backup og meta

អ្នកឈឺចាប់ខ្លាំងទ្រាំសឹងមិនបានពេលមករដូវ អាចមានទម្រង់ស្បូនបែបនេះ

អ្នកឈឺចាប់ខ្លាំងទ្រាំសឹងមិនបានពេលមករដូវ អាចមានទម្រង់ស្បូនបែបនេះ

ការ​មក​រដូវ​គឺ​ជា​ធ្លាក់​ជ្រុះ​​ស្រទាប់​ស្តើង​ស្បូន ហើយធ្វើ​ឲ្យ​ស្បូន​របស់​មនុស្សស្រីយើង​ចាប់​ផ្តើម​ច្របាច់ កន្ត្រាក់ ដើម្បី​បញ្ចេញ​កាក​សំណល់​ទាំង​អស់​នោះ​ចេញមកក្រៅ។ ការ​ច្របាច់​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ឈឺ​ពោះ ប៉ុន្តែ​ការ​ឈឺ​ចាប់​បែប​ហ្នឹង មិន​ខ្លាំង​ក្លា​​​ទេ ជា​​ទូទៅស្ត្រី​អាច​ទ្រាំទ្រ​បាន។ ដោយឡែក​កម្រិត​នៃ​ការ​ឈឺចាប់​ក៏​ទៅ​តាម​ស្ថានភាព រូបរាងទម្រង់​ស្បូន​ដែរ។ តើ​ទម្រង់​ស្បូន​បែបណា​ធ្វើ​ឲ្យ​ស្ត្រី​ឈឺចាប់​ខ្លាំង​ដល់​ថ្នាក់​ពិបាក​ទ្រាំ ឬ​ទ្រាំ​សឹង​មិនបាន? នៅមានកត្តារួមផ្សំអីខ្លះទៀត?

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចំពោះ​ករណី​ស្ត្រី​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ​ម្តងៗ ទ្រាំ​សឹង​មិន​បាន​នោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ថា អាច​មក​ពី​ទម្រង់​ស្បូន​ខុស​ពី​ធម្មតា មាន​ន័យ​ថា​ស្បូន​ច្បត់​ខ្លាំង (ស្បូន​អាច​បត់​មក​មុខ ឬ​មក​ក្រោយខ្លាំងពេក)។ ក្រៅ​ពី​ទម្រង់​ស្បូន ក៏​អាច​មក​ពី​កក្តា​រួម​ផ្សំ ​២ទៀត គឺ​ស្បូន​មាន​បញ្ហា ដោយ​សាច់​ស្បូន​ក្រាស់​ជាង​មុន ឬ​ស្បូន​មាន​ដុះ​ដុំសាច់ ទើប​បណ្ដាល​ឲ្យ​ស្ត្រី​មក​រដូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​មុន និងស្រទាប់​ស្តើង​នៃ​ស្បូន​ដុះ​ខុស​ប្រក្រតី ធ្វើ​ឲ្យ​ឈាម​ធ្លាក់​ទៅ​ដៃ​ស្បូន ក៏ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ដែរ។

ការ​អាក់​ខាន​រដូវ

បើ​មក​រដូវ​ម្តងៗឈឺ​ចាប់​ខ្លាំង លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រីជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូល​ហេតុ ឈាន​ទៅ​រក​ការ​ព្យាបាល។ ចំពោះ​មូលហេតុ​ធម្មជាតិ ការ​មក​រដូវ​ដែល​ឈឺ​ពោះ​មិន​ធ្ងន់​ធ្ងរ​ទេ យើង​គ្រាន់​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​លើ​ពោះ ឬ​ក៏​ធ្វើ​លំហាត់​ប្រាណ ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ដែរ។

អំឡុង​ពេល​មក​រដូវ​ម្តងៗ លោក​ស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ធ្វើ​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ ដោយ​ហេតុថា ឈាម​រដូវ​ជា​កន្លែង​បណ្តុះ​មេរោគ​ឲ្យ​កាន់​តែ​លូត​លាស់ កុំ​ទុក​ឲ្យ​ឈាម​រដូវ​ជោគ​សម្លី​ហៀរ​ហូរ​ប្រឡាក់​ខោ ឬ​សំពត់។ ការ​ធ្វើ​អនាម័យ​ពេល​មក​រដូវ លោកស្រី​វេជ្ជបណ្ឌិត​ថា មិន​លំបាក​ទេ ឲ្យ​តែ​យើង​ធ្លាស់​ប្ដូរសម្លី​ទ្រាប់​ឲ្យ​បាន​ញឹក​ញាប់ សម្អាត​ទ្វារមាស​ឲ្យ​បាន​ស្អាត កុំ​ទុក​ផ្អាប់​យូរ។

គួរអានពីបញ្ហាស្បូន៖

គួរអានពីបញ្ហាឈាមរដូវ៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

An Overview of the Types of Uterus in Females – https://www.verywellhealth.com/types-of-uterus-5189993
Abnormal Uterus Shapes and Miscarriage Risks – https://www.verywellfamily.com/abnormal-uterus-and-miscarriage-risk-2371694
Abnormalities of the uterus and fertility – https://www.verywellfamily.com/abnormal-uterus-and-miscarriage-risk-2371694
Congenital uterine anomalies – https://medlineplus.gov/ency/imagepages/19926.htm
Dysmenorrhea: Painful Periods – https://www.acog.org/womens-health/faqs/dysmenorrhea-painful-periods
Period Pain: Could It Be Endometriosis? – https://www.hopkinsmedicine.org/health/wellness-and-prevention/period-pain-could-it-be-endometriosis

កំណែ​ប្រែបច្ចុប្បន្ន

05/07/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ពេលមករដូវម្តងៗ ស្រីៗអាចផឹកកាហ្វេបានអត់?

ធ្លាប់ឆ្ងល់ទេ? ពេលមករដូវស្រីៗអាចហាត់ប្រាណបានឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម