ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់

ឡេ​លាយ​ពេញ​និយម​បំផុត​ក្នុង​ចំណោម​យុវតី អ្នក​ខ្លះ​ក៏​លាយ​ខ្លួន​ឯង ឯ​អ្នក​ខ្លះ​ទៀត​ទិញ​ឡេ​គេ​លាយ​ស្រាប់​លក់​តាម​ផ្សារ ឬ​អនឡាញ​​យក​​មក​លាប ​ដើម្បី​ឲ្យ​ស្បែក​សខ្ចី ម៉ដ្ត​រលោង។ ឡេលាយ​ធ្វើ​ឲ្យ​ស្បែក​ស​ពិត​មែន តែ​វា​មាន​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ស្បែក និង​សុខភាព​យើង។ ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​ពន្យល់​លម្អិត​អំពី​ធាតុផ្សំ​របស់​ឡេ​លាយ ផល​ប៉ះពាល់​រយៈពេល​ខ្លី និង វែង នៃ​ការ​ប្រើឡេ​លាយ។ លោកវេជ្ជបណ្ឌិត ហេង យូសេង សំណួរ៖ លោកវេជ្ជបណ្ឌិត អ្វីទៅជាឡេលាយ? ចម្លើយ៖ ម្សៅ ឬ​ឡេលាយ គឺ​ការ​ទិញ​ម្សៅ ឬ​ឡេ​ពី​ទីផ្សារ​មក​លាយ​ជាមួយ​ថ្នាំពេទ្យ ដូចជា​ម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និង​ពពួកស្តេរ៉យ (បំបាត់ការរលាក) មិន​មាន​ក្បួន​ខ្នាត រូបមន្ត​អី​ច្បាស់​លាស់​ទេ លាយ​តាម​តៗ​គ្នា។ សំណួរ៖ ការ​ប្រើ​ឡេ​លាយ​ពិត​ជា​ជួយ​ស្បែក​ស​មែន​ទេ? ចម្លើយ៖ មិន​ខុស​ទេ ប្រើ​ឡេ​លាយ​បាន​ផល​ភ្លាមៗ ក្រោយ​លាប​រួច ផ្ទៃ​មុខ ឬ​ដង​ខ្លួន​យើង​ស​ដូច​ចិត្ត​អ៊ីចឹង។ បច្ចុប្បន្ន​នេះ​មិន​មែន​តែ​ស្រីៗ​វ័យ​ក្មេង​ទេ ប្រុសៗ​ក៏​ប្រើ​ឡេ​/ម្សៅ​លាយ​ដែរ លាប​តាំង​ពី​មុខ រហូត​ដល់​ខ្លួន។ សំណួរ៖ លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ខាង​ដើម​ហើយ​ថា ការ​ប្រើ​ឡេ​លាយ​មិន​មាន​ក្បួន​ខ្នាត​អី​ត្រឹមត្រូវ​ទេ លាយ​តាម​តៗ​គ្នា​ប៉ុណ្ណោះ ដូច្នេះ​ការ​ប្រើ​ឡេ​លាយ​មាន​ផល​ប៉ះពាល់​ទេ? ចម្លើយ៖ ពិត​ជា​មាន ការ​ប្រើឡេ ឬ​ម្សៅលាយ អាច​មាន​ផល​ប៉ះពាល់​រយៈពេល​ខ្លី […]


ព័ត៌មាន

ធាតុ​ផ្សំ​ក្នុង​ថ្នាំពេទ្យ​​មួយ​ចំនួន ធ្វើ​ឲ្យ​មាន​ប្រតិកម្ម

បណ្ឌិត Giovanni Traverso សាស្រ្តាចារ្យ​វិស្វកម្ម​មេកានិកនៃ​វិទ្យាស្ថាន MIT និងជា​អ្នកជំនាញ​ផ្នែក​ក្រពះ និង​ពោះវៀននៃ​មន្ទីរពេទ្យ​ស្រ្តី Brigham ​នៅអាមេរិក រកឃើញ​ថា ឱសថ​ភាគច្រើនមាន​ផ្ទុក​ធាតុផ្សំ​អសកម្ម​ មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មួយ​ចំនួន​មាន​រងប្រតិកម្ម។ បណ្ឌិតរូប​នេះ និង​ក្រុម​ការងារ បានធ្វើការ​វិភាគ​លើ​ថ្នាំលេបចំនួន ៤២.០៥២​ មុខ និង​បាន​រកឃើញ​ថា ជិត ៩៣% ក្នុង​ចំណោម​ថ្នាំ​ទាំងនោះ មាន​ផ្ទុក​ធាតុ​ផ្សំ​អសកម្ម​យ៉ាងតិច ១ ​មុខ ​អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ នៅ​ក្នុង​លក្ខខណ្ឌ​ជាក់លាក់​នានា ដូចជា ប្រេង​សណ្ដែកដី សារធាតុ Lactose និង​ថ្នាំពណ៌។ ចំណែក​ថ្នាំផ្សេងទៀត រួមមាន​ធាតុផ្សំដែលយើង​ត្រូវ​ប្រុងប្រយ័ត្ន ដូចជា សារធាតុ Gluten និង​ប្រភេទ​ស្ករ​មួយ​ចំនួន​ទៀត។ យោងតាម​ការ​សិក្សា ជាង​ពាក់កណ្ដាល​នៃ​ឱសថ​ទាំង​នោះ បាន​រួមបញ្ចូល​សារធាតុ​ស្ករ នាំឲ្យមាន​បញ្ហា​រំលាយ​អាហារ ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួនដែល​ឈឺចាប់​ដោយសារ​ជំងឺ​រលាក​ពោះវៀនធំ។ ដើម្បី​ដឹង​ថាតើនៅក្នុង​ឱសថ​មាន​ធាតុផ្សំអសកម្ម​ចំនួនប៉ុន្មាន ក្រុមស្រាវជ្រាវក៏​បាន​បង្កើត​ក្រុម​ការងារ​មួយ​សិក្សា​លើ​ករណី​នេះ។ ក្រុម​ការងារ​នេះបាន​រកឃើញថា ៧៥% ក្នុងថ្នាំ​នីមួយៗ ផលិតដោយ​សារធាតុ​អសកម្ម។ នៅពេល​មនុស្ស​ម្នាក់ មិនប្រតិកម្ម​ទៅនឹង​បរិមាណ​សារធាតុ Lactose នៅក្នុង​ថ្នាំ ១ ​គ្រាប់ ក៏ពិតមែន ​ប៉ុន្តែ​ប្រហែល​ជាអាច​ប្រតិកម្ម​ទៅ​នឹង​បរិមាណ​សារធាតុ Lactose នៅពេលលេប​ថ្នាំ […]


ព័ត៌មាន

ក្តៅ​ខ្លាំង ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ប៉ុន្មាន​មុខនេះ ងាយ​នឹង​​គ្រោះថ្នាក់​បំផុត

ដូច​ដែល​គ្នា​យើង​ដឹង​ហើយ​ថា ចាប់​ពី​ខែ​មេសា ដល់​ខែ​ឧសភា សីតុណ្ហភាព​នឹង​ហក់​ឡើង​ដល់​ជាង ៤០ អង្សារសេ ធ្វើ​ឲ្យ​មនុស្ស​សត្វ​ពិបាក​ទ្រាំ ងាយ​នឹង​មាន​បញ្ហា​សុខភាព ប្រសិន​បើ​ញ៉ាំ​ចំណី​អាហារ ផ្តេសផ្តាស ខ្វះ​អនាម័យ។ កន្លង​មក​ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន មិនត្រូវញ៉ាំ​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​កាន់​តែ​ធ្ងន់ធ្ងរ។​ – ស្រា៖ ការ​ផឹក​ស្រា-ស្រាបៀរ​​ពេល​អាកាស​ធាតុ​ក្តៅ​បង្ក​​ឲ្យរាង​កាយ​យើង​​​បាត់​បង់​​ជាតិ​​ទឹក ពីព្រោះ​ស្រា​ធ្វើឲ្យ​យើង​បញ្ចេញ​ជាតិ​ទឹក​ច្រើន​តាម​រយៈ​ការ​នោម។ – ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន៖ ញ៉ាំ​​ភេសជ្ជៈ​ផ្អែម​ខ្លាំង​នាំ​​ឲ្យ​​បាត់​បង់​​ជាតិ​​ទឹក ដោយសារ​ជាតិស្ករ​ចូល​ច្រោះ​តាម​តម្រង​​នោម ធ្វើ​ឲ្យ​ទាញ​ជាតិ​ទឹក ដូច្នេះ​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក​ពី​ក្នុងខ្លួន។ – ភេសជ្ជៈ​ត្រជាក់​ខ្លាំង៖ កំពុង​តែ​ក្តៅ​ខ្លាំង ស្រាប់​តែ​យើង​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​នោះ អាចឲ្យ​យើង​មាន​បញ្ហា​បំពង់ក ឈឺទ្រូង ឈឺពោះ​ជាដើម។ – អាហារ​ក្តៅ និងប្រៃ៖ ធ្វើឲ្យ​ទាញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ច្រើន។ – ញ៉ាំ​អាហារច្រើន​ពេក៖ នាំ​​ឲ្យ​​​រាងកាយ​កាន់​តែ​កើនក​ម្តៅ។ អកាសធាតុ​ក្តៅ​​ងាយ​នឹង​រាករូស​បំផុត ដូច្នេះ​ហើយ​ក្រៅពី​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ យើង​ត្រូវ​មាន​អនាម័យ​ជានិច្ច និង​ត្រូវ​ញ៉ាំ​ទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖  ក្តៅ​​ចង់ឆេះ​អ៊ីចឹង ថែស្បែកម៉េចកុំឲ្យខ្មៅ ខ្លោច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

មួយ​អាទិត្យ ញ៉ាំស៊ុតលើស​ ៣ គ្រាប់ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

ញ៉ាំ​ស៊ុត​ចាប់ពី ៣-៤ ​គ្រាប់​ឡើងទៅ ក្នុងមួយ​សប្ដាហ៍ ឬ​របបអាហារ​មាន​កូលេស្តេរ៉ូល ៣០០​ មិល្លីក្រាម ​ក្នុង​មួយ​ថ្ងៃ ​ប្រឈមខ្ពស់​ការ​កើតមាន​ជំងឺ​បេះដូង និង​ឆាប់​ស្លាប់ បើប្រៀបធៀបបើ​ធៀប​នឹង​អ្នក​ញ៉ាំ​ស៊ុត​តិចជាងនេះ។ “ស៊ុត ជាពិសេស​ស៊ុត​ក្រហម ជា​ប្រភព​សំខាន់​នៃ​សារធាតុ​កូលេស្ដេរ៉ូល… ស៊ុតមួយ​គ្រាប់ ផ្ទុក​សារធាតុ​កូលេស្ដេរ៉ូល ប្រមាណ ១៨៦​ មិល្លីក្រាម”។ នេះបើតាម​លោក វីកទ័រ ហ្សុង (Victor Zhong) បណ្ឌិត​នៅ​នាយកដ្ឋាន​ថ្នាំបង្ការ នៃ​សាកលវិទ្យាល័យ​ឱសថសាស្រ្ត Feinberg នៅ​រដ្ឋ Chicago សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ការសិក្សា​ពាក់​ព័ន្ធ​របប​អាហារ និង​ជំងឺ​បេះដូង ទើប​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​។ រង្វាស់សុខភាព BMR គណនាពីបរិមាណកាឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃៗ ការសិក្សា​នេះ វាយ​តម្លៃ​លើ​ទិន្នន័យ​ពីការសិក្សាសរុប​ចំនួន ៦ លើក ក្នុង​សហរដ្ឋ​អាមេរិក មានអ្នក​​ចូលរួម​​ជាង ២៩.០០០​នាក់ រយៈពេលចូល​រួម​ជា​មធ្យម ១៧ ​ឆ្នាំ និង ៦ ​ខែ។ អំឡុង​ពេល​ពិនិត្យវាយ​តម្លៃ​នេះ គឺ​បាន​រក​ឃើញលើ​អ្នក​ចូល​រួម ​មាន​កើតជំងឺ​លើសឈាម​សរុប ៥.៤០០​ ករណី បាន​កើតឡើង រួមមាន​ទាំង​ជំងឺ​ដាច់​សរសៃឈាមខួរ​ក្បាល​​ធ្ងន់ធ្ងរ និង​មិនធ្ងន់ធ្ងរ ចំនួន […]


ព័ត៌មាន

អង់គ្លេស​ផលិត​បាន​ថ្នាំ​គ្រាប់​​ថ្មី មានសមត្ថភាព​ខ្ពស់​ព្យាបាល​បញ្ហា​ឡើង​ជាតិ​ខ្លាញ់

​ថ្នាំ​ប្រភេទ​ថ្មី ហៅ​ថា Bempedoic Acid អាច​​នឹង​ប្រើ​សម្រាប់​​​ការ​កម្ចាត់​​ជាតិ​កូឡេស្តេរ៉ូល​​អាក្រក់​​​ចេញ​ពី​រាងកាយ​។ នេះ​បើ​តាម​​របក​គំហើញ​ថ្មី​ របស់​​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ប្រទេស​អង់គ្លេស​។ តាម​សារព័ត៌មាន​ BBC ​​ថ្នាំ​ព្យាបាល​ថ្មី ផលិត​ឡើង​សម្រាប់​​​​អ្នក​ជំងឺ ​​មាន​បញ្ហា​ពាក់​ព័ន្ធ​ជាតិ​កូឡេស្តេរ៉ូល​​ខ្ពស់ សម្រក​ទម្ងន់) មាន​សមត្ថ​ភាព​​រា​រាំង​អង់ស៊ីម​​សំខាន់​​ដែល​​បង្ក​ឲ្យមាន​បញ្ហាសុខ​ភាព​មួយ​​​​នេះ​។ មុន​សម្រេច​បាន​ថ្នាំ​គ្រាប់​ថ្មី​នេះ ការ​ស្រាវជ្រាវ​បាន​​ធ្វើ​ឡើង​លើ​​អ្នក​ជំងឺមាន​បញ្ហា​បេះ​ដូង និង​សរសៃ​ឈាម ប្រមាណជិត ​១.០០០​នាក់​ ដោយអ្នក​ជំងឺ​​បាន​លេប​ថ្នាំ​ប្រភេទ​ថ្មី​​នេះ​រៀង​រាល់​ថ្ងៃ​ ​រយៈ​ពេល​​មួយ​ឆ្នាំ​ពេញ​។ ជាលទ្ធផល អ្នកជំងឺ​លេប​ថ្នាំ​​​ប្រភេទ​ថ្មី ​បាន​កាត់​បន្ថយ​​ជាតិ​កូឡេស្តេរ៉ូល​អាក្រក់​ ​ប្រមាណ​ ១៧​%​ ក្នុង​រយៈ​ពេល​ត្រឹម​ ៣​ ខែ​។ លោក​ Kausik Ray សាស្រ្តាចារ្យ​មហា​វិទ្យាល័យ​ Imperial College ក្នុង​ទីក្រុង​ឡុងដ៏ ដែល​បាន​ចូល​រួម​​ស្រាវជ្រាវ​នេះ និយាយ​ថា​៖ ” អ្វីយើង​មាន ​គឺ​ថ្នាំ​ប្រភេទ​ថ្មី ​អាច​ឲ្យ​ទៅ​អ្នកជំងឺ​​លេប​ កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល​កាន់​តែ​មាន​ប្រសិទ្ធិភាព​ ថែម​ទាំង​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺបេះ​ដូង និងជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ​”។ អត្ថបទ​ពាក់ព័ន្ធ៖ ​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន ឮ​រហូត​ពាក្យ “កូលេស្តេរ៉ូល” ​ជា​អ្វី​ឲ្យ​ប្រាកដ ម៉េចបាន​ពាក់ព័ន្ធ​ជាមួយបេះដូង? ទោះ​យ៉ាង​ណា​ ក្រុម​អ្នក​ស្រាវជ្រាវ​​​ ក៏​បាន​បញ្ជាក់​អំពី​ផល​ប៉ះ​ពាល់​បន្ទាប់​បន្សំ​របស់​ថ្នាំ​គ្រាប់​​ប្រភេទ​ថ្មីនេះ អាច​បង្កឲ្យ​មាន​អាការៈ​ឈឺ​​តាម​សន្លាក់​ឆ្អឹង​ដូចគ្នា។ តាម​​ការ​ចេញ​ផ្សាយ​របស់​​ព្រឹត្តិបត្តិ​វេជ្ជសាស្រ្ត​អង់គ្លេស ជា​រៀង​រាល់​ឆ្នាំ ពលរដ្ឋ​រាប់​លាន​នាក់​​ បាន​ទិញ​ថ្នាំ​គ្រាប់​ Statins (ប្រភេទ​ថ្នាំ​​ជួយ​បន្ថយ​ជាតិ​កូឡេស្តេរ៉ូល​ក្នុង​ឈាម​)។ យ៉ាង​ណា​មិញ […]


ព័ត៌មាន

​ផ្សិត​​សាមញ្ញ ​តែ​ជួយ​ការពារបញ្ហា​ភ្លេច​ភ្លាំង និងខួរក្បាល​​បាន​ល្អ

ការ​​ញ៉ាំ​ផ្សិត​ ច្រើនជាង ២ ដង​ក្នុង​​​សប្តាហ៍​ ​​អាច​បង្ការ​​​​ពី​បញ្ហា​​ការ​​បាត់​បង់​ការ​ចង​ចាំ​​ សម្រាប់​មនុស្ស​​ចំណាស់​​អាយុ​ ៦០​ ឆ្នាំ​​ឡើង​​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវរបស់​​ប្រទេស​សិង្ហបុរី​។ ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​​ បាន​តាម​ដាន​លើ​របប​អាហារ​​របស់​ពលរដ្ឋ​​សិង្ហបុរី​​ ៦៦៣​​នាក់ មាន​អាយុ​​លើស​ពី ​៦០​ឆ្នាំ ហើយ​​រក​ឃើញ​ថា មនុស្ស​​ចាស់មាន​វ័យ​​លើ ​៦០​ឆ្នាំ​ ច្រើន​មាន​បញ្ហា​បាត់​បង់​ កម្រិត​យល់​ដឹង​ច្រើន​ ឬ​ហៅ​ថា Mild cognitive impairment (MCI)។ យ៉ាង​ណា​មិញ​ នៅ​ពេល​ពួក​គេ​​ពិនិត្យ​មើល​របប​អាហារ​ឃើញ​ថា មនុស្ស​ចាស់​​​បានញ៉ាំ​​​ប្រភេទ​បន្លែ​ផ្សិត​​ក្នុង​របប​អាហារ​ច្រើនដង ​ក្នុង​​មួយ​​សប្តាហ៍ មានការភ្លេច​ភ្លាំង​ និង​បញ្ហា​ស្មារតី​ខ្សោយ ​តិច​ជាង​អ្នក​មិន​ញ៉ាំផ្សិត​។ “នេះ​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ និង​លើក​ទឹក​ចិត្ត​ឲ្យ​ញ៉ាំ​បន្លែ​ផ្សិត"។ នេះ​បើ​តាម​​​លោក​​ Lei Feng ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​។ ​​​​​​​ សាស្រ្តាចារ្យ​​សិង្ហបុរី​រូប​នេះ បន្ថែម​ទៀត​ថា ប្រភេទ​បន្លែ​ផ្សិត​សម្បូរ​ទៅ​ដោយ​សារធាតុ​ Ergothioneine ជា​សារធាតុ​​ប្រឆាំងជំងឺ​មហារីក។ ​​​ដូច​នេះ ​មាន​​បន្លែ​ផ្សិត​​ច្រើន​ក្នុង​របប​អាហារ ជួយ​ការពារ​ខួរ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ជំរុញសមត្ថភាព​​​​​​​ក្នុង​​ការ​គិត និង​វិភាគ​បាន​កាន់​តែ​ប្រសើរ​។ បន្ថែម​ពី​នេះ​ប្រភេទ​បន្លែ​​ផ្សិត​ ក៏​មាន​​សាធាតុ​ចិញ្ចឹម ដូច​ជា​ វីតាមីន​ D Selenium និង Spermidine ​​ជួយ​ការពារ​​កោសិកា​សរសៃ​ប្រសាទ​ទៀតផង​។ ​ ​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

បណ្តាញ​​សង្គម ជាកត្តា​ចម្បងពាក់ព័ន្ធកំណើន​​ជំងឺផ្លូវចិត្ត​លើ​យុវវ័យ

បញ្ហា​ជំងឺផ្លូវចិត្ត បានកើនឡើង​គួរឲ្យកត់សម្គាល់​រយៈពេល​មួយទសវត្ស​ចុងក្រោយ ហើយ​កំណើន​យ៉ាង​គំហុកនៃ​បណ្តាញ​សង្គម លើ​ប្រព័ន្ធ​អ៊ីនធឺណេត អាចជា​មូលហេតុ​មួយ។ នេះបើតាម​ការស្ទង់មតិថ្នាក់ជាតិ​មួយ​ នៅអាមេរិក ចេញផ្សាយ​កាលពី​ថ្ងៃ​ ១៤ មីនា ឆ្នាំ ២០១៩ នេះ។ ការសិក្សា​ដោយ​សមាគម​ចិត្តវិទ្យា​អាមេរិក រកឃើញថា ការកើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​យុវវ័យ ដែល​មាន​រោគសញ្ញា​ជំងឺ​ផ្លូវចិត្ត គឺមាន​លើយុវជន​កើតអំឡុង​​ឆ្នាំ ១៩៩៥ ឬ​ក្រោយ​នេះ។ ជាមួយ​គ្នា​នេះដែរ កំណើន​​ខ្លាំង​បំផុត​នៃ​រោគសញ្ញា​ជំងឺ​ផ្លូវ​ចិត្ត គឺ​ផ្ទុះ​នៅ​ឆ្នាំ ២០១១ ស្របពេល​​បណ្តាញសង្គម ក៏​ដូចជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌី​ជីថល ​ផ្ទុះឡើង​ខ្លាំង។ លោកស្រី ហ្សង់ ថ្វេងហ្គេ អ្នកដឹកនាំ​ការ​សិក្សារ​នេះ ក៏ជា​សាស្រ្ដាចារ្យ​ចិត្តសាស្រ្ត នៃ​សាកលវិទ្យាល័យ​រដ្ឋ San Diego បាន​បញ្ជាក់​ថា “យើង​ប្រទះ​ឃើញ មាន​ការ​កើនឡើង​ជំងឺ​បាក់ទឹកចិត្ត​ជាបន្តបន្ទាប់ ឬ​គំនិត​ធ្វើ​អត្តឃាត​យ៉ាងច្រើន បញ្ហាផ្លូវចិត្ត និង​ការប៉ុនប៉ង​ធ្វើអត្តឃាត​បន្ថែម​ទៀត នៅ​ក្រោយ​ឆ្នាំ ២០១០ ខុសពី​ពាក់កណ្ដាល​ទសវត្ស​ទី ២០ ហើយ​កំណើត​​ទាំងនោះ ភាគច្រើនជា​ក្រុម​​ក្មេង​ជំទង់ និង​យុវវ័យ​”។ លោកស្រី​បន្ដ​ថា “អត្រាស្តួច​ស្តើង ឬ​មិនកើតមានសោះ ពាក់ព័ន្ធ​ជំងឺផ្លូវ​ចិត្ត លើ​ក្រុម​មនុស្ស​​មាន​អាយុ ២៦​ឆ្នាំ ឬ​ច្រើន​ជាងនេះ គឺបង្ហាញពីការ​ផ្លាស់ប្ដូរ​ថ្មីមួយ​លើ​បញ្ហា​ផ្លូវអារម្មណ៍ ជំនួស​អ្វី​ធ្លាប់​លើក​ឡើង ជំងឺ​ផ្លូវ​ចិត្ត​កើតឡើ​ងគ្រប់​វ័យ​ទាំង​អស់“។ លោកស្រី​សាស្រ្តាចារ្យ […]


ព័ត៌មាន

នុ៎ះ! Airpods និង​កាស​អត់ខ្សែ អាច​ធ្វើ​​ឲ្យ​កើត​ជំងឺ​មហារីក

អ្នកវិទ្យាសាស្រ្ត​រាប់រយ​នាក់ បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ បញ្ជូន​ទៅកាន់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ព្រមាន​គ្រោះថ្នាក់​យ៉ាងខ្លាំង​នៃ AirPods របស់​ក្រុមហ៊ុន Apple។ អ្នកជំនាញ ២៥០​នាក់ បាន​ចុះហត្ថលេខា​លើ​ញត្តិ ដែល​ពួកគេ​ជឿជាក់​ថា កាស​អត់​ខ្សែ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក ដោយសារ​បច្ចេកវិទ្យា​ប្លូធូស (Bluetooth) ជាផ្នែក​មួយ​នៃ​រលក​ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិច ​អាច​បញ្ជូន​ទិន្នន័យ​បាន។ អ្នកវិទ្យាសាស្រ្ត​លើកឡើង​ថា ការគំរាមកំហែង​ខ្លាំងនោះ គឺ​ការប្រើប្រាស់​ឧបករណ៍​នៅជិត​នឹង​លលាដ៍ក្បាល​ខាងក្នុង។ "យោងតាម​ការ​សិក្សា​ស្រដៀងគ្នា​ជាច្រើន បាន​ចេញផ្សាយ យើង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ផលប៉ះពាល់​កំពុងកើនឡើង និង​មាន​គ្រប់ទីកន្លែង ទៅនឹង​ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិច បណ្ដាល​មកពី​អគ្គិសនី និង​ឧបករណី​អត់ខ្សែ។ ការចេញផ្សាយ​បែប​វិទ្យាសាស្រ្ត​ថ្មីៗ​ជាច្រើន បង្ហាញ​ថា ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិច ប៉ះពាល់​សរីរាង្គ​រស់​នៅ​ ទាប​ជាងគោលការណ៍​ណែនាំសុវត្ថិភាព​ថ្នាក់​​ជាតិ និង​អន្តរជាតិជាច្រើន​"។ អ្នកវិទ្យាសាស្រ្ត បាន​កត់សម្គាល់​ថា ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺ​មហារីក ថ្មីៗនេះ បាន​កំណត់​ថា ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិច អាច​បង្ក​ជំងឺ​មហារីកលើ​មនុស្ស។ មិនតែប៉ុណ្ណោះ ជំងឺ​សរសៃប្រសាទ និង​ការ​បំផ្លាញ DNA ក៏មានជាប់ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​ពី​ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិចដូចគ្នា។ ទោះបីជា​ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិចកម្រិត​ខ្ពស់ អាច​បង្កទៅ​ជាកម្ដៅ បណ្ដាល​ឲ្យ​រលាក និង​ប៉ះពាល់​កំណើន​កោសិកា​ក្នុង​ខ្លួន​មនុស្ស តែអ្នកវិទ្យាសាស្រ្ត​ មិន​ទាន់បានកំណត់​ទំហំ​ផលប៉ះពាល់​កម្រិត​ទាប បង្កឡើង​ដោយ​​​ឧបករណ៍​គ្មាន​ខ្សែ ដូចជា Airpods ​នៅ​ឡើយ។ ពាក់ព័ន្ធ​​ករណី​នេះ លោក អាឡិច គ្រីសន័រ […]


ព័ត៌មាន

ត្រូវដឹង មធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី មាន​ច្រើន​បែប ឯចំណុចល្អ​ផ្សេងៗ​គ្នា

ស្រោម​អនាម័យ ថ្នាំលេប ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន ចងដៃស្បូន​ ចងបំពង់​មេជីវិត សុទ្ធសឹង​​ជា​មធ្យោបាយពន្យារ​កំណើត​ទំនើបដែល​អាចការពារការមានកូន ឬបញ្ឈប់កំណើតតែ​ម្តង។ ត្បិតតែមានប្រសិទ្ធិភាពខ្ពស់ តែមធ្យោបាយពន្យារកំណើតទាំងនេះក៏មានផលរំខានខ្លះៗដែរ។ ១- ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់៖ ជា​ថ្នាំ​គ្រាប់​មួយ​ប្រភេទ​ដែល​អាច​បង្ការ​ការ​មាន​ផ្ទៃពោះ​ភ្លាមៗ។ ការ​លេប​ថ្នាំ​បន្ទាប់​ពី​រួមភេទ​រួច​បាន​កាន់​តែ​លឿន ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់ (លេប​មិន​ឲ្យ​លើស​៣ ​ថ្ងៃ ​បន្ទាប់​ពី​រួមភេទ​រួច)។ ពេល​លេប​ថ្នាំ​រួច​អាច​ធ្វើ​ឲ្យ​យើង​ក្អួត​ចង្អោរ ធ្លាក់ឈាម ២-៣ថ្ងៃ។ តែ​ស្រីៗ​គ្នា​យើង​ចាំណា ថ្នាំនេះ​មិន​អាច​ប្រើ​បាន​ជា​ប្រចាំ​នោះ​ទេ។ ២- ស្រោមអនាម័យ៖ និយាយ​ពី​គុណ​សម្បតិ្ត​វិញ ស្រោម​អនាម័យមិនត្រឹមតែ​អាច​ការពារ​មិន​ឲ្យ​មាន​កូននោះទេ ការប្រើស្រោមអាចបង្ការការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ ពិសេស​ជំងឺ​អេដស៍។ តែ​ទស្សនៈ​មួយ​ចំនួន​ថា ការ​​ប្រើ​ស្រោម​​អនាម័យ​​មិន​សូវ​ស្រណុក​សុខ​ស្រួល​នោះ​ទេ។ ៣- ថ្នាំលេប៖ ជា​មធ្យោបាយ​ពន្យារ​កំណើត​ពេញ​និយម​ជាង​គេ។ ថ្នាំនេះ​តម្រូវ​ឲ្យ​ស្រីៗ​គ្នា​យើង​លេប​រៀង​រាល់​ថ្ងៃ និង​ទៀង​ពេល។ នៅ​ពេល​លេប​អស់​មួយ​បន្ទះ យើង​ត្រូវ​លេប​បន្ទះ​ថ្មី​បន្ត តែ​វា​ក៏​មាន​ហានិភ័យ​នៅ​ពេល​យើង​ភ្លេច​លេប​វា​ដែរ។ ចំណែក​ផល​រំខាន​វិញ​គ្នា​យើង​មួយ​ចំនួន​អាច​ឈឺពោះ ឬ​ឈឺក្បាល​តិចៗ ពេល​ប្រើ​ថ្នាំ​នៅ​ខែ​ដំបូងៗ។ ៤- ថ្នាំចាក់៖ ជា​ការ​ចាក់​បញ្ចូល​អ័រម៉ូន​រៀង​រាល់ ៣ខែ/ម្តង វា​មាន​ប្រសិទ្ធភាព​ខ្ពស់ តែ​ស្រីៗ​គ្នា​យើង​ពេល​ឈប់​ចាក់​ថ្នាំ ត្រូវ​ចាំ​រហូត​ដល់ ៤-៥ ខែ ទើប​អាច​មាន​ផ្ទៃពោះ​ឡើង​វិញ។ ងាក​មក​ផល​រំខាន​វិញ អាច​ឡើង ឬ​ស្រក​គីឡូ មាន​ឈាម​រដូវ ឬមិនមាន​ឈាម​រដូវ​ខុស​ប្រក្រតី។ ៥- ការចងដៃស្បូន៖ […]


ព័ត៌មាន

លេបថ្នាំ​ផ្សំ​ផ្តេសផ្តាស ជំងឺ​មិនជា​ហើយ​​ប៉ះពាល់​សុខភាព​ទៀត

ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ថា នៅ​ទីក្រុង ឬ​ជនបទ​នោះ​ទេ តែង​មាន​ទម្លាប់​ផ្សំ​ថ្នាំ​លេប ១លេប ២លេប ៣លេប។ ការ​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន កន្លែង​លក់​ថ្នាំពេទ្យ ដោយ​មិនមាន​វេជ្ជបញ្ជា ការ​ធ្វើ​រោគ​វិច្ឆ័យ​ពី​គ្រូពេទ្យ​ទេ នឹង​មានផល​ប៉ះពាល់​ដល់​សុខភាព ពិសេស​ក្មេងៗ។ ការ​ទិញ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​មួយ​ចំនួន ដូចជា ប៉ារ៉ាសេតាម៉ុល ថ្នាំវីតាមីន ជាដើម​នោះ មិន​មាន​អ្វី​ប៉ះពាល់​សុខភាព​នោះ​ទេ។ តែ​ប្រការ​គួរ​ចៀសវាង គឺ​ការ​ផ្សំថ្នាំ​ច្រើន​មុខ​ដើម្បី​​ព្យាបាល​ជំងឺ។ គ្រូពេទ្យមិនតម្រូវឲ្យយើង​ទៅទិញថ្នាំដោយខ្លួនឯងឡើយ ឯ​ឱសថស្ថាន​ក៏​ពុំ​មាន​សិទិ្ធ​ក្នុង​ការ​ផ្សំ​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ដោយគ្មានវេជ្ជបញ្ជាដូច​គ្នា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ តើ​ការ​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស​ប៉ះពាល់​អ្វីខ្លះ? ក្រៅ​ពី​មនុស្ស​ចាស់ កូន​ក្មេង​ប៉ះពាល់​សុខភាព​ខ្លាំង​បំផុត​នៅ​ពេល​ប្រើ​ថ្នាំ​ផ្សំ ជាពិសេស​ថ្នាំផ្សំ​ដែល​កិន​ឲ្យ​ម៉ដ្ត​បញ្ចូលគ្នា ដូច្នេះ​កម្រិត​ជាតិ​ថ្នាំ​បែង​ចែក​ពុំ​បាន​ស្មើគ្នា​នោះ​ទេ ឯ​ប្រភេទ និង​ឈ្មោះ​ថ្នាំ​យើង​ក៏​មិន​បាន​ដឹង តើ​ជា​ថ្នាំ​អ្វី​ឲ្យ​ពិត​ប្រាកដ។ ម្យ៉ាង​វិញ​ទៀត​ការ​ប្រើ​ថ្នាំ​ផ្សំ​មិន​ត្រឹមត្រូវ​តាម​ក្បូន និងចំនួនថ្ងៃនៃការព្យបាល មិន​គ្រប់កម្រិតថ្នាំ ឬ​លើស​ថ្ងៃខែបរិច្ឆេទត្រឹមត្រូវ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ​ អាច​​ឲ្យអ្នក​ជំងឺ​ស៊ាំថ្នាំ ពិបាក​ព្យាបាល ឬ​វិវត្ត​ទៅ​ជា​ជំងឺ​​អ្វីមួយ​ផ្សេង​ទៀត។ ជំងឺ​ប្រភេទ​ណា​មិន​បាច់​ទៅ​ជួប​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ច័យភ្លាមៗ? មិន​មែន​សុទ្ធ​តែ​គ្រប់​ប្រភេទ​ជំងឺ​នោះ​ទេ មាន​ករណី​លើក​លែង​មួយ​ចំនួន ដូចជា​ជំងឺ​ផ្តាសាយ ក្តៅខ្លួន​តិចតួច យើង​មិន​ចាំបាច់​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិច្ឆ័យ និង​ចេញ​វេជ្ជ​បញ្ជា​ឡើយ។ យើង​អាច​ទិញ​ថ្នាំបញ្ចុះ​កម្តៅមក​លេប​ដោយ​​ខ្លួន​ឯង ត្រូវ​មាន​អនាម័យ និងញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ក្នុង​ករណី​មិន​ធូរស្រាល នោះ​ចាំ​យើង​ទៅ​ជួប​គ្រូពេទ្យ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស