backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ពិបាកលេបអាហារ ឬឈឺកញឹកញាប់ អាចជារោគសញ្ញាជំងឺមហារីកបំពង់ក គ្នាយើងគួរប្រយ័ត្ន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Feb 24, 2023

ពិបាកលេបអាហារ ឬឈឺកញឹកញាប់ អាចជារោគសញ្ញាជំងឺមហារីកបំពង់ក គ្នាយើងគួរប្រយ័ត្ន!

ចំណេះដឹងមូលដ្ឋាន

១- អ្វីជាជំងឺមហារីកបំពង់ក?

ជំងឺ​មហារីក​បំពង់​ក​គឺ​សម្ដៅ​ទៅ​លើ​មហារីក​នៃ​ប្រអប់​សំឡេង ខ្សែ​សំឡេង និង​ផ្នែក​ផ្សេង​ទៀត​នៃ​បំពង់​ក។ មហារីក​បំពង់​ក​អាច​បែង​ចែក​ជា​ពីរ​ប្រភេទ​គឺ៖ មហារីក​បំពង់​ក​ផ្នែក​ខាង​លើ និង​មហារីក​បំពង់​ក​ផ្នែក​ខាង​ក្រោម។

២- តើជំងឺមហារីកបំពង់កកើតច្រើនដែរឬទេ?

ជំងឺ​មហារីក​បំពង់​ក​កើត​មាន​ច្រើន ប៉ុន្តែ​វា​មាន​តិច​ជាង​មហារីក​ដទៃ​ទៀត ហើយ​ជំងឺ​នេះ​កើត​លើ​បុរស​ច្រើន​ជាង​ស្ត្រី។ តាម​ការ​ប៉ាន់​ស្មាន​​មនុស្ស​ពេញ​វ័យ​មាន ​១,១​ភាគ​រយ​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​មហារីក​បំពង់​ក​ផ្នែក​ខាង​លើ ហើយ​ប្រហែល ០,៤ ភាគ​រយ​នៃ​អ្នក​ជំងឺ​​មាន​មហារីក​បំពង់​ក​ផ្នែក​ខាង​ក្រោម។

ដឹង​ពី​រោគ​សញ្ញា

១- រោគសញ្ញានៃជំងឺមហារីកបំពង់ក

ជា​ការ​​ពិបាក​មន្តិច​ក្នុង​ការ​រក​ឃើញ​មហារីក​បំពង់​ក​នៅ​ដំណាក់​កាល​ដំបូងៗ​។ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​បំពង់​ក​មាន៖

សំឡេង​​ប្រែ​ប្រួល សំឡេង​​ស្អក ឬ​និយាយ​មិន​ច្បាស់

ពិបាក​លេប​អាហារ

ស្រកទម្ងន់​ដោយ​មិន​ដឹង​មូល​ហេតុ

ឈឺ​ក​ញឹកញាប់

ត្រូវ​លាង​សម្អាត​ក​​ជា​ប្រចាំ

ក្អក​ជាប់​រហូត (ពេល​ខ្លះ​ក្អក​មាន​ឈាម) 

ហើម​កូន​កណ្តុរ​នៅ​ក

ដក​ដង្ហើម​ឮ​សំឡេង​​ឆ្មារ​ៗ

ឈឺ​ត្រចៀក

អ្នក​ដែល​មាន​ជំងឺ​មហារីក​បំពង់​ក​មាន​ផល​វិបាក​រួម​មាន៖

ពិបាក​លេប​ហារ

ខូច​ទ្រង់​ទ្រាយ​នៃ​ក ឬ​មុខ

និយាយ​មិន​កើត

ពិបាក​ដក​ដង្ហើម

ស្បែក​ឡើង​រឹង​នៅ​ជុំវិញ​ក

ពិបាក​ធ្វើ​ការ​ងារ​ដែល​ទាក់​ទង​នឹង​ការ​និយាយ

វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​គ្នា​យើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​ សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​។

២- ពេលណាដែលយើង​ត្រូវទៅជួបគ្រូពេទ្យ?

គ្នា​យើង​​គួរ​ទាក់​ទង​ទៅ​គ្រួ​ពេទ្យ​ក្នុង​ករណី​ដែល​មាន​រោគ​សញ្ញា​ថ្មីលេច​ឡើង​ច្រើន​ជាង​ពីរ​សប្តាហ៍។

ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ដោយ​សារ​តែ​រាង​កាយ​របស់​មនុស្ស​យើង​គ្រប់​រូប​ធ្វើ​ការ​ខុស​ៗ​គ្នា វា​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​​ពី​ស្ថាន​ភាពជំងឺ​របស់​យើង​។

ឈឺក១

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ដឹង​ពី​មូល​ហេតុ

១- មូលហេតុនៃជំងឺមហារីកបំពង់ក

មូល​ហេតុ​ពិតនៃ​ជំងឺ​មហារីក​បំពង់​ក​មិន​ទាន់​បាន​ដឹង​ច្បាស់​លាស់​ទេ កោសិកា​មហារីក​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​ផ្លាស់​ប្តូរ​នៃ​ហ្សែន​​លូត​លាស់​ខ្លាំង​មិន​អាច​គ្រប់​គ្រង​បាន​ហើយ​បង្កើត​ជា​ដុំ​សាច់ ហើយ​អាច​រីក​រាល​ដាល​ទៅ​កន្លែង​ដទៃ​ទៀត​ក្នុង​រាង​កាយ។ កត្តា​ដែល​ធ្វើ​ឲ្យ​​មាន​ការ​ផ្លាស់​ប្តូរ​ហ្សែន​មាន ការ​ជក់​បារី ការ​ឆ្លង​មេរោគ​វីរុស HPV និង​ការ​ប៉ះ​ពាល់​នឹង​សារធាតុ​ពុល​ដូច​ជា asbestos ឬ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​។

ដឹង​ពី​កត្តា​ប្រឈម

១- កត្តាប្រឈមនៃជំងឺមហារីកបំពង់ក

ទម្លាប់​រស់​នៅ​មួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​បំពង់​ក​បាន​រួម​មាន៖

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន

កង្វះ​ជាតិ​វីតាមីន

ប៉ះ​ពាល់​នឹង​សារ​ជាតិ asbestos

អនាម័យ​ធ្មេញ​មិន​ល្អ

ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ មាន​ការ​ជក់​បារី និង​ស្លា​ម្លូរ។

ការ​ប្រើ​គ្រឿង​ស្រវឹង​លើសកម្រិត​

មាន​វីរុស ​Human papillomavirus virus(HPV)

កង្វះ​សារ​ជាតិបានពី​​ផ្លែ​ឈើ និង​បន្លែ

ជំងឺ​ច្រាល​ទឹក​ក្រពះ (GERD)

យល់​ពី​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ។ យើង​​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សំរាប់​ព័ត៌មាន​បន្ថែម។

– រោគវិនិច្ឆ័យនៃជំងឺមហារីកបំពង់ក

រោគសញ្ញា​នៃ​ជំងឺ​មហារីក​បំពង់​ក​ភាគ​ច្រើន​មិន​ត្រូវ​បាន​ដឹង​ច្បាស់​នោះ​ទេ ដូច្នេះ​គ្រូពេទ្យ​អ្នក​នឹង​សាក​សួរ​ពីរោគ​សញ្ញា និង​ប្រវត្តិ​ជំងឺ​។ ប្រសិន​បើគ្នា​យើង​​មាន​ឈឺ​បំពង់ក សំឡេង​​ស្អក និង​ក្អក​ជាប់​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់ នោះ​យើង​​អាច​​សង្ស័យ​ថា​មាន​ជំងឺ​មហារីក​បំពង់​ក។

គ្រូពេទ្យ​យើង​​អាច​នឹង​ធ្វើ​ការ​ថត​លើ​បំពង់​ក​ផ្នែកខាង​ក្រោម  laryngoscopy ដោយ​ដាក់​បញ្ចូល​បំពង់​មួយ​តាម​បំពង់ក​​ដើម្បី​រក​មើលពី​​ភាព​មិន​ធម្មតា។ គំរូ​ដែល​បាន​យក​ពី​បំពង់ក​នឹង​យក​ទៅ​វិភាគ ប្រសិន​បើ​ឃើញ​មានកោសិកា​មហារីក គ្រូពេទ្យ​​នឹង​ធ្វើ​តេស្ត​មួយ​បន្ថែម​ទៀត​ដើម្បី​រក​មើល​ពី​ដំណាក់កាល​របស់​មហារីក។ ដំណាក់កាល​ទាំង​នេះ​រួម​មាន៖

ដំណាក់កាល ៖ ដុំ​សាច់​នៅ​បំពង់​ក​មិន​បាន​រាល​ដាល​ទៅ​ជាលិកា​ដែល​នៅជិត។

ដំណាក់កាល ៖ ដុំ​សាច់​មាន​ទំហំ​តូច​ជាង សង់​ទី​ម៉ែ​ត្រ។

ដំណាក់កាល ៖ ដុំ​សាច់​មាន​ទំហំ​ធំ​​ជាង សង់​ទី​ម៉ែ​ត្រ។

ដំណាក់កាល ៖ ដុំ​សាច់​មាន​ទំហំ​ធំ​​ជាង​មុន ហើយ​មាន​ការ​រាល​ដាល​ទៅ​ជាលិកា និង​សរីរាង្គ​ដែល​នៅ​ជិត។

– ដំណាក់កាល ៖ ដុំ​សាច់បាន​រាល​ដាល​ទៅ​សរីរាង្គ​ដែល​នៅ​ឆ្ងាយ​តាម​ប្រព័ន្ធ​ទឹក​រងៃ។​

– ការព្យាបាលជំងឺមហារីកបំពង់ក

ការ​ព្យាបាល​ជំងឺ​​មហារីក​បំពង់​ក​មាន៖

ការ​វះ​កាត់៖ បើ​យើង​​មាន​ដុំ​សាច់​តូច គ្រូពេទ្យ​អាច​នឹង​ធ្វើ​ការ​វះ​កាត់​ដោយ​ដាក់​ថ្នាំ​សន្លប់​ដើម្បី​យក​ដុំ​សាច់​ចេញ។

ការ​ព្យាបាល​ដោយ​កាំរស្មី៖ ជា​ការ​ព្យា​បាល​ដោយ​ប្រើ​កាំ​រស្មីខ្ពស់​ដើម្បី​បំផ្លាញ​កោសិកា​មហារីក និង​កោសិកា​ដែល​បន្សល់​ពី​ដុំ​សាច់។

ការ​ព្យា​បាល​ដោយ​គីមី៖ ការ​ព្យា​បាល​គឺ​ដើម្បី​បន្ថយ និង​ការ​ពារ​ការ​លូត​លាស់​នៃ​កោសិកា​មហារីក។ ប្រសិន​បើ​ដុំ​មហារីក​មាន​ទំហំ​ធំ និង​មាន​ការ​រាល​ដាល​ទៅ​ជាលិកា​ដទៃ​ទៀត​តាម​ប្រព័ន្ធ​ទឹក​រងៃ នោះគ្រូ​ពេទ្យ​អ្នក​នឹង​ធ្វើ​ការ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម និង​ដោយ​ប្រើ​គីមី។

អ្នកជំងឺ​​ក៏​អាច​តម្រូវ​ឲ្យ​ធ្វើ​ការ​ព្យា​បាល និង​​រៀន​ពី​របៀប​ក្នុង​ការ​លេប​អាហារ និង​និយាយ។

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

១- តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងលើជំងឺមហារីកបំពង់ក?

ការ​ព្យា​បាល​ជំងឺ​មហារីក​បំពង់​ក​គឺ​មាន​អត្រា​ខ្ពស់​ដែល​អាច​ព្យាបាល​បាន ដោយ​លើក​លែង​តែ​មហារីក​មាន​ការ​រីក​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​នៃ​រាង​កាយ​ដែល​នៅជិត​ក​ និង​ក្បាល។ អ្នកជំងឺ​អាច​ពន្យា​ជីវិត និង​បន្ថយ​ដំណើរ​ការ​របស់​មហារីក​បាន​ដោយ​ធ្វើ​ការ​ព្យាបាល​ជាប់​ជា​ប្រចាំ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Feb 24, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម