backup og meta

ម៉េចបានស្រីៗក្រោយអាយុ៣០ឆ្នាំ ងាយប្រឈមនឹងបញ្ហាតម្រងនោម?

ម៉េចបានស្រីៗក្រោយអាយុ៣០ឆ្នាំ ងាយប្រឈមនឹងបញ្ហាតម្រងនោម?

បញ្ហា​តម្រង​នោម​ ដែល​កើត​ឡើង​ចំពោះ​ស្ត្រី​ក្រោយ​អាយុ​៣០​ឆ្នាំ កំពុង​តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ នៅ​ពេល​ដែល​អាយុ​កាន់​តែ​ច្រើន​ ហានិភ័យ​ក៏​កើន​ឡើង​ដូច​គ្នា។ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​ចាត់​វិធានការ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​រក​ជំងឺ​តម្រង​នោម​បាន។

ជំងឺ​តម្រង​នោម​​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​ចំពោះ​ស្ត្រី​ក្រោយ​វ័យ​៣០​ឆ្នាំ?

១. ក្រួស​តម្រង​នោម​

ស្ត្រី​អាច​កើត​​ក្រួស​តម្រង​នោម​ ដែល​មាន​លក្ខណៈ​តូច ប៉ុន្តែ​រឹង​នៅ​ក្នុង​តម្រង​នោម​។ កត្តា​មួយ​ចំនួន​ ដូចជា​ការ​ប្រែប្រួល​អ័រម៉ូន​ ទម្លាប់​ញ៉ាំ​អាហារ និង​កត្តា​ហ្សែន​ អាច​នាំ​ឲ្យ​មាន​ការ​កើត​ឡើង​នៃ​ក្រួស​តម្រង​នោម។ រោគសញ្ញា​រួម​មាន​ ឈឺ​ចាប់​ខ្លាំង​នៅ​ខ្នង ឬ​ពោះ នោម​ឈាម​ និង​នោម​ញឹកញាប់។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ក្រួស​តម្រង​នោម​ ស្រីៗ​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ញ៉ាំ​របប​អាហារ​ល្អៗ​ និង​ជៀសវាង​អាហារ​ប្រៃ​ខ្លាំង ព្រម​ទាំង​គ្រប់គ្រង​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ល្អ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម

ទន្ទឹម​នឹង​នេះ​ដែរ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​តែង​កើត​លើ​ស្ត្រី​ច្រើន​ជាង​បុរស ហើយ​នឹង​អាច​ប៉ះពាល់​ដល់​តម្រង​នោម​ប្រសិនបើ​មិន​ធ្វើ​ការ​ព្យាបាល​ឲ្យ​​បាន​ទាន់​ពេលវេលា​។ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​ជ្រាប​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ និង​បង្ក​មេរោគ។ រោគសញ្ញា​នៃ​ជំងឺ​នេះ​រួម​មាន​ នោម​ក្រហាយ​ នោម​ញឹក ទឹក​នោម​មាន​ពណ៌​ល្អក់​ ឬ​មាន​ឈាម​ និង​ឈឺចាប់​នៅ​អាង​ត្រគាក។ ការ​ព្យាបាល​ដែល​ស័ក្តិសម​បំផុត​ គឺ​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​បញ្ចៀស​ការ​រាលដាល​នៃ​មេរោគ​ទៅ​កាន់​តម្រង​នោម។

បញ្ហាតម្រងនោម

៣. ជំងឺ​គីស​តម្រង​នោម​ច្រើន

ជំងឺ​គីស​តម្រង​នោម​ច្រើន ជា​ជំងឺ​ហ្សែន​ដែល​កំណត់​ដោយ​ការ​រីក​លូតលាស់​នៃ​ដុំ​គីស​ជា​ច្រើន​​នៅ​ក្នុង​តម្រង​នោម។ ស្រប​ពេល​ដែល​ជំងឺ​នេះ អាច​កើត​ឡើង​ទៅ​លើ​ទាំង​បុរស​ និង​ស្ត្រី ស្រីៗ​អាច​ប្រឈម​នឹង​ផលវិបាក​ដែល​ទាក់ទង​នឹង​បម្រែបម្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ រោគសញ្ញា​ទូទៅ​ ​រួម​មាន​ ការ​ឈឺ​ពោះ សម្ពាធ​ឈាម​ខ្ពស់ នោម​ឈាម​ និង​ជួប​ប្រទះ​​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ញឹកញាប់។ អ្នក​ជំងឺ​នេះ គួរ​ធ្វើ​ការ​តាមដាន​​ និង​គ្រប់គ្រង​ជំងឺ​ឲ្យ​បាន​ល្អ ដើម្បី​បញ្ចៀស​ការ​ខូច​តម្រង​នោម​ និង​ផលវិបាក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

៤. ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ

ចំណែក​ឯ​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​តម្រង​នោម​​ដើម្បី​​ដំណើរការ​ប្រក្រតី។ កត្តា​ផ្សេង​ៗ​ដែល​រួម​ចំណែក​ក្នុង​ការ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ រួម​មាន​ ជំងឺ​ទឹក​នោម​ផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​នឹង​​ខ្លួន​ឯង។ មួយ​វិញ​ទៀត ស្ត្រី​ក្នុង​វ័យ​៣០​ឆ្នាំ​ ក៏​អាច​ប្រឈម​នឹង​បម្រែបម្រួល​អ័រម៉ូន​ និង​បញ្ហា​សុខភាព​ជាក់លាក់​ផ្សេង​ទៀត។ ដូច​នេះ ការ​រក​ឃើញ​ និង​គ្រប់គ្រង​ជំងឺ​បាន​ទាន់​ពេលវេលា អាច​ជួយ​​បញ្ចៀស​ការ​ខូច​តម្រង​នោម​កាន់​តែ​ធ្ងន់ធ្ងរ ក៏​ដូចជា​ជួយ​រក្សា​មុខងារ​តម្រង​នោម​ឲ្យ​នៅ​ដំណើរ​ការ​ល្អ។

[embed-health-tool-heart-rate]

ក្រោយ​ចូល​ដល់​វ័យ​៣០​ឆ្នាំ​ឡើង​ទៅ ស្រី​ៗ​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ជាមួយ​នឹង​សុខភាព​តម្រង​នោម​ ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​ល្អៗ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ គ្រប់គ្រង​បញ្ហា​សុខភាព​ផ្សេង​​ទៀត ជៀសវាង​ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល។ បន្ថែម​ពី​នេះ យើង​គួរ​តែ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ ដើម្បី​កំណត់​ពី​បញ្ហា​តម្រង​នោម​ឲ្យ​បាន​ទាន់​ពេលវេលា។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why is gender used as a risk factor to predict your chances of reaching kidney failure?

https://www.kidney.org/content/kidney-failure-risk-factor-gender-sex

Kidney Pain: Causes, Why kidneys hurt, and When to seek care

https://www.kidneyfund.org/all-about-kidneys/other-kidney-problems/kidney-pain

Chronic kidney disease (CKD)

https://www.kidneyfund.org/all-about-kidneys/chronic-kidney-disease-ckd

កំណែ​ប្រែបច្ចុប្បន្ន

26/06/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ក្រួសតម្រងនោម អាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានបញ្ហាខ្សោយតម្រងនោម កុំរំលងរបបអាហារទាំងនេះ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម