ជំងឺកាមរោគ គឺជាការបង្ករោគដែលវិវត្តន៍នៅពេលដែលបាក់តេរី វីរុស ឬប៉ារ៉ាស៊ីតឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទ។ ជាទូទៅ បុរស និងស្រ្តីដែលកើតជំងឺកាមរោគ អាចលេចចេញនូវរោគសញ្ញាខុសគ្នាខ្លះៗ។
តើរោគសញ្ញានៃជំងឺកាមរោគមានអ្វីខ្លះ?
ចំពោះស្រ្តីដែលឆ្លងជំងឺកាមរោគ អាចនឹងមានរោគសញ្ញាដូចខាងក្រោម៖
- ក្រហាយ ឬរមាស់ទ្វារមាស
- ធ្លាក់ទឹករម្អិលទ្វារមាសមានក្លិន ឬមានសភាពមិនប្រក្រតី
- ធ្លាក់ឈាមពីទ្វារមាសមិនប្រក្រតី
- ឈឺទ្វារមាសអំឡុងពេលរួមភេទ
រោគសញ្ញាដែលអាចកើតមានលើទាំងបុរស និងស្រ្តី រួមមាន៖
- នោមញឹក
- ពងបែក និងដំបៅនៅបរិវេណប្រដាប់ភេទ មាត់ ឬគូទ
- ឈឺចាប់ ឬក្រហាយពេលនោម
ស្រីៗយើងដឹងអត់ថា ជំងឺកាមរោគអាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរចំពោះស្រ្តីច្រើនជាងបុរស តួយ៉ាងដូចជាជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា អាចនាំឱ្យស្ត្រីមានកូនក្រៅស្បូន រីឯជំងឺស្វាយ អាចបណ្តាលឱ្យកូនស្លាប់ក្រោយសម្រាល។ ជាងនេះទៅទៀត ស្រី្តក៏មានហានិភ័យខ្ពស់ជាងក្នុងការឆ្លងជំងឺកាមរោគជាងបុរស អំឡុងពេលរួមភេទ ដោយមិនប្រើស្រោមអនាម័យ ផងដែរ ពីព្រោះជាលិកាទ្វារមាសមានសភាពស្តើង និងងាយឱ្យមេរោគជ្រាបចូលបាន។
ជំងឺកាមរោគទូទៅមានអ្វីខ្លះ?
ជំងឺកាមរោគទូទៅ ដែលច្រើនកើតលើស្រីៗយើង មានដូចជា៖
- ជំងឺប្រមេះទឹកថ្លា
- HPV
- ជំងឺប្រមេះទឹកបាយ
- រើមលើប្រដាប់ភេទ
- ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស
បង្ការយ៉ាងម៉េច?
- ជៀសវាងមានដៃគូរួមភេទច្រើន
- ប្រើស្រោមអនាម័យអំឡុងពេលរួមភេទ
- ចាក់វ៉ាក់សាំង HPV និងជំងឺរលាកថ្លើមប្រភេទ B
ចំណុចសំខាន់
តើរោគសញ្ញានៃជំងឺកាមរោគមានអ្វីខ្លះ?
ចំពោះស្រ្តីដែលឆ្លងជំងឺកាមរោគ អាចនឹងមានរោគសញ្ញាដូចខាងក្រោម៖
- ក្រហាយ ឬរមាស់ទ្វារមាស
- ធ្លាក់ទឹករម្អិលទ្វារមាសមានក្លិន ឬមានសភាពមិនប្រក្រតី
- ធ្លាក់ឈាមពីទ្វារមាសមិនប្រក្រតី
- ឈឺទ្វារមាសអំឡុងពេលរួមភេទ
អត្ថបទគួរអាន៖
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
- ទឹកនោមផ្អែម អាចបង្កបញ្ហាដល់សុខភាពទ្វារមាស ដោះស្រាយតាមវិធីទាំងនេះ
[embed-health-tool-ovulation]