បញ្ហាស្បែកផ្សេងទៀត

បញ្ហា​​ស្បែកផ្សេង​ទៀត - ក្រៅ​ពី​បញ្ហា​ស្បែក​ឧស្សាហ៍​កើត​ ដែល​បងប្អូន​ឧស្សាហ៍​ជួប​ប្រទះ ​ក្នុង​មាតិកានេះ នឹង​​លម្អិត​ពី​បញ្ហា​ស្បែក​ផ្សេងៗ

ចំណេះដឹងទូទៅ

បញ្ហាស្បែកផ្សេងទៀត

សញ្ញាទាំង៣ បង្ហាញថាគ្នាយើងលាងសម្អាតបរិវេណគូទមិនបានត្រឹមត្រូវ

ការ​ថែទាំ​ស្បែក​ មិន​មែន​គ្រាន់​តែ​ជា​ការ​​សម្អាត​ផ្ទៃ​មុខ ដៃ និង​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​គួរ​គិតដល់​​បរិវេណ​តំបន់​ពិសេស​ផង​ដែរ។ ស្រប​ពេល​ដែល​ទ្វារ​មាស​ជា​សរីរាង្គ​​អាច​លាង​សម្អាត​ខ្លួន​ឯង​បាន​ យើង​​ក៏​ចាំបាច់​ត្រូវ​លាង និង​ជូត​ឲ្យ​ស្ងួត​ល្អ​ ដែល​នេះគឺដូច​ទៅ​នឹង​ការ​ថែទាំ​បរិវេណ​គូទ។ ពិត​ណាស់​ យើង​តែង​លាង​សម្អាត​បរិវេណ​គូទ​ក្រោយ​ពេល​បន្ទោបង់​រួច ប៉ុន្តែ​តើ​គ្នា​យើង​បាន​លាង​សម្អាត​ត្រឹមត្រូវ​ហើយ​ឬ​នៅ? សញ្ញា​​​បង្ហាញ​ពី​កង្វះ​អនាម័យ​នៅ​បរិវេណ​គូទ ​​​​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ជូត​សម្អាត​​បរិវេណ​គូទ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​ យើង​អាច​នឹង​មាន​អាការៈ​មិន​ស្រួល​ ឬ​រមាស់​នៅ​បរិវេណ​នោះ ហើយ​ថែម​ទាំង​មាន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​​ដែល​អាច​រាលដាល​ទៅ​ដល់​ទ្វារ​មាស។ ដើម្បី​ដឹង​ថា​ យើង​ថែទាំ​បរិវេណ​គូទ​បាន​ត្រឹមត្រូវ​ឬ​អត់​ គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​​ទាំង​នេះ​បាន។ បរិវេណ​គូទ​មាន​ក្លិន​មិន​ល្អ រមាស់​ ក្រហាយ ឬ​កន្ទួល ឈឺចាប់​ និង​ពិបាក​បន្ទោបង់​ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​គូទ មិន​បាន​លាង​សម្អាត និង​ជូត​ឲ្យ​ស្ងួត​ក្រោយ​បន្ទោបង់​រួច បែក​ញើស​នៅ​ត្រង់​បរិវេណ​គូទ ដែល​អាច​​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​បាក់តេរី និង​ផ្សិត ជា​ហេតុ​នាំ​ឲ្យ​រមាស់​ ក្រហម​ និង​រលាក ​ការ​​ជម្រុះ ឬ​កោរ​រោម​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស និង​គូទ ដែល​មិន​បាន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​ក្រហាយ និង​កើត​មុន​នៅ​ត្រង់​គូទ។ [embed-health-tool-pregnancy-weight-gain] គន្លឹះ​ថែទាំ​បរិវេណ​គូទ​ឲ្យ​បាន​ត្រឹមត្រូវ ជូត​សម្អាត​ពី​ខាង​មុន​ ទៅ​ខាង​ក្រោយ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​បាក់តេរី​ទៅ​ប្រព័ន្ធ​ទឹក​នោម ជៀសវាង​ប្រើ​កម្លាំង​ត្រដុស​ខ្លាំង​ៗ​នៅ​ត្រង់​បរិវេណ​នោះ លាង​សម្អាត​គូទ​ជាមួយ​នឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់ និង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​ឲ្យ​ស្ងួត​ល្អ​ ដោយ​ប្រើ​កំណាត់​ទន់។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ […]

ស្វែងរក បញ្ហាស្បែកផ្សេងទៀត

បញ្ហាស្បែកផ្សេងទៀត

ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង

ការប្រេះកែងជើងធ្វើឱ្យយើងពាក់ស្បែកជើងមិនសូវស្អាត ហើយអាចធ្វើឱ្យយើង​ឈឺកែង​ជើង​ពេលឈរ ឬដើរ។ ជាងនេះទៅទៀត មេរោគអាចចូលតាមរយៈស្បែកដែលប្រេះ ហើយបង្ករោគដែលធ្វើឱ្យហើម ឬរលាកកែងជើង។ អ៊ឹចឹង​យើងគួរធ្វើបែបណាដើម្បីការពារជើងកុំឱ្យប្រេះ? ខាងក្រោមនេះជាគន្លឹះថែរក្សាកែងជើងប្រចាំថ្ងៃកុំឱ្យប្រេះ៖ ១. រក្សាកែងជើងឱ្យមានសំណើម កែងជើងយើងប្រេះដោយសារស្បែកកែងជើងស្ងួតពេក ឬចុះខ្សោយ។ ដូច្នេះ​បន្ទាប់​ពី​ងូត​ទឹករួច ឬមុនពេលចូលគេងយើងត្រូវឧស្សាហ៍លាបក្រែម​ផ្តល់សំណើមនៅកែងជើង និងបាតជើង បន្ទាប់មកពាក់ស្រោមជើងដើម្បីរក្សាសំណើម។ ២. ប្រើសាប៊ូមានកម្រិតខ្សោយ យើងអាចកាត់បន្ថយមិនឱ្យស្បែកកែងជើងស្ងួតដោយប្រើសាប៊ូដែលមានកម្រិតខ្សោយសម្អាតបាតជើង និងកែងជើង ព្រោះសាប៊ូដែលមានកម្រិតកាត់ខ្លាំង អាចបំផ្លាញ​របាំង​ការពារ​ស្បែក​ និងបណ្តាលឱ្យស្បែកកែងជើង​បាត់បង់ជាតិទឹកធ្វើឱ្យស្បែកស្ងួត និង​ប្រេះ។ ៣. ខាត់កែងជើង យើងគួរខាត់កែងជើងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាស៍ដើម្បីឱ្យស្បែក​កែងជើងទន់ និងរលោង។ ដំបូង​យើងត្រូវលាយអំបិលបន្តិចក្នុងទឹកក្តៅឧណ្ហៗ រួចត្រាំជើង​ប្រហែល ១៥ នាទី​។ បន្ទាប់មកខាត់កែងជើងនឹងថ្ម​ខាត់កែងជើង​ ដើម្បីជម្រុះស្បែក​ងាប់​ចេញ និងចុងក្រោយ​លាប​ឡេផ្តល់សំណើម។ ចង់គណនា BMR ចុចទីនេះ! ៤. ពាក់ស្បែកជើងមានទំហំប៉ុនជើង ការពាក់ស្បែកជើងដែលមានទំហំធំ ឬតូចជាងជើងក៏អាច​បណ្តាលឱ្យយើង​​ប្រេះ​កែង​ជើង​ដែរ ដោយសារស្បែកកែងជើងកកិតនឹងស្បែកជើង។ ដូច្នេះ យើងគួរពាក់ស្បែក​ជើងដែល​មាន​ទំហំប៉ុនជើង និងត្រូវជ្រើសរើស​ស្បែកជើងណា​ដែលអាចឱ្យខ្យល់​ចេញ​ចូ​លល្អ និងមិន​ធ្វើ​ឱ្យ​ជើង​ហប់។ លើសពីនេះ ដើម្បីការពារកុំឱ្យស្បែកកែងជើងក្រិន ពេលពាក់ស្បែកជើង​បិទជិតដូចជា ស្បែកជើងប៉ាតាជាដើម យើងគួរពាក់ស្រោមជើង​ដើម្បីការពារកែងជើងពីការកកិត​នឹង​ផ្ទៃខាងក្នុងរបស់ស្បែកជើង។ ៥. រក្សាទម្ងន់ អ្នកដែលលើសទម្ងន់ ងាយនឹងក្រិន ហើយប្រេះកែងជើងណាស់ ដោយសារ​កែងជើង​ត្រូវ​រង​សម្ពាធខ្លាំងពីការទ្រទម្ងន់ ដែលធ្វើឱ្យស្បែក​កែង​ជើងក្រិន និងប្រេះ។ ដូច្នេះ​យើង​ត្រូវ​​រក្សា​ទម្ងន់កុំឱ្យធាត់​ដោយ​ញុំាអាហារដែលមាន​កាឡូរី​ទាប ខ្លាញ់​ទាប ស្ករទាប និង​ហាត់​ប្រាណ​ជាប្រចាំ។ ​ជាពិសេស​យើងត្រូវញុំាបន្លែ និង​ផ្លែឈើឱ្យបានច្រើន​ដើម្បី​ទទួល​បានជាតិសរសៃ វីតាមីន […]


បញ្ហាស្បែកផ្សេងទៀត

ហេតុអ្វីបបូរ​មាត់​កាន់​តែ​ឡើងខ្មៅ​? ដោះស្រាយបែបណា?

បបូរ​មាត់​​ក៏​ត្រូវ​ការ​ការ​​ថែ​ទាំ​ជា​ប្រចាំ​ដូច​ទៅ​នឹង​ស្បែក​របស់​យើង​ដែរ ពីព្រោះ​​​ស្បែក​នៅ​លើ​បបូរ​មាត់​ស្ដើង​ ហើយ​ថែម​ទាំង​មិន​មាន​ក្រពេញ​ញើស​ ដែល​ធ្វើ​ឲ្យ​​ងាយ​ស្ងួត និង​របក​​ថែម​ទៀត​ផង​។ ជាក់​ស្ដែង បបូរ​មាត់​​ខ្មៅ និង​បាត់បង់​ពណ៌​ស៊ីជម្ពូ​បែប​ធម្មជាតិ​ ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ហើយ​ពណ៌​នៃ​បបូរ​មាត់​អាច​​ប្រែប្រួល​អាស្រ័យ​លើ​ទម្លាប់​នៃ​ការ​រស់នៅ​ និង​កត្តា​វេជ្ជសាស្ត្រ​មួយ​ចំនួន​ផង​ដែរ​​។ មូលហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ខ្មៅ​​ទៅ​ៗ​ ជក់​បារី​ អាលែកហ្ស៊ី​​នឹង​ក្រែម​លាប​មាត់ អាលែកហ្ស៊ី​នឹង​ថ្នាំ​ដុស​ធ្មេញ​ផ្ទុក​សារធាតុ​Menthol ក្រែម​ព្យាបាល​បបូរ​មាត់​ដែល​មាន​ក្លិន ក្រែម​លាប​មាត់​ដែល​មាន​គុណភាព​អន់​ អាលែកហ្ស៊ី​នឹង​ថ្នាំ​​មួយ​ចំនួន​ សង្កត់​ ខាំ ឬ​លិឍ​បបូរ​មាត់។ តិចនិក​សាមញ្ញៗ​មួយ​ចំនួន​ជួយ​កាត់បន្ថយ​បបូរ​មាត់​ខ្មៅ​ ​១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ កត្តា​មួយ​ចំនួន​ដូចជា​ការ​បំពុល​បរិស្ថាន​ និង​កង្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត ប្រេះ និង​ឡើង​ពណ៌​ខ្មៅ​។ ហេតុ​នេះ​ហើយ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់​ចំនួន​​ប្រាំបី​កែវ​ក្នុង​មួយ​ថ្ងៃ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​នៅ​ក្នុង​រដូវ​រងា។ ២. ឈប់​ជក់​បារី​ ការ​ជក់​បារី​មិន​ត្រឹម​តែ​បំផ្លាញ​សុខភាព​រាងកាយ​ និង​ស្បែក​ប៉ុណ្ណោះ​ទេ ​​ថែម​ទាំង​ប៉ះពាល់​ដល់​បបូរ​មាត់​របស់​យើង​ ក៏​ដូចជា​សុខភាព​​ផ្លូវ​ដង្ហើម​​។ ដូច​នេះ បើ​យើង​គប្បី​បញ្ឈប់​ការ​ជក់បារី​ ទើប​ជា​ការ​ប្រសើរ​។ ៣. ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ឲ្យ​បាន​ច្រើន​ ​ទន្ទឹង​នឹង​នេះ​ដែរ ការ​ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ឪឡឹក​ ប៉េងប៉ោះ និង​ត្រសក់​ ជាដើម អាច​ជួយ​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​ ព្រម​ទាំង​ជួយ​ឲ្យ​ពណ៌​បបូរ​មាត់​កាន់​តែ​ប្រសើរ​ជាង​មុន​។ ៤. កាត់​បន្ថយ​​​ស្នាម​ខ្មៅ​នៃ​បបូរ​មាត់​ជាមួយ​នឹង​ត្រសក់​ ត្រសក់​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សមាសធាតុ​សម្បូរ​ស៊ីលីកា ដែល​អាច​ជួយ​កាត់បន្ថយ​សារធាតុ​ពណ៌​ និង​ស្នាម​ខ្មៅ​នៃ​បបូរ​មាត់​។ ចូរ​កិន​ត្រសក់​២​ទៅ​៣​ចំណិត​ និង​យក​ល្បាយ​មក​លាប​នៅ​លើ​បបូរ​មាត់​ ដោយ​ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​ និង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា។ គ្នា​យើង​អាច​អនុវត្ត​តិចនិក​នេះ​ចំនួន​១​ទៅ​២​ដង​ក្នុង​មួយ​ថ្ងៃ​។


បញ្ហាស្បែកផ្សេងទៀត

មុនសម្រេចចិត្តតចង្កា គួរដឹងប៉ុន្មានចំណុចនេះសិន

ការតចង្កាឱ្យមុខវែងស្រួចដើម្បីប្តូរទម្រង់មុខកំពុងពេញនិយមណាស់ដែរ​ ប៉ុន្តែរាល់ការវះកាត់ មិន​ថាការវះកាត់ធម្មតា ឬការវះកាត់កែសម្ផស្សទេសុទ្ធតែអាចមានផលវិបាក។ តើការតចង្កា​អាច​មាន​ផលវិបាកអ្វីខ្លះ? ជាធម្មតាគ្រូពេទ្យវះកាត់កែសម្ផស្សនឹងចាក់ថ្នាំសណ្តំឱ្យយើងមុននឹងធ្វើការ​វះកាត់តចង្កា។ បន្ទាប់​មក​គ្រូពេទ្យនឹងធ្វើការវះបន្តិចនៅខាងក្នុងមាត់ ឬក្រោមចង្កា។ គ្រូពេទ្យអាចប្រើឆ្អឹងពិត ជាលិកាខ្លាញ់ ឬស៊ីលីកូនតភ្ជាប់ពី​មុខ​ឆ្អឹងចង្កាយើង រួចចាប់វ៉ីសឱ្យជាប់។ ជាចុងក្រោយគ្រូពេទ្យ​នឹងដេរភ្ជាប់​មុខ​របួស​វិញ។ បន្ទាប់ពីធ្វើការវះកាត់រួច យើងអាចត្រលប់ទៅផ្ទះវិញធម្មតា ប៉ុន្តែកន្លែងវះកាត់នឹងហើម។ យើងអាចត្រឡប់​ទៅធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិតវិញក្នុង​រយៈពេលមួយ​សប្តាហ៍។ ចង់គណនា BMI ចុចទីនេះ! ការតចង្កាអាចមានផលវិបាកដូចជា៖ ចង្កា តហើយអាចរំកិលចេញពីកន្លែងភ្ជាប់ ចង្កា តមិនស៊ីមេទ្រី ឬសមនឹងទម្រង់មុខ អាចខូចសរសៃប្រសាទរំញោចធ្មេញខាងក្រោម  ដែលនាំឱ្យបបូរមាត់​ខាង​ក្រោម​មិនអាចធ្វើចលនាបាន ខូចឫសធ្មេញមុខ​ផ្នែក​ខាងក្រោម អញ្ចាញធ្មេញ សរសៃប្រសាទធ្មេញខាងក្រោម ឬសរសៃប្រសាទចង្កា អាចមានស្នាមជាអចិន្ត្រៃយ៍ របួសអាចជាសះស្បើយយឺត ឆ្លងមេរោគ ឬមានការហូរឈាមនៅខាងក្នុង​ដែលអាចត្រូវ​ធ្វើការ​វះកាត់​យកចង្កា តចេញ មានផ្នត់ខ្លាំងនៅចន្លោះបបូរមាត់ក្រោម និងចង្កា (មានចង្អូរជ្រៅនៅក្រោមបបូរមាត់ខាងក្រោម) ដើម្បីកាត់បន្ថយផលវិបាកនៃការតចង្កា យើងត្រូវជ្រើសរើសគ្រូពេទ្យ​វះកាត់​កែសម្ផស្ស​ដែលមាន​ជំនាញ​ត្រឹមត្រូវ និងត្រូវពិភាក្សាជាមួយគ្រូពេទ្យពីតម្រូវការរបស់យើងឱ្យបានច្បាស់លាស់។


បញ្ហាស្បែកផ្សេងទៀត

ចង់​​បាន​ស្បែក​មុខ​ស្អាត​បែប​ធម្មជាតិ​ កុំ​រំលង​សម្បក​ចេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្បក​ចេក​បង្កប់​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​​សុខភាព​ស្បែក​របស់​យើង​។ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ សម្បក​ចេក​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​​ដោយ​​កម្ដៅ​ថ្ងៃ​ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា កាត់បន្ថយ​ការ​រលាក​ស្បែក​ ជួយ​ឲ្យ​ស្បែក​ទន់​ម៉ត់​រលោង​ ព្រម​ទាំង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​​​ក៏​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​ ដែល​អាច​​ជួយ​ព្យាបាល​​ជំងឺ​ត្រអក និង​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ (psoriasis)។ បន្ថែម​ពី​នេះ​ សម្បក​ចេក​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ និង​ជាតិ​សំណើម​ ​ដែល​​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត និង​ជួយ​ឲ្យ​ស្បែក​ទន់​រលោង​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​អាច​សាកល្បង​តិចនិក​ខាង​ក្រោម​ ដើម្បី​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ល្អ និង​ភ្លឺ​ថ្លា​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១. ជូតសម្បក​ចេក​លើ​ផ្ទៃ​មុខ​ ការ​ជូតសម្បកចេក​លើ​ផ្ទៃ​មុខ​ ត្រូវ​គេ​ជឿថា​អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ​ស្បែក​ស្ងួត​ និង​អាច​បង្ការ​ការ​កើត​មុន​ថែម​ទៀត​ផង​។ វិធី​ធ្វើ​​៖ លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ល្អ​​ជាមួយ​នឹង​​ហ្វូម​លាង​មុខ និង​ជូត​ឲ្យ​ស្ងួត​។ ចាប់ផ្ដើមជូត​​សម្បក​ចេក ដោយ​ធ្វើការ​ម៉ាស្សា​នៅ​លើ​ផ្ទៃ​មុខ និង​បន្ត​ធ្វើ​បែប​នេះ​រហូត​ដល់​១០​នាទី​។ ប្រសិនបើ​សម្បក​ចេក​ប្រែ​ទៅ​ជា​ពណ៌​ត្នោត​ ចូរ​ប្រើ​សម្បក​ចេក​ថ្មី​មួយ​ទៀត​ និង​ទុក​ចោល​រយៈពេល​១០​នាទី មុន​នឹង​លាង​សម្អាត​មុខ​ជាមួយ​នឹង​ទឹក​ត្រជាក់​។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង ២. ស្ក្រាប់​សម្បក​ចេក​ ការ​ប្រើ​ស្ក្រាប់​ មាន​សារសំខាន់​ណាស់​ ដើម្បី​ថែទាំ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ពីព្រោះ​វា​អាច​ជួយ​កម្ចាត់​កោសិកា​​ស្បែក​ដែល​ងាប់​ […]


បញ្ហាស្បែកផ្សេងទៀត

អាហារ​​ ៤ប្រភេទ​ គួរ​កាត់​បន្ថយ​ដើម្បី​សុខភាព​ស្បែក

ស្រីៗ​គ្នា​យើង​ភាគ​ច្រើន តែង​តែ​ចង់​បាន​ស្បែក​ដែល​រលោង​ស្អាត។ ដើម្បី​បាន​ស្បែក​ស្អាតមាន​សុខ​ភាព​ល្អ យើង​គួរមាន​របប​អាហារ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ A វីតាមីន​ C វីតាមីន​ D អូមេហ្គា​ ៣ និង ស័ង្កសី ដែល​ជួយ​ការពារ​ពី ការ​រលាក និង​កាត់​បន្ថយ​ការ កើត​មុន​និង​ធ្វើ​ឱ្យ​ស្បែក​មើល​ទៅ​ស្អាត​ជាង​មុន។ ខាង​ក្រោម​នេះ​ជា​អាហារ​ដែល​យើង​គួរ​កាត់​បន្ថយ​សម្រាប់​សុខភាព​ស្បែក ៖ ១.ស្ករ ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ដែល​ញាំ​ស្ករ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​មាន​ជាតិ គ្លុយកូស ឬ ហ្វ្រុយតូស​ខ្ពស់ និង​ប៉ះ​ពាល់​ដល់ ការ​ភ្ជាប់​សរសៃ ខូឡាជែន​នៃ​ស្បែក។ នេះ​ក៏​ព្រោះ​ថា​ជាតិ​ស្ករ​ច្រើន​ពេក​អាច​រំខាន ដល់​តុល្យ​ភាព​នៅ​ក្នុង​ប្រូតេអ៊ីន ក្នុង​រាង​កាយ​រួម​ទាំង​ខូឡាជែន។ ភាព​ទន់​និង ការ​បត់​បែន​ស្បែក​អាច​ធ្លាក់​ចុះ ធ្វើ​ឱ្យ​ស្បែក​តឹង​ណែន​និង​មាន​ស្នាម​ជ្រីវ​ជ្រួញ។ គ្នា​យើង​គួរ​តែ​កាត់​បន្ថយ​ការ​ញាំ អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ដូច​ជា​ភេសជ្ជៈកំប៉ុង​ផ្សេងៗ​ជាដើម​។ ២. អាហារសន្ទស្សន៍​ជាតិ​ស្ករខ្ពស់ អាហារ​ដែល​មាន​រង្វាស់​កម្រិត​ជាតិ​ស្ករ​ខ្ពស់​មាន នំបុ័ង​ពណ៌​ស ប៉ាស្តា​ពណ៌​ស និង​ដំឡូង​ព្រម​ទាំង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​អាហារ​សម្រន់មួយ​ចំនួន​ទៀត​។ ការ​ស្រាវ​ជ្រាវ​បឋម​បាន​បង្ហាញ​ថា​អាហារ​ដែល​មាន​រង្វាស់​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ អាច​ធ្វើ​ឱ្យ​កើត​មុន​ហើយ​ការ​កើត​មុន​មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​របស់​ក្មេង​ជំទង់​នោះ​ទេ។ នៅ​ពេល​គ្នា​យើង​ញាំ​អាហារ​ទាំង​នេះ​រាងកាយ​និង​ផលិត អាំង​ស៊ុយលីន​​ច្រើន​។ ការ​កើន​ឡើង អាំងស៊ុយលីន អាច​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ទាក់​ទង​នឹង​ការ​វិវត្ត​ទៅ​ជា​មុន។ ៣.អំបិល អំបិល និង​ទម្រង់​ផ្សេង​ទៀត​នៃ សារធាតុ​សូដ្យូម អាច​បន្ថែម​រសជាតិ​ក្នុង​អាហារ​ ប៉ុន្តែ​សារធាតុ​សូដ្យូម​ច្រើន​ពេក​ក៏​អាច​ធ្វើ​ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម​ចេញ​ពី​ស្បែក។ សារធាតុ​សូដ្យូម ច្រើន​ពេក​ក៏​អាច​ធ្វើ​ឱ្យ​ខ្សោះ​ជាតិ​ទឹក […]


បញ្ហាស្បែកផ្សេងទៀត

ហើម​មុខ​​​ពេល​ព្រឹក​ព្រលឹម​ អាច​មក​ពី​មូលហេតុ​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​ធ្លាប់​​មាន​អារម្មណ៍​​ថា​ហើម​មុខ​​​ក្រោយ​ពេល​​ភ្ញាក់​ឡើង​​​នៅ​​​​ព្រឹក​ព្រលឹម​អត់​? ពិត​ណាស់​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មុខ​ហើម​​បែប​នេះ​ ប៉ុន្តែ​វា​មិន​បង្ក​ជា​​គ្រោះថ្នាក់​ឡើយ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​​ការ​ហើម​មុខ​​រំខាន​ដល់​យើង​​រយៈពេល​យូរ ហើយ​មុខ​របស់​យើង​ប៉ោង​ជាង​មុន​ វា​ក៏​អាច​បញ្ជាក់​ពី​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​បញ្ហា​សុខភាព​ដទៃ​ទៀត​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ហើម​មុខ​នៅ​ពេល​ព្រឹក​។ ១. ​ឥរិយាបថ​គេង​មិន​ត្រឹមត្រូវ​ មូលហេតុ​ទូទៅ​ដែល​ធ្វើ​ឲ្យ​មុខ​ហើម​​នៅ​ពេល​ព្រឹក​​កើត​ឡើង​ដោយ​សារ​តែ​សម្ពាធ​ខ្នើយ​នៅ​លើ​មុខ ដែល​នាំ​ឲ្យ​សារធាតុ​រាវ​កកើត​ឡើង​។ ហេតុ​នេះ​ហើយ​ ទើប​មនុស្ស​ជា​ច្រើន​គេង​​ដោយ​មិន​ប្រើ​ខ្នើយ​។ មួយ​វិញ​ទៀត​ យើង​គួរ​តែ​គេង​​ផ្អៀង​ទៅ​ខាង​ឆ្វេង​ជានិច្ច​ ទើប​ជា​ការ​ប្រសើរ​។ ២. ការ​ប្រែប្រួល​អ័រម៉ូន​ ចំពោះ​ស្រី​ៗ​យើង​ភាគ​ច្រើន​ ការ​ប្រែប្រួល​អ័រម៉ូន​ក៏​អាច​បង្ក​ឲ្យ​មុខ​ហើម​នៅ​ពេល​ព្រឹក​ព្រលឹម​ផង​ដែរ​។ ការ​មក​រដូវ ការ​អស់​រដូវ​ ឬ​ការ​មាន​ផ្ទៃពោះ​ ក៏​អាច​​​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ហើម​មុខ​ដូច​គ្នា។​ ប៉ុន្តែ ការ​ប្រែប្រួល​នេះ​នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ នៅ​ពេល​ដែល​វដ្ដ​អ័រម៉ូន​មាន​ស្ថិរភាព​។ ចំណែក​ឯ​ក្មេង​ស្រី ឬ​ក្មេង​ស្រី​វ័យ​ជំទង់​ ការ​ហើម​មុខ​នេះ​ក៏​អាច​ជា​សញ្ញា​​នៃ​ការ​ជិត​មាន​រដូវ​។ ៣. ឈឺ​ក្បាល​ក្រោយ​ផឹក​ស្រា​ច្រើន​ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ញ៉ាំ​ស្រា​ច្រើន​ពេក​ នៅ​ពេល​យប់​។ ជួនកាល​ ការ​ញ៉ាំ​អាហារ​​ប្រៃ​ពេក អំឡុង​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ពេល​យប់​ ក៏​អាច​បណ្ដាល​ឲ្យ​រលាក​រាងកាយ​ និង​មុខ ពីព្រោះ​នៅ​ពេល​ដែល​យើង​ញ៉ាំ​ប្រៃ​ខ្លាំង​ពេក​ វា​អាច​នាំ​ឲ្យ​ចាល់​ទឹក​ក្នុង​រាងកាយ​។ ៤. ស្រ្តេស​ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ស្ត្រេស​ច្រើន​ពេក​ វា​អាច​​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​Cortisolកើន​ឡើង​ ដែល​បណ្ដាល​ឲ្យ​រលាក​ពាសពេញ​រាងកាយ​ ព្រម​ទាំង​ផ្ទៃ​មុខ​។ ដូច្នេះ​ហើយ​ ទើប​អ្នក​ដែល​ស្រ្តេស​ច្រើន​មាន​អាការៈ​ហើម​មុខ​នៅ​ពេល​ព្រឹក​ព្រលឹម​​ជា​ញឹកញាប់​។


បញ្ហាស្បែកផ្សេងទៀត

តិចនិកជួយរក្សាក្លិនខ្លួន ឲ្យក្រអូបប្រហើរបានពេញមួយថ្ងៃ

ក្លិន​ខ្លួន​ក្រអូប ជា​ផ្នែក​សំខាន់​មួយ​ជួយ​យើង​លើក​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ខ្ពស់ ។ ស្រី​ៗ​គ្នា​យើង​ត្រូវ​ដឹង​ថា ការ​ដែល​មាន​ក្លិន​ខ្លួន​ក្រអូប ដើរ​ដល់​ណា​ប្រហើរ​ក្លិន​ឈ្ងុយ​ដល់​ហ្នឹង សំខាន់​ដូច​ការ​តុបតែង​សម្រស់​ខាង​ក្រៅ​ឲ្យ​ស្អាត​អ៊ីចឹង​ដែរ។ ហេតុ​នេះ​ហើយ តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ ជួយ​ឲ្យ​រាងកាយ​យើង​ជាប់​ក្លិន​ក្រអូប​បាន​យូរ ប្រហើរ​ក្លិន​ជាប់​ច្រមុះ​មនុស្ស​នៅ​ក្បែរ​ខ្លួន។ ១. ផ្ដល់​សំណើម​ស្បែក​ភ្លាម​ក្រោយ​ងូតទឹក បន្ទាប់​ពី​ងូត​ទឹក​រួច ជូត​សម្អាត​ស្បែក​ឲ្យ​នៅ​សល់​សំណើម​តិចៗ រួច​លាប​ឡេ ឬ​គ្រីម​ផ្ដល់​សំណើម​មាន​ក្លិន​ដែល​យើង​ចូល​ចិត្ត​សព្វ​រាងកាយ។ ប្រសិន​បើ​យើង​ឲ្យ​ក្លិន​ក្រអូប​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ យក​ល្អ​យើង​គួរ​ប្រើ​សាប៊ូ ឡេ ឬ​ទឹក​អប់​ក្លិន​តែ​មួយ​ដូច​គ្នា (ឧ. ប្រើ​សាប៊ូ​ក្លិន​ផ្អែម​បែប​ស្ករគ្រាប់ ឡេ ឬ​ទឹក​អប់​ក៏​ត្រូវ​មាន​ក្លិន​ដូច​គ្នា) ព្រោះ​វា​នឹង​ជួយ​ឲ្យ​ខ្លួន​យើង​ជាប់​ក្លិន​ប្រហើរ​កាន់​តែ​ខ្លាំង និង​បាន​យូរ។ ២. មាន​របប​អាហារ​ត្រឹម​ត្រូវ អាហារ​មួយ​ចំនួន​ដូច​ជា ប្រភេទ​ខ្ទឹម (ខ្ទឹមស ខ្ទឹមបារាំង។ល។) អាច​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់ ឬ​រាងកាយ​ធុំក្លិន​ពេល​បែក​ញើស។ ដូច​នេះ​ហើយ យើង​គួរ​ចេះ​លៃលក​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ បន្ថែម​បន្លែ ផ្លែ​ឈើ សាច់ ឬ​កាត់បន្ថយ​អាហារ​ដែល​ផ្ដល់​ក្លិន​អាក្រក់​ដល់​រាងកាយ។ លើស​ពី​នេះ យើង​ក៏​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​ប្រចាំ​ផង​ដែរ។ ៣. ធ្វើ​ឲ្យ​ទឹក​អប់​ជាប់​បាន​យូរ ចំណុច​សំខាន់​ជួយ​ឲ្យ​ខ្លួន​យើង​ក្រអូប​បាន​យូរ​នោះ​គឺ ការ​ចេះ​តិចនិក​ធ្វើ​ម៉េច​ឲ្យ​ទឹក​អប់​យើង​ជាប់​លើ​ខ្លួន​បាន​យូរ មិន​មែន​គ្រាន់​តែ​បាញ់​លើ​ខ្លួន​រួច​ហើយ​នោះ​ទេ។ មុន​បាញ់​ទឹក​អប់ យើង​អាច​លាប​ជែល ឬ​គ្រីម​ថ្លា​ស្អិត​ៗ (ដូច​ជា​ក្រែម​រលោង​ព្យាបាល​បបូរ​ជាដើម) លើ​ក​ដៃ​ខាង​ក្នុង ផ្នត់​ដៃ និង​ពី​ក្រោយ​ត្រជាក់ ដើម្បី​ឲ្យ​ក្លិន​ទឹក​អប់​ជាប់​បាន​យូរ។ ៤. ដាក់​ទឹក​អប់​ដប​តូច​តាម​ខ្លួន ពេល​យើង​ចេញ​ក្រៅ​ច្រើន​ម៉ោង ក្លិន​ទឹក​អប់​ច្បាស់​ជា​សាយ​ភាយ​អស់​ក្លិន​ក្រអូប​ពី​ខ្លួន​ខ្លះ​ហើយ ហេតុ​នេះ​យើង​ត្រូវ​មាន​ទឹក​អប់​ក្លិន​ដែល​យើង​ស្រលាញ់​ដប​តូច​ដាក់​តាម​ខ្លួន ស្រួល​បាញ់​បន្ថែម​ពេល​យើង​នៅ​ក្រៅ​យូរ និង​នៅ​កន្លែង​មនុស្ស​ច្រើន។​


បញ្ហាស្បែកផ្សេងទៀត

គ្មានចំណេញទេ ផឹកស្រាច្រើន ស្បែកក៏ឆាប់ចាស់ ទម្ងន់ក៏ឡើង​ និងប៉ះពាល់រាងកាយច្រើនទៀត

គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​លើសកំណត់​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ច្រើន ប៉ុន្តែគ្នា​យើង​មួយ​ចំនួន​តែង​ភ្លេច​ខ្លួន មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ថា គ្រឿង​ស្រវឹង​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឆាប់​ចាស់ មានស្នាមជ្រីវជ្រួញដែរ។ ផល​ប៉ះពាល់​លើ​ស្បែក គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​កម្រិត​វីតាមីន​ចាំ​បាច់​នៅ​ក្នុង​រាងកាយ​ថយ​ចុះ​ដូច​ជា វីតាមីនA។ ការ​ថយ​ចុះ​វីតាមីន A អាច​កាត់​បន្ថយ​ផលិតភាព​កូឡាជែន ដែល​អាច​បណ្ដាល​ឲ្យ​ឆាប់​ចេញ​ស្នាម​ជ្រួញ ក៏​ដូច​ជា​បាត់​បង់​ភាព​តឹង​ណែន​លើ​ផ្ទៃ​មុខ​ផង​ដែរ។ ជាតិ​អាល់កុល ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក ជា​ហេតុ​ចូលរួម​ចំណែកដល់​ការ​វិវត្ត​ន៍នៃ​ស្នាម​ជ្រីវជ្រួញ​លើ​មុខ និង​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជា​ប្រចាំ អាច​ធ្វើ​ឲ្យ​មុខ​ឡើង​ក្រហម ឬ​ឡើង​ហើម និង​បណ្ដាល​ឲ្យ​ឡើង​អុជ​ៗ​ក្រហម​លើ​មុខ​រហូត​ក៏​ថា​បាន។ ផល​ប៉ះពាល់​បន្ថែម​លើ​ស្បែក​បង្ក​ឡើង​ដោយ​ការ​ផឹក​ស្រា​ច្រើន​ពេក​ដូច​ជា៖ ស្បែក​ឡើង​លឿង ឡើង​សរសៃ​ពីងពាង ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ស្បែក ស្បែក​កាន់​តែ​យ៉ាប់យ៉ឺន។ ផល​ប៉ះពាល់​លើ​ទម្ងន់ លើស​ទម្ងន់ ពិសេស​នៅ​សាច់​នៅ​ជុំ​វិញ​ចង្កេះ អាច​បន្ថែម​អាយុ​រាប់​ឆ្នាំ​ទៅ​លើ​រូប​រាង​យើង មើលឃើញចាស់ ដោយ​សារ​ជាតិ​អាល់កុល​ពោរពេញ​ទៅ​ដោយ​កាឡូរី និង​ជាតិ​ស្ករ​គ្មាន​ប្រយោជន៍ ការ​ញ៉ាំ​វា​ជា​ប្រចាំ​អាច​នាំ​ទៅ​រក​ការ​លើស​ទម្ងន់។ ជាតិ​អាល់កុល​អាច​បង្កើន​កម្រិត​អាំងស៊ុយលីន ធ្វើ​ឲ្យ​រាង​កាយ​ផ្ទុក​ទៅ​ជាតិ​ខ្លាញ់​បាន​បន្ថែម​ទៀត ពិសេស​នៅ​តំបន់​ចង្កេះ និង​ក្បាល​ពោះ ទើប​អ្នក​ចូលចិត្ត​ផឹក​ស្រា​ច្រើន​សុទ្ធ​តែ​ដុះ​ក្បាល​ពោះ​នោះ​។ ផល​ប៉ះពាល់​លើ​ដំណើរ​ភាព​ចាស់​បង្ក​ដោយ​ជាតិ​អាល់កុល កើន​ឡើង​បរិមាណ​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​ខ្លួន បង្ក​គ្រោះ​ថ្នាក់​ដល់​សរីរាង្គ​ក្នុង​រាងកាយ បណ្ដាល​ឲ្យ​ខួរក្បាល​ឆាប់​ចាស់ និង​ដំណើរ​ការ​មិន​បាន​ល្អ ប៉ះពាល់​ដល់​ដំណេក នាំ​ឲ្យ​បាក់​សម្រស់ បង្ក​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​សារធាតុ​ចិញ្ចឹម​ដែល​មាន​សុខភាព​ល្អ​នៅ​ក្នុង​រាងកាយ។


បញ្ហាស្បែកផ្សេងទៀត

រូបមន្ត​ធម្មជាតិ​​ងាយ​ៗ ជួយ​ផ្ចិត​រន្ធ​ញើស​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ សម្រស់​គឺ​ជា​រឿង​​សំខាន់​មួយ​ចំពោះ​ស្រីៗ​យើង​។ ប៉ុន្តែ​ ជា​រៀងរាល់​ថ្ងៃ​ យើង​តែងតែ​ជួប​ប្រទះ​ជាមួយ​នឹង​បញ្ហា​ស្បែក​មុខ​ជា​ច្រើន​ រួម​ទាំង​​បញ្ហា​រន្ធ​ញើស​រីក​ធំ​​ ដែល​តែងតែ​កើត​មាន​ជា​ទូទៅ​។​ រន្ធ​ញើស​រីក​ធំ អាច​នាំ​ឲ្យ​កើត​មាន​​ក្រពេញ​សេបូម(Sebaceous) ដែល​បញ្ចេញ​ប្រេង​ដើម្បី​រម្អិល​ និង​ការពារ​ស្បែក​។​ ក្រោយ​មក​ ខ្លាញ់​នឹង​ចាប់ផ្ដើម​កក​ស្ទះ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រន្ធ​ញើស​តូច​ៗ​នៅ​លើ​ស្បែក​រីក​ធំ។​ ដូច្នេះ​ហើយ​ ដើម្បី​កម្ចាត់​បញ្ហា​រន្ធ​ញើស​ធំ​ ​ស្រីៗ​យើង​អាច​អនុវត្ត​រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ​។ ១. ត្រសក់​ ជាមួយ​​នឹង​ក្រូច​ឆ្មារ​ ត្រសក់​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បញ្ហា​រន្ធ​ញើស​ធំ​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ ពីព្រោះ​វា​មាន​ផ្ទុក​ស៊ីលីកា​ខ្ពស់​ ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​ភាព​ក្មេង​ជាង​វ័យ​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​បន្តឹង​រន្ធ​ញើស​បាន​យ៉ាង​ល្អ​ផង​ដែរ​។ ចូរ​លាយ​​ទឹក​ត្រសក់​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ បន្ទាប់​មក​យក​ល្បាយ​​នេះ​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ ដោយ​ប្រើ​​សំឡី​ជូត​មុខ​ និង​​ទុក​ចោល​​រហូត​ដល់​ស្ងួត​ល្អ​ សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។ ២. សម្បកចេក​ សំប្បក​ចេក​​មាន​ផ្ទុក​សារជាតិ​Lutein ​ជា​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ចិញ្ចឹម​ស្បែក​។​ លើស​ពី​នេះ​ វា​​ក៏​មាន​ផ្ទុក​ប៉ូតាស្យូម​ ដែល​ជួយ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​រលោង​។​ ចូរ​ត្រដុស​សម្បក​ចេក​នៅ​លើ​ផ្ទៃ​មុខ​ជា​រាង​រង្វង់​​រយៈពេល​ប្រហែល​​១៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​​ត្រជាក់​។​ អនុវត្ត​រូបមន្ត​នេះ​២​ដង​ ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ទទួល​បាន​រន្ធ​ញើស​រួម​តូច​​។ ៣. រមៀត​ យើង​បាន​ដឹង​ហើយ​ថា​ រមៀត​​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ផ្ចិត​រន្ធ​ញើស​ ព្រម​ទាំង​កាត់​បន្ថយ​ការ​រលាក​ស្បែក​។​ ពិត​ណាស់​ ​វា​ក៏​អាច​កាត់បន្ថយ​ការ​ហើម​នៅ​ជុំវិញ​រន្ធ​ញើស​របស់​យើង​បាន​យ៉ាង​អស្ចារ្យ​។​ ចូរ​លាយ​ម្សៅ​រមៀត​ចំនួន​១​ស្លាបព្រា​កាហ្វេ​ ជាមួយ​នឹង​ទឹក​ពីរ​បី​តំណក់​ ដើម្បី​បង្កើត​ជា​ល្បាយ​ស្ដើង​ បន្ទាប់​មក​លាប​វា​នៅ​លើ​ស្បែក​ ដោយ​ទុក​ចោល​រយៈពេល​១០​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។


បញ្ហាស្បែកផ្សេងទៀត

សាក​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយស្បែក​មាន​ជាតិ​ខូឡាជែន​ឡើង​វិញ​

​ពិត​ណាស់​ ខូឡាជែន​ជួយ​ទ្រទ្រង់​ស្បែក​ ដោយ​ផ្ដល់​ភាព​រឹងមាំ​ និង​​ភាព​យឺត​ ព្រម​ទាំង​ជួយ​កាត់បន្ថយ​​ភាព​ចាស់​ថែម​ទៀត​ផង។​ ដូចនេះ​ហើយ​ ការ​បំពេញ​ជាតិ​ខូឡាជែន​នៃ​ស្បែក​គឺ​ជា​រឿង​ចាំបាច់​​មួយ​​ដែល​ស្រី​ៗ​គ្នា​យើង​មិន​គួរ​មើល​រំលង​ឡើយ​។ ១. ម៉ាស្សា​មុខ ការ​ម៉ាស្សា​ស្បែក​អាច​ជំរុញ​ការអភិវឌ្ឍ​ខូ​ឡា​ជែន​ និង​បង្កើន​ការ​ចងចាំ​សាច់ដុំ។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​រក្សា​ភាព​តឹងណែន​នៃ​ស្បែក​ ព្រម​ទាំង​ផ្ដល់​អុកស៊ីសែន​ច្រើន​ឆ្លង​កាត់​ស្បែក​របស់​យើង​។ ​​​​​​២. គ្រីម​ខូឡាជែន​ គ្រីម​ខូ​ឡា​ជែន​ ​អាច​ជួយ​បង្កើន​ជាតិ​ខូឡាជែន​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ជាមួយ​គ្នា​នេះ​ដែរ​ វា​ក៏​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​មាន​ភាព​​ទន់​ល្មើយ​ និង​កាត់​បន្ថយ​ភាព​​ជ្រីវជ្រួញ​នៃ​ស្បែក​​បាន​យ៉ាង​ល្អ​ប្រសើរ​។ ៣. គ្រីម​វីតាមីន​C ពិត​ណាស់​ វីតាមីន​C​ មិន​ត្រឹមតែ​អាច​ជួយ​​អភិវឌ្ឍ​​ជាតិ​ខូ​ឡា​ជែន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​រក្សា​ជាតិ​ខូឡាជែន​នៃ​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង​។ ៤. របប​អាហារ​ត្រឹមត្រូវ​​​ ​​ស្រី​ៗ​យើង គប្បី​​ជៀសវាង​ការ​ញ៉ាំ​ស្ករ​ច្រើន​ជ្រុល​ ពីព្រោះ​​ស្ករ​អាច​បង្កើន​កម្រិត​អាំងស៊ុយលីន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក។​ កត្តា​នេះ​នឹង​​ធ្វើ​ឲ្យ​ជាតិ​ខូឡាជែន​ និង​ភាព​យឺត​នៃ​ស្បែក​ត្រូវ​បាន​បាត់បង់​។​ ៥. រក្សា​សំណើម​​​​ បន្ថែម​ពី​នេះ​ ការ​រក្សា​សំណើម​ និង​ជាតិ​ទឹក​នៃ​ស្បែក​ អាច​ជួយ​ការពារ​ស្បែក​ពី​​ស្នាម​ជ្រីវជ្រួញ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ជាក់​ស្ដែង ជាតិ​ខូឡាជែន​អាច​ចង​ភ្ជាប់​ជាមួយ​នឹង​ទឹក​ ព្រម​ទាំង​ជះឥទ្ធិពល​ដល់​ស្បែក​ ដែល​ធ្វើ​ឲ្យ​​កម្រិត​ជាតិ​សំណើម​​នៃ​ស្បែក​​​ត្រូវ​បាន​ការពារ​យ៉ាង​ល្អ​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស