បញ្ហាស្បែកផ្សេងទៀត

បញ្ហា​​ស្បែកផ្សេង​ទៀត - ក្រៅ​ពី​បញ្ហា​ស្បែក​ឧស្សាហ៍​កើត​ ដែល​បងប្អូន​ឧស្សាហ៍​ជួប​ប្រទះ ​ក្នុង​មាតិកានេះ នឹង​​លម្អិត​ពី​បញ្ហា​ស្បែក​ផ្សេងៗ

ចំណេះដឹងទូទៅ

បញ្ហាស្បែកផ្សេងទៀត

សញ្ញាទាំង៣ បង្ហាញថាគ្នាយើងលាងសម្អាតបរិវេណគូទមិនបានត្រឹមត្រូវ

ការ​ថែទាំ​ស្បែក​ មិន​មែន​គ្រាន់​តែ​ជា​ការ​​សម្អាត​ផ្ទៃ​មុខ ដៃ និង​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​គួរ​គិតដល់​​បរិវេណ​តំបន់​ពិសេស​ផង​ដែរ។ ស្រប​ពេល​ដែល​ទ្វារ​មាស​ជា​សរីរាង្គ​​អាច​លាង​សម្អាត​ខ្លួន​ឯង​បាន​ យើង​​ក៏​ចាំបាច់​ត្រូវ​លាង និង​ជូត​ឲ្យ​ស្ងួត​ល្អ​ ដែល​នេះគឺដូច​ទៅ​នឹង​ការ​ថែទាំ​បរិវេណ​គូទ។ ពិត​ណាស់​ យើង​តែង​លាង​សម្អាត​បរិវេណ​គូទ​ក្រោយ​ពេល​បន្ទោបង់​រួច ប៉ុន្តែ​តើ​គ្នា​យើង​បាន​លាង​សម្អាត​ត្រឹមត្រូវ​ហើយ​ឬ​នៅ? សញ្ញា​​​បង្ហាញ​ពី​កង្វះ​អនាម័យ​នៅ​បរិវេណ​គូទ ​​​​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ជូត​សម្អាត​​បរិវេណ​គូទ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​ យើង​អាច​នឹង​មាន​អាការៈ​មិន​ស្រួល​ ឬ​រមាស់​នៅ​បរិវេណ​នោះ ហើយ​ថែម​ទាំង​មាន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​​ដែល​អាច​រាលដាល​ទៅ​ដល់​ទ្វារ​មាស។ ដើម្បី​ដឹង​ថា​ យើង​ថែទាំ​បរិវេណ​គូទ​បាន​ត្រឹមត្រូវ​ឬ​អត់​ គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​​ទាំង​នេះ​បាន។ បរិវេណ​គូទ​មាន​ក្លិន​មិន​ល្អ រមាស់​ ក្រហាយ ឬ​កន្ទួល ឈឺចាប់​ និង​ពិបាក​បន្ទោបង់​ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​គូទ មិន​បាន​លាង​សម្អាត និង​ជូត​ឲ្យ​ស្ងួត​ក្រោយ​បន្ទោបង់​រួច បែក​ញើស​នៅ​ត្រង់​បរិវេណ​គូទ ដែល​អាច​​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​បាក់តេរី និង​ផ្សិត ជា​ហេតុ​នាំ​ឲ្យ​រមាស់​ ក្រហម​ និង​រលាក ​ការ​​ជម្រុះ ឬ​កោរ​រោម​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស និង​គូទ ដែល​មិន​បាន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​ក្រហាយ និង​កើត​មុន​នៅ​ត្រង់​គូទ។ [embed-health-tool-pregnancy-weight-gain] គន្លឹះ​ថែទាំ​បរិវេណ​គូទ​ឲ្យ​បាន​ត្រឹមត្រូវ ជូត​សម្អាត​ពី​ខាង​មុន​ ទៅ​ខាង​ក្រោយ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​បាក់តេរី​ទៅ​ប្រព័ន្ធ​ទឹក​នោម ជៀសវាង​ប្រើ​កម្លាំង​ត្រដុស​ខ្លាំង​ៗ​នៅ​ត្រង់​បរិវេណ​នោះ លាង​សម្អាត​គូទ​ជាមួយ​នឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់ និង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​ឲ្យ​ស្ងួត​ល្អ​ ដោយ​ប្រើ​កំណាត់​ទន់។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ […]

ស្វែងរក បញ្ហាស្បែកផ្សេងទៀត

បញ្ហាស្បែកផ្សេងទៀត

កុំប្រហែស! ក្ដៅ​ខ្លាំង​បែប​នេះ ស្បែក​ងាយមានបញ្ហា ៥ ប្រភេទ​នេះ​ណាស់

អាកាសធាតុ​កំពុង​តែ​ក្ដៅ​ខ្លាំង ដូចនេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ជាពិសេស​គួរតែ​​ថែទាំ​ស្បែកឲ្យ​មែនទែន។  Helloគ្រូពេទ្យ សូម​ណែនាំពី​ផល​វិបាកពីកម្ដៅ​ថ្ងៃ​ក្ដៅ​ ដែល​ធ្វើឲ្យ​ស្បែកងាយ​​ប្រឈមមុខ​ជាមួយ​បញ្ហា​មួយ​ចំនួន ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​​បាន​ដិតដល់។ ១- កន្ទួល​ក្រហម ព្រោះតែ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក ធ្វើឲ្យ​បែកញើស​ច្រើន ព្រម​ជា​មួយ ភាព​កខ្វក់ និង​ធូលី​ធ្វើឲ្យ​ស្ទះ​រន្ធ​ញើស។ មួយ​វិញ​ទៀត​សម្លៀកបំពាក់​ក្រាស់​ៗ មិន​អាច​ស្រូប​ខ្យល់​ចូល និង​ការ​កកិត​ជាមួយ​ញើស​ក៏​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ស្បែកក្រហម កន្ទួល​រមាស់ រលាក និង​ពង​បែក​តូច​ៗ​លើ​ស្បែក។ ដំណោះស្រាយ៖ រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ពេល​យើង​បែក​ញើស​ច្រើន ដោយ​ងូតទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ដង​/​ថ្ងៃ និង​ប្រើ​សាប៊ូ​ប្រឆាំង​បាក់តេរី។ នៅ​ពេល​ស្បែក​មាន​សភាព​បែប​នោះ គួរ​យក​ដុំ​ទឹកកក​មក​លុញថ្នម​ៗ​លើ​កន្លែង​នោះ។ ប្រសិនបើ​ស្បែក​មាន​បញ្ហា​ខ្លាំង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើស្បែក​ជា​បន្ទាន់។ ២- ស្ងួត​ស្បែក ការ​ខ្វះ​ជាតិ​ទឹក នៅ​ពេល​យើង​បែកញើស នឹង​ធ្វើឲ្យ​ស្បែក​ប្រែជា​ស្ងួត ហើយ​គ្មាន​សំណើម។ ប្រសិនបើ​មិន​មាន​ការ​បិទបាំង​ស្បែក​ពី​កម្ដៅ​ឲ្យ​បាន​ជិត​ល្អ ស្បែក​នឹងរលាក ហើយ​បបូរមាត់​ក៏​ចាប់ផ្ដើម​ប្រេះ។ ដំណោះស្រាយ៖ គឺ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទៅ​ណា​មក​ណា​ត្រូវ​យក​ដប​ទឹក​ទៅ​ជាមួយ និង​ផឹក​រៀងរាល់​កន្លះ​ម៉ោង​ម្ដង។ លើស​ពី​នេះ​ទៅ​ទៀត​ញ៉ាំ​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​ៗ​សម្បូរ​ជាតិ​ទឹក ដើម្បី​បំពេញ​ជាតិ​ទឹក។ ៣- រលាក​ស្បែក កម្ដៅ​ព្រះអាទិត្យ​នៅ​រដូវ​ក្ដៅ  ​អាច​ធ្វើឲ្យ​របក​ស្បែក ពង​បែក ក្រហម កន្ទួល និង​វិវត្ត​ជា​រលោក ឬក៏មហារីក​។ ដំណោះស្រាយ៖ វិធី​តែ​មួយ​គត់ ដើម្បី​ការពារ​ស្បែក​របស់យើង​​ពី​ជំងឺ​មួយ​នេះ កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។ ប្រសិនបើ​គ្មាន​ជម្រើស គឺ​ត្រូវ​ស្លៀកពាក់​​បិទបាំង​ស្បែក​ឲ្យ​ជិត និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ក្រៅ។ ៤- កើត​មុន ស្នាម​ញើស​ធ្វើឲ្យ​ស្បែក​ក្លាយ​ជា​មេដែក​ទាក់ទាញ​ធូលី​ដី​បាន​យ៉ាង​ឆាប់​រហ័ស បូករួម​ជាមួយ​កម្ដៅ […]


បញ្ហាស្បែកផ្សេងទៀត

​ចង់បាត់​ស្នាម​​មុន១០០%​ គ្នាយើងអាចសាកតិចនិកទាំងនេះ

​គួរ​ឲ្យ​ពិបាក​ចិត្ត​ប៉ុនណា ក្រោយ​ពី​មុន​ពេញ​មុខ​ ហើយ​មាន​ស្នាម​ទៀត។ ​គ្នាយើង​ទាំងអស់​សុទ្ធ​​តែ​​ធ្លាប់​កើត​​មុន ញេច កេះ ធ្វើ​ឲ្យ​មាន​ស្នាម។ ​ស្នាម​ទាំង​នោះ​អាច​បាត់ ១០០% ទេ? ចម្លើយ​គឺ អាច។ ចាំ "Hello គ្រូពេទ្យ" ប្រាប់! ១- ក្រែម និងផលិតផលជំនួយ - សម្លាក​ថ្មីៗ៖​ ​មាន​ពណ៌​​ក្រហម​ហើម​ប៉ោង ដោយសារ​​រលាក។ ក្រែម​ គ័រទីហ្សូន ​អាច​​ជួយ​​បន្ថយ​​ការ​រលាក និង​ធ្វើ​ឲ្យ​ស្ថានភាព​ស្បែក​ល្អ​​វិញ​បាន។ គ្នា​យើង​​អាច​ទិញ​​ក្រែម​ គ័រទីហ្សូន ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​​។ - សម្លាកក្រមៅ៖ ស្លាកស្នាម​​ពណ៌​ក្រមៅ ​ផលិតផល​​ត្រូវប្រើ មាន​​អាស៊ីដ​កូហ្ស៊ិច (Kojic acid) វីតាមីន C ​និង​អាប៊ុយទីន​ (arbutin)​ ដើម្បីជួយ​បំបាត់​ចំណុចក្រមៅ​លើ​មុខ។ គួរប្រយ័ត្ន​​ចំពោះ​ការ​រើស​ផលិតផល​មក​ប្រើ (លាប) ព្រោះ​សាច់​មុខ​អាច​មិន​ត្រូវ ពេល​ខ្លះ​វា​អាច​ធ្វើឲ្យ​ស្បែក​រោល ឬ​បង្ក​ជា​មហា​រីក​បាន។ ២- បាញ់កាំរស្មី និងចាក់ថ្នាំបន្តឹង​ - បាញ់កាំរស្មី៖ សម្លាកមុន​ធ្ងន់ធ្ងរ គួរ​ពិគ្រោះ និង​ព្យាបាល​​ជាមួយពេទ្យ​សើស្បែក ដើម្បី​ស្វែងយល់​ពី​វិធី ឬ​ជម្រើស​ព្យាបាល ដូច​ជា ​បាញ់កាំរស្មីឡាសែ៊រ។ គេបាញ់​ដើម្បី​បំបែក​ស្នាម​លើ​មុខ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស