តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កុំយកអីផ្តេសផ្តាសលាបបង្ហើយកូនឲ្យឆាប់រឹង ពេទ្យថាប៉ះពាល់ខួរក្បាល

    កុំយកអីផ្តេសផ្តាសលាបបង្ហើយកូនឲ្យឆាប់រឹង ពេទ្យថាប៉ះពាល់ខួរក្បាល

    បង្ហើយ​ក្មេង​ទើប​កើត​ទន់​ខ្លាំង​ណាស់ ហេតុនេះ​ហើយ​ទើប​ម៉ាក់​ប៉ា ឬ​ចាស់ៗ​មួយ​ចំនួន​តែង​យក​ប្រេង​កូឡា ឬ​ពន្លៃ​បុក ទៅ​លាប​លើ​បង្ហើយ​នោះ​ឲ្យ​ឆាប់​រឹង។ តែ​គ្រូពេទ្យ​ថា ធ្វើ​បែប​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរ​ក្បាល​ក្មេង។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា បង្ហើយ​ក្មេង​ជា​កន្លែង​ផ្តុំ​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ វា​នឹង​រីក​លូត​លាស់​បន្តិច​ម្តងៗ​ទៅ​តាម​វ័យ​​ធំ​ធាត់​របស់​ទារក កាលណា​យើង​របស់​អ្វី​មួយ​ទៅ​លាប ឬ​បិទ ប្រៀប​បាន​នឹង​បង្អាក់​ការ​លូត​លាស់។

    ក្រៅ​ពី​ប៉ះពាល់​ដល់​ការ​លូត​លាស់​ខួរក្បាល​ទារក ការ​យក​ប្រេង​កូឡា ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​មក​បុក រួច​បិទ​នៅ​លើ​បង្ហើយ ធ្វើ​ឲ្យ​កើត​ជា​កំណក​ដុំៗ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​អាចម៍​ក្របី​នោះ ក្បាល​ក្មេង​ខ្លះ​កកើត​ទៅ​ជា​រោគ​ផ្សិត ព្រម​ទាំង​មាន​ការ​ប៉ះពាល់​ដល់​​ផ្លូវ​ដង្ហើមនិង​ឈាន​ដល់​ការ​រលាក​សួត​ក៏​មាន ដោយសារ​ការ​ស្រូប​​សារធាតុ​ទាំង​នោះ។

    អត្ថបទពាក់ព័ន្ធ៖

    លោក​វេជ្ជបណ្ឌិត​បន្ត​ថា បង្ហើយ​កូន ម៉ាក់​ប៉ា​មិន​ចាំបាច់​ប៉ះពាល់​អ្វី​ទាំង​អស់ គ្រាន់​ងូត​ទឹក​រួច​យក​កន្សែង​ទន់​មក​ផ្តិត​ថ្នមៗ​ឲ្យ​ស្ងួតទឹក​នៅ​លើ​ក្បាល ពិសេស​បង្ហើយ នោះ​បង្ហើយ​នឹង​វិវត្ត​ទៅ​ជា​រឹង​តាម​វ័យ​របស់​ទារក អាច​នៅ​អាយុ​ជិត​១ខួប ឬ​យូរ​ជាង​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 06/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: