃ ទៅ​លើ​កម្សោយ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​ការ​ផ្តល់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល​សម្រាប់​ទារក​ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​នាំ​ពាក្យ​អង្គការ WHO លោក តារិក ចាសារ៉េវិក លើក​ឡើង​ថា ​របាយ​ការណ៍​របស់ WHO និងអង្គការ​ យូនីសែហ្វ អត្រា​ផ្តល់​វ៉ាក់​សាំង​ការពារ​ជំងឺ​កញ្ជ្រឹក​លើ​ទារក និង​កុមារ​ទូទាំង​ប្រទេស​នេះ គឺ​ទាប​ជាង ៦០ ភាគរយ។ ក្រោយ​ផ្ទុះ​ការ​រាត​ត្បាត និង​រង​ការ​រិះគន់​ខ្លាំង រដ្ឋាភិបាល ម៉ាដាហ្គាស្ការ បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​ទូទាំង​ប្រទេស ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍​ងាក​មក​ពី​ភាព​ប្រក្រតី​វិញ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង ក៏​ដូច​ជាថែទាំ​អ្នក​ជំងឺ​កញ្ជ្រឹល​ជាដើម។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុំញ៉ាំត្រីក្រពត ៣ ប្រភេទ មានជាតិពុល បណ្តាលឲ្យស្លាប់

ក្រោយ​ករណី​ស្លាប់​បង្ក​ឡើង​ដោយ​ការ​បរិភោគ​ត្រី​ក្រពត​នៅ​តែ​បន្ត​កើត​មាន ពិសេស​ថ្មីៗ​នេះ​គ្រួសារ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ ពុល​ត្រី​ក្រពត​បណ្តាល​ឲ្យ​ឈឺ ៥ នាក់ ក្នុង​នោះ​ស្លាប់ ១នាក់ ក្រសួង​សុខាភិបាល បាន​ចេញ​ប្រកាស​ហាម​មិន​ឲ្យ​ញ៉ាំ​ត្រី​ក្រពត ៣ ប្រភេទ ដែល​មាន​ជាតិ​ពុល។ តាម​ការ​សិក្សាជ្រាវ ត្រីក្រពត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន១០ ប្រភេទ ក្នុង​នោះ​មាន ៣ ប្រភេទ មាន​ជាតិ​ពុល រួមមាន Tetraodon cochinchinesis, Monotrete leiurus និង Tetraodon fluviatilis។ ការ​បរិភាគ​ត្រីក្រពត​ទាំង ៣ ប្រភេទ​នេះ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ពិសេសជាតិ​ពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល អាច​បណ្តាល​ឲ្យ​ស្លាប់។ ត្រីក្រពត​ទាំង ៣ ប្រភេទខាងលើ​មាន​ជាតិ​ពុល​កាន់​តែ​ខ្ពស់​នៅ​រដូវ​ពងកូន​បន្តពូជ ក្នុង​អំឡុង​ខែកុម្ភៈ មីនា និងចន្លោះខែ កក្កដា-កញ្ញា។ កម្រិត​ជាតិពុល​មាន​ខ្ពស់​បំផុត​នៅ​ក្នុងពង មេជីវិត ថ្លើម ពោះវៀន សែ្បក និង​សាច់ត្រី​ក្រពត។ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ទោះបី​ជា​ត្រីក្រពត​ទាំងនេះ​បាន​ចម្អិន​រួច ឬ​ដាក់​ឲ្យ​កកក្តី ក៏​មិន​អាច​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​វា​បាន​ឡើយ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​បរិភោគ​ឲ្យ​សោះ។ សូមសម្គាល់ត្រីក្រពតពុល តាមរូបខាងលើ ១- រោគសញ្ញា បន្ទាប់​ពី​បរិភោគ​ត្រីក្រពត​ដែល​មាន​ជាតិពុលទាំង ៣ ប្រភេទ​ខាង​លើ​នេះ ចន្លោះពី ២០នាទី-២ ម៉ោង […]


ព័ត៌មាន

ប៉ាស្ទ័រ​ប្រកាស​ឲ្យ​ពលរដ្ឋ​ត្រូវ​ឆ្កែ ឆ្មា ខាំ ឬខ្វាច យូរ​ហើយ ​មិន​បាច់​ទៅ​ចាក់​ថ្នាំ​បង្ការ​ទេ

ក្រោយ​មាន​ករណី​ក្មេងស្រី​ម្នាក់​ត្រូវ​ឆ្មា​ខាំ ឆ្លង​ជំងឺ​ឆ្កែឆ្កួត​រហូត​ដល់​ស្លាប់ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប្រុស​ស្រី ក្មេង​ចាស់ បាន​សម្រុក​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​យ៉ាង​ច្រើន​កក​កុញ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ បើ​តាមការ​ឲ្យ​ដឹង​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​ចំណោម​នោះ​មាន​ទាំងអ្នក​ដែល​ទើប​ត្រូវ​ឆ្កែ ឆ្មា ស្វា ខាំ ឬ​ខ្វាច ថ្មីៗ និង​កន្លង​មក​យូរ​ហើយ។ ចំពោះ​អ្នក​ដែល​ត្រូវ​សត្វ​ខាំ​យូរ​មក​ហើយ ការ​ចាក់​ថ្នាំ​បង្ការ ជំងឺ​ឆ្កែឆ្កួត​ចាំបាច់ និង​មានប្រសិទ្ធភាព​ទេ? ករណី​នេះ វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​បាន​បញ្ជាក់​ថា បើសត្វ​ដែល​ខាំ​យើង​នោះ​រស់នៅ​ធម្មតា លើស​ពី ១០ ថ្ងៃ ក្រោយ​ពេល​បង្ក​របួស មាន​ន័យថា សត្វ​បង្ក​របួស​នោះ​មិនមាន​ជំងឺ​ឆ្កែឆ្កួត មិន​ចម្លង​ជំងឺ​ឆ្កែឆ្កួត​ទៅ​យើង​នោះ​ទេ និង​មិន​តម្រូវ​ឲ្យ​ចាក់ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ដែរ។ ជំងឺ​ឆ្កែឆ្កួត​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួតខាំ ឬខ្វាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ក្រោយ​ពេល​ខាំ​សត្វ​ទាំងនោះ​បង្ក​ទៅ​លើ​មនុស្ស ហើយ​អាច​ចម្លង​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ទៅ​មនុស្ស។ ក្នុង​ករណី​យើង​មិន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការជំងឺឆ្កែឆ្កួត និងតេតាណូស​បាន​ទាន់​ពេល​វេលា​នោះ​ទេ អាច​ធ្លាក់​ខ្លួនឈឺ ឈាន​ដល់​ស្លាប់​បាត់​បង់​ជីវិត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អាកាសធាតុ​ក្តៅ​ខ្លាំងអ៊ីចឹង ត្រូវដឹងវិធីថែសុខភាព ប្រយ័ត្ន​ស្លាប់​បាន

ទោះជា​មិនទាន់​ដល់​ខែចែត្រ ចូលឆ្នាំក្តី តែ​អាកាសធាតុ​ចាប់​ផ្តើមកើនកម្តៅបណ្តើរៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យើង ពិសេស​កុមារ និង​មនុស្ស​ចាស់។ មិន​មែន​ជា​រឿង​តូច​តាចនោះ​ទេ បញ្ហា​នេះបើ​មិន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់ ច្បាស់​ជួប​បញ្ហា​ធំ ឈាន​ដល់ពិការ ឬ​បាត់បង់​ជីវិត​ដោយសារ​ប៉ះពាល់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ​បញ្ហា​ជំងឺ​បេះដូង និង​សួត។ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​បង្ការ​ជំងឺ​បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង បាន​ណែនាំឲ្យប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​នៅ​ពេល​អាកាសធាតុ​ឡើង​ក្តៅខ្លាំង និង​ជំងឺ​មួយ​ចំនួន ដូចជា រាករូស ស្រេ្តស រលាក​ស្បែក និង​ជំងឺ​ឆ្លង​ដែល​បណ្តាល​មក​ពី​ការ​ញ៉ាំទឹក ឬ​អាហារ មិន​មាន​អនាម័យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១- រោគសញ្ញា​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ខ្លាំង អស់កម្លាំងខ្លាំង៖ ពេល​សរីរាង្គ​បាត់បង់​ជាតិ​ទឹក ធ្វើ​ឲ្យ​កើន​អំបិល​លើស​លុប និង​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ដូចជា​ប៉ូតាស្យ៉ូម ម៉ាញ៉េស្យ៉ូម ធ្វើឲ្យ​រំខាន​ដល់​ចរន្ត​ឈាម និង​ដំណើរការ​ខួរក្បាល។ ចំពោះ​អ្នក​មាន​បញ្ហា​បេះដូង សួត ឬ​តម្រង​នោម ឬ​អ្នក​តប​អាហារ​មាន​ជាតិ​អំបិល ឆាប់​អស់​កម្លាំង។ [embed-health-tool-heart-rate] រមួលក្រពើ៖ ដូច​នឹង​ករណី​ខាងលើ​ដែរ ពេល​យើង​បាត់បង់​ជាតិ​ទឹក អំបិល ប៉ូតាស្យ៉ូម និង​ម៉ាញ៉េស្យ៉ូម បណ្តាល​ឲ្យ​ជើង​រមួល​ក្រពើ។ ប៉ះពាល់​សរសៃឈាម​ក្នុង​ខួរក្បាល៖ បញ្ហា​ធ្ងន់ធ្ងរ​ពេល​រាងកាយយើង​រង​ការ​ប៉ះពាល់​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​យូរ​ពេក ធ្វើឲ្យ​ខ្លួន​ប្រាណ​បាត់​បង់​លទ្ធភាព​ចុះ​ត្រជាក់​វិញ​ដោយ​ខ្លួន​ឯង។ ម្យ៉ាងវិញ​ទៀត មុខងារ​ខួរក្បាល​បាត់បង់​លទ្ធភាព​ត្រួត​ពិនិត្យ​កម្តៅ​ក្នុង​ខ្លួន ឯ​ការ​បញ្ចេញ​ញើស​ក៏​ថយ​ចុះ។ នៅ​ពេល​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​លើស​ពី ៤០,៥៦ […]


ព័ត៌មាន

គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ​ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ ជំងឺ​នេះ​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​មនុស្ស ដូចជាឆ្កែ ឆ្មា ស្វា ជ្រូក ជាដើម។ យើង​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​របៀប​ណា? មាន​រោគ​សញ្ញា​ដូច​ម្តេច​ខ្លះ? ១- ការ​ឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​តាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖ - មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វខាំ - មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស - មេរោគ​ធ្វើ​ដំណើរ​ពី​មុខ​របួស ទៅ​ខួរ​ក្បាល តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ - មេរោគ​ទៅ​ដល់​ខួរ​ក្បាល បង្ក​ឲ្យ​រលាក​ខួរក្បាល កើត​ជំងឺ​ឆ្កែឆ្កួត - មេរោគ​ឆ្លង​ពី​ខួរក្បាល បន្ត​ទៅ​ក្រពេញ​នានា ពិសេស​ក្រពេញ​ទឹក​មាត់។ ២- រោគសញ្ញាជំងឺឆ្កែឆ្កួត វីរុស​ជំងឺ​ឆ្កែឆ្កួត​តូច​បំផុត មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ទេ វា​បង្ក​ជំងឺ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការខួរក្បាល ជា​ពិសេស​ពពួក​កោសិកា​ដែល​សម្រប​សម្រួល​ចង្វាក់​បេះដូង និង​ដង្ហើម។ រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​នឹង​លេច​ឡើង​ក្នុង​រយៈពេល ១ អាទិត្យ ឬ​យ៉ាងយូរ ១ខែ បន្ទាប់ពីឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន។ រោគ​សញ្ញា​ទាំង​នោះ មាន៖ - មិនញ៉ាំទឹក - ស្រេវស្រាញពេលត្រូវខ្យល់ - ក្តៅខ្លួន - ពិបាកដកដង្ហើម - ខាកស្តោះញឹកញាប់ - ហៀរទឹកមាត់។ ៣- វិធីបង្ការ ចំណុចត្រូវធ្វើបន្ទាន់ ក្រោយឆ្កែ ឆ្មា […]


ព័ត៌មាន

ត្រូវដឹង! មិនមែនតែសត្វឆ្កែមួយទេ អាចចម្លងជំងឺឆ្កែឆ្កួត

ឲ្យ​តែ​ឮ​ពាក្យ​ថា ជំងឺ​ឆ្កែឆ្កួត យើង​ច្បាស់​ជា​គិត​ថា ជំងឺ​នេះ​ចម្លង​មក​ពី​សត្វឆ្កែ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ តាម​ពិត​មាន​សត្វ​ដែល​​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ជាច្រើន​ទៀត អាច​ចម្លង​ជំងឺ​នេះ​បាន​ដូចគ្នា សត្វ​ទាំង​នោះ​មាន ឆ្មា ស្វា ជ្រូក និង​គោ (បើសត្វឆ្កែឆ្កួតខាំ)។ ចំណែក​ឯ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត សត្វព្រៃ​ក៏​អាច​ឈឺ​ជំងឺ​នេះ​ដែរ ហើយ​អាច​ចម្លង​ទៅ​មនុស្ស​បាន បើ​សត្វ​ទាំង​នោះ​ខាំ ដូចជា​សត្វ​ប្រចៀវ សំពោច ឆ្កែព្រៃជាដើម។ ជំងឺ​ឆ្កែឆ្កួត​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួតខាំ ឬខ្វាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ បង្ក​ដោយ​មេរោគ​មួយ​តូច​បំផុត ជា​ប្រភេទ​វីរុស។ ក្រោយ​ពេល​ខាំ​សត្វ​ទាំងនោះ​បង្ក​ទៅ​លើ​មនុស្ស ហើយ​អាច​ចម្លង​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ទៅ​មនុស្ស។ ក្នុង​ករណី​យើង​មិន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការជំងឺឆ្កែឆ្កួត និងតេតាណូស​បាន​ទាន់​ពេល​វេលា​នោះ​ទេ អាច​ធ្លាក់​ខ្លួនឈឺ ឈាន​ដល់​ស្លាប់​បាត់​បង់​ជីវិត។ ការ​សិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក្នុង​ឆ្នាំ ២០០៧ ប៉ាន់​ប្រមាណ​ថា មាន​ករណី​កុមារ និងមនុស្សធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់/ឆ្នាំ។ តួលេខ​នេះ​ស្ថិត​ក្នុង​ចំណោម​​តួលេខខ្ពស់​បំផុត​នៅ​លើ​ពិភពលោក៕ ប្រភព៖ សៀវភៅ​ស្វែងយល់​ពី​ជំងឺ​ឆ្កែឆ្កួត ចេញផ្សាយ​ដោយ​អង្គការស៊ីប៉ា សហការ​ជាមួយ​វិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងអប់រំ។


ព័ត៌មាន

ប្រយ័ត្ន! សត្វចិញ្ចឹម​ដែលលេងជាមួយរាល់ថ្ងៃអាចចម្លងរោគកាចសាហាវទាំងនេះ

គ្រាន់​គិត​ដល់​សត្វ​ចិញ្ចឹម​ភ្លាម គ្នា​យើង​ប្រាកដ​ជា​ស្រមៃ​ដល់ឆ្កែ ឬ​ឆ្មា​របស់​យើង​កំពុង​រង់ចាំ​នៅផ្ទះ​មិន​ខាន មនោសញ្ចេតនា​ពិត​ជា​ជ្រាល​ជ្រៅ​ហើយ ពិសេស​ភាព​ស្មោះត្រង់​របស់​ពួក​វា។ ប៉ុន្តែ​ស្រលាញ់​ក៏​ស្រលាញ់​ចុះ គួរ​ចេះ​ការពារ​ខ្លួន​ផង ពិសេស​បើ​មាន​អាអូន​តូចៗ អាច​ឆ្លង​រោគ​កាច​សាហាវ​ពីសត្វ​ចិញ្ចឹ​មទាំងនោះ​គ្រប់​ពេល។ ជំងឺ​សត្វ​ចិញ្ចឹម​អាច​ចម្លង​ដល់​យើង​ ត្រូវ​ឲ្យ​ឈ្មោះ​ជា​ភាសា​បច្ចេក​ទេស Zoonotic illness សំដៅ​លើ​ជំងឺ​គ្រប់​យ៉ាង​ ចម្លង​ពី​សត្វ​មក​លើ​មនុស្ស។ "Hello គ្រូពេទ្យ" នឹង​លើក​យក​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​មួយ​ចំនួន​មក​បបង្ហាញ​គ្នា​យើង​បាន​ដឹង ដើម្បីស្វែងយល់និងការពារខ្លួន។ ១- ជំងឺ​ឆ្កែ​ឆ្កួត ជំងឺ​ឆ្កែ​ឆ្កួត​ បង្ក​រោគ​ដោយ​វីរុស​រា​ត​ត្បាត​តាម​រយៈ​ការ​ខាំ ឬខ្វាចក្រញៅ។ មេរោគ​នឹង​ទៅ​វាយ​ប្រហារ​ប្រព័ន្ធ​ប្រសាទ​ អាច​បណ្តាល​ឲ្យ​ស្លាប់ ​សឹង​គ្រប់​ករណី​ទាំង​អស់។ រោគ​សញ្ញាដំបូង​នៃជំងឺ​ឆ្កែ​ឆ្កួត​ គឺ​គ្រុន​ក្តៅ​ ឬ​ឈឺ​ក្បាល​ ហើយ​អាច​កាន់វិវត្ត​តែ​ខ្លាំង​ឡើង​យ៉ាង​រហ័ស​ ទៅ​ជា​ប្រកាច់​ ងងុយ និង​ឡេះឡះ​នៅ​មិន​សុខ។ ជំងឺ​ឆ្កែ​ឆ្កួត មិន​សំដៅ​លើ​ការ​ឆ្លង​ពី​សត្វ​ឆ្កែ​តែ​មួយ​នោះទេ នៅ​អាច​មាន​សត្វ​ផ្សេង​ទៀត​កើត​ជំងឺ​នេះ និង​អាច​ឆ្លង​មក​លើ​មនុស្ស​យើង មាន​ដូច​ជា ស្វា ជ្រូក គោ ឆ្មា និង​សត្វ​មួយ​ចំនួន​ទៀត ហើយ​ជា​ទូទៅ រោគ​សញ្ញ​តែង​លេច​ឡើងអំឡុង ១-៣ ខែ​ក្រោយ​ត្រូវ​ឆ្កែ ឬសត្វ​មាន​ឆ្លង​មេរោគ​ខាំ ឬ​ក្រញៅ។ យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បោះពុម្ភ​ដោយ​អង្គការ Sipar ចេញផ្សាយ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០១៧ ក្នុង​មួយ​ឆ្នាំ​ៗ ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់ ៨០០​នាក់ ​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្កែឆ្កួត រាប់​បញ្ចូល​ទាំង​កុមារ និង​មនុស្ស​ពេញ​វ័យ។ ២- […]


ព័ត៌មាន

ក្រសួងសុខាភិបាល ចាត់វិធានការ​លើការ​នាំចូល និង​ផ្សព្វផ្សាយ​​ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឲ្យ​បញ្ឈប់ការ​នាំចូល​ លក់ ចែកចាយ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក នូវថ្នាំបំប៉ន​ផ្លូវភេទ​បុរស Résistance។ យោង​តាម​សេចក្តី​ជូន​ដំណឹង​ចុះថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ ក្រសួង​បាន​បញ្ជាក់ថា ថ្នាំ​ខាងលើ​នេះ​គ្មាន​ការ​ចុះ​បញ្ជិកា និង​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​នោះទេ។ ក្នុងនោះ​ក្រសួង​បាន​ពិនិត្យ​ឃើញ​គណនី​បណ្តាញ​សង្គម ហ្វេសប៊ុក ចំនួន៧ បាន​កំពុង​ផ្សព្វផ្សាយ​លក់ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance ភូត​កុហក បំផ្លើស​ហួស​ពី​ការ​ពិតថា ថ្នាំនេះជាផលិតផលមានគុណភាពខ្ពស់ មកពីប្រទេសបារាំង។ ផេក​ទាំង​នោះ​រួម​មាន៖ ១. បុរសខ្លាំងពិត ២. កន្និដ្ឋា លក់ផលិតផលមកពីបារាំង ៣. Resistance បុរសខ្លាំង ៤. សុខភាពរបស់បុរស ៥. ស្តេចថ្នាំ ជំនួយសុខភាព ៦. បុរសខ្លាំង ៧. Sovavann healthy shops ក្នុង​សេចក្តីជូន​ដំណឹង​ដដែល​នោះ ក្រសួង​សុំឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជឿ​លើការ​ឃោសនា​បោកប្រាស់ និង​ឈប់​ប្រើប្រាស់​ថ្នាំ​បំប៉ន​ផ្លូវភេទ Résistance ជា​បន្ទាន់ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត (ដោយសារគាំងបេះដូង)។ ក្រៅ​ពី​នោះ ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ម្ចាស់​គណនីទាំង៧ ខាង​លើ បញ្ឈប់​ការ​នាំ​ចូល ផ្សព្វផ្សាយ លក់ ឬចែកចាយ ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance ព្រម​ទាំង​ប្រមូល​មក​កម្ទេច​ចោល។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុង របស់ក្រសួងសុខាភិបាល៖ កាលពីចុងខែ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស