backup og meta

ធ្លាយរន្ធទ្វារមាសបណ្តាលមកពីកត្តាអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ធ្លាយរន្ធទ្វារមាសបណ្តាលមកពីកត្តាអ្វី? មានរោគសញ្ញាអ្វីខ្លះ?

​ចំណាយពេល​យូរ​ក្នុង​ការ​សម្រាល​កូន ជំងឺ​មហារីក​ និង​ការ​វះកាត់​អាង​ត្រគាក​ សុទ្ធ​តែ​អាច​បង្ក​ទៅ​ជា​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស ដែល​កើត​ឡើង​នៅ​ពេល​​ជាលិកា​ទ្វារ​មាសជាប់​ និង​បង្កើត​បាន​ជា​រន្ធ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ឬ​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​ដែល​កើត​មាន​ជា​ទូទៅ គឺ​នៅ​ចន្លោះ​ទ្វារ​មាស​ និង​ប្លោក​នោម​ ហើយ​ដើម្បី​កែខៃ​បញ្ហា​នេះ​ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​វះកាត់​។

បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​កើត​ឡើង​ញឹកញាប់​ប៉ុនណា​?

យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា ស្ត្រី​​ទូទាំង​​ពិភពលោក​ចំនួន​៥០ ០០០នាក់​ ទៅ​១០០ ០០០​នាក់​បាន​ជួប​បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​ជា​រៀង​រាល់​ឆ្នាំ។ ពិត​ណាស់ បញ្ហា​ទ្វារ​មាស​មួយ​នេះ ច្រើន​តែ​កើត​ឡើង​ក្នុង​ចំណោម​ស្ត្រី​ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​​​បច្ចេកទេស​សុខាភិបាល​នៅ​មាន​កម្រិត។ សម្ពាធ​នៅ​ពេល​ទារក​រុញ​ច្រាន​ប្រឆាំង​នឹង​ជញ្ជាំង​ទ្វារ​មាស អាច​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​ទ្វារ​មាស ដែល​បង្ក​ជា​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

​​​​កត្តា​បង្ក​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស

ជា​ទូ​ទៅ កង្វះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​ទ្វារ​មាស​ អាច​បណ្ដាល​ឲ្យ​ជាលិកា​ទ្វារ​មាស​ងាប់​ និង​​នាំ​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស។​ ការ​ធ្លាយ​នេះ​អាច​វិវត្ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ច្រើន​ឆ្នាំ​។ យ៉ាង​ណា​មិញ កម្រ​មាន​ស្ត្រី​ដែល​កើត​មក​មាន​បញ្ហា​ធ្លាយ​រន្ធ​ទ្វារ​មាស​ពី​កំណើត​​ណាស់​។

មូលហេតុ​បង្ក​ឲ្យ​ធ្លាយ​រន្ធ​ទ្វារ​មាស​ រួម​មាន​៖

  • ការ​ប្រើ​ពេល​សម្រាល​កូនក្នុង​​រយៈពេល​យូរ​
  • ការ​ដាច់​រលាត​ទ្វារ​មាស​អំឡុង​ពេល​សម្រាល​កូន​
  • ការ​វះកាត់​ពោះ ឬ​អាង​ត្រគាក រួម​ទាំង​ការ​វះកាត់​សម្រាល​កូន​
  • ជំងឺ​មហារីក​នៅ​បរិវេណ​អាង​ត្រគាក ដូចជា​មហារីក​មាត់​ស្បូន​ ឬ​ពោះវៀន​ធំ។
  • ជំងឺ​រលាក​ពោះវៀន​
  • ការ​ឆ្លង​មេរោគ​ពោះវៀន
  • ការ​ព្យាបាល​ដោយ​កាំរស្មី​នៅ​តំបន់​អាង​ត្រគាក។

ធ្លាយទ្វារមាស២

[embed-health-tool-ovulation]

​រោគសញ្ញា​នៃ​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​

ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​​​នៅ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​ប្រព័ន្ធ​ទឹក​នោម​ អាច​បណ្ដាល​ឲ្យ​៖

  • ការ​លេច​ធ្លាយ​ទឹក​នោម​​ជាប់​រហូត​
  • ទឹក​នោម​មាន​ក្លិន​ស្អុយរ៉ាំរ៉ៃ
  • រលាក​ស្បែក​នៅ​ក្នុង​ទ្វារ​មាស​ ឬ​នៅ​បរិវេណ​ចន្លោះ​ទ្វារ​មាស​ និង​រន្ធ​គូថទ
  • ឈឺចាប់​នៅ​ពេល​រួម​ភេទ​
  • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​តម្រង​នោម​ ឬ​ទ្វារ​មាស​ជា​បន្តបន្ទាប់

អត្ថបទគួរអាន៖

​ចំណែក​ឯ​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​​​នៅ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​ប្រព័ន្ធ​រំលាយ​អាហារ​​ អាច​បណ្ដាល​ឲ្យ​៖

  • ឈឺ​ពោះ​
  • ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ស្អុយ​
  • ហ្គាស​ ខ្ទុះ ឬ​លាមក​លេច​ចេញ​ពី​ទ្វារ​មាស​
  • ក្អួត​ និង​ចង្អោរ ឬ​រាករូស​
  • ឈឺចាប់​នៅ​ពេល​រួម​ភេទ
  • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​ឬ​តម្រង​នោម​​ជា​បន្តបន្ទាប់
  • ការ​ហូរ​ឈាម​តាម​រន្ធ​គូទ ឬ​ហូរ​ឈាម​តាម​ទ្វារ​មាស
  • ការ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ។

ចំណុចសំខាន់

ការ​ប្រើ​ពេល​សម្រាល​កូន​រយៈពេល​យូរ ជំងឺ​មហារីក​ និង​ការ​វះកាត់​អាង​ត្រគាក​ សុទ្ធ​តែ​អាច​បង្ក​ទៅ​ជា​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស ដែល​កើត​ឡើង​នៅ​ពេល​​ងាប់​ជាលិកា​ទ្វារ​មាស និង​បង្កើត​បាន​ជា​រន្ធ​ចន្លោះ​ទ្វារ​មាស​ និង​សរីរាង្គ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ឬ​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​ដែល​កើត​មាន​ជា​ទូទៅ គឺ​នៅ​ចន្លោះ​ទ្វារ​មាស​ និង​ប្លោក​នោម​ ហើយ​ដើម្បី​កែខៃ​បញ្ហា​នេះ​ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​វះកាត់​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal Fistula

https://my.clevelandclinic.org/health/diseases/22079-vaginal-fistula

Vaginal Fistula

https://myhealth.alberta.ca/Health/pages/conditions.aspx?hwid=tn10138

Fistulas

https://www.uclahealth.org/womens-pelvic-health/fistulas

Vaginal Fistulas

https://www.mountsinai.org/care/obgyn/services/fistula-care

Vaginal Fistula

https://www.healthlinkbc.ca/illnesses-conditions/sexual-reproductive-health/vaginal-fistula

កំណែ​ប្រែបច្ចុប្បន្ន

15/03/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តិចនិកបន្តឹងទ្វារមាស ​និងជួយសុខភាពផ្លូវទឹកនោម

ចូលដល់វ័យអស់រដូវ ស្រីៗអាចជួបបញ្ហាទ្វារមាសទាំងប្រាំនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម