backup og meta

មូលហេតុឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ

មូលហេតុឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ

​ការ​មក​រដូវ​តិច​ឬបរិមាណឈាមរដូវធ្លាក់តិច​​ជាង​ធម្មតា​អាច​មក​ពី​កត្តា​ជា​ច្រើន​ រួម​ទាំង​ការ​មាន​ផ្ទៃពោះ​ បញ្ហាស្រ្តេស​ ជំងឺ​ ឬ​​បញ្ហា​ផ្សេង​ទៀត​ ទោះអ្នកខ្លះ​មករដូវមានឈាមច្រើន ខ្លះកកជាដុំ ខ្លះមានក្លិនអាក្រក់ខ្លាំង ​ឯ​អ្នកខ្លះទៀត​មក​រដូវ​មិន​ទៀងទាត់ រាំងរដូវ​ក៏ដោយ ព្រោះវាអាស្រ័យ​ទៅ​តាម​ស្ថានភាព​បញ្ហាសុខភាព​រាងកាយ​ម្នាក់។ តើការមក​រដូវ​តិច​កំពុងប្រាប់យើងពីអ្វីនិងការបកស្រាយបែបណា?

១. មាន​ផ្ទៃពោះ

ក្នុង​ករណី​​ដែល​ការ​​​មក​រដូវ​ខុស​ប្រក្រតី ​គ្នា​យើង​យកល្អគួរ​ធ្វើ​តេស្ត​ផ្ទៃពោះ​ ពីព្រោះ​​ថា​នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ វា​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​ នៅ​ក្នុង​ករណី​​យើង​មិន​បាន​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​ណា​មួយ​​។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ស្រក​ ឬ​ឡើង​ទម្ងន់​

​បើ​គ្នា​យើង​ជួប​ប្រទះ​ការ​​ប្រែប្រួល​ទម្ងន់​ភ្លាម​ៗ​ ​វា​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​ផង​ដែរ​។ លើស​ពី​នេះ​ ការ​ហាត់ប្រាណ​ច្រើន​ជ្រុល​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ការ​មក​រដូវ​ ជា​ពិសេស​ នៅ​ពេល​ដែល​យើង​ដាក់​សម្ពាធ​ខ្លាំង​លើ​រាងកាយ​។

​​​​​​៣. បញ្ហាស្រ្តេស​

ទន្ទឹម​នឹង​នេះ​ដែរ​ ស្រ្តេស​ខាង​អារម្មណ៍​ ដូចជា​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​ ឬ​សម្ពាធ​​ការងារ​ ឬ​គ្រួសារ​ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​រាងកាយ​ និង​វដ្ដ​រដូវ​របស់​យើង​។

៤. ការ​ពន្យារ​កំណើត​

ការប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​វដ្ដ​រដូវ​របស់​យើង​ដែរ​។ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដែល​ស្រី​ៗ​យើង​ជួប​ប្រទះ​ការ​មក​រដូវ​តិចតួច​ និង​រយៈពេល​ខ្លី​ នៅ​អំឡុង​ពេល​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​។

[embed-health-tool-bmi]

៥. បញ្ហា​សុខភាព​

មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​​រឹង​ឆ្អឹង​កង​ក​ និង​ជំងឺ​Asherman’s syndromeដែល​អាច​ធ្វើ​ឲ្យ​រដូវ​របស់​យើង​មាន​តិច​ជាង​ធម្មតា​ ប៉ុន្តែ​អាការៈ​ចុក​ពោះ​អាច​នឹង​កើត​ឡើង​ដដែល​។ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​ជំងឺ​​រឹង​ឆ្អឹង​កង​ក វា​អាច​បណ្ដាល​ឲ្យ​ឈាម​រដូវ​ជាប់​នៅ​ក្នុង​​ស្បូន​។ ​​

ចំណែក​ឯ​ជំងឺ​Asherman’s syndrome​វិញ ​វា​​ក៏​បង្ក​ឡើង​ដោយ​​​ស្លាកស្នាម​នៅ​ស្បូន​ ដែល​ជា​ហេតុ​​នាំ​ឲ្យ​មាន​រដូវ​តិចតួច។​ ដូច​នេះ​ នៅ​ក្នុង​ករណី​ដែល​យើង​មាន​រដូវ​តិច​ និង​មាន​អាការៈ​ចុក​ពោះ​ខ្លាំង​ គ្នា​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ​។

មករដូវ

៦. កត្តា​អាយុ​

មាន​អាយុ​កាន់​តែ​ច្រើន​ ​វដ្ដ​រដូវ​របស់​យើង​អាច​នឹង​មាន​ការ​ប្រែប្រួលតាមវ័យ​ ហើយ​យើង​អាច​ជិត​ឈាន​​ដល់​វ័យ​អស់​រដូវ​។ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​អាច​មាន​ផ្ទៃពោះ​​បាន​នោះ​ទេ​ គ្រាន់​តែ​​មាន​​អត្រា​មាន​ផ្ទៃពោះ​តិច​តួច​ប៉ុណ្ណោះ។​

គួរស្វែងយល់បន្ថែមពីបញ្ហារដូវផ្សេងទៀត៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Common Reasons for Lighter Periods

https://www.verywellhealth.com/can-i-be-pregnant-if-i-had-a-lighter-than-normal-period-2758450

10 Reasons Your Period Is Lighter Than Usual, According to Doctors

https://www.prevention.com/health/a20499057/8-reasons-your-period-is-lighter-than-usual/

Light Periods

https://www.healthgrades.com/right-care/womens-health/light-periods

https://www.cosmopolitan.com/uk/body/health/a9653858/why-your-period-is-light/

https://www.womenshealthmag.com/health/a19976137/shorter-periods/

https://www.healthpartners.com/blog/what-causes-heavy-periods-and-how-to-stop-them/

កំណែ​ប្រែបច្ចុប្បន្ន

24/05/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រូវនិយាយម៉េចខ្លះឲ្យ​កូនស្រីដឹងពីរឿងមករដូវដំបូង?

ស្រីៗ​មករដូវមិនទៀង​ ដោយសារមូលហេតុ​ទាំង​នេះសោះ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម