backup og meta

ប្រុស​ៗ​​ប្រយ័ត្នផង លិង្គ​កោង​អាច​មក​ពី​បញ្ហា ​២ ​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រុស​ៗ​​ប្រយ័ត្នផង លិង្គ​កោង​អាច​មក​ពី​បញ្ហា ​២ ​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រដាប់​ភេទ​បុរស​​កោង​ អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​សុខភាព​ដ៏​​កម្រ​ចំនួន​២ គឺ​ជំងឺ​Peyronie’s និង​ការ​បាក់​​លិង្គ ។ ជំងឺ​Peyronie’s​​ ជា​ការ​រលាក​ដែល​ប៉ះពាល់​ដល់​​ប្រដាប់​ភេទ​ និង​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​ក្លាយ​ទៅ​ជា​​កោង ដោយ​សារ​តែ​ការ​លូតលាស់​នៃ​ជាលិកា​សម្លាក​ ​ក្រោម​ស្បែក​លិង្គ ហើយ​វា​​ច្រើន​តែ​កើត​ឡើង​ចំពោះ​បុរស​ដែល​មាន​វ័យ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ មាន​ភាព​ខុស​គ្នា​​ៗ​ ដោយ​អ្នក​ខ្លះ​​មាន​រោគសញ្ញា​ស្រាល​ និង​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ខណៈ​ប្រុស​ៗ​ខ្លះ​ទៀត​អាច​ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ ដូចជា​​ភាព​បត់បែន​របស់​លិង្គ​ថយ​ចុះ និង​មាន​ការ​ឈឺចាប់​​នៅ​ពេល​លិង្គឡើង​រឹង​។

ចំណែក​ឯ​ការ​បាក់​​លិង្គ  ​ដែល​បណ្ដាល​មក​ពី​ការ​រង​របួស​នៅ​ពេល​លិង្គ​ឡើង​រឹង​​ ក៏​អាច​នាំ​ឲ្យ​លិង្គ​កោង​ដូច​គ្នា​។ ​ជា​ទូទៅ ការ​បាក់​លិង្គ​​បណ្ដាល​មក​ពី​ការផ្លាស់ប្ដូរ​ចលនា​ខ្លាំង​ក្លា អំឡុង​ពេល​​រួម​ភេទ​ ឬ​​នៅ​ពេល​សម្រេច​កាម​ដោយ​ខ្លួន​ឯង។

រោគសញ្ញា​​អ្វី​ខ្លះ​​ ​កើត​ឡើង​​អម​ជាមួយ​នឹង​លិង្គ​កោង​?

​លិង្គ​កោង​បណ្ដាល​មក​ពី​ជំងឺ​Peyronie’s មាន​រោគសញ្ញា​ដូចជា​​៖

  • លិង្គ​​មាន​សភាព​កោង​នៅ​ពេល​ឡើង​រឹង​
  • ដុំ​ពក​នៅ​លើ​លិង្គ
  • លិង្គ​កាន់​តែ​ខ្លី​​ទៅ​ៗ​
  • ពិបាក​ក្នុង​ការ​រួម​ភេទ​
  • ឈឺចាប់​អំឡុង​ពេល​រួម​ភេទ​
  • ឈឺចាប់​នៅ​ពេល​លិង្គ​ឡើង​រឹង​
  • ភាព​បត់បែន​នៃ​លិង្គ​ថយ​ចុះ​

បញ្ហាលិង្គ

លិង្គ​កោង​បណ្ដាល​មក​ពី​ការ​បាក់​លិង្គមាន​រោគសញ្ញា​ដូច​ជា​៖

  • មាន​ឈាមនៅ​រន្ធ​នោម​
  • ឈឺ​ចាប់​ខ្លាំង
  • លឺ​សំឡេង​បាក់​ភ្លាម​ៗ អំឡុង​ពេល​ឡើង​រឹង​
  • លិង្គ​មាន​ស្នាម​ជាំ​ខ្មៅ​ភ្លាម​ៗ

នៅ​ក្នុង​ករណី​ដែល​សង្កេត​ឃើញ​រោគសញ្ញា​នៃ​ការ​បាក់​​លិង្គ​ គ្នា​យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។​

[embed-health-tool-bmr]

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Peyronie’s Disease

https://my.clevelandclinic.org/health/diseases/10044-peyronies-disease

Bent Penis

https://www.healthgrades.com/right-care/mens-health/bent-penis

Bent Penis FAQs

https://www.menshealthforum.org.uk/bent-penis-faqs

កំណែ​ប្រែបច្ចុប្បន្ន

20/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តិចនិកសម្អាតលិង្គ ជួយការពារប្រុសៗកុំឲ្យ​ឆ្លងមេរោគផ្សេងៗ

ប្រុសៗបើចេញសញ្ញាទាំងនេះ ឆ្លងរោគផ្សិតលើលិង្គហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម