ពេលឆ្លងវីរុសមិនថាកូវីដ-១៩ ឬវីរុសបំប្លែងថ្មីអូមីក្រុងទេ រាងកាយប្រឈមនឹងការរលាកកម្រិតខ្ពស់ ដែលនេះកើតចេញពីការឆ្លើយតបរបស់រាងកាយទៅនឹងវីរុស។ កម្រិតរលាកក្នុងរាងកាយកាន់តែខ្លាំង អាចបង្កឲ្យមានការកកើតជាដុំកំណកឈាមតូច និងការរលាកនៅជញ្ជាំងសរសៃឈាម។ កត្តាទាំងពីរនេះរួមបញ្ចូលគ្នាអាចរំខានដល់លំហូរឈាម ដែលអាចធ្វើឲ្យលិង្គពិបាកឡើងរឹង។ ដូចគ្នាដែរ វីរុសកូវីដ-១៩ ក៏ត្រូវបានគេរកឃើញដែរថាអាចបង្កផលប៉ះពាល់ដល់ពងស្វាសផងដែរ។
វីរុសអាចចូលទៅក្នុងកោសិកាតាមរយៈប្រូតេអ៊ីននៅក្នុងពងស្វាស។ ពងស្វាងជាកន្លែងដែលទទួលបន្ទុកផលិតអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងរាងកាយបុរសច្រើនជាងគេ ហើយវីរុសបំប្លែងថ្មីអូមីក្រុងអាចបន្ថយកម្រិតអ័រម៉ូនប្រភេទនេះក្នុងខ្លួនមនុស្សប្រុសបាន។ កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ អាចធ្វើឲ្យមានបញ្ហាលិង្គមិនឡើងរឹង ក៏ដូចជាធ្វើឲ្យខ្សោយកម្លាំង ខ្សោយចំណង់ផ្លូវភេទ និងខ្សោយម៉ាស់សាច់ដុំជាដើម។