បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត
ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?
រាកធម្មតា និងរាកមួលជាបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដូចគ្នា។ ចំពោះរោគសញ្ញាវិញ រាកធម្មតា និងរាកមួលមានលក្ខណៈស្រដៀងគ្នាមួយចំនួន ដូចជាចុកពោះ ចង្អោរ និងហើមពោះ។ ស្របពេលដែលការរាកធម្មតា ជាស្ថានភាពដែលលាមករាវខ្លាំង បញ្ហារាកមួលជាការឆ្លងមេរោគ ឬរលាកពោះវៀន ដែលអាចនាំឲ្យមានឈាមក្នុងលាមករាវ។ រោគសញ្ញានៃរាកធម្មតា និងរាកមួល រាកធម្មតា លាមករាវ បន្ទោបង់ញឹកញាប់ និងភ្លាមៗ ចង្អោរ ចុកពោះ រាកមួល ឈឺបន្ទោបង់ភ្លាមៗ លាមករាវ ចុកពោះ ក្អួត ចុកសាច់ដុំ គ្រុនក្តៅ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុបង្ក មូលហេតុបង្កនៃរាកធម្មតា ជាទូទៅ រាកធម្មតា អាចបង្កឡើងដោយកត្តាជាច្រើន រួមមាន៖ ប្រើប្រាស់ថ្នាំមួយចំនួន បញ្ហាប្រព័ន្ធរំលាយអាហារ ការឆ្លងប៉ារ៉ាស៊ីត ជំងឺរលាកពោះវៀនធំ អាហារមួយចំនួន ការព្យាបាលដោយកាំរស្មី មូលហេតុនៃបញ្ហារាគមួល ផ្ទុយនឹងការរាករូសធម្មតា រាកមួល បណ្តាលមកពីមេរោគ ឬបាក់តេរីដែលមាននៅក្នុងចំណីអាហារ។ ពពួកបាក់តេរីដែលបណ្តាលឲ្យរាកមួលរួមមាន Shigella, Salmonella, Escherichia coli និងCampylobacter។ វិធីបង្ការរាកធម្មតា និងរាកមួល ញ៉ាំទឹកស្អាត ញ៉ាំអាហារដែលឆ្អិនល្អ លាងសម្អាតដៃមុនពេលញ៉ាំអាហារ និងក្រោយបន្ទោបង់រួច។ គន្លឹះដោះស្រាយបញ្ហារាកធម្មតា និងរាកមួល […]