កោររោមដោយឧបករណ៍អេឡិចត្រូនិច Razor ក៏អាចបណ្ដាលឲ្យរលាកស្បែកនៅត្រង់គល់រោម ប្រសិនមិនបានប្រយ័ត្ន ពិសេសអ្នកប្រើប្រាស់មិនបានដឹងពីការណែរនាំមុនពេលប្រើ។ ភាគរយច្រើនកើតឡើង ដោយសារការកោរលឿនពេក ខណៈស្ថានភាពស្បែកនៅបរិវេណប្រដាប់ភេទមានសភាពស្ដើង។ បញ្ហារមាស់នេះអាចបណ្ដាលឲ្យឡើងកន្ទួលក្រហម ការរលាក ដែលបង្កជារមាស់។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺគួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាល។
២.មានជំងឺសើស្បែក
អ្នកមានជំងឺសើរស្បែកមិនទាន់ព្យាបាលត្រឹមត្រូវ ងាយនឹងប្រត្ដិកម្មខ្លាំងបំផុតនៅពេលប៉ះជាមួយនឹងផលិតផលប្រើប្រាស់ និងឧបករណ៍កោររោម ដែលអាចធ្វើឲ្យអ្នកជំងឹរមាស់ភ្លាមៗក្រោយពេលកោររួច។ ជំងឺសើរស្បែកដែលកើតមានកន្លងមកមានដូចជា ការរលាក មេរោគផ្សិត Psoriasis, រមាស់ក្រលៀន ឬភ្លៅ និងជំងឺត្រអក ជាដើម។ ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្ន ចំពោះសុខភាពស្បែកបើមានជំងឺទាំងនេះ គួរតែជ្រើសរើសវីធីកាត់ ឬច្រឹប គឺជាការល្អជាង។
៣.មហារីកស្បែក
មហារីកស្បែកជាជំងឺកម្រកើតមាននៅតំបន់ប្រដាប់ភេទ ប៉ុន្ដែក៏គួរតែប្រុងប្រយ័ត្នផងដែរ។ ចំពោះអ្នកជំងឺក៏ប្រឈមនឹងការរមាស់ដូចគ្នា ប្រសិនជ្រើសរើសយកការកោរ។ ជម្រើសល្អបំផុត អ្នកជំងឺគួរតែជ្រើសរើសវិធីកាត់ ឬច្រឹប បើមិនចង់រមាស់លើស្បែក។