៤. ចៀសវាងដណ្តប់ភួយឱ្យទារក
ម៉ាក់ប៉ាអាចស្លៀកពាក់អាវដៃវែង ខោជើងវែងឱ្យអូនតូចដើម្បីការពារកុំឱ្យអូនតូចរងាជំនួសឱ្យការដណ្តប់ភួយឱ្យអូនតូច ព្រោះភួយដែលម៉ាក់ប៉ាដណ្តប់ឱ្យអូនតូចអាចគ្របមុខ និងច្រមុះអូនតូច ប្រសិនបើអូនតូចរើ ឬក្រឡាប់។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. មិនត្រូវដាក់របស់របរនៅកន្លែងគេងទារក
ម៉ាក់ប៉ាមិនត្រូវដាក់ប្រដាប់ប្រដាលេង តុក្កតា ភួយ ឬខ្នើយឱបជុំវិញ ឬនៅកន្លែងគេងអូនតូចទេ ព្រោះអាចបាំងមុខ ឬច្រមុះអូនតូចដែលធ្វើឱ្យអូនតូចថប់ដង្ហើម។
៦. កន្លែងគេងទារកមិនត្រូវមានផ្សែងទេ
ម៉ាក់ប៉ាត្រូវប្រាកដថា បរិយាកាសកន្លែងគេងអូនតូចគ្មានផ្សែងដូចជា ផ្សែងធូប ធូបមូស ឬបារីជាដើម ដើម្បីឱ្យអូនតូចដកដង្ហើមបានស្រួល និងមិនពុលដោយសារផ្សែង។
៧. មិនត្រូវដាក់អូនតូចគេងពោបលើម៉ាក់ប៉ាទេ
ម៉ាក់ប៉ាអាចគេងលក់ពេលដាក់អូនតូចគេងពោប ឬទ្រោបលើម៉ាក់ប៉ា ជាពិសេសពេលអង្គុយលើសាឡុង ឬកៅអីយោលដែលអាចធ្វើឱ្យអូនតូចធ្លាក់ ឬរអិលចូលទីតាំងដែលធ្វើឱ្យអូនតូចដកដង្ហើមមិនរួច ឬថប់ដង្ហើម។
ពេលទារកគេង ម៉ាក់ប៉ាគួរឧស្សាហ៍មើលអូនតូចផង ក្រែងអូនតូចដាក់ដៃបាំងមុខ ឬច្រមុះ គេងផ្អៀង ឬពោបដែលអាចបណ្តាលឱ្យអូនតូចពិបាកដកដង្ហើម ឬថប់ដង្ហើម។
អត្ថបទគួរអាន៖
ចំំណុចសំខាន់
ដើម្បីកាត់បន្ថយហានិភ័យស្លាប់ពេលគេង ម៉ាក់ប៉ាត្រូវប្រយ័ត្នចំពោះបរិយាកាស និងឥរិយាបថក្នុងការគេងរបស់ទារកដូចជា៖
- ដាក់ទារកគេងផ្ងារគ្រប់ពេលដើម្បីការពារការថប់ដង្ហើមពេលកំពុងគេង
- កន្លែងគេងរបស់ទារកត្រូវរាបស្មើ និងមិនទន់ពេក ព្រោះពូក ឬកម្រាលទន់ៗមិនអាចទ្រទម្ងន់អូនតូចបានល្អដែលធ្វើឱ្យអូនតូចទ្រុឌចុះក្រោមដែលអាចបាំងមុខ ឬច្រមុះអូនតូច
- ដាក់ទារកឱ្យគេងដាច់តែឯង ចៀសវាងម៉ាក់ប៉ាគេងសង្កត់ពីលើអូនតូចដែលធ្វើឱ្យអូនតូចថប់ដង្ហើម
- មិនត្រូវដាក់របស់របរនៅកន្លែងគេងទារកទេ ព្រោះអាចបាំងមុខ ឬច្រមុះអូនតូច
- កន្លែងគេងទារកមិនត្រូវមានផ្សែងទេ ព្រោះអាចបណ្តាលឱ្យទារកពុល ឬពិបាកដកដង្ហើម
- មិនត្រូវដាក់អូនតូចគេងពោបលើម៉ាក់ប៉ាទេដែលអាចបណ្តាលឱ្យថប់ដង្ហើម
- ចៀសវាងដណ្តប់ភួយឱ្យទារក ព្រោះភួយអាចគ្របមុខ និងច្រមុះអូនតូច ប្រសិនបើអូនតូចរើ ឬក្រឡាប់