ពេលកូនធ្វើខុស យើងត្រូវទប់អារម្មណ៍ ហើយមិនត្រូវស្រែកដាក់អាអូនទេ។ ការស្រែកគំហកអាចធ្វើឱ្យអាអូនភ័យតក់ស្លុតដែលអាចបណ្តាលឱ្យកូនមានបញ្ហាក្នុងការកសាងជំនឿចិត្តលើខ្លួនឯង។
៣. កុំជេរ ឬបន្ទោរកូននៅទីសាធារណៈ
ការជេរ ឬបន្ទោរកូននៅទីសាធារណៈឱ្យអ្នកដទៃដឹងឮថាអូនតូចធ្វើខុសគឺជាការបង្កើតការអាម៉ាស់ដល់អូនតូចដែលធ្វើឱ្យអូនតូចយល់ថាខ្លួនឯងអន់ មិនល្អ ហើយអ្នកផ្សេងអាចលែងចូលចិត្តខ្លួនទៀតហើយ ព្រោះខ្លួនធ្វើខុសដែលធ្វើឱ្យអូនតូចបាត់បង់ជំនឿចិត្តលើខ្លួនឯង។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៤. ផ្តល់លេសសម្រាប់អាកប្បកិរិយារបស់កូន
ពេលកូនធ្វើខុស ប៉ាម៉ាក់អាចចាប់ផ្តើមដោយនិយាយថា «ប៉ាម៉ាក់ដឹងថាកូនមិនមានបំណង« ឬ «កូនប្រហែលជាមិនដឹង» ឬ «កូនព្យាយាមធ្វើហើយតើ» ដើម្បីប្រាប់កូនថា ប៉ាម៉ាក់ដឹងថាកូនជាក្មេងល្អ ហើយមានចេតនាល្អ ទោះបីជាកូនធ្វើខុសក៏ដោយ។
៥. ប្រាប់ហេតុផល
ប្រសិនបើពេលលេងជាមួយគ្នា បងវាយប្អូន យើងត្រូវប្រាប់កូនថា «ពេលលេងត្រូវចែកគ្នាលេង ប៉ាម៉ាក់ដឹងថាកូនគ្មានបំណងវាយប្អូនទេ តែពេលកូនវាយប្អូនអ៊ីចឹង ប្អូនឈឺ ឃើញប្អូនយំទេ។ ចុះឧទារហរណ៍ថា ប្អូនវាយកូនវិញ កូនឈឺទេ? កូនយំទេ? អ៊ីចឹងថ្ងៃក្រោយមិនត្រូវវាយប្អូនទៀតទេ ហើយត្រូវសុំទោសប្អូន និងលួងប្អូនឱ្យបាត់យំ»។
៦. ប្រាប់កូនឱ្យរកដំណោះស្រាយ
បើកូនជ្រុលជាធ្វើខុសទៅហើយ អ៊ីចឹងយើងគួរប្រាប់កូនឱ្យរកដំណោះស្រាយវិញល្អជាង។ ឧទារហណ៍ ពេលកូនងូតទឹកហើយ មិនបានជូតជើង ឬខ្លួនឱ្យស្ងួត ហើយដើរចេញពីបន្ទប់ទឹក ធ្វើឱ្យមានទឹកពេញលើឥដ្ឋ ប៉ាម៉ាក់អាចប្រាប់កូនឱ្យ យកកំណាត់មកជូតឱ្យស្ងួត ចៀសវាងដើររអិលដួល ឬធ្វើឱ្យអ្នកផ្ទះរអិលដួល និងប្រាប់កូនមុនចេញពីបន្ទប់ទឹកត្រូវជូតជើង ឬខ្លួនឱ្យស្ងួត។
ការអប់រំកូនដោយមិនប្រើការជេរ ស្តីបន្ទោស ហិង្សា ឬទណ្ឌកម្មជាវិធីអប់រំកូនដែលមិនបំផ្លាញជំនឿចិត្តកូនៗ ប៉ុន្តែប៉ាម៉ាក់ត្រូវការភាពអត់ធ្មត់ និងត្រូវព្យាយាមអប់រំម្តងបន្តិចៗ។
គួរអាន៖