ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

​ថ្នាំ​លើស​ឈាម​ ៣ប្រភេទ អាច​បង្ក​មហារីក ឥណ្ឌា​​ប្រកាស​ប្រមូល​​វិញ

ទាំង​រោងចក្រ​ផលិត​ឱសថ Hetero Labs បូករួម​ទាំង​ម្សិលមិញ​នេះ អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល ​សឹង្ហបុរី បាន​ប្រកាស​ប្រមូល​​ថ្នាំ​ និង​បញ្ជាក់​ពី​កម្រិត​គ្រោះថ្នាក់ ថ្នាំជំងឺ​លើស​ឈាម​​​ ៣ប្រភេទ ក្រោយ​រក​ឃើញ​ថា អាច​បង្ក​ជា​ជំងឺ​មហារីក​បាន។ សារធាតុពុល​​​ Nitrosamine លើស​កម្រិតដែល​មាន​ក្នុង​​​ពពួក​ថ្នាំ Losartan ទម្រង់​ ៥០មិល្លីក្រាម និង ១០០មិល្លីក្រាម ​​មានថ្នាំ Hypergen, Losagen និង Losartas ផលិត​​ដោយ​ក្រុមហ៊ុន​ផលិតឱសថ​ Hetero Labs របស់​ឥណ្ឌា ត្រូវ​បាន​ក្រសួង​សុខាភិបាល ប្រទេស​នេះ (សឹង្ហបុរី) អះអាង​ថា ពិត​ជា​ខុស​កម្រិត​ស្ដង់ដារ (លើស​បរិមាណ​ធាតុផ្សំ) និង​អាច​ឈាន​ដល់​បង្ក​ជា​រោគមហារីក​ពិត​មែន ប្រសិន​បើ​អ្នក​ជំងឺ​(លើសឈាម) នៅ​តែ​បន្ត​ប្រើប្រាស់រយៈវែង។ ដោយ​សារ​តែ​ឥទ្ធិពល​ថ្នាំ មិន​បង្ក​ហានិភ័យ​ភ្លាមៗ ក្រសួង​សុខាភិបាល​ពន្យល់​បន្ថែម​ថា ស្ថានភាព​អ្នក​ជំងឺ​ពិត​ជា​ត្រូវ​ការ​ថ្នាំ​នេះ ដើម្បី​ទប់ទល់​គ្រោះ​ថ្នាក់ ដូច្នេះ ​អ្នក​ជំងឺ​ដែល​កំពុង​ប្រើ​ ​ថ្នាំ​ទាំង​ ៣​ប្រភេទ​នេះ នៅ​បន្ត​ប្រើ​ធម្មតា ​ដោយ​សារ​ផល​ប៉ះពាល់​ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ ហើយ​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​វិវឌ្ឍន៍ទៅ​ជា​មហារីក។ អត្ថបទពាក់ព័ន្ធ៖ អាមេរិក​មាន​អ្នក​ស្លាប់​ដោយសារ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ អបអរ​សាទរ​ប្រុសៗ ឥឡូវ​នេះ​មាន​​​ថ្នាំ​ពន្យារ​កំណើត​ដែរ​ហើយ   គ្រូពេទ្យ​​ទាំង​រដ្ឋ​និង​ឯកជន ទូទាំង​ប្រទេស​សឹង្ហបុរី បាន​ចេញ​វេជ្ជបញ្ជា ឲ្យ​អ្នក​ជំងឺ ប្រើប្រាស់​ថ្នាំ​ប្រភេទ​ទាំង​នេះ ក្នុង​ចំណោម​អ្នក​ជំងឺ(លើសឈាម) សរុប​ប្រមាណ  ១៣៧.០០០នាក់ ។ […]


ព័ត៌មាន

“Hello គ្រូពេទ្យ” ចាប់​ដៃ​សហការ​ជាមួយ​គេហទំព័រធំ២ របស់ CBS

គេហទំព័រ​សុខភាព “Hello គ្រូពេទ្យ” ដែល​ទើប​លេច​ខ្លួន​ចូល​ក្នុង​ទីផ្សារ​កម្ពុជាដើម​ឆ្នាំ ២០១៩​នេះ បាន​ក្លាយ​ជា​ដៃគូព័ត៌មាន ជាមួយ​​វិប​សាយ​​​ ២ របស់​ក្រុមហ៊ុន Cambodia Broadcasting Service (CBS) ដែលគ្រប់គ្រងស្ថានីយ​ទូរទស្សន៍​ដ៏​ធំ​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ក្រៅ​ពី​លើក​កម្ពស់​ផ្នែក​កម្មសិទ្ធិបញ្ញា និង​ចង់​ឲ្យ​ប្រជាជន បងប្អូន​អ្នក​អាន​មាន​សុខភាព​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន “Hello គ្រូពេទ្យ” បូក​រួម​ទាំង​វិបសាយ​ដៃគូ​ទាំង​ពីរ​របស់​ CBS មាន​ mytvplus ​និង ​clicknews នឹង​​ទទួល​បាន​សិទ្ធិ​ពេញលេញ​លើ​ការ​ប្រើប្រាស់​ព័ត៌មាន​សុខភាព ទាំង​អត្ថបទ ​រូបភាព ​សំឡេង និង​វីដេអូ។ និពន្ធ​នាយក និង​ប្រធាន​យុទ្ធសាស្ត្រ​ឌីជីថល “Hello គ្រូពេទ្យ” លោក ជីព ចិត្ត​ បញ្ជាក់​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​បងៗ គាត់​យល់ និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការងារ​ដែល​យើង​កំពុង​ធ្វើ និង​កំពុង​ផ្ដោត​ខាង​សុខភាព។ ការងារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​យុទ្ធនាការ​រួម​គ្នា​មួយ​គឺ ផ្ដល់​អត្ថប្រយោជន៍​ខ្ពស់​បំផុត​ដល់​អ្នក​អាន និង​ទស្សនិកជន ប្រកប​ដោយ​វិជ្ជាជីវៈ។ ពួក​គាត់​ធំ គាត់​មាន​ហ្វេន​ច្រើន​មិន​ថា​ផ្នែក​ណា​ទេ ទាំង​កម្សាន្ត និង​កីឡា ហើយ​ខ្ញុំ​សង្ឃឹម​ថា ហ្វេន​គាត់ រាប់​លាន​នាក់​លើ​ហ្វេសបុក អាច​ទទួល​បាន​រឿង​ល្អៗ​ច្រើន​ទៀត​ផ្នែក​សុខភាព ក្រោយ​កិច្ចសហការ​នេះ។” លោក ជីព […]


ព័ត៌មាន

"ស្ត្រេស" ​​ធ្វើ​​ឲ្យ​ខួរ​ក្បាល​រួម​តូច​ និងមាន​បញ្ហា​ធ្ងន់ធ្ងរ

កម្រិត​អ័រម៉ូន​ស្ត្រេស​ (Cortisol) ឡើង​ខ្ពស់​អាច​បង្ក​​ឲ្យ​​ខួរ​ក្បាល​បាត់​បង់​មុខ​ងារ​ចង​ចាំ ថែម​ទាំង​ថយ​បរិមាណ​ខួរ​ក្បាល​​នៅ​មុន​អាយុ​ ៤០ ឆ្នាំ​ទៀត​ផង​។  លោក​ស្រី​​សាស្រ្តាចារ្យ​ Sudha Seshadri និង​​សហ​ការី នៃ​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខភាព​ រដ្ឋ​តិច​សាស់​ សហរដ្ឋអាមេរិក​ បាន​តាម​ដាន​លើ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួមការ​ស្រាវ​ជ្រាវ​​ជាង​ ២​ពា​ន់​នាក់​ តាម​រយៈ​ការ​​​​ថត​ឆ្លុះ​ខួរ​ក្បាល​ដោយ​​ប្រើ​​ម៉ាញ៉េទិក​ និង​រលក​វិទ្យុ​​ (Brain Magnetic Resonance Imaging) ព្រម​ទាំង​​ពិ​និត្យ​​មើល​​សេរ៉ូម​​ឈាម​ផង​ដែរ​។ លទ្ធ​ផល​​បាន​បង្ហាញ​ថា អ្នកមាន​​កម្រិត​​​ Cortisol ​ឡើង​ខ្លាំង​​ ខួរ​ក្បាល​​ពុំ​អាច​​ដំណើរ​ការ​ល្អ​​​លើ​ការ​ចង​ចាំ ហើយ​មាន​បញ្ហា​ស្រវាំង​ភ្នែក​មើល​ពុំ​ច្បាស់​ បើ​ប្រៀប​ធៀប​​អ្នក​មាន​កម្រិត​​​ Cortisol ធម្មតា។ ការ​តាម​ដាន​ជា​បន្ទាប់​​ទៀត ក៏​បង្ហាញ​ឲ្យ​ឃើញ​​ច្បាស់​ថា កម្រិត​ Cortisol ខ្លាំង​​បាន​បន្ថយ​ទំហំ​ខួរ​ក្បាល​ផង​ដែរ​។ ការ​បង្ហាញ​នេះ​ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ពិនិត្យ​មើល​លើ​​ខួរ​ក្បាល​ផ្នែក​ប្រផេះ​ និង​កំពក​ខួរ ​ជា​កន្លែង​មុខ​ងារ​សំខាន់​​​ឲ្យ​​ភ្នែក​មើល​ឃើញ​។ បន្ថែម​ពី​នោះ អ្នក​ស្រាវជ្រាវ​​កត់​សម្គាល់​ឃើញ​​មានការ​ប្រែ​ប្រួល​​លើ​ខួរ​ក្បាល​ផ្នែក​ពណ៌​ស ​ដែល​ពាក់​ព័ន្ធ​នឹង​​​អ័រ​ម៉ូន​ Cortisol នៅ​ក្នុង​ឈាម​។ អត្ថបទ​ពាក់ព័ន្ធ៖ ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត” “​ខួរ​ក្បាល​ផ្នែក​ពណ៌​ស​ ជា​កន្លែង​សំខាន់​​ទាក់​ទង​នឹង​​​ល្បឿន​នៃ​ការ​យល់​ដឹង ដូច​នេះ​ការ​ឡើង​​​​កម្រិតអ័រម៉ូន​​ Cortisol ដែល​យើង​បាន​សិក្សា​​ គឺ​បង្ហាញទំនាក់ទំនង ​ថយ​ចុះ​នៃ​​មុខ​ងារ​យល់​ដឹង​របស់ខួរ​ក្បាល​”។ នេះ​បើ​តាមការអះអាង​ពី​​ក្រុម​អ្នក​ស្រាវ​ជ្រាវ។ ​តាម​ការ​ពន្យល់​ពី​មជ្ឈមណ្ឌល​​សុខភាព Mayo […]


ព័ត៌មាន

លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន

មាន​បញ្ហា​ដំណេក ម្នាក់ៗ​មិន​ស្រួល​ចិត្ត​ទេ ខំ​រិះ​រក​វិធី​ផ្សេងៗ ក្នុង​នោះ​ការ​ប្រើ​ថ្នាំ​ងងុយ​ដេក​ជា​ជំនួយ ​ច្បាស់​ជា​ជម្រើស​ចុង​ក្រោយ​ហើយ។ ការ​ប្រើ​ថ្នាំ​ងងុយ​ដេក​ត្បិត​តែ​ជួយ​​រឿង​ដំណេក​បាន តែ​យើង​ក៏ត្រូវ​រង​នូវ​ផល​រំខាន​មក​វិញ​ដែរ។ ១- អ្វីទៅជាថ្នាំងងុយគេង ថ្នាំ​ងងុយ​គេង​ជា​ពពួក​ថ្នាំ​ដែល​មាន​សកម្មភាព​លើខួរ​ក្បាល​ដែល​ធ្វើ​ឲ្យយើង​អាច​គេង​លក់​ស្រួល។ ថ្នាំ​នេះ​ប្រើ​សម្រាប់​អ្នក​ជំងឺ​ដេក​មិន​លក់ (Insomnia) និង​​អ្នក​មាន​បញ្ហា​ក្នុង​ការ​ដេក (គេង​មិន​ស្កប់)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី គឹម កាណែល។ ២- ប្រភេទថ្នាំងងុយគេង ថ្នាំ​ងងុយ​គេង​មាន​ច្រើន​ប្រភេទ ប្រភេទ​នីមួយៗប្រើ​ទៅ​តាម​​ស្ថានភាព​របស់​អ្នក​ជំងឺ តើ​មាន​បញ្ហា​ដំណេក​ស្រាល ឬ​ក៏​ធ្ងន់ ហើយ​ការ​ប្រើ​ថ្នាំ​ងងុយគេងភាគច្រើន​​ទាល់​តែ​មាន​វេជ្ជបញ្ជា។ ៣- ផល​រំខាន​របស់​ថ្នាំ​ងងុយ​គេង ការ​លេប​ថ្នាំ​ងងុយ​គេង​អាច​ជួយ​បញ្ហា​ដំណេក​យើង​បាន​មែន តែ​ក៏​មាន​ផល​រំខាន​មក​វិញ​ខ្លះៗ​ដែរ។ ឱសថការី គឹម កាណែល បន្តថា ផល​រំខាន​អាស្រ័យ​ទៅ​លើ​ប្រភេទ​ថ្នាំ​ដែល​យើង​ប្រើ ក្នុង​ចំណោម​នោះ ផល​រំខាន​​ដែល​កើត​មាន​ញឹកញាប់​រួមមាន៖ - ក្រហាយ ឬ​ចាក់​ៗ​នៅ​ដៃ​ជើង និងទ្រូង - មិន​ឃ្លាន​អាហារ - ទល់លាមក - ឈឺពោះ រាក - ពិបាក​រក្សាលំនឹង​ខ្លួន​ប្រាណ - វិលមុខ - ស្ងួត​មាត់ និង​ក - ឈឺក្បាល - មិនសូវ​ចងចាំ - យល់សប្តិអាក្រក់ - ខ្សោយកម្លាំង។ ៤- ការ​ប្រើ​ថ្នាំ​លើស​កម្រិត ការ​ប្រើ​ថ្នាំ​ងងុយ​គេង​លើស​កម្រិត​អាច​បណ្ដាល​ឲ្យ​ផល​រំខាន​របស់​ថ្នាំ​កើន​ឡើង​ខ្ពស់ និង​មាន​រយៈពេល​យូរ ហើយ​ករណី​ខ្លះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ព័ត៌មាន

ភ្នែក​មាន​បញ្ហា​ធ្ងន់ ឥឡូវ​អាមេរិករក​ឃើញ​របៀប​ព្យាបាល​ថ្មី ដោយ​មិន​បាច់​វះកាត់

អ្នកវិទ្យាសាស្រ្តអាមេរិកជាច្រើន គ្រោង​រៀបចំ​ផលិត​ជែល​មួយប្រភេទ មាន​សមត្ថភាព​​អាច​ភ្ជិត​មុខ​របួស ឬដំបៅលើ​ផ្ទៃភ្នែក ដោយមិនចាំបាច់​ធ្វើការ​ដេរភ្ជាប់​នោះទេ។ ការសិក្សា​នេះ ត្រូវបាន​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន នៅ​លើ​គេហទំព័រ Science Advances ដោយ​បង្ហាញ ជែល​ខ្ចប់ជាមួយ​សារធាតុ​គីមី​មាន​ពន្លឺ​ចាំង មិនត្រឹមតែអាច​ភ្ជិត​របួស​នោះទេ ថែមទាំង​អាច​បង្កើត​កោសិកាឡើងវិញ​ទៀត​ផង។ “យើង​ចង់​ប្រើសារធាតុ​នេះ ​ទៅ​លើ​កោសិកា​នានានៃ​កែវភ្នែក ​ចាប់ជាមួយ​សារធាតុ​សម្រាប់​ភ្ជិត និង​បង្កើត​កោសិកា​ឡើងវិញ​ ដើម្បី​ធ្វើឲ្យ​ដូច​ទៅ​នឹង​កែវភ្នែក​ដើម តាមតែ​អាចធ្វើទៅ​បាន“។ នេះបើតាម​សាស្រ្ដាចារ្យ Reza Dana នៃ​សាលា Harvard Medical School ដែល​បាន​សហការ​រៀបចំ​ការសិក្សា​នេះ។ ជែលនេះ នៅពេល​ប្រើ​ដំបូង អាច​មើលឃើញ​មាន​ពណ៌ខៀវ ដើម្បី​រារាំង​ការ​រំខាននៃ​​កាំរស្មី UV ដែល​មានផ្ទុក​កម្រិត​​សារធាតុ​ពុល។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច? ក្នុង​ការសិក្សា​មុន​ៗ វិធី​ព្យាបាល​ជា​ផ្លូវការ អ្នកស្រាវជ្រាវ បាន​ប្រើប្រាស់​ជែល​កំហាប់ ២០​ភាគរយ ទៅ​ភ្ជិត​របួស​កែវភ្នែក ៣​មិល្លីម៉ែត្រ និង​អនុវត្ត​ពន្លឺ​​អាច​មើលឃើញ​សម្រាប់​រយៈពេល ៤​នាទី ឈាន​ទៅភ្ជិត​របួស​ឲ្យ​ជាប់គ្នា។ មួយ​ថ្ងៃក្រោយមក ពួកគេ​បាន​សង្កេតឃើញ ផ្ទៃភ្នែក​ថ្លា និង​រលោង ដោយ​គ្មាន​សម្លាកនោះទេ។ ក្រោយ​ព្យាបាល​ច្រើន​ថ្ងៃ ជាលិកា​កែវ​ភ្នែកបាន​កកើតឡើង​វិញ ដោយ​​ជាលិកា​ថ្មីទាំង​នោះ​ មាន​សណ្ឋាន​​ខុសគ្នា​តិចតួច​ប៉ុណ្ណោះជាមួយ​​ជាលិកា​ដើម។ អ្នកវិទ្យាសាស្រ្ត ​រំពឹង​ថា នឹង​ចាប់ផ្ដើម​សាកល្បង​វេជ្ជសាស្រ្ដ […]


ព័ត៌មាន

អាមេរិក​មាន​អ្នក​ស្លាប់​ដោយសារ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍

ករណីស្លាប់​ដោយ​ថ្នាំបំបាត់​ការឈឺចាប់ ហ្វង់តានីល (Fentanyl) ដែល​ផលិតចេញពី​អាភៀន បាន​កើនឡើង​ជាង ១០០០​% នៅ​អាមេរិក គិតចាប់ពី​ឆ្នាំ២០១១-២០១៦។ នេះបើតាម​របាយការណ៍ទើបចេញ​ផ្សាយរបស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ស្ថិតិ​សុខាភិបាល ចេញ​ផ្សាយ​ដោយសារព័ត៌​មាន CNN។ ចំនួន​អ្នកស្លាប់ពាក់ព័ន្ធ​ថ្នាំហ្វង់តានីល មាន​អាត្រា​ថេរ នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​ ២០១២ ប្រមាណ ១.៦០០​នាក់។ ក្នុង​ឆ្នាំ ​២០១៣ ចំនួន​អ្នក​ស្លាប់ ​កើនឡើង​ជាង ១.៩០០​នាក់ និង​កើន​ឡើង​ទ្វេ​ដងក្នុង​ឆ្នាំ ២០១៤ ដោយ​អ្នក​ស្លាប់​មាន​រហូត​ដល់ ៤.២២៣​នាក់ ហើយ​ឆ្នាំ ​២០១៥ ​កើនដល់ ៨.២៥១​នាក់ ខណៈឆ្នាំ​២០១៦ ហក់ឡើង​ដល់ ១៨.៣៣៥​នាក់។ អ្នកស្រាវជ្រាវ​ជាច្រើននៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ស្ថិតិ​សុខាភិបាល បានរកឃើញ​ថា បុរស និង​ស្រ្ដី មាន​អាត្រា​ប្រហាក់ប្រហែល​គ្នានៃ​ការ​ស្លាប់​ចន្លោះឆ្នាំ ​២០១១-២០១៣។ ប៉ុន្ដែ​ចាប់ពី​ឆ្នាំ ២០១៣-២០១៦ អាត្រាស្លាប់លើ​បុរស ​ដោយសារ​ប្រើថ្នាំ​ហ្វង់តានីល​ លើសកម្រិត មាន​ចំនួនខ្ពស់​ជាង ៣​ ដងនៃ​ករណី​ស្លាប់​លើ​ស្ត្រី។ អាត្រា​អ្នក​ស្លាប់ច្រើនជាងគេ ដោយសារ​ថ្នាំ​ហ្វង់តានីល បាន​កើតឡើង​ក្នុង​ចំណោម​មនុស្ស​ពេញវ័យអាយុពី ១៥-៣៤ ​ឆ្នាំ។ អាត្រា​អ្នក​ស្លាប់ពី​អាយុ ១៥-២៤​ឆ្នាំ បាន​កើនឡើង ៩៤%  ខណៈ​អាត្រា​អ្នក​ស្លាប់ពី​អាយុ […]


ព័ត៌មាន

ផឹក​ទឹកតែក្តៅពេក ប្រឈម​កើត​មហារីក​បំពង់អាហារ

មនុស្សជាច្រើន បាន​ចាប់ផ្ដើម​ថ្ងៃថ្មី​របស់​ពួកគេ ជាមួយ​នឹង​ការ​ផឹកទឹកតែ។ ប៉ុន្ដែ​អ្នក​ផឹកទឹកតែ​ក្តៅពេក អាច​ប្រឈម​ទ្វេដង​ជាមួយ​មហារីក​បំពង់​អាហារ។ នេះបើតាម​ការសិក្សា​ថ្មី​មួយ។ អ្នកស្រាវជ្រាវ បាន​រកឃើញ​ថា អ្នកចូលចិត្ត​ទឹកតែ​មាន​កម្តៅ​លើសពី ៦០​អង្សារសេ និង​ទទួល​ទាន​លើសពី ៧០០​មិល្លីលីត្រ ឬ​ប្រហែល ២​ពែងធំ ក្នុង​មួយថ្ងៃ មាន​អាត្រា ៩០​ភាគរយ ប្រឈម​កើត​មហារីក​បំពង់​អាហារ បើប្រៀបធៀប​នឹង​អ្នកផឹកតែ​មាន​បរិមាណ​តិចជាង និង​មានសីតុណ្ហភាព​ត្រជាក់ជាង​នេះ។ ការសិក្សា​នេះ បាន​ពិនិត្យ​លើ​មនុស្ស​ជាង ៥០.០០០​នាក់ ក្នុង​ខេត្ត Golestan នៅ​ភាគឦសាន្ត នៃ​ប្រទេស​អ៊ីរ៉ង់។ “មនុស្ស​ជាច្រើន រីករាយ​ការ​ទទួលទាន​ទឹកតែ កាហ្វេ និង​ភេសជ្ជៈក្តៅ​ផ្សេងទៀត។ ទោះជាយ៉ាងណា យោងតាម​របាយការណ៍​របស់​យើង ការ​ផឹកទឹកតែ​ក្តៅពេក អាច​បង្កើន​ភាព​ប្រឈម​​មហារីក​បំពង់​រំលាយ​អាហារ ​ដូច្នេះ វាគួររងចាំ​រហូត​ដល់​ភេសជ្ជៈ​ក្តៅ ចុះត្រជាក់សិន មុន​ផឹក”។ នេះបើតាម​លោក​បណ្ឌិត Farhad Islami នៃ​អង្គការ American Cancer Society ដែល​ដឹកនាំ​ការ​សិក្សា​លើ​ករណី​នេះ។ ការសិក្សា​មុនៗ រកឃើញ​ផងដែរ ការ​ជាប់​​ពាក់ព័ន្ធ​គ្នា​មួយ​រវាង ​ការ​ផឹក​ទឹកតែក្តៅ និង​មហារីក​បំពង់​អាហារ។ ចំណែក​ការសិក្សា​ថ្មី​នេះ គឺជា​លើកដំបូង ដើម្បី​បញ្ហាក់​ពី​សីតុណ្ហភាព ជាកត្ដា​ជាក់លាក់​មួយ បង្ក​ឲ្យ​កើត​មហារីក​បំពង់អាហារ។ នេះបើតាម​លោក​បណ្ឌិត Farhad […]


ព័ត៌មាន

WHO ព្រមានថា ស្តាប់សំឡេងខ្លាំងៗពីកាសអាច​ធ្វើឲ្យយើង​​ថ្លង់

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ពី​ផលវិបាក​លើ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ការ​អប់រំ និង​អាជីព បណ្ដាល​មកពី​ការបាត់បង់​សោតវិញ្ញាណ។ អង្គការ​នេះ បាន​ណែនាំ​ឲ្យ​បន្ថយ​សំឡេង​​ចំពោះ​ឧបករណ៍​ស្ដាប់​សំឡេង​នានា ប្រើប្រាស់​កាស​កាត់​បន្ថយ​សំឡេង​មិន​ចាំបាច់ និង​ពាក់​កាស នៅ​ពេល​ទៅ​កន្លែង​មាន​សំឡេង​ខ្លាំង។ ទិន្នន័យ​ពី​អង្គការ​សុខភាព​ពិភពលោក បានបង្ហាញ​ថា ជិត ៥០​% នៃ​ក្មេង​ជំទង់ និង​មនុស្ស​ពេញវ័យ ពី ១២-៣៥​ ឆ្នាំ បាន​រង​ការ​ប៉ះពាល់​ទៅនឹង​កម្រិត​មិនមាន​សុវត្ថិភាពនៃសំឡេង​ចេញពី​ឧបករណ៍​ស្ដាប់​ផ្ទាល់ខ្លួន។ ចំណែក ៤០​% បាន​រងការ​ប៉ះពាល់​​កម្រិត​សំឡេង​នៅ​តាម​ទីតាំង​កម្សាន្ដ​នានា នាំ​ឲ្យ​ខូត​ខាត​សោត​វិញ្ញាណ។ កត្ដា​ទាំងនេះ អាច​ឈាន​ទៅ​ការ​បំផ្លាញកោសិកា​ស្ដាប់​ ធ្វើ​ឲ្យ​យើង​ថ្លង់រៀង​រហូត។ ការបាត់បង់​សរសៃប្រសាទ​សោត​វិញ្ញាណ ជា​​បញ្ហា​សុខភាពមួយ ដោយសារបានប៉ះពាល់​កម្រិត​សំឡេង​មិនមាន​សុវត្ថិភាព។ នេះបើតាមលោក Pan Tao អ្នកជំនាញ​ផ្នែក​សោតនៃ​សាកលវិទ្យាល័យ Peking ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។ នាយកដ្ឋាន​​លោក បាន​ទទួល​អ្នកជំងឺ​កាន់តែច្រើនឡើង ជាមួយ​ពិការភាព​ផ្នែក​ត្រចៀក ក្នុង​នោះ​រួម​មាន​ក្មេង​ជំទង់​ជាច្រើន​ផងដែរ។ លោក Pan Tao បន្ថែម​ថា “អ្នកបាត់បង់​ការ​សា្ដប់​ដំណាក់​ដំបូង (Mild Hearing Loss) ជាធម្មតា អាច​ធ្វើការ​ទំនាក់ទំនង​ប្រចាំថ្ងៃ​ដោយ​គ្មាន​បញ្ហា​នោះទេ ប៉ុន្ដែ​ការ​បំផ្លាញ អាច​នឹង​មិនត្រលប់​មក​ដូចដើមនោះទេ បើមិន​បាន​ព្យាបាល​ត្រឹមត្រូវ ក្នុង​រយៈពេល ២-៣ […]


ព័ត៌មាន

ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន អាច​ស្លាប់​ដោយ​​មហារីក និងជំងឺ​​បេះដូង

ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន និងជារៀងរាល់​ថ្ងៃ អាច​​បណ្ដាល​ឲ្យ​ឆាប់​ស្លាប់ ដោយសារ​ជំងឺ​បេះដូង និង​មហារីក។ នេះបើតាម​ការ​សិក្សា​ថ្មី​ធ្វើ​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក។ ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន គឺ​ពាក់ព័ន្ធ​ នឹងប្រឈម​មុខការ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​ដល់​ទៅ ២៨% ជំងឺ​បេះដូង ៣១% និង​ជំងឺ​មហារីក ១៦%។ “នៅអាមេរិក ប្រហែល​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជនសរុប គឺ​ផឹកភេសជ្ជៈ​ផ្អែម​ខ្លាំង ១​ កំប៉ុង/​ថ្ងៃ… ហើយ​ដើម្បី​​ជំនួស​ភេសជ្ជៈ​ផ្អែម​ខ្លាំង​ទាំង​នេះ គួរ​ផឹកភេសជ្ជៈ​ផ្សេងទៀត ជាពិសេស​ទឹកសុទ្ធ គឺ​ជា​យុទ្ធសាស្រ្ត​មួយ ដើម្បី​លើកកម្ពស់​សុខភាព និង​រស់បាន​អាយុ​វែង”។ នេះជាការ​លើកឡើង​របស់​លោក Vasanti Malik អ្នកស្រាវជ្រាវ​ផ្នែក​អាហារ​បំប៉ន នៅ​ឯ​សាលា​សុខភាព​សាធារណៈ Harvard TH Chan ក្នុង​ទីក្រុង Boston។ ទឹកក្រូច ភេសជ្ជៈ​ប៉ូវកម្លាំង និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង ជា​ប្រភព​ចម្បង​​តែ​មួយ​គត់ ដែល​មាន​ជាតិស្ករបន្ថែម ទៅក្នុង​របប​អាហារ​ពលរដ្ឋអាមេរិកគ្រប់​រូប។ នេះ​បើតាម​ការ​កក់សម្គាល់​របស់​លោក Vasanti Malik។ សាស្ត្រាចារ្យ​រូបនេះ បាន​បញ្ជាក់​ថា នៅ​ពេល​យើង ផឹក​ទឹកក្រូច និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផ្សេង​ទៀត ​ទំនង​ជា​បាន​វិវត្តទៅ​រក​​កត្ដា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ផ្សេងៗ។ យើង​អាច​ទំនង​ជា​ទទួល​យក​ចំនួន​កាឡូរី​សរុប ច្រើនជាង​រាងកាយ​ត្រូវ​ការ​នាំឲ្យបង្កើនមហានិភ័យប្រឈម បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។ អត្ថបទ​ពាក់ព័ន្ធ៖ “ទឹក​ដូង” កំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍យើង​មិនធ្លាប់​ដឹង អាថ៌កំបាំង​សុខភាព​មិន​គួរ​ឲ្យជឿ​ពីស្រាបៀរ ចំណែក​ភាពប្រឈម​​កើតជំងឺ​មហារីក ជាមួយ​​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​វិញ […]


ព័ត៌មាន

នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី

នាង Lau Li Ting ភ្នាក់ងារ​អចលនទ្រព្យ វ័យ ៣២​ឆ្នាំ បាន​ស្លាប់ បន្ទាប់ពី​​ចាក់ថ្នាំ​រក្សា​សម្រស់ Botox នៅ​ក្នុង​ក្លីនិក មួយ​កន្លែងនៅ​តំបន់ Marina Bay ប្រទេស​សិង្ហបុរី។ នាង Lau Li Ting បាន​ទៅ​ក្លីនិក​នោះ ដើម្បី​ចាក់​ថ្នាំ​រក្សា​សម្រស់​ចាប់តាំង​ពី​ថ្ងៃទី ៨ ខែ​មីនា ឆ្នាំ​ ២០១៩។ លោក​វេជ្ជបណ្ឌិត បាន​កត់សម្គាល់​ថា នាង Lau Ti Ting បាន​ចាប់ផ្ដើម​ញ័រ​រាងកាយ​ផ្នែក​ខាងស្ដាំ បន្ទាប់ពី​នាង​ទទួល​ការ​ចាក់ថ្នាំ ហើយ​បន្ទាប់​មកទៀត នាង​មាន​អាការៈ​វង្វេង​វង្វាន់​នៅ​ក្នុង​ក្លីនិក។ វេជ្ជបណ្ឌិត​អះអាង​ថា បេះដូង​របស់​នាង បាន​ឈប់​ដំណើរការ មុន​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សិង្ហបុរី។ ភ្នាក់ងារ​អចលនទ្រព្យ​រូប​នេះ បាន​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់​ក្នុង​រយៈពេល ៥​ថ្ងៃ រហូត​ដល់​នាង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ២០១៩។ ក្លីនិក ដែល​នាង Lau Li Ting បាន​ទៅ​ទទួល​ការ​ចាក់ថ្នាំ​ថែទាំ​សម្រស់ គឺ​បាន​ទទួល​ផ្នែក​ខាង​ថែទាំ​សម្រស់ Botox ហើយ​នេះ ក៏មិនមែន​ជាលើកទី​ ១ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស