backup og meta

កុំ​ចេះ​តែ​ប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ញឹកញាប់​​ពេក​ ប្រយ័ត្ន​ខូច​​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនដឹងខ្លួន!

កុំ​ចេះ​តែ​ប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ញឹកញាប់​​ពេក​ ប្រយ័ត្ន​ខូច​​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនដឹងខ្លួន!

​បើ​យើង​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​ជា​ញឹកញាប់​ ដល់​ពេល​ដែល​យើង​គួរ​បញ្ឈប់​​​​វា​ហើយ​។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ជា​អាវុធ​មុខ​ពីរ​ដែល​អាច​បំផ្លាញ​រាងកាយ​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​ ជា​ពិសេស​ ថ្នាំ​​ប្រភេទ​នេះ​​ប៉ះពាល់​ដល់​តម្រង​នោម​ខ្លាំង​តែ​ម្ដង។

ពិត​ណាស់​ តម្រង​នោម​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ ដែល​មាន​តួនាទី​ជួយ​បញ្ចេញ​​ជាតិ​ពុល​​​ទៅ​តាម​​ទឹក​នោម​។ ដូច្នេះ​ហើយ​ ការ​ថែទាំ​តម្រង​នោម​ឲ្យ​បាន​ត្រឹមត្រូវ ជា​រឿង​ដែល​ចាំបាច់​បំផុត​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

​​​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​អាច​បំផ្លាញ​តម្រង​នោម​​

ជាក់​ស្ដែង ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ពុំ​មាន​វេជ្ជបញ្ជា​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ និង​ការ​រលាក​។ ថ្នាំ​ទាំង​នេះ​រួម​មាន​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ (Non-steroidal Anti-inflammatory Drugs) ​ដែល​ប្រើប្រាស់​ជា​ទូទៅ ចំពោះ​អ្នក​ដែល​​កើត​​មាន​អាការៈ​ឈឺ​ក្បាល​ និង​ឈឺ​ខ្នង​រ៉ាំរ៉ៃ​។

​មិន​សូវ​មាន​​​អ្នក​ដឹង​ច្រើន​ទេ ប៉ុន្តែ​បើ​យើង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​រយៈ​ពេល​យូរ​ ជា​ពិសេស​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ថ្នាំ​ផ្សេង​ទៀត វា​អាច​បណ្ដាល​ឲ្យ​​ខូច​តម្រង​នោម​។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មិន​ប៉ះពាល់​តម្រង​នោម​ឡើយ​ បើ​យើង​ប្រើប្រាស់​វា​ម្ដងម្កាល ហើយ​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ។

វេជ្ជ. Manju Aggarwal ប្រធានផ្នែកសេវាកម្មវេជ្ជសាស្ត្រ និងជំងឺសរសៃប្រសាទ

​​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​នាំ​ឲ្យ​មាន​របួស​តម្រង​នោម​ស្រួចស្រាល់

បញ្ហា​សុខភាព​មួយ​នេះ បង្ក​ជា​ហានិភ័យ​កាន់​តែ​ខ្ពស់​ចំពោះ​​មនុស្ស​ចាស់​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ និង​អ្នក​ជំងឺ​លើស​ឈាម​។ តម្រង​នោម​របស់​អ្នក​ទាំង​នោះ​អាច​នឹង​ត្រូវ​ខូច ទោះ​បី​​ជា​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ម្ដងម្កាល​ក៏​ដោយ​។ អ្នក​ជំនាញ​ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​ថា ថ្នាំ​ប្រភេទ​នេះ អាច​នាំ​ឲ្យ​ខូច​តម្រង​នោម​តាម​វិធី​ជា​ច្រើន​ រួម​ទាំង​ការ​កើន​ឡើង​កម្រិត​Creatinine ដែល​ហៅ​ថា​របួស​តម្រង​នោម​ស្រួចស្រាល់។

អានបន្ថែម៖

[embed-health-tool-heart-rate]

​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​អាច​បង្កើន​កម្រិត​ប៉ូតាស្យូម​

ទន្ទឹម​នឹង​នេះ​ដែរ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក៏​អាច​បណ្ដាល​ឲ្យ​​កើន​ឡើង​កម្រិត​ប៉ូតាស្យូម​នៅ​ក្នុង​រាងកាយ​ផង​ដែរ​។ អ្នក​ជំងឺ​ភាគ​ច្រើន​មិន​មាន​រោគសញ្ញា​​នៃ​ជំងឺ​តម្រង​នោម​នៅ​ដំណាក់កាល​ដំបូង​​​​ឡើយ​។ យ៉ាង​ណា​មិញ នៅ​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​ យើង​នឹង​សង្កេត​ឃើញ​​រោគសញ្ញា​មួយ​ចំនួន​​ដូចជា​ដកដង្ហើម​រៀង​ហត់​ ​ក្អួត​ បាត់បង់​ចំណង់​អាហារ និង​ហើម​ពេញ​រាងកាយ​។

ហេតុ​ដូច្នេះ​ហើយ​ យើង​គួរ​តែ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​ប្រុង​ប្រយ័ត្ន។ ចំពោះ​អ្នក​ជំងឺ​តម្រង​នោម​ ឬ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​តម្រង​នោម​ ឬ​មនុស្ស​ចាស់​ និង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ គួរ​ជៀសវាង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​តែ​ម្ដង​។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំ​​អាច​ប៉ះពាល់​ដល់​តម្រង​នោម​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​។ ហេតុ​នេះ​ហើយ​ យើង​គួរ​កាត់បន្ថយ​ ឬ​ប្រើប្រាស់​ម្តងម្កាល​ ​ដើម្បី​ជៀសវាង​បញ្ហា​តម្រង​នោម។ មួយ​វិញ​ទៀត សម្រាប់​​មនុស្ស​ចាស់​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​អ្នក​ជំងឺ​លើស​ឈាម​ គួរ​តែ​បញ្ឈប់​ការ​ប្រើប្រាស់​តែ​ម្តង​ទើប​ជា​ការ​ប្រសើរ​។

​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Taking Painkillers Regularly Can Severely Damage Your Kidneys, Warns Nephrologist

https://www.thehealthsite.com/diseases-conditions/taking-painkillers-very-often-can-severely-damage-your-kidneys-warn-doctors-867829/

World Kidney Day: Long-term use of painkillers can damage kidneys, warn experts

https://www.iol.co.za/lifestyle/health/world-kidney-day-long-term-use-of-painkillers-can-damage-kidneys-warn-experts-6fbcc958-9420-51ac-a6d4-07a6a473ede2

Long-term use of painkillers can damage kidneys: Experts

https://www.siasat.com/long-term-use-of-painkillers-can-damage-kidneys-experts-2288108/

Pain Medicines (Analgesics)

https://www.kidney.org/atoz/content/painmeds_analgesics

Keeping Your Kidneys Safe When Using Pain Relievers

https://alaskahealthfair.org/keeping-your-kidneys-safe-when-using-pain-relievers/

កំណែ​ប្រែបច្ចុប្បន្ន

25/06/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ

អ្នកវិទ្យាសាស្រ្តវះកាត់ប្ដូរតម្រងនោមមនុស្ស ដាក់​តម្រង​នោម​ជ្រូកបានជោគជ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម