បញ្ហាស្បែកផ្សេងទៀត

បញ្ហា​​ស្បែកផ្សេង​ទៀត - ក្រៅ​ពី​បញ្ហា​ស្បែក​ឧស្សាហ៍​កើត​ ដែល​បងប្អូន​ឧស្សាហ៍​ជួប​ប្រទះ ​ក្នុង​មាតិកានេះ នឹង​​លម្អិត​ពី​បញ្ហា​ស្បែក​ផ្សេងៗ

ចំណេះដឹងទូទៅ

បញ្ហាស្បែកផ្សេងទៀត

សញ្ញាទាំង៣ បង្ហាញថាគ្នាយើងលាងសម្អាតបរិវេណគូទមិនបានត្រឹមត្រូវ

ការ​ថែទាំ​ស្បែក​ មិន​មែន​គ្រាន់​តែ​ជា​ការ​​សម្អាត​ផ្ទៃ​មុខ ដៃ និង​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​គួរ​គិតដល់​​បរិវេណ​តំបន់​ពិសេស​ផង​ដែរ។ ស្រប​ពេល​ដែល​ទ្វារ​មាស​ជា​សរីរាង្គ​​អាច​លាង​សម្អាត​ខ្លួន​ឯង​បាន​ យើង​​ក៏​ចាំបាច់​ត្រូវ​លាង និង​ជូត​ឲ្យ​ស្ងួត​ល្អ​ ដែល​នេះគឺដូច​ទៅ​នឹង​ការ​ថែទាំ​បរិវេណ​គូទ។ ពិត​ណាស់​ យើង​តែង​លាង​សម្អាត​បរិវេណ​គូទ​ក្រោយ​ពេល​បន្ទោបង់​រួច ប៉ុន្តែ​តើ​គ្នា​យើង​បាន​លាង​សម្អាត​ត្រឹមត្រូវ​ហើយ​ឬ​នៅ? សញ្ញា​​​បង្ហាញ​ពី​កង្វះ​អនាម័យ​នៅ​បរិវេណ​គូទ ​​​​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ជូត​សម្អាត​​បរិវេណ​គូទ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​ យើង​អាច​នឹង​មាន​អាការៈ​មិន​ស្រួល​ ឬ​រមាស់​នៅ​បរិវេណ​នោះ ហើយ​ថែម​ទាំង​មាន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​​ដែល​អាច​រាលដាល​ទៅ​ដល់​ទ្វារ​មាស។ ដើម្បី​ដឹង​ថា​ យើង​ថែទាំ​បរិវេណ​គូទ​បាន​ត្រឹមត្រូវ​ឬ​អត់​ គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​​ទាំង​នេះ​បាន។ បរិវេណ​គូទ​មាន​ក្លិន​មិន​ល្អ រមាស់​ ក្រហាយ ឬ​កន្ទួល ឈឺចាប់​ និង​ពិបាក​បន្ទោបង់​ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​គូទ មិន​បាន​លាង​សម្អាត និង​ជូត​ឲ្យ​ស្ងួត​ក្រោយ​បន្ទោបង់​រួច បែក​ញើស​នៅ​ត្រង់​បរិវេណ​គូទ ដែល​អាច​​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​បាក់តេរី និង​ផ្សិត ជា​ហេតុ​នាំ​ឲ្យ​រមាស់​ ក្រហម​ និង​រលាក ​ការ​​ជម្រុះ ឬ​កោរ​រោម​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស និង​គូទ ដែល​មិន​បាន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​ក្រហាយ និង​កើត​មុន​នៅ​ត្រង់​គូទ។ [embed-health-tool-pregnancy-weight-gain] គន្លឹះ​ថែទាំ​បរិវេណ​គូទ​ឲ្យ​បាន​ត្រឹមត្រូវ ជូត​សម្អាត​ពី​ខាង​មុន​ ទៅ​ខាង​ក្រោយ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​បាក់តេរី​ទៅ​ប្រព័ន្ធ​ទឹក​នោម ជៀសវាង​ប្រើ​កម្លាំង​ត្រដុស​ខ្លាំង​ៗ​នៅ​ត្រង់​បរិវេណ​នោះ លាង​សម្អាត​គូទ​ជាមួយ​នឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់ និង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​ឲ្យ​ស្ងួត​ល្អ​ ដោយ​ប្រើ​កំណាត់​ទន់។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ […]

ស្វែងរក បញ្ហាស្បែកផ្សេងទៀត

បញ្ហាស្បែកផ្សេងទៀត

​រូបមន្ត​ធម្មជាតិ​​ទាំង ​៥​ ធ្វើ​ឲ្យ​ក្លៀក​ស​យ៉ាង​មាន​ប្រសិទ្ធភាព

​ស្រី​ៗ​យើង​មួយ​ចំនួន​ ​បាន​បាត់បង់​​ទំនុក​ចិត្ត​ក្នុង​ការ​ពាក់​អាវ​វាល​ក្លៀក​ដៃ​តូច​ៗ​ ដោយ​ងាក​មក​ពាក់អាវ​ជិតៗ​វិញ​ដើម្បី​បិទបាំង​ក្លៀក​​​ខ្មៅ​ និង​គគ្រើម​របស់​ខ្លួន​ ដែល​មើល​ទៅ​មិន​គួរ​ឲ្យ​ទាក់ទាញ​​។​ ប៉ុន្តែ​​ តើ​​យើង​ចង់​​បិទបាំង​បែប​នេះ​ដល់​ពេល​ណា​ទៀត? ពិត​ណាស់​​យើង​​អាច​ធ្វើ​ឲ្យ​ក្លៀក​របស់​យើង​​ប្រែ​ទៅ​ជា​ស​វិញ​បាន​ ដោយ​ការ​ប្រើប្រាស់​រូបមន្ត​ធម្មជាតិ​​ងាយ​ៗ​ និង​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ យើង​គួរ​តែ​​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រែម​ជម្រុះ​រោម​ និង​​ប្រដាប់​លុញ​ក្លៀក​នៅ​ពេល​ដែល​យើង​អនុវត្ត​រូបមន្ត​ខាង​ក្រោម​នេះ។ ១. ត្រសក់​ ​​​​ត្រសក់​​​មិន​ត្រឹម​តែ​មាន​សារធាតុ​ធ្វើ​ឲ្យ​ត្រជាក់​ ក៏​ដូចជា​កាត់​បន្ថយ​កម្ដៅ​រាងកាយ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ភ្នាក់ងារ​កម្ចាត់​ស្បែក​ខ្មៅ​ផង​ដែរ។​ ចូរ​ឈូស​ ឬ​កិន​ត្រសក់​ឲ្យ​ម៉ត់​ រួច​ត្រង​យក​ទឹក​របស់​វា​​។​ បន្ទាប់​មក​ យក​សំឡី​ជ្រលក់​នៅ​ក្នុង​ទឹក​ត្រសក់​ រួច​យក​​មក​ជូត​នៅ​បរិវេណ​ក្លៀក​ដែល​ខ្មៅ​ជា​រៀង​រាល់​ថ្ងៃ​។​ រូប​មន្ត​ដ៏​ងាយ​ស្រួល​មួយ​​នេះ​ ​អាច​ជួយ​ធ្វើ​ឲ្យ​ក្លៀក​របស់​យើង​ប្រែ​ជា​​ស​យ៉ាង​ឆាប់​រហ័ស​ ព្រម​ទាំង​បំបាត់​ក្លិន​ក្លៀក​ថែម​ទៀត​ផង​។ ២. ដំឡូង​បារាំង ​​​ជាមួយ​គ្នា​នេះ​ដែរ​ ដំឡូង​​បារាំង​មាន​ជាតិ​អាស៊ីដ​ និង​ជា​ភ្នាក់ងារ​​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​​តាម​បែប​ធម្មជាតិ​។ ​ដូច​នេះ​ ដើម្បី​កម្ចាត់​បញ្ហា​ក្លៀក​ខ្មៅ​ យើង​អាចប្រើ​ចំណីត​ដំឡូង​បារាំង​ស្ដើងៗ​ត្រដុស​នៅត្រង់​​ក្លៀក​របស់​យើង​​ឲ្យ​សព្វ​ល្អ​។​ ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​អាច​ឈូស​ ឬ​កិន​វា​ដើម្បី​ច្រោះ​យក​ទឹក​​មក​លាប​នៅ​លើ​ក្លៀក​ដោយ​ប្រើ​សំឡី​​​បាន​ផង​ដែរ​​។​ ​ចូរ​ទុក​ចោល​រយៈពេល​១៥​នាទី​ រួច​​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ណៗ​​ជា​ការ​ស្រេច​។ ​៣. ប្រេង​ដូង ​ប្រេង​ដូង​ក៏​ជា​ជម្រើស​មួយ​​ដ៏​​ល្អ​បំផុត​ ​ក្នុង​ការ​ធ្វើ​ឲ្យ​ក្លៀក​​ដែល​ខ្មៅ​ ត្រលប់​ទៅ​ជា​ស​វិញ​​បាន​​ផង​ដែរ​។​ ចូរ​ធ្វើការ​ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ក្លៀក​ បន្ទាប់​មក​ទុក​ចោល​រយៈ​ពេល​១៥​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ណ​ៗ​​។​ ការ​ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ក្លៀក​​ជា​រៀង​រាល់​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​ស្បែក​ដែល​​នៅ​ត្រង់​បរិវេណ​ក្លៀក​ប្រែ​ទៅ​ជា​ស​វិញ​​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ៤. ម្សៅ​Baking Soda ​​ចំពោះ​ស្រីៗ​ដែល​ចង់​​​បាន​​ក្លៀក​ស​ស្អាត​ គប្បី​​ធ្វើ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ម្សៅ​Baking Soda គឺ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ចាស់​ៗ​​ដ៏​ល្អ​បំផុត​​សម្រាប់​​ស្បែក​ដែល​ខ្មៅ​។​ ​ចូរ​លាយ​ម្សៅ​Baking Soda ​ជាមួយ​នឹង​ទឹក​ដើម្បី​បង្កើត​ជា​ល្បាយ​។​ បន្ទាប់​មក ចូរ​លាប​ល្បាយ​នោះ​នៅ​លើ​ក្លៀក​​ឲ្យ​សព្វ​ល្អ​ […]


បញ្ហាស្បែកផ្សេងទៀត

ពពោះស្បែកប្រែ​ជាខ្មៅស្រអាប់ ​ឡើងស្នាមអុចៗ ដោយសារអី គួរ​ធ្វើ​ម៉េច? (វីដេអូ)

ស្រីៗគ្នា​យើង​​ភាគ​ច្រើនពិតជាធ្លាប់​ជួបបញ្ហា​ស្បែក​អំឡុង​ពេល​ពពោះ​មិនខាន។ ស្រីៗ​យើងធ្លាប់​សង្កេត​ឃើញ​ថាសម្រស់​ខ្លួន​ឯង​​ធ្លាក់​ចុះ ពិសេស​គឺ​ស្បែក​ប្រែ​ជា​ស្រអាប់ ខ្មៅ មិន​ភ្លឺ​រលោង​ដូច​គ្រា​មុន​ឡើយ អាច​នឹង​មាន​ឡើង​ដុំ​ពក ឬ​កន្ទួល​ស្បែក ដែល​ទាំង​នេះ គេ​ហៅ​ថា បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ។ ចង់​ដឹង​ថា​​មក​ពី​មូលហេតុ​អី គួរ​ធ្វើ​ម៉េច? ការ​ពារ​ដោយ​វិធី​ណា? អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ អាច​បញ្ជាក់​បាន។ ១- បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ​កើត​ឡើង​ពេល​ណា​ប្រាកដ? ប្រែ​ពណ៌​ស្បែក គឺ​ជា​បញ្ហា​ឧស្សាហ៍​កើត​មាន​បំផុត និង​អាច​កើត​ឡើង​គ្រប់​ដំណាក់​ទាំង​អស់​ពេល​ពពោះ ហើយ​ប៉ះពាល់​ចំពោះ​ស្រីៗ​ពពោះ​ដល់​ទៅ ៩០%។ ហេតុនេះ សូម​កុំ​គិត​ថា មាន​តែ​យើង​ម្នាក់​ដែល​​ជួប​បញ្ហា​នេះ​ឲ្យ​សោះ ហើយ​ត្រូវ​ដឹង​ថា បញ្ហា​ស្បែក​ប្រែ​ពណ៌​អាច​នឹង​កើត​ឡើង​នៅ​ត្រី​មាស​ទី៣ នៃ​ការពពោះ ហើយ​ជា​ទូទៅ​​ស្បែក​យើង​មិន​ប្រែ​ពណ៌​ភ្លាមៗនោះ​ទេ តែវា​​កើត​ឡើង​បណ្តើរៗ​ទៅ​​តាម​ការ​វិវត្តនៃ​ផ្ទៃ​ពោះ​​របស់​យើង​។​ បើគ្នា​យើង​ឧស្សាហ៍ពិភាក្សា​ជាមួយ​ឆ្មប ឬ​គ្រូពេទ្យ ពាក់​ព័ន្ធ​បញ្ហា​ស្បែក​ប្រែ​ពណ៌​នេះ យើង​នឹង​ដឹង​ច្បាស់​ថា បញ្ហា​នេះ​មាន​សុវត្ថិភាព​ធម្មតាទេ ប៉ុន្តែ​បញ្ហា​ស្បែក​ប្រែ​ពណ៌​ពេល​ពពោះ​ជាទូទៅវា​នឹង​ធ្វើ​ឲ្យ​ឡើង​ពណ៌​ក្រហម​នៅ​លើ​បាត​ដៃ និង​បាត​ជើង ដែល​ជា​ការ​វិវត្តធម្មតា​សម្រាប់​ស្រីៗ​កំពុង​ពពោះ។ គ្នា​យើង​ប្រហែល​ជា​អាច​កត់​សម្គាល់​ឃើញ​ដូច​គ្នាស្នាម​ខ្មៅ​នៅ​ប្រស្រី​ភ្នែក និង​ក្រោម​ក្លៀក ក៏​ដូច​ជា​​ចន្លោះ​ភ្លៅ​យើង​​ជាដើម។ ជាមួយ​គ្នា​នេះ អាចម៍រុយ និង​ប្រជ្រុយ​យើងមើល​ទៅ​នឹង​ឡើង​កាន់​តែ​ខ្មៅ ហើយ​ប្រហែល​ជា​អាច​នឹង​កើន​បន្ថែម​អុច​ខ្មៅ លឿង ឬ​ប្រផេះ​នៅ​លើ​ស្បែក​បន្ថែម​ទៀត ដែល​ត្រូវគេ​ហៅ​ថា “ស្លាក​ស្នាម​នៃ​ការ​ពពោះ”។ ស្រីៗ​មាន​ស្បែក​ខ្មៅ​ស្រាប់ ក៏​អាច​កត់​សម្គាល់​ឃើញ​មាន​ការ​ប្រែប្រួល​អំឡុង​ពេល​ពពោះ ច្រើន​ជាង​ស្រីៗ​ស្បែក​ស​ទៅ​ទៀត ប៉ុន្តែ​ទោះ​បី​ជា​ស្បែក​យើង​មើល​ទៅ​យ៉ាង​ម៉េច​ក៏​ដោយ ស្នាម​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​រួច។ អត្ថបទ​ពាក់ព័ន្ធ៖ លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ […]


បញ្ហាស្បែកផ្សេងទៀត

មកពីមូលហេតុនេះហើយ ទើបយើងកើតត្រអកលើស្បែក

ធម្មតា ពេល​ស្បែក​យើង​ឡើង​ក្រហម ឬ​ឡើង​កន្ទួល យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ដោយ​គិត​ថា ប្រហែល​ជាមាន​សត្វ​ល្អិត​អី​មក​ខាំ​ធ្វើ​ឲ្យ​ឡើង​ក្រហម ឬ​កន្ទួល​តែ​ប៉ុណ្ណោះ គ្មាន​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែគ្នា​យើង​ត្រូវ​ដឹង​ថា ស្បែក​យើង​ក៏​អាច​កើត​ជំងឺ​សើ​ស្បែក​ដូច​ជា ជំងឺ​ត្រ​អក​ជាដើម។ យើង​ដឹង​ហើយ​ថា ជំងឺ​ត្រអក​ជា​ជំងឺ​សើ​ស្បែក​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​រលាក​កោសិកា​ស្បែក បើ​ធ្ងន់ធ្ងរ​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ។ ចំពោះ​ជំងឺ​ត្រអក​នេះ កើត​ឡើង​មិន​រើស​វ័យ និង​ភេទ​ទេ ជា​ពិសេស​ក្មេង​តូច​ៗ ងាយ​កើត​ជំងឺ​នេះ​ជាង​មនុស្ស​ធំ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ តាម​ពិត​ទៅ ជំងឺ​ត្រអក​នេះ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បង្ក​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ខាង​ក្រុម​គ្រូពេទ្យ​ជំនាញ​ជឿ​ថា វា​អាច​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន និង​កត្តា​បរិស្ថាន។ កត្តា​បរិស្ថាន​ខ្លះ​ៗ​ដែល​អាច​បណ្ដាល​ឲ្យ​ចេញ​សញ្ញា​នៃ​ជំងឺ​ត្រអក​មាន​ដូច​ជា៖ ការ​ប្រតិកម្ម៖ វា​អាច​បណ្ដាល​មក​ពី​ការ​ប្រតិកម្ម​ជាមួយ​សាប៊ូ ទឹក​សម្លាប់​មេរោគ សាច់ បន្លែ ឬ​ទឹក​ផ្លែ​ស្រស់​ៗ​ក៏​ថា​បាន។ ភ្នាក់​ងារ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី៖ សត្វ​ចិញ្ចឹម កម្ទេច​ធូលី ខ្យល់​ពុល ឬ​ពពួក​ផ្សិត សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ត្រអក ដែល​យើង​ហៅ​ថា​ជំងឺ​ត្រអក​អាលែកហ្ស៊ី។ សីតុណ្ហភាព​ក្ដៅ និង​ត្រជាក់៖ អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ត្រជាក់​ខ្លាំង ឬ​ញើស​ដែល​បែក​ចេញ​ពី​រាង​កាយ​ក្រោយ​ហាត់​ប្រាណ​រួច​ក៏​អាច​បណ្ដាល​ឲ្យ​កើត​​ជំងឺ​ត្រអក​ដែរ។ ចំណី​អាហារ៖ អាហារ​ផលិត​ពី​ទឹក​ដោះ​គោ ស៊ុត គ្រាប់​ធញ្ញជាតិ អាហារ​ផលិត​ពី​សណ្ដែក​សៀង និង​ស្រូវ​សាឡី សុទ្ធតែ​អាច​បង្ក​ជំងឺ​ត្រអក​កើត​ឡើង។ អ័រម៉ូន៖ ស្ត្រី​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ត្រអក​នេះ […]


បញ្ហាស្បែកផ្សេងទៀត

ខែធ្លាក់ខ្យល់ស្ងួត! ធ្វើតាមក្បួនធម្មជាតិនេះ ស្បែកស្ងួតលែងជាបញ្ហាទៀត

បញ្ហា​ស្បែក​ស្ងួត​កើត​ឡើង​នៅ​ពេល​ដែល​យើង​ទទួល​បាន​សំណើម ឬ​ជាតិ​ទឹកមិន​គ្រប់​គ្រាន់ ដើម្បី​ផ្គត់​ផ្គង់​ស្បែក ហើយ​វា​ទម្លាប់​ដែល​យើង​ធ្វើ​មួយ​ចំនួន​ក៏​បណ្ដាល​ឲ្យ​មាន​ស្បែក​ស្ងួត​ដែរ​ដូច​ជា ងូត​ទឹក​ញឹក​ញាប់​ពេក ប្រើ​សាប៊ូ​មាន​ជាតិ​កាត់​ច្រើន កា​វិវត្ត​ទៅ​រក​វ័យចំណាស់ ឬ​ការ​ប្រើ​ប្រភេទ​ថ្នាំ​មួយ​ចំនួន។ មួយ​វិញ​ទៀត នៅ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ កាន់​តែ​ងាយ​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត ព្រោះ​ខ្យល់​កាន់​តែ​ត្រជាក់ កាន់​តែ​ស្ងួត គ្មាន​សំណើម ប៉ុន្តែគ្នា​យើង​មិន​ចាំបាច់​ចំណាយ​ច្រើន​ដើម្បី​ការពារ​ស្បែក​ទេ ក្បួន​ធម្មជាតិ​ៗ​ប៉ុន្មាន​នេះ សុទ្ធ​តែ​អាច​ទប់​ទល់​នឹង​បញ្ហា​ស្បែក​ស្ងួត​បាន​យ៉ាង​ពេញ​ចិត្ត​។ តិចនិកធម្មជាតិការពារ ស្បែកស្ងួតក្នុងរដូវធ្លាក់ខ្យល់ ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ក្នុង​ផ្ទះ បើ​អាច ងូត​ទឹក​៥-១០នាទី/ថ្ងៃ ព្រោះ​បើ​ងូត​យូរ​ពេក​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រេង​លើ​ស្បែក កុំ​ងូត​ទឹក​ក្ដៅ​ខ្លាំង គួរ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ចៀសវាង​បាត់​បង់​ប្រេង​ធម្មជាតិ​លើ​ស្បែក កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សាប៊ូ (ប្រើ​តិចៗ​បាន​ហើយ) ចៀស​ឆ្ងាយ​ពី​សាប៊ូ​មាន​ក្លិន​ទឹក​អប់ ឬ​ផលិតផល​មាន​ជាតិ​អាល់កុល ព្រោះ​វា​អាច​កាត់បន្ថយ​ប្រេង​ធម្មជាតិ​ស្បែក​យើង ចៀស​វាង​ប្រើ​ប៉ុង ឬ​ច្រាស​រឹង​មក​ដុស​ខាត់​ស្បែក ពេល​ជូត​ខ្លួន ផ្ដិតៗ​លើ​ស្បែក កុំ​ជូត​អូស​ខ្លាំងៗ ក្រោយ​ងូត​ទឹក​ហើយ លាប​ឡេ​ផ្ដល់​សំណើម​ភ្លាម កុំ​ទុក​ទាល់​ស្បែក​ស្ងួត​ខ្លាំង លាប​ឡេ​ផ្ដល់​សំណើម​លើ​ប្រអប់ដៃ រាល់​ពេល​លាង​ដៃ​ហើយ បើ​ស្បែក​រមាស់ មិន​ត្រូវ​អេះ គួរ​ប្រើ​របស់​ត្រជាក់ៗ​ស្អំ មិន​ត្រូវ​ចោល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ទាំង​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន លាប​ឡេ​ផ្ដល់​សំណើម​ទាំង​ព្រឹក និង​យប់ អ្វី​កាន់​តែ​សំខាន់ គឺ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ល។ បើ​គ្នា​យើង​ចង់​បាន​ស្បែក​រលោង​ស្អាត​ក្នុង​រដូវ​ត្រជាក់​បែប​នេះ អាច​ធ្វើ​តាម​តិចនិក​ខាង​លើ និង​អាច​ការពារ​មិន​ឲ្យ​យើង​ជួប​បញ្ហា​ស្បែក​ឧស្សាហ៍​កើត​ក្នុង​រដូវ​ត្រជាក់​ដូចជា ស្បែក​ស្ងួត ប្រេះ រលាក​ស្បែក រមាស់ ឡើង​ក្រហម […]


បញ្ហាស្បែកផ្សេងទៀត

ងូតទឹករាល់ថ្ងៃ តែដុះក្អែលមិនស្អាត ប្រយ័ត្នកើតគីសប្រភេទនេះ

ធម្មតា យើង​តែង​ងូត​ទឹក​យ៉ាង​ហោច​ណាស់​ម្ដង/ថ្ងៃ ដើម្បី​សម្អាត​រាង​កាយ ពី​ធូលី ញើស​ (ក្អែល) ជាដើម​ដែល​តោង​ជាប់​ស្បែក។ កាល​ណា​យើង​មិន​ងូត​ទឹក ហើយដុះ​ខ្លួន​ឲ្យ​បាន​ស្អាត​ទេ អាច​ធ្វើ​ឲ្យ​យើង​កើត​មុន មាន​បញ្ហា​ស្បែក រហូត​អាច​កើត​គីស​នៅ​ក្នុង​ក្រពេញ​គល់​រោម​បាន​។ មន្ទីរ​ពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា គីស​ក្រពេញ​គល់​រោម គឺ​ជា​ប្រភេទ​គីស​ដែល​កើត​ឡើង​ដោយ​មាន​ការ​កក​ស្ទះ​រន្ធ​របស់​ក្រពេញ​បញ្ចេញ​សារធាតុ​ខ្លាញ់​ម្យ៉ាង ដែល​ស្ថិត​ជាប់​ជាមួយ​រោម​លើ​ស្បែក​នៃ​រាង​កាយ​ខ្លួន​យើង​ជា​ពិសេស នៅ​លើ​ខ្នង។ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កក​ស្ទះ​នេះ បង្ក​ឡើង​ដោយ៖ - មេរោគ - ក្អែល - ធូលី - កម្ទេចកំទី​ល្អិត​ផ្សេង​ៗ ដែល​ជាប់​នៅ​លើ​រាង​កាយ និង​កត្តា​រួម​ផ្សំ​ដទៃ​ទៀត ដូច​ជា​ស្ត្រេស កម្ដៅ​ព្រះ​អាទិត្យ ឬ​ការ​ជក់​បារី​ជាដើម។ ចំពោះ​ជំងឺ​គីស​ក្រពេញ​គល់​រោម យើង​អាច​សង្កេត​ដឹង​ថា វា​កើត​ឡើង​នៅ​ពេល​ដែល​មាន​សញ្ញា​ដូច​ជា កន្ទួល​លើ​ស្បែក រឹង​ពណ៌​ស ឬ​លឿង។ នៅ​ក្នុង​ដំណាក់​កាល​ដំបូង វា​មិន​ធ្វើ​ឲ្យ​ឈឺ​ចាប់​ទេ ប៉ុន្តែ​បើ​មិន​បាន​ថែ​ទាំ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​ទេ​នោះ ដុំ​គីស​នឹង​វិវត្ត​ទៅ​ជា​កន្ទួល​ក្រហម​ធំ​ឡើង​ៗ និង​មាន​សភាព​ឈឺ​ចាប់ ហើយ​ក​រោគ ឬ​ធ្លាយ​ទឹក​រងៃ អាច​មាន​ក្លិន​ស្អុយ​ចេញ​មក​ក្រៅ។ ស្រប​គ្នា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ពី​វិធី​ការ​ពារ​ខ្លួន​យើង​ពី​ជំងឺ​គីស​ប្រភេទ ជាមួយ​វិធាន​ការ​៣សំខាន់ៗ​ទាំង​នេះ​មាន៖ ១. ត្រូវ​អនាម័យ​ខ្លួន​ប្រាណ​ដោយ​ការ​លាង ជម្រះ​ក្អែល ឬ​ធូលី អ្វី​ដែល​កខ្វក់​លើ​រាង​កាយ បន្ទាប់​ពី​បញ្ចប់​ការងារ​ប្រចាំ​ថ្ងៃ ២. មិន​ត្រូវ​ស្លៀក​ពាក់​តឹង​ចង្អៀត​ពេក ៣.ព្យាយាម​រើស​ក្រណាត់ ឬ​ខោអាវ​ណា​ដែល​អាច​ជួយ​ស្បែក​មាន​ខ្យល់​ចេញ​ចូល​បាន​ស្រួល មិន​ធ្វើ​ឲ្យ​ក្ដៅ​ស្អុះ​ស្អាប់​ដល់​ស្បែក​យើង។ល។


បញ្ហាស្បែកផ្សេងទៀត

តិចអត់ដឹង! ក្រៅ​ពី​​ពង​បែក ក៏​អាច​កើត​គីស​លើ​បបូរ​មាត់​ដែរ

ជា​ទូទៅ នៅ​ពេល​ក្នុង​មាត់​យើង​មាន​បញ្ហា​ដូច​ជា រលាក​អញ្ចាញ​ធ្មេញ ឬ​ពង​បែក​មាត់ យើង​មិន​សូវ​​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ព្រោះ​គិត​ថា​វា​ជា​បញ្ហា​ទូទៅ មនុស្ស​ភាគ​ច្រើន​កើត​ស្ទើរ​គ្រប់​គ្នា។ ប៉ុន្តែមាន​ដឹង​អត់​ថា មាត់​របស់​យើង ក៏​អាច​កើត​មាន​បញ្ហា​កើត​គីស​នៅ​បបូរ​មាត់​ដែរ។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ក្នុង​ប្រអប់​មាត់​សម្បូរ​ទៅ​ដោយ​ក្រពេញ​ទឹក​មាត់​តូចៗ រាប់​លាន​ដែល​ស្ថិត​នៅ​ក្រោម​ភាស​ស្ដើង​សើម​ក្នុង​មាត់។ នៅ​ពេល​ដែល​មាន​ការ​ស្ទះ ឬ​ដាច់​រហែក​នៃ​ក្រពេញ​នេះ ធ្វើ​ឲ្យ​កំណើន​ទឹក​ដក់ ទៅ​ជា​ជាលិកា​ជុំវិញ​បង្កើត​ជា​គីស​ក្រពេញ​ទឹក​មាត់។ ប្រភេទ​គីស​នេះ​វា​អាច​កើត​ឡើង​គ្រប់​កន្លែង​ក្នុង​មាត់ លើក​លែង​តែ​លើ​អញ្ចាញ​ធ្មេញ ហើយ​ភាគ​ច្រើន​វា​កើត​ឡើង​ញឹក​ញាប់​លើ​បបូរ​មាត់។ ការ​កើត​ឡើង​ប្រភេទ​គីស​នៅ​លើ​បបូរ​មាត់​នេះ បង្ក​ឡើង​ដោយ​មូលហេតុ នឹង​បង្ក​ជា​រោគ​សញ្ញា យើង​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​រួម​មាន៖ មូលហេតុ​កើត​គីស​បបូរមាត់ - ការ​ស្ទះ​នៃ​ក្រពេញ​ទឹក​មាត់​តូចៗ - មូល​ហេតុ​ចម្បង​មក​ពី​ការ​ខាំ​បបូរ​មាត់ ឬ​ប៉ះ​ទង្គិច​បបូរមាត់ រោគ​សញ្ញាគីស​បបូរ​មាត់ - គ្មាន​ការ​ឈឺ​ចាប់​នោះ​ទេ - មាន​ពណ៌​ក្រហម​ថ្លា ឬ​ខៀវ - មាន​សភាព​ឡើង​ប៉ោង និង​ពេល​ប៉ះ​ជា​ដុំ​ទន់​រអិល ក្រឡាច់។ល។ មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា បញ្ហា​គីស​បបូរ​មាត់​អាច​កើត​ឡើង​វិញ​បាន​ក្រោយ​ព្យាបាល​រួច ក្នុង​ករណី​ដែល​អ្នក​ជំងឺ ខាំ​បបូរ​មាត់​កន្លែង​ដដែល ឬ​ការ​ព្យាបាល​មិន​យក​ដុំ​សាច់ និង​ក្រពេញ​ទឹក​មាត់​នៅ​ជុំ​វិញ​គីស​នោះ​ចេញ​អស់។ ចំពោះ​បញ្ហា​គីស​នៅ​លើ​បបូរ​មាត់​នេះ ក៏​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ ដោយ​ការ​លេប​ថ្នាំ​បាន​ដែរ។ ដូច​នេះ ប្រសិន​បើ​នៅ​ក្នុង​មាត់​មាន​បញ្ហា​ដំបៅ ឬ​មាន​ជំងឺ​មាត់​ធ្មេញ​កើត​ឡើង គួរ​ទៅ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​ទន្ត​បណ្ឌិត​មាន​ជំនាញ​ច្បាស់​លាស់ ដើម្បី​​ព្យាបាល​មាន​ប្រសិទ្ធភាព។


បញ្ហាស្បែកផ្សេងទៀត

ពន្លឺថ្ងៃមាន​ទាំងគុណសម្បត្តិ និង​គុណវិប្បត្តិដល់សុខភាពស្បែក ត្រូវ​ចេះការពារឲ្យបានល្អ

កាំរស្មីអ៊ុលត្រាវីយ៉ូឡេ (UV)​ ដែលបញ្ចេញដោយព្រះអាទិត្យត្រូវបានគេដឹងថាជាមូលហេតុចម្បងដែលនាំឲ្យមនុស្ស​យើង​មានជំងឺមហារីកស្បែក។ តែទោះជាយ៉ាងនេះក្ដី ការនៅក្រោមពន្លឺព្រះអាទិត្យគឺជារឿងសំខាន់ដែលត្រូវធ្វើ ដើម្បីឲ្យរាងកាយផលិតវិតាមីន D ដែលជាវីតាមីនសំខាន់ការពារសរីរាង្គខាងក្នុងខ្លួនពីជំងឺមហារីក និងការពារពីជំងឺមួយចំនួនផ្សេងទៀត។ ដោយសារតែបែបនេះហើយ តើយើងគួរកាត់បន្ថយ ឬគួរតែបង្កើនការនៅក្រោមពន្លឺថ្ងៃ? ដើម្បីធ្វើការសម្រេចចិត្តនេះឲ្យ​បានត្រឹមត្រូវ យើង​គួរតែដឹងពី​គុណប្រយោជន៍ និងគុណវិបត្តិរបស់ពន្លឺ​ថ្ងៃ​ជាមុន​សិន។ ១- គុណប្រយោជន៍ការនៅក្រោមពន្លឺថ្ងៃ ការនៅក្រោមពន្លឺថ្ងៃ អាចជួយឲ្យ​រាងកាយរបស់យើងផលិតវីតាមីន D ដែលក្នុងអាហារ​ធម្មជាតិតិចណាសដែលមានវីតាមីននេះ។ វិតាមីន D អាចឃើញមាននៅក្នុងសាច់ត្រីដែលមានខ្លាញ់ច្រើន ដូចជាត្រីសាល់ម៉ុន និងធុណា ក៏ដូចជាខ្លាញ់ថ្លើមត្រីជាដើម។ វីតាមីន D ក៏មាន​កម្រិត​តិចតួចនៅក្នុង ថ្លើមគោ ឈីស និងផ្នែកលឿងរបស់ស៊ុត ហើយផ្សិតក៏ផ្ដល់វីតាមីន D ក្នុងកម្រិតតិចតួចដូចគ្នា។ វីតាមីននេះ ជំនួយក្នុងការស្រូបយកជាតិកាល់ស្យូម និងផូស្វាត ដែលជាសារធាតុសំខាន់សម្រាប់ឲ្យ​ឆ្អឹង ធ្មេញ និងសាច់ដុំ មានសុខភាពល្អ។ ការដែលមានកម្រិតវីតាមីន D គ្រប់គ្រាន់ អាចការពារយើង​ពីជំងឺមួយចំនួនរួមមាន ជំងឺមហារីក ជំងឺបេះដូង និងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។ ក្នុងការសិក្សារមួយកាលពីឆ្នាំ ២០១៤ លើអ្នកជំងឺមហារីកសុដន់ ដែលទទួលបានកម្រិតវីតាមីន D ក្នុងបរិមាណខ្ពស់ (ច្រើនជាង ៣២ […]


បញ្ហាស្បែកផ្សេងទៀត

បើ​ឃើញអាការៈ ១២ ប្រភេទនេះកើតលើដៃ អាចថាយើងកំពុង​មាន​បញ្ហាសុខភាពហើយ​

ប្រអប់​ដៃ ពិសេស​ទៅ​លើ​​​ក្រចក​ដៃ ដែលមាន​ការ​ប្រែ​ប្រួល​ប្លែក​ៗ ជា​សញ្ញា​មួយ​បង្ហាញ​ពី​​សុខភាព​ប្រចាំ​កាយ​របស់​មនុស្ស​​យើង​។ អ្នក​ជំនាញ​​សុខភាព​ជា​ច្រើន​ អាច​កត់​សម្គាល់​ និង​បាន​បង្ហាញ​​ពី​អាការៈ​ជំងឺ​របស់​មនុស្ស​​តាម​រយៈ​ទម្រង់​ដៃ​ ដូច​ខាង​ក្រោម​​នេះ​៖ ១. ចុង​ម្រាម​ដៃពណ៌​ខៀវ​ ចុងម្រាម​ដៃ​ពណ៌ខៀវ​​ជា​សញ្ញា​បង្ហាញ​ថា ឈាម​នៅ​ក្នុង​ខ្លួន​យើង​ដើរ​មិន​សូវ​ល្អ ​សរសៃ​ឈាម​ងាយ​ប្រតិកម្ម​ និ​ងពី​​ការ​ប្រែ​ប្រួល​​​សីតណ្ហភាព​ក្នុង​ខ្លួន​​។ លោក​វេជ្ជបណ្ឌិត Russell ផ្នែក​សុខភាព​ទូ​ទៅ បាន​​ឱ្យ​ដឹង​ថា ចុង​ម្រាម​ដៃខៀវ ក៏​ជា​​សញ្ញាណ​​នៃ​កង្វះ​អុកស៊ីសែន​ក្នុង​រាង​កាយ​ផង​ដែរ។ ២. ឆ្នូត​ក្រចក​ ស្នាម​ឆូត​ត្រង់​ៗ ទទឹង​ឬ​បណ្តោយ​ក្រចក​ គឺ​ជា​សញ្ញា​បង្ហាញ​ថាយើង​​ទើប​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ដោយ​សារ​មូលហេតុ​ ក្រចក​ដៃ​យើង​​មិន​​ដុះ​​លូត​​​ឡើយ​នៅ​ពេល​យើង​កំពុង​ឈឺ​។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច ​នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស ៣. ក្រចក​ដៃ​ស​ស្លេក​ ធម្មតា​​នៅ​ពេល​យើង​យក​ដៃ​ចុច​សង្កត់​លើ​ក្រចក​ដៃ វានឹង​​មាន​ពណ៌​ស និង​ប្រែ​ជា​ពណ៌​ផ្កា​ឈូក (ឈាម​រត់) វិញ​ពេលយើង​​​លែង​ដៃ​សង្កត់​។ តែ​បើ​មួយ​​សន្ទុះ វា​នៅ​តែ​ដដែល សភាព​បែប​នោះ គឺ​មាន​ន័យ​ថា ខ្វះ​កោសិកា​ឈាម​​ក្រហម ខ្វះ​ជាតិ​ដែក ឈាម​រត់​មិន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ​ ធ្វើ​ឱ្យ​​​វិល​មុខ​ញឹក​ញាប់ អស់​កម្លាំង និង​មាន​បញ្ហា​បេះ​ដូង។ ៤. ក្រចក​ដៃ​មាន​ឆ្នូត​ពណ៌​ខ្មៅ ប្រសិន​​ជា​មាន​អាការៈ​បែប​នោះ យើង​​គួរ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូ​ពេទ្យ។ ករណី​មួយ​ចំនួន​អាចជា​ការ​ហើម​ជាំ ឬ​កោសិកា​ស្បែក​ងាប់​។ ៥. ញ័រ​ដៃ (ញ័រ​សាច់) អាការៈនេះ​បណ្តាល​មក​ពី​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន និង​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ឱសថ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ថ្នាំ​ហឺត​ជា​ដើម។ អាការៈ​ញ័រ​ដៃ គឺ​​បញ្ជាក់​ថាយើង​​មាន​ជំងឺ​ ឬ​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​និង​ខួរ​ក្បាល​។ ៦. […]


បញ្ហាស្បែកផ្សេងទៀត

ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ? (វីដេអូ)

ការ​លក់​​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​អនឡាញ បាន​ទាក់ចិត្ត​នារី​ៗជាច្រើន ហើយភាគច្រើន​យើងមិនដឹង​រូបមន្ត​​របស់​វា​នោះ​ទេ រឹតតែមិន​ដឹង​ពី​ប្រភព​ច្បាស់លាស់នៃផលិតផល​យកមកលាយ​នោះដែរ។ ឡេ​លាយ​ពេល​លាប​យូរ​ទៅ​​ធ្វើឲ្យ​បំផ្លាញ​សុខភាព​ស្បែក ប្រសិនបើ​លាយ​ជាមួយ​ជាតិ​គីមី ឬ​ផលិតផល​គ្មាន​គុណភាព។ ក្រៅពី​ឡេ​លាយ ឥឡូវ​ក៏​ពេញ​និយម​ការ​ព្យួរ​សេរ៉ូម និង​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ផង​ ហើយ​វិធី​នេះ​ឆាប់​មាន​ប្រសិទ្ធភាព​ជាង​លាប​ឡេ​ទៅ​ទៀត។ តើ​វិធីទាំង​នេះមានផលប៉ះពាល់យ៉ាងណាខ្លះដល់សុខភាព? អត្ថបទពាក់ព័ន្ធ៖ ចង់​កែ​សម្ផស្ស​ដោយ​ប្រើ​ថ្នាំ Botox ត្រូវ​ដឹង​ពី​ថ្នាំ​នេះ​ឲ្យ​ច្បាស់​សិន ស្វែងយល់ពីវិធីព្យាបាលមុនដោយចាក់ថ្នាំក្រោមស្បែក នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី សម្រាលកូនរួច ម៉ាក់ៗចាក់ថ្នាំសាច់ស្អាតនោះ ទទួលបានផលអត់? លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់? ខូឡាជេន​ជួយ​​ឲ្យស្បែកមើលទៅ​ក្មេងជាងវ័យ និង​គ្មានស្នាមជ្រីវជ្រួញ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាស្បែកផ្សេងទៀត

ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ?

ការ​លក់​​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​អនឡាញ បាន​ទាក់ចិត្ត​នារី​ៗជាច្រើន ហើយភាគច្រើន​យើងមិនដឹង​រូបមន្ត​​របស់​វា​នោះ​ទេ រឹតតែមិន​ដឹង​ពី​ប្រភព​ច្បាស់លាស់នៃផលិតផល​យកមកលាយ​នោះដែរ។ ឡេ​លាយ​ពេល​លាប​យូរ​ទៅ​​ធ្វើឲ្យ​បំផ្លាញ​សុខភាព​ស្បែក ប្រសិនបើ​លាយ​ជាមួយ​ជាតិ​គីមី ឬ​ផលិតផល​គ្មាន​គុណភាព។ ក្រៅពី​ឡេ​លាយ ឥឡូវ​ក៏​ពេញ​និយម​ការ​ព្យួរ​សេរ៉ូម និង​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ផង ហើយ​វិធី​នេះ​ឆាប់​មាន​ប្រសិទ្ធភាព​ជាង​លាប​ឡេ​ទៅ​ទៀត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ព្យួរ​សេរ៉ូម ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ស្អាត ប្រសិនបើ​គេ​ប្រើ​ពពួក​វីតាមីន B1 B2 B កំប្លេច វីតាមីន C ខូឡេជេន មិន​សូវ​ប៉ះពាល់​នោះ​ទេ។ តែ​ភាគច្រើន​ចង់​ឲ្យ​ស​ឆាប់​គេ​ប្រើ ក្លុយតាស្យូន ដែល​ថ្នាំ​នេះ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​មហារីក ហើយ​អ្នក​ប្រើ​នោះ​ទៀត​សោត​ក៏​មិនមែន​ជា​គ្រូពេទ្យ​ទើប​មិន​ដឹង​ថា​ថ្នាំ​នោះ​ប៉ះពាល់​ទៅ​លើ​អ្វី​ខ្លះ។ ក្លុយតាស្យូន ប្រសិនបើ​ប្រើ​ច្រើន និង​មិន​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ផ្សេង​ៗ​ក្នុង​ខ្លួន ជាពិសេស​អាច​ប៉ះពាល់​ដល់​តម្រង​នោម។ ដូចនេះប្រសិនបើ​យើង​ពិតជា​ចង់បាន​ស្បែក​សស្អាត​ដោយ​សុវត្ថិភាព គួរតែ​ពិគ្រោះជាមួយគ្រូពេទ្យផ្នែកស្បែកដែល​មានជំនាញ​ច្បាស់លាស់ ចៀសវាង​មាន​បញ្ហា​នា​ពេល​ក្រោយ។ ឡេលាយវិញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បាន​ឲ្យ​ដឹង​ទៀតថា បើ​យើង​លាប​ឡេដែល​ដឹង​ពី​ផលិតផល និង​បរិមាណ​ត្រូវ​លាយ​ជាមួយ​ឡេ នោះ​វា​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​ស្បែក​ឡើយ។ ក្នុង​នោះ​ដែរ​របៀប​ដែល​យើង​លាប​នោះ ក៏​ជា​មូលហេតុ​មួយ​បំផ្លាញ​ស្បែក​ខ្លួនឯង​ដែរ ប្រសិនបើ​លាប​គ្រប់​ពេល​វេលា និង​រយៈពេល​យូរ។ ជា​ទូទៅ​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​ដែល​គេ​ពេញ​និយម​លក់ មាន​លាយ​ជាមួយ​សារធាតុ​ស្តេរ៉យ ហើយ​សារធាតុ​នោះ​បើ​យើង​លេប​ឆ្នាំ​ច្រើន​នឹង​ជ្រាប​តាម​ស្បែក​ចូល​ក្នុង​ខ្លួន និង​ជ្រាប​ចូល​សរសៃ​ឈាម ហើយ​យូរ​ៗ​ទៅ​នឹង​ធ្វើឲ្យ​ខូច​តម្រង​នោម មុខ​ប៉ោង បាត់បង់​ខូឡាហ្សេន។ ប្រសិនបើ​ឡេ​លាយ​ដែល​ប្រើ​ពពួក​ថ្នាំ​វីតាមីន​ក៏​មិន​មាន​ផល​ប៉ះពាល់​ដែរ តែ​បើ​លាយ​សារធាតុ​កាត់ និង​សារធាតុ​គីមី​ដទៃ​ទៀត​ពិតជា​បំផ្លាញ​ស្បែក​ហើយ។ អត្ថបទពាក់ព័ន្ធ៖ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស