បើមិនចង់មើលលែងឃើញរៀងរហូត កុំចេះតែពាក់ Lens ផ្តេសផ្តាស!
គ្នាយើងដឹងអត់ថា ការពាក់ Lens អាចបង្កហានិភ័យធ្ងន់ធ្ងរជាច្រើនដល់ភ្នែក រួមទាំងការបង្ករោគនៅភ្នែក និងដំបៅកញ្ចក់ភ្នែក។ បញ្ហាទូទៅទាំងនេះ វិវត្តន៍ឆាប់រហ័សណាស់ ហើយក្នុងករណីកម្រខ្លះ ក៏អាចបណ្តាលឲ្យយើងពិការភ្នែកមួយជីវិតថែមទៀតផង។ ពិតណាស់ថា យើងមិនអាចកំណត់បានពីបញ្ហាធ្ងន់ធ្ងរផ្សេងៗ ដែលកើតឡើងនៅពេលដែលយើងពាក់ Lens នោះទេ លើកលែងតែមានការពិនិត្យពីគ្រូពេទ្យឯកទេសភ្នែកផ្ទាល់។ អ៊ឹចឹងហើយ! ក្នុងករណីដែលគ្នាយើងមានរោគសញ្ញាមួយចំនួននៃការរលាក ឬការបង្ករោគនៅភ្នែក យើងគប្បី៖ ដោះ Lens ចេញភ្លាមៗ ពិនិត្យភ្នែកជាមួយនឹងគ្រូពេទ្យជំនាញ គួរទុក Lens នោះ ដើម្បីបង្ហាញគ្រូពេទ្យឯកទេសភ្នែក ដើម្បីងាយស្រួលក្នុងការកំណត់ពីមូលហេតុនៃរោគសញ្ញា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញានៃការរលាក ឬបង្ករោគនៃភ្នែក មិនស្រួលក្នុងភ្នែក ហូរទឹកភ្នែក រំញោចនឹងពន្លឺ រមាស់ ឬក្រហាយភ្នែក ភ្នែកក្រហម ព្រឹលភ្នែក ហើមភ្នែក [embed-health-tool-bmr] ធ្វើម៉េចទើបអាចកាត់បន្ថយហានិភ័យនៃការបង្ករោគនៅភ្នែកពេលត្រូវពាក់ Lens? សម្អាត និងសម្លាប់មេរោគនៃ Lens ឲ្យបានត្រឹមត្រូវ បោះចោលទឹកសូលុយស្យុងលាងLens បន្ទាប់ពីប្រើប្រាស់រួច ផ្លាស់ប្តូរប្រអប់ដាក់Lens រៀងរាល់៣ខែម្តង ឬធ្វើតាមការណែនាំពីគ្រូពេទ្យឯកទេសភ្នែក។ ចំណុចសំខាន់ ការពាក់ Lens អាចបង្កហានិភ័យធ្ងន់ធ្ងរជាច្រើនដល់ភ្នែក រួមទាំងការបង្ករោគនៅភ្នែក […]