ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

កូន​ហើម​ភ្នែក​បណ្ដាល​មក​ពី​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​

នៅ​ពេល​ដែល​​កូន​តូច​មាន​អាការៈ​ហើម​ភ្នែក​ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​​ព្រួយ​បារម្ភ​ខ្លាំង​មិន​ខាន​។​ ពិត​ណាស់​ កូន​នៅ​តូច​មិន​អាច​​និយាយ​ប្រាប់​យើង​អំពី​អាការៈ​របស់​ខ្លួន​បាន​ឡើយ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​​មើល​សញ្ញា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​​កូនហើម​ត្របក​ភ្នែក ក្រហម​ ​ឬ​ចេញ​ទឹក​ភ្នែក​។​ យ៉ាង​ណា​មិញ អាការៈ​ហើម​ភ្នែក​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ករណី​​ខ្លះ​ទៀត​​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ប្រសិនបើ​ប៉ា​ម៉ាក់​មិន​ឆាប់​រក​វិធី​ព្យាបាល​ទេ​នោះ​។​ ជា​ទូទៅ​ អាការៈ​ហើម​ភ្នែក​អាច​បណ្ដាល​មក​ពី​កត្តា​ទាំង​នេះ​ ១. អាលែកហ្ស៊ី​ ​​​​​​ប្រសិនបើ​ទារក​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ដែល​ធ្វើ​ឲ្យ​រលាក​ក្រហាយ​ ដូចជា​ផ្សែង​បារី​ លម្អង​ ឬ​ពពួក​ចៃ​ អា​អូន​អាច​នឹង​វិវត្ត​ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​​យ៉ាង​ងាយ​។​ ជា​ទូទៅ​ វា​នឹង​បណ្ដាល​ឲ្យ​កើត​មាន​រោគ​សញ្ញា​​មួយ​ចំនួន​ដូចជា​ហើម និង​ក្រហម​នៅ​លើ​ត្របក​ភ្នែក​ភ្លាម​ៗ​ ដូច​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​​​សង្កេត​មើល​​ថា​កូន​​បាន​ប៉ះពាល់​អ្វី​​ខ្លះ​នៅ​ពេល​ថ្មី​ៗ​នេះ​។ ២​. មូស​ខាំ​ ​​​មូស​ខាំ​ក៏​អាច​ធ្វើ​ឲ្យ​ភ្នែក​ហើម​ផង​ដែរ​។​ ការ​ហើម​ប្រភេទ​នេះ​ គឺ​មិន​មាន​ការ​ឈឺ​ចាប់​ឡើយ​ ប៉ុន្តែ​វា​​​អាច​​រមាស់​រហូត​ដល់​១០​ថ្ងៃ​ឯ​ណោះ​​ចំពោះ​ទារក​តូច​ៗ​។​ ​ការ​ហើម​ដោយ​សារ​មូស​ខាំ​​មាន​ពណ៌​ផ្កា​ឈូក​ ឬ​ក្រហម​។ ​៣. រង​របួស ​រាល់​ការ​រង​របួស​ក្បាល​​ណា​មួយ ដែល​នៅ​ជិត​ភ្នែក​ អាច​បណ្ដាល​ឲ្យ​ទារក​​មាន​អាការៈ​ហើម​ភ្នែក​ ​រលាក​ ​ឬ​ក្រហម។​ សម្រាប់​កូន​ក្មេង​ដែល​ទើប​ចេះ​ដើរ​ ងាយ​នឹង​រង​របួស​​ណាស់​​ ពីព្រោះ​ពួក​គេ​ផ្លាស់ទី​ញឹកញាប់​។​ ៤. ពពែ​ឆ្កែ​ និង​បូស​ត្របក​ភ្នែក យោង​តាម​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ពពែ​ឆ្កែ​កើត​ឡើង​នៅ​ពេល​ដែល​ឫស​រោម​ភ្នែក​រលាក​។​ ពពែ​ឆ្កែ​ភាគ​ច្រើន​មាន​ការ​ឈឺចាប់​ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។​ រី​ឯ​បូស​ត្របក​ភ្នែក​វិញ​ កើត​ឡើង​នៅ​ជិត​ត្របក​ភ្នែក​ នៅ​ពេល​ដែល​​ក្រពេញ​ផលិត​ខ្លាញ់​ចាប់ផ្ដើម​ហើម​ និង​​ស្ទះ​រន្ធ​ខ្លាញ់​​។ ៥. អៀ​ភ្នែក​ ត្របក​ភ្នែក​​​របស់​យើង​មាន​ក្រពេញ​ខ្លាញ់​ ដែល​ជួន​កាល​អាច​កក​ស្ទះ​ ឬ​រលាក​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​អៀ​ភ្នែក​ ដែល​ប៉ា​ម៉ាក់​​​អាច​សង្កេត​​ឃើញ​​នៅ​ពេល​ព្រឹក​។​ រោគសញ្ញា​នៃ​​ជំងឺ​នេះ រួម​មាន​ហើម​ត្របក​ភ្នែក​ ​ឬ​រមាស់​ជា​ដើម​។ រូបមន្ត​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ហើម​ភ្នែក​កើត​មាន​លើ​ទារក​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​ហើម​ភ្នែក​នេះ​ […]


ការបំបៅដោះ

ម៉ាក់ៗ​ញ៉ាំការ៉ុតពេល​បំបៅ​ដោះ​ ស្បែកកូនអាចប្រែប្រួលបែបនេះ

​នៅ​អំឡុង​ពេល​បំបៅ​ដោះ​ អ្វី​ដែល​ម៉ាក់​ៗ​ញ៉ាំ​នឹង​ជះឥទ្ធិពល​ដល់​កូន​ទាំង​ស្រុង​​។​ ប្រសិនបើ​យើង​ញ៉ាំ​ការ៉ុត​ ដើម្បី​សម្រក​ទម្ងន់​ ឬ​បង្កើន​ការ​​ញ៉ាំ​បន្លែ​ ​ទារក​​ក៏​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​នៅ​ក្នុង​ការ៉ុត​ដូច​គ្នា។​ ខណៈ​ពេល​ដែល​ការ៉ុត​គឺ​ជា​ប្រភេទ​អាហារ​សុខភាព​ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ បញ្ហា​អាលែកហ្ស៊ី​នឹង​ការ៉ុត​ក៏​អាច​កើតឡើង​ ព្រម​ទាំង​​អាច​​ប៉ះពាល់​ដល់​ទារក​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ការ៉ុត​​អាច​ធ្វើ​ឲ្យ​មាន​​ការ​ផ្លាស់ប្ដូរ​សម្បុរ​ស្បែក​របស់​ក្មេង​ តែ​មិន​បង្ក​គ្រោះថ្នាក់​ណា​មួយ​ឡើយ​​។​ ចំពោះ​ទារក​ដែល​អាច​ញ៉ាំ​អាហារ​រឹង​បាន​ ការ​ញ៉ាំ​ការ៉ុត​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ជាង​មុន​។ ១. ​ស្បែក​លឿង​  ការ៉ុត​ផ្ទុក​សារធាតុ​Beta-carotene ច្រើន​ ហើយ​​សារធាតុ​នេះ​អាច​កកកុញ​នៅ​ក្នុង​ស្បែក​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​នៅ​ក្នុង​បរិមាណ​ច្រើន​។​ Beta-carotene​អាច​ឆ្លង​កាត់​​តាម​រយៈ​ការ​បំបៅ​ដោះ​ម្ដាយ ដោយ​ធ្វើ​ឲ្យ​ទារក​មាន​ស្បែក​ពណ៌​ទឹក​ក្រូច​តិចតួច​។​ ​ម៉ាក់​ៗ​អាច​សង្កេត​ឃើញ​ការ​ផ្លាស់ប្ដូរ​សម្បុរ​ស្បែក​​ដ៏​ជាក់លាក់​នេះ​នៅ​លើ​បាត​ដៃ​ និង​បាត​ជើង​របស់​ទារក​។​ ​ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​ផ្នែក​ពណ៌​ស​នៃ​ភ្នែក​ប្រែ​ទៅ​ជា​ពណ៌​លឿង​ វា​អាច​បង្ហាញ​ពី​ប្រភេទ​ជំងឺ​ដ៏​គ្រោះថ្នាក់​ម្យ៉ាង​ គឺ​ជំងឺ​ខាន់​លឿង​។​ ការ​កាត់បន្ថយ​ការ​ញ៉ាំ​ការ៉ុត​អាច​ធ្វើ​ឲ្យ​សារធាតុ​caroteneក្នុងឈាម​ថយ​ចុះ​ នៅ​ក្នុង​រយៈពេល​៣​ទៅ​៤​សប្ដាហ៍​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ប្រសិនបើ​​ស្បែក​ទារក​ប្រែ​ទៅ​ជា​ពណ៌​លឿង។​ ២.​អាលែកហ្ស៊ី​ ​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ទារក​អាច​​អាលែកហ្ស៊ី​​ទៅ​នឹង​​អាហារ​នៅ​អំឡុង​ពេល​បំបៅ​ដោះ​។​ ប្រហែល​ជា​៦​ទៅ​៨​ភាគរយ​នៃ​ទារក​ និង​កុមារ​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ​មួយ​ចំនួន​ ហើយ​ក្មេង​ភាគ​ច្រើន​​ចាប់ផ្ដើម​អាលែកហ្ស៊ី​នៅ​ពេល​ដែល​ពួក​គេ​កាន់​ចម្រើន​វ័យ​។​ ចំពោះ​ទារក​ដែល​មាន​អាលែកហ្ស៊ី​ជាមួយ​នឹង​ការ៉ុត​អាច​មាន​អាការៈ​ឈឺ​ពោះ​ ដែល​ធ្វើ​ឲ្យ​​មាន​ហ្គាស​ច្រើន​ ឬ​ហើម​ពោះ​។​ លើស​ពី​នេះ ក្មេង​ៗ​អាច​ក្អួត​ ឬ​រាក​ជា​ដើម​។​ បន្ថែម​ពី​នេះ​​ មុខ​របស់​ទារក​​អាច​វិវត្តទៅ​ជា​ហើម​ ជា​ពិសេស​នៅ​បរិវេណ​ភ្នែក​ មាត់​ ឬ​បបូរ​មាត់​។​ ពិត​ណាស់​ អាលែកហ្ស៊ី​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ ដូចជា​ដកដង្ហើម​តឹង​ៗ​ ពិបាក​ដក​ដង្ហើម​ ឬ​ហៀរ​សំបោរ​។ល​។​ ប្រសិនបើ​ទារក​​មាន​បញ្ហា​ពិបាក​ដក​ដង្ហើម​ ដោយ​សារ​តែ​បញ្ហា​អាលែកហ្ស៊ី​ ចូរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ​​ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ការ៉ុត​អំឡុង​ពេល​មាន​គភ៌​ […]


ការបំបៅដោះ

ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ

ម៉ាក់​ៗ​ច្បាស់​ជា​ដឹង​ហើយ​ថា បន្ទាប់​ពី​សម្រាល​កូន​រួច ត្រូវ​យក​អា​អូន​មក​ដាក់​លើ​ទ្រូង​ម្ដាយ ប៉ះ​ស្បែក​នឹង​ស្បែក និង​ត្រូវ​ដាក់​ឲ្យ​អា​អូន​បៅ​ដោះ​ម្ដាយ។ ប៉ុន្តែមាន​ម៉ាក់​ៗ​មួយ​ចំនួន កើត​ជា​ក្តី​បារម្ភ ព្រោះ​នៅ​ថ្ងៃ​ដំបូង ពេល​ដាក់​ឲ្យ​កូន​បៅ ឃើញ​តែ​កូន​ជញ្ចក់​បឺត​យក​ទឹកដោះ តែ​មិន​ឃើញ​មាន​ទឹក​ដោះ​ចេញ​មក​សោះ។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត  អ័រម៉ូន​មួយ​ចំនួន​ជួយ​ជំរុញ​ឲ្យ​បញ្ចេញ​ទឹក​ដោះ​ដំបូង​ (Colostrum) តាំង​ពី​ថ្ងៃ​ដំបូង​មក។ Colostrum មាន​ពណ៌​លឿង​ទឹក​ក្រូចច​ផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន ជាមួយ​នឹង​អង់ទីករ ការពារ​ទារក​ពី​ការ​ឆ្លង​មេរោគ​នានា​បាន​ផង​ដែរ។ ម៉ាក់​គួរ​ដាក់​ឲ្យ​អា​អូន​បៅ​ក្នុង​រយៈ​ពេល​២ម៉ោង​ដំបូង​នៃ​កំណើត​កូន។ ការ​បឺត​ដោះ​ម្ដាយ​ជួយ​ជំរុញ​ឲ្យ​ក្រពេញ​ឆាប់​បញ្ចេញ​ទឹក​ដោះ។ ទោះ​ជា​ពេល​ដំបូង​ៗ ទារក​ខ្លះ​មិន​ទាន់​ចេះ​បៅ​ក៏​ដោយ ក៏​ម៉ាក់​ៗ​គួរ​ព្យាយាម​ដាក់​ទារក​លេង​លើ​ទ្រូង​ដោយ​ឲ្យ​ស្បែក​ប៉ះ​ស្បែក រួច​សាក​ល្បង​ឲ្យ​កូន​ជញ្ជក់​បន្តិច​ម្ដងៗ។ ការ​ដាក់​ឲ្យ​កូន​បៅ​ត្រូវ​ធ្វើ​ឡើង​ពេល​អា​អូន​ភ្ញាក់​ពី​គេង​ត្រឹម​ត្រូវ។ លើស​ពី​នេះ ម៉ាក់​ៗ​គ្រប់​រូប​គួរ​ដឹង​ពី​របៀប​គួរ​ដាក់​ឲ្យ​កូន​បៅ​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អា​អូន​ទទួល​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​ដូច​ជា៖ មាត់​កូន​ហា​ធំ ថ្ពាល់​កូន​ប៉ោង ចង្ការ​កូន​ប៉ះ​ទ្រូង​ម៉ាក់ បបូរ​មាត់​ក្រោម​ពន្លាត់​ចេញ​ក្រៅ សណ្ដង់​ដោះ​ខាង​លើ​ឃើញ​ច្រើន​ជាង​ខាង​ក្រោម ដង​ខ្លួន​កូន​ដាក់​ឲ្យ​ត្រង់ ហើយ​ផ្អៀង​មក​លើ​ដោះ​ម្ដាយ ទឹក​ដោះ​ម្ដាយ ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​សម្រាប់​កូនៗ ដើម្បី​ឲ្យ​សុខភាព​កូន​រឹងមាំ និង​លូតលាស់​បាន​ល្អ គ្មាន​អ្វី​អាច​យក​មក​ជំនួស​បាន​ទេ។ ដូច​នេះ​ហើយ ម៉ាក់​ៗ​គ្រប់​រូប​គួរ​ចាប់​ផ្ដើម​បំបៅដោះ​កូន​យ៉ាង​តិច​ឲ្យ​បាន​គ្រប់​៦​ខែ តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល។


ការថែទាំទារក

ទឹក​នោម​កូន​មាន​ក្លិន​ខ្លាំង​ អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ប៉ា​ម៉ាក់​តែងតែ​សង្កេត​មើល​ខោ​ទឹក​នោម​របស់​ទារក​​រៀងរាល់​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ម្តង​ៗ​ ដើម្បី​ដឹង​ថា​​កូន​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​។ ចាប់​ពី​​ពេល​ដែល​ទារក​អាយុ​បាន​៥​ថ្ងៃ​ ពួក​គេ​ត្រូវ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​យ៉ាង​ហោច​ណាស់​ចំនួន​​៥ ទើប​អាច​បញ្ជាក់​ថា​ទារក​ទទួល​បាន​​ទឹក​ដោះ​គ្រប់គ្រាន់​។​ ​ នៅ​ក្នុង​ករណី​ដែល​​ទឹក​នោម​ទារក​មាន​ក្លិន​ខ្លាំង​ តើ​ប៉ា​ម៉ាក់​គួរ​តែ​បារម្ភ​ដែរ​ឬ​ទេ​? ខាងក្រោម​នេះ​ គឺ​ជា​មូលហេតុ​ទាំង​៤ ដែល​ធ្វើ​ឲ្យ​ទឹក​នោម​កូនតូច​​មាន​ក្លិន​ខ្លាំង​។ ១. ទឹក​នោម​មាន​ក្លិន​ខ្លាំង​ អាច​ជា​រឿង​ធម្មតា​ ​​​​​ជា​ទូទៅ​ ទឹក​នោម​ទារក​ដែល​មាន​ក្លិន​ខ្លាំង​អាច​ជា​រឿង​ធម្មតា ប្រសិនបើ​៖ ទារក​មាន​សុខភាព​ល្អ​ ទារក​បង្ហាញ​ពី​សញ្ញា​​ថា​ ពួក​គេ​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​​ ទឹក​នោម​ទារក​មាន​ពណ៌​ស្រាល​ ទោះ​បី​ជា​មាន​ក្លិន​ខ្លាំង​ក៏​ដោយ​។ ទោះ​បី​ជា​ទឹក​នោម​ទារក​មាន​ក្លិន​តិចតួច​ក៏​ដោយ​ នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង​ វា​អាច​ចាប់ផ្ដើម​មាន​ក្លិន​អាម៉ូញាក់​។​ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​អាច​មិន​ទាន់​ស៊ាំ​ជាមួយ​នឹង​ក្លិន​បែប​នេះ​ ​ដោយ​សារ​តែ​មិន​ធ្លាប់​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​ទារក​។​ ២. អាច​ជា​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​កាណាដា​បាន​រក​ឃើញ​ថា​ បញ្ហា​ទឹក​នោម​មាន​ក្លិន​ខ្លាំង​អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​។​ ប៉ុន្តែ​ នេះ​មិន​មែន​មាន​ន័យ​ថា​ ទឹក​នោម​មាន​ក្លិន​ខ្លាំង​ គឺ​សុទ្ធតែ​​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ទាំង​អស់​ឡើយ​។​ ជាក់​ស្ដែង​ ​ចំនួន​១/៣​នៃ​​​ទឹក​នោម​​ដែល​មាន​ក្លិន​ខ្លាំង​ ពុំ​មាន​ការ​បង្ក​រោគ​​នោះ​ទេ។ យ៉ាង​ណា​មិញ ប្រសិនបើ​ទឹក​នោម​អា​អូន​មាន​ក្លិន​ខ្លាំង​ រួម​ជាមួយ​នឹង​អាការៈ​គ្រុន​ក្ដៅ ឬ​មិន​ស្រួល​ខ្លួន​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើរោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់​។ ៣. អាច​មក​ពី​អាហារ​​ម៉ាក់​ៗ​ញ៉ាំ​ ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​អា​អូន វា​អាច​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ ទើប​ធ្វើ​ឲ្យ​ទឹក​នោម​ទារក​មាន​ក្លិន​បែប​នេះ​។​ ម៉ាក់​ៗ​បំបៅ​ដោះ​កូន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ការ​​ញ៉ាំ​ទំពាំង​បារាំង​  ខ្ទឹម​បារាំង​ ឬ​ខ្ទឹម​ស​​ អាច​ធ្វើ​ឲ្យ​ទឹក​នោម​កូន​​មាន​ក្លិន​ខុស​ពី​ធម្មតា​។​ ​ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​ម៉ាក់​ៗ​លេប​ថ្នាំ​ផ្សះ វា​ក៏​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ទារក​មាន​ក្លិន​​ ជា​បណ្ដោះ​អាសន្ន​ផង​ដែរ​។ ៤. ទារក​អាច​ត្រូវការ​ទឹក​ដោះ​បន្ថែម​ ​មូលហេតុ​មួយ​ទៀត​ ​ដែល​ទឹក​នោម​កូន​​មាន​ក្លិន​ខ្លាំង​ គឺ​អាច​មក​ពី​ទារក​មិន​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​។​ […]


ការថែទាំទារក

បីចំណុច ប៉ាម៉ាក់គួរដឹងពីអារម្មណ៍កូនតូច

បទពិសោធន៍​ និង​ទំនាក់ទំនង​ដំបូង​ អាច​ធ្វើ​ឲ្យ​ទារក​មាន​រំញោច​ខួរក្បាល​​ ដែល​ធ្វើ​ឲ្យ​ទារក​មើល​​​ឃើញ​ និង​ឆ្លើយតប​​​ទៅ​កាន់​ពិភព​លោក​។​ នៅ​ពេល​ការ​យល់​ដឹង​របស់​ទារក​​អំពី​ពិភពលោក​មាន​ការ​រីកចម្រើន​​តាម​រយៈ​បទពិសោធន៍​ទាំង​នេះ​ ទារក​នឹង​មាន​ការវិវត្ត ព្រម​ទាំង​រៀន​សូត្រ​ ហើយ​ប៉ា​ម៉ាក់​អាច​​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ជា​ច្រើន។ ម្យ៉ាង​វិញ​ទៀត​ ទារក​នឹង​រៀន​សូត្រ​បាន​ច្រើន​អំពី​របៀប​ប្រព្រឹត្ត​ដោយ​សង្កេត​មើល​ទង្វើ​របស់​​ប៉ា​ម៉ាក់​។ អ្វី​​ធ្វើ​ឲ្យ​ទារក​រីករាយ​? ​​​​ទារក​នឹង​អភិវឌ្ឍ​ការ​ផ្សារភ្ជាប់​ដ៏​រឹងមាំ​ចំពោះ​មនុស្ស​សំខាន់​​បំផុត​នៅ​ក្នុង​ពិភព​របស់​ពួក​គេ​។​ មនុស្ស​​ទាំង​នេះ​ គឺ​ជា​​អ្នក​ដែល​ធ្វើ​ឲ្យ​ក្មេង​ៗ​មាន​អារម្មណ៍​ស្រលាញ់​ សុវត្ថិភាព​ និង​​ទុក​ចិត្ត​។​ ប្រសិនបើ​ប៉ា​ម៉ាក់​យក​ចិត្ត​ទុកដាក់​ចំពោះ​កូន​ស្ទើរ​តែ​គ្រប់​ពេល​ កូន​​នឹង​ស្រលាញ់​ប៉ា​ម៉ាក់​ជាង​អ្នក​ណា​ទាំងអស់​។ បន្ថែម​ពី​នេះ​ កូនតូច​​អាច​ស្រលាញ់​របស់​លេង​មួយ​ ខ្លាំង​ជាង​របស់​លេង​ផ្សេង​ទៀត​។​ ដូច្នេះ​ហើយ​ ​ការ​លេង​ជាមួយ​នឹង​វត្ថុ​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ នឹង​ធ្វើ​ឲ្យ​ទារក​រីករាយ​ ហើយ​ប៉ា​ម៉ាក់​នឹង​អាច​មើល​ឃើញ​តាម​រយៈ​ឥរិយាបថ​របស់​ក្មេង។​ នៅ​ពេល​ដែល​ទារក​រីករាយ​ ពួក​គេ​នឹង​ញញឹម​ ព្រម​ទាំង​បញ្ចេញ​សំឡេង​រីករាយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ កូន​តូច​​អាច​គ្រវី ឬ​ទះ​ដៃ​នៅ​ពេល​ដែល​ឃើញ​មនុស្ស​ដែល​ខ្លួន​ចូលចិត្ត​។ អ្វី​​ធ្វើ​ឲ្យ​ក្មេង​ថប់បារម្ភ​? ​​ទារក​អាច​នឹង​ខ្លាច​ទម្លាប់​​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ការ​ងូត​ទឹក​។​ ​ដូចគ្នា​នេះ​ដែរ​ ពួក​គេ​អាច​ចាប់ផ្ដើម​ខ្លាច​មនុស្ស​ដែល​ខ្លួន​មិន​ស្គាល់​ ឬ​​ថប់បារម្ភ​ ​ ​ឬ​ខក​ចិត្ត​​​ចំពោះ​មនុស្ស​ដែល​មិន​សំខាន់ ឬ​មិន​ធ្លាប់​ជួប​ពី​មុន​។ លើស​ពី​នេះ​ នៅ​ពេល​ដែល​កូន​​ដឹង​ថា​ប៉ា​ម៉ាក់​ត្រូវ​ទៅ​ទី​ណា​មួយ​ ពួក​គេ​នឹង​ពិបាក​ចិត្ត​ ឬ​យំ​ ពីព្រោះ​ពួក​គេ​មិន​ដឹង​ថា​ពេល​ណា​ដែល​ប៉ា​ម៉ាក់​នឹង​ត្រលប់​មក​វិញ​។ ការ​ភ័យ​ខ្លាច​ចំពោះ​មនុស្ស​មិន​ស្គាល់​ និង​ការ​ថប់បារម្ភ គឺ​កើត​ឡើង​ជា​ទូទៅ​​ចំពោះ​ក្មេង​តូចៗ​​ ហើយ​វា​​នឹង​​បាត់​ទៅវិញ​បន្តិច​​ម្តង​ៗ​ នៅ​ពេល​ដែល​ទារក​កាន់​តែ​ធំ​ឡើង​។     អ្វី​​ធ្វើ​ឲ្យ​កូនតូច​​ចាប់​អារម្មណ៍​? ​មាន​រឿង​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កូន​​​កើត​មាន​ចំណាប់​អារម្មណ៍​ ពីព្រោះ​ក្មេង​ត្រូវ​រៀន​សូត្រ​ជា​ច្រើន​អំពី​ពិភពលោក​។​ កូន​ៗ​អាច​នឹង​ចាប់ផ្ដើម​ពិសោធ​ជាមួយ​នឹង​វត្ថុ​ផ្សេង​ៗ​ ដោយ​ការ​ប៉ះពាល់​ ឬ​លេប​វត្ថុ​ទាំង​នោះ​។​ ជាង​នេះ​ទៅ​ទៀត​ ទារក​អាច​ខាំ​ ឬ​ទាញ​សក់​​ ដើម្បី​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​។​ […]


ការថែទាំទារក

សញ្ញា​ទាំង​នេះ​ បញ្ជាក់​ថា​កូន​តូច​អាច​​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារក​ និង​ក្មេង​តូចៗ​មិន​អាច​ប្រាប់​យើង​បាន​ទេ​ថា​ ពួក​គេ​​មិន​ស្រួល​ខ្លួន​។​ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​​គប្បី​សង្កេត​មើល​សញ្ញា​ និង​រោគ​សញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា​ ពួក​គេ​កំពុង​ស្ថិត​ក្នុង​​ហានិភ័យ​ខ្ពស់​​នៃ​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ​។ សញ្ញា​ទាំង​នេះ​ បង្ហាញ​ថា​ក្មេង​អាច​មាន​សញ្ញា​សុខភាព​ធ្ងន់ធ្ងរ​ ងងុយ​គេង​ ឬ​មិន​មាន​ការ​ឆ្លើយ​តប ​យំ​ខ្លាំង​ៗ ខ្សោយ​ ឬ​យំ​មិន​បាត់​ ពិបាក​ដក​ដង្ហើម​ ឬ​ដកដង្ហើម​ខុស​ប្រក្រតី​ ស្លេកស្លាំង​ ​មាន​ស្នាម​ដុំ​ៗ​​លើ​ស្បែក​ ឬ​ស្បែក​ពណ៌​ខៀវ​ ប្រកាច់​ ឬ​​ឆ្កួត​ជ្រូក​ កន្ទួល​ដែល​មិន​បាត់​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​ចុច​លើ​ស្បែក​របស់​ក្មេង ​ខាង​ក្រោម​ជាព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សញ្ញា​គ្រោះថ្នាក់​ទាំង​នេះ​៖​ ងងុយ​គេង​ ឬ​មិន​មាន​ការ​ឆ្លើយ​តប ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ក្មេង​ងងុយ​គេង​នៅ​ពេល​ខ្លះ​។​ ប៉ុន្តែ​ប្រសិនបើ​​ក្មេង​មាន​អាការៈ​ងងុយ​គេង​​ខុស​ប្រក្រតី​ នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​កើត​ចំពោះ​ក្មេង​។ ប្រសិនបើ​ម៉ាក់​ៗ​ព្យាយាម​ដាស់​កូន​ឲ្យ​ភ្ញាក់​​ជា​ច្រើន​ដង​​ហើយ​​នៅ​តែ​មិន​មាន​ប្រតិកម្ម​ទាល់​តែ​សោះ​ ចូរ​ប្រញាប់​បញ្ជូន​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។​ អាការៈ​​នេះ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ រួម​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ ឬ​ការ​ឆ្លង​មេរោគ​ខួរ​ក្បាល​ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​ក្មេង​។ យំ​មានសម្លេង​ខ្លាំងៗ ខ្សោយ​ ឬ​យំ​មិន​បាត់​ រាល់​ទារក​ និង​ក្មេង​តូច​ៗ​គឺ​តែងតែ​យំ​ជា​​ធម្មតា​។​ ប៉ុន្តែ​បើ​កូន​​យំ​ខុស​ប្លែក​ពី​រាល់​ដង​ ដោយ​យំ​មិន​បាត់​សោះ​ ម៉ា់ក់ៗ​គប្បី​តាមដាន​សភាព​ក្មេង​ឲ្យ​បាន​ដិតដល់​។ ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ ឬ​ដកដង្ហើម​ខុស​ប្រក្រតី ប្រសិនបើ​ក្មេង​មាន​អាការៈ​ពិបាក​ក្នុង​ការ​ដកដង្ហើម​ ម៉ាក់​ៗ​អាច​សម្គាល់​ឃើញ​សញ្ញា​ដូច​តទៅ​៖ ព្យាយាម​ដក​ដង្ហើម​ខ្លាំង​ ដើម្បី​ឲ្យ​ខ្យល់​ចូល​ទៅ​ក្នុង​សួត​ ក្អក​ជាប់​រហូត​ សាច់ដុំ​រវាង​ឆ្អឹងជំនី​ទាញ​ចូល​ក្នុង​ នៅ​ពេល​ដែល​ក្មេង​ព្យាយាម​ដក​ដង្ហើម មិន​អាច​និយាយ​ ឬ​បញ្ចេញ​សំឡេង​បាន​​​​ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ទារក​ ឬ​ក្មេង​តូច​ៗ​អាច​​មើល​ទៅ​ហត់​ខ្លាំង​ និង​ស្ងៀម​ស្ងាត់​ ឬ​អាច​បញ្ចេញ​សំឡេង​​សង្កៀត​ធ្មេញ​ នៅ​ពេល​ដកដង្ហើម​ម្តង​ៗ។​ រោគ​សញ្ញា​នេះ​ អាច​បណ្ដាល​មក​ពី​​ជំងឺ​រលាក​សួត ឬ​ជំងឺ​ហឺត​ធ្ងន់ធ្ងរ​។ ស្បែក​ស្លេកស្លាំង […]


ការថែទាំទារក

កូនទើបកើតមាន​ឈាម​នៅ​រន្ធ​ផ្ចិត​​ជា​រឿង​ធម្មតា​ឬ​យ៉ាង​ណា​?

រន្ធ​ផ្ចិត​របស់​ទារក​ទើប​កើត​​អាច​ចេញ​ឈាម​ នៅ​ពេល​ដែល​ទង​ផ្ចិត​ជ្រុះ​​ចេញ​។​ ជា​ទូទៅ​ ការ​ចេញ​ឈាម​រន្ធ​ផ្ចិត​នេះ​ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ប៉ុន្តែ​ពេល​ខ្លះ​ វា​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែរ​។ ទង​ផ្ចិត​ ឬ​ទង​សុក​ផ្គត់ផ្គង់​សារធាតុ​ចិញ្ចឹម​ពី​ម្ដាយ​ទៅ​កាន់​ទារក​​ក្នុង​ផ្ទៃ​។ ​បន្ទាប់​ពី​​ទារក​កើត​មក​ ទង​ផ្ចិត​នេះ​មិន​មាន​ភាព​ចាំបាច់​ទៀត​ឡើយ​ ហើយ​ជា​ចុងក្រោយ​វា​នឹង​​ក្រៀម​ស្វិត​ ព្រម​ទាំង​​ជ្រុះ​ចេញ​​ពី​​​ផ្ចិត​​របស់​ទារក​។​​​​ ​មូលហេតុ​អ្វី​​រន្ធ​ផ្ចិត​របស់​ទារក​ទើប​កើត​ចេញ​ឈាម​? ជា​ធម្មតា​ រន្ធ​ផ្ចិត​អាច​នឹង​ចេញ​ឈាម​ ដោយសារ​តែ​ទង​ផ្ចិត​ចាប់ផ្ដើម​ជ្រុះ​ចេញ​ពី​រាងកាយ​​ទារក​។​ ពេល​ខ្លះ​ ខោ​ទឹក​នោម​ទារក​​ ឬ​កំណាត់​​តូច​មួ​យ​ ក៏​អាច​កកិត​ទៅ​នឹង​ទង​ផ្ចិត​​ ដែល​ធ្វើ​ឲ្យ​បរិវេណ​នោះ​មាន​ការ​​រលាក​ និង​បណ្ដាល​ឲ្យ​មាន​ចេញ​ឈាម​ផង​ដែរ​​។ វិធី​ថែទាំ​គល់​ទងផ្ចិត ​ ​​​ដើម្បី​បញ្ឈប់​កុំ​ឲ្យ​រន្ធ​ផ្ចិត​ចេញ​ឈាម​ ចូរ​ប្រើប្រាស់​កុំប្រេស​ដែល​ស្អាត​សង្កត់ថ្នមៗ​លើ​បរិវេណ​​រន្ធ​ផ្ចិត​​។​ ប្រសិន​បើ​​ទងផ្ចិត​ទារក​នៅ​តែ​ចេញ​ឈាម​​មិន​ឈប់​ ចូរ​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ការ​ថែទាំ​គល់​ទង​ផ្ចិត​ត្រឹមត្រូវ​អាច​ការពារ​ ឬ​កាត់បន្ថយ​ការ​ចេញ​ឈាម​នៅ​ត្រង់​រន្ធ​ផ្ចិត​។​ ប៉ា​ម៉ាក់​គប្បី​ថែទាំ​គល់​ទង​ផ្ចិត​របស់​ទារក​ទើប​កើត​ដូច​ខាង​ក្រោម​។ ​រក្សា​បរិវេណ​​ផ្ចិត​ឲ្យ​ស្ងួត​ល្អ​៖ ការ​រក្សា​បរិវេណ​​គល់​ទង​ផ្ចិត​ឲ្យ​ស្ងួត​ល្អ​ អាច​ជួយ​ឲ្យ​​ទង​ផ្ចិត​​ដែល​នៅ​សល់​ក្រៀម​ស្វិត និង​ជ្រុះ​ចេញ​ដោយ​ខ្លួន​ឯង​។ ងូត​ទឹក​ឲ្យ​ទារក​ដោយ​​ប្រើ​អេប៉ុង​ជូត​ខ្លួន​​ នៅ​ពេល​ដែល​គល់​ផ្ចិត​នៅ​ជាប់​នឹង​ផ្ចិត​នៅ​ឡើយ​៖ ជំនួស​ឲ្យ​ការ​ដាក់​​ទារក​ទៅ​នឹង​ក្នុង​ ចូរ​ប្រើប្រាស់​អេប៉ុង​ដើម្បី​លាង​ជម្រះ​រាងកាយ​របស់​​កូន​ និង​រក្សា​បរិវេណ​នោះ​ឲ្យ​ស្ងួត​ល្អ​។ ដាក់​បរិវេណ​នោះ​ឲ្យ​ត្រូវ​ខ្យល់​អាកាស​​៖ ការ​​ដាក់​គល់​ទងផ្ចិត​ឲ្យ​ប៉ះ​ខ្យល់​អាកាស​តិចតួច​​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​ឲ្យ​បរិវេណ​នោះ​ស្ងួត​ល្អ​។ ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​ទារក​ឲ្យ​បាន​ទៀងទាត់​៖ ខោ​ទឹក​នោម​ដែល​ស្ងួត​ និង​ស្អាត​អាច​ការពារ​​ទឹក​នោម​ ឬ​លាមក​ដែល​អាច​ទៅ​ប៉ះពាល់​ដល់​បរិវេណ​​ទង​ផ្ចិត​ និង​អាច​ការពារ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ ទុក​ឲ្យ​ទង​ផ្ចិត​ជ្រុះ​ចេញ​ដោយ​ខ្លួន​ឯង​៖ ការ​ទាញ​ ឬ​បេះ​គល់​ទង​ផ្ចិត​ចេញ​ មុន​ពេល​ដែល​វា​ជ្រុះ​ដោយ​ខ្លួន​ឯង​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​ចេញ​ឈាម​ ក៏​ដូចជា​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ថែម​ទៀត​ផង​។


ទារកលូតលាស់ឆ្នាំដំបូង

ខែទី ១២៖ អាអូន​រៀន​ដើរ ហើយ​​លូត​លាស់អី​ខ្លះ​?

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? កូន​បាន ១ខួប អាអូន​កំពុង​ពេញ​ស្រឡាញ់ ហើយ​កំពុង​តែ​រៀន​ដើរ​ដោយ​ខ្លួន​ឯង។ ក្មេងៗ​ជា​ច្រើន រៀន​ដើរ​ដំបូង​ចន្លោះ អាយុ ៩-១២ ខែ ហើយ ដើរ​បាន​ល្អ​នៅ​អាយុ ១៥-១៦ ខែ ប៉ុន្តែ​កុំ​បារម្ភ បើ​អាអូន មិន​ទាន់​ចេះ ព្រោះ​ជា​រឿង​ធម្មតា សម្រាប់ក្មេង​ដែល​គេ​អាច​រៀន​ដើរ​នៅ​យឺត​ជាង​នេះ។ បន្ទាប់​ពី​និយាយ​ប៉ិកប៉ក់ អាអូន​នឹង​រៀន​និយាយ​ជា​ពាក្យ។ អាច​ខុស​ប្លែក​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់ ប៉ុន្តែ​អ្វី​ដែល​ប្រាកដ គឺ​កូនយើង​ចាប់​ផ្ដើម​យល់​ច្រើន​ជាង​និយាយ។ ២- បង្រៀនកូនរបៀបណា? ព្យាយាម​ចំណាយ​ពេល​បង្រៀន​កូន​ឲ្យ​តោង​ដើរ ឬ​ពេល​ខ្លះ​ឲ្យ​ដើរ ដោយ​មិន​ជួយ ឬ​លើក​ទប់​ញឹក ពេក។ ប្រសិន​បើកូន​រៀន​ដើរ គេ​អាច​មាន​អារម្មណ៍​សុវត្ថិភាព ពេល​មាន​របស់​តោង។ ទឹកដោះគោ មាន​ប្រយោជន៍​សម្រាប់​វ័យ​នេះ ពីព្រោះ​គេ​ត្រូវការ​ថាមពល​ខ្លាញ់ ផ្គត់ផ្គង់ការ​លូតលាស់។ ករណី​លើក​លែង បើ​អាអូន​លើស​ទម្ងន់ ឬ​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​លើស​ទម្ងន់ លើស​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​ជំងឺ​បេះដូង គ្រូពេទ្យ​តម្រូវ​ឲ្យ​បន្ថយ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់។ ក្មេងៗ​នឹង​សង្កេត​មើល​គ្រប់​សកម្មភាព ហើយ​ចូលចិត្ត​ចម្លង​តាម​របស់​ជុំវិញ​ខ្លួន​គេ ជាពិសេស​ឪពុក ម្តាយ។ ត្រូវ​ចាំ​ថា ទុកអ្វីៗ​ដែល​អាច​មាន​គ្រោះថ្នាក់​ឲ្យ​ឆ្ងាយ​ពី​កូនៗ។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? កូន​យើង​ត្រូវ​ជួប​​ជាមួយ​គ្រូពេទ្យ​​នៅ​អាយុ ១២ ខែ។ អាច​ត្រៀម​សំណួរ​មួយ​ចំនួន​ដែល​គ្រូពេទ្យ​អាចសួរ​ដូចជា៖ – តើកូន​មានធ្មេញ​ប៉ុន្មាន? – កូន​គេង​ប៉ុន្មាន​ម៉ោង​នៅ​ពេល​យប់ និង​ពេល​ថ្ងៃ? – […]


ទារក

នៅ​ពេល​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ប៉ា​ម៉ាក់​គួរ​ធ្វើ​ម៉េច​ខ្លះ​?

ពិត​ណាស់​ ប៉ា​ម៉ាក់​គ្រប់​រូប​តែងតែ​រំពឹង​ថា​ ទារក​នឹង​​ចាប់ផ្ដើម​ដុះ​ធ្មេញ​នៅ​ឆ្នាំ​ដំបូង ហើយ​នៅ​ពេល​ដែល​ឃើញ​ពួក​គេ​ដុះ​ធ្មេញ​ ប៉ា​ម៉ាក់​ត្រូវ​សង្កេតមើល​ ក៏​ដូចជា​តាមដាន​ចំពោះ​ការ​វិវត្តនៃ​ធ្មេញ​ទី​មួយ​របស់​ទារក​​​ឲ្យ​បាន​ដិតដល់​។​ ការ​ដុះ​ធ្មេញ​អាច​កើត​ឡើង​ខុស​ៗ​គ្នា​ចំពោះ​ទារក​ម្នាក់​ៗ ​យោង​តាម​របាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ដុះ​ធ្មេញ​អាច​នឹង​ចាប់ផ្ដើម​នៅ​ពេល​ដែល​ទារក​អាយុ​៤​ខែ​ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​នៅ​ពេល​ដែល​ទារក​អាយុ​៦​ខែ​។​ បើ​ទោះ​បី​ជា​កូន​អាយុ​៦​ខែ​ហើយ​ នៅ​មិន​ទាន់​​ដុះ​ធ្មេញ​នៅ​ឡើយ​ ប៉ា​ម៉ាក់​ក៏​ពុំ​ចាំបាច់​បារម្ភ​ដែរ​ ពីព្រោះ​ក្មេង​ខ្លះ​អាច​​មិន​ទាន់​ដុះ​ធ្មេញ​​នៅ​​​ឆ្នាំ​ដំបូង​នោះ​ទេ​។ សញ្ញា​ទាំង​នេះ​ បង្ហាញ​ថា​ទារក​ជិត​ដុះ​ធ្មេញ​ នៅ​ពេល​ដែល​ទារក​បញ្ចេញ​សញ្ញា​ខាងក្រោម​នេះ​ បញ្ជាក់​ថា​ពួក​គេ​នឹង​​ចាប់ផ្ដើម​ដុះ​ធ្មេញ​ឆាប់​ៗ​នេះ៖ មួម៉ៅ​ច្រើន​​ អញ្ចាញ​ក្រហម​ ឬ​ហើម​ ហៀរ​ទឹក​មាត់​ ចំណង់​អាហារ​ថយ​ចុះ​​ ​ម៉ាក់ៗ​អាច​បន្ត​បំបៅ​ដោះ​កូន​បាន​ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ងឿងឆ្ងល់​ថា​ នៅ​ពេល​ដែល​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ តើ​គួរ​បញ្ឈប់​បំបៅ​ដោះ​កូន​ដែរ​ឬ​ទេ? យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​យើង​មិន​ណែនាំ​ឲ្យ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​ឡើយ​ ប៉ុន្តែ​យើង​​​គប្បី​ដាក់​ទារក​​ឲ្យ​បៅ​នៅ​ក្នុង​ទីតាំង​សមស្រប​ និង​​ប្រើប្រាស់​វិធី​ថែទាំ​នៅ​ផ្ទះ​ ដើម្បី​បំបាត់​ការ​ឈឺ​អញ្ចាញ​របស់​ទារក​ ព្រម​ទាំង​​បន្ត​បំបៅ​ដោះ​កូន​តាម​ធម្មតា​។ តិចនិក​បំបាត់​ការ​ឈឺ​ចាប់​ នៅ​ពេល​​ទារក​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ងាយ​ៗ​​ខាង​ក្រោម​នេះ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ​ពេល​ដែល​ទារក​​ចាប់ផ្ដើម​ដុះ​ធ្មេញ​។ ម៉ាស្សា​ ឬ​ត្រដុស​អញ្ចាញ​ធ្មេញ​របស់​ទារក​ដោយ​ប្រើ​ម្រាម​ដៃ​ ឬ​កំណាត់​ស្អាត។​ ចូរ​ធ្វើ​បែប​នេះ​ មុន​ និង​បន្ទាប់​ពី​បំបៅ​ដោះ​រួច​។ ដើម្បី​បន្ធូរ​សម្ពាធ​អញ្ចាញ​ធ្មេញ​ ចូរ​ឲ្យ​ប្រដាប់​ខាំ​ធ្មេញ​ ដែល​ទារក​អាច​ទំពា​លេង​បាន ជូត​សម្អាត​ទឹក​មាត់​ហៀរ​ចេញ​ថ្នម​ៗ​ ដើម្បី​កុំ​ឲ្យ​កើត​កន្ទួល​រមាស់​ សម្រាប់​ទារក​ដែល​អាច​ញ៉ាំ​អាហារ​រឹង​បាន​ ម៉ាក់​ៗ​អាច​​ឲ្យ​កូន​ញ៉ាំ​អាហារ​ត្រជាក់​ៗ​ដូចជា​​ទឹក​ដោះ​គោ​ជូរ​ជា​ដើម​។​​​ ពេល​ណា​​គួរ​នាំ​កូន​ទៅ​ជួប​នឹង​គ្រូពេទ្យ?​ ​ប្រសិនបើ​ទារក​មាន​អាការៈ​ដូច​ខាងក្រោម​ ម៉ាក់​ៗ​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ ក្ដៅ​ខ្លួន​ចាប់​ពី​៣៨​អង្សា​សេ​ ឬ​លើស​ពី​នេះ។ ទោះ​បី​ជា​ការ​ដុះ​ធ្មេញ​ អាច​​ធ្វើ​ឲ្យ​កូន​ឡើង​​កម្ដៅ​ក្នុង​រាងកាយ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​អាច​បណ្ដាល​ឲ្យ​ទារក​មាន​អាការៈ​គ្រុន​ក្ដៅ​ឡើយ​។ រាករូស ហៀរសំបោរ​ យំ​មិន​បាត់។


ការថែទាំទារក

តិចនិក​ថែទាំ​ម្រាម​ដៃ​ និង​ម្រាម​ជើង​ទារក ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​គួរ​ដឹង​

ពិត​ណាស់​ ម្រាម​ដៃ​ និង​ម្រាម​ជើង​តូច​ៗ​របស់​ទារក​ទើប​នឹង​កើត ​​ត្រូវការ​ការ​​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ នៅ​ខណៈ​ពេល​ដែល​ទារក​​កំពុង​លូតលាស់​ ហើយ​ដើម្បី​ឲ្យ​ស្បែក​​អា​អូន​មាន​សភាព​​ទន់​ល្មើយ​ ព្រម​ទាំង​មាន​ក្រចក​​​កាត់​តម្រឹម​បាន​ត្រឹមត្រូវ​ និង​ស្អាត​ល្អ​ ប៉ា​ម៉ាក់​គប្បី​ចំណាយ​ពេល​​បន្តិច​ក្នុង​ការ​ថែទាំ។​ ១. កាត់​តម្រឹម​ក្រចក​របស់​ទារក​ជា​ប្រចាំ ​ចូរ​កាត់​តម្រឹម​ក្រចក​​ទារក​ឲ្យ​បាន​ស្អាត​ល្អ​ ទោះបី​ជា​ក្រចក​ដៃ​ពួក​គេ​នៅ​ស្ដើង​ក៏​ដោយ ​ពីព្រោះ​ទារក​អាច​នឹង​ក្រញៅ​ ឬ​ខ្វាច​មុខ​ ឬ​រាងកាយ​​របស់​ខ្លួន។​ ជា​ទូ​ទៅ​ ក្រចក​ដៃ​​ទារក​លូតលាស់​លឿន​ណាស់​ ដូច្នេះ​ហើយ​ យើង​គប្បី​កាត់​តម្រឹម​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​។​ ចំណែក​ឯ​ក្រចក​ជើង​វិញ​មិន​សូវ​មុត​ស្រួច​ ហើយ​ក៏​លូតលាស់​យឺត​ដែរ​ ហេតុ​នេះ​ ប៉ា​ម៉ាក់​អាច​កាត់​​តម្រឹម​ក្រចក​ជើង​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ខែ​ក៏​គ្រប់គ្រាន់​ទៅ​​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​ត្រូវ​ប្រើប្រាស់​ប្រដាប់​កាត់​ក្រចក​ ឬ​កន្ត្រៃ​កាត់​ក្រចក​សម្រាប់​ទារក​ដែល​​ស្អាត​ល្អ​ និង​មិន​ត្រូវ​កាត់​ជិត​នឹង​ស្បែក​របស់​ទារក​ពេក​ឡើយ​។​ ២. ពិនិត្យ​មើល​ម្រាម​ដៃ​ និង​ម្រាម​ជើង​ជា​ញឹកញាប់​ ​​ប៉ា​ម៉ាក់​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​មាន​​អំបោះ​ ឬ​សក់​​នៅ​ជាប់​ម្រាម​ដៃ​ និង​ម្រាម​ជើង​របស់​ទារក​។​ ពិត​ណាស់​ ទារក​ទើប​នឹង​កើត​ចូលចិត្ត​ចាប់​កាន់​​របស់​ផ្សេង​ៗ​ ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​នៃ​ការវិវត្ត​របស់​ពួក​គេ​ប៉ុណ្ណោះ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ពិនិត្យ​មើល​ដៃ​ និង​ជើង​របស់​ទារក​ នៅ​រៀងរាល់​ពេល​ដែល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ និង​ប្រើប្រាស់​ក្រណាត់​សើម​ជូត​សម្អាត​ដៃ​ និង​ជើង​​ពួក​គេ​ឲ្យ​បាន​ស្អាត​​។ ប្រសិនបើ​យើង​កត់​សម្គាល់​ឃើញ​​មាន​របួស​នៅ​ត្រង់​ម្រាម​ដៃ​ វា​អាច​នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​។ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​ត្រូវ​ប្រុងប្រយ័ត្ន​​ចំពោះ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​ក្រហម​ ហើម​ ឬ​ក្ដៅ​​ជាដើម​។ ៣. ពាក់​ស្រោម​ដៃ​ និង​ស្រោម​ជើង​ឲ្យ​ទារក​ ​ស្រោម​ដៃ​ និង​ស្រោម​ជើង​​អាច​ការពារ​ទារក​ពី​ការ​ខ្វាច​ ឬ​ក្រញៅ​ខ្លួន​ និង​មុខ​របស់​ពួកគេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប៉ុន្តែ​ទារក​តូច​ៗ​អាច​នឹង​ធ្វើ​ឲ្យ​របូត​ស្រោម​ដៃ​ ឬ​ស្រោម​ជើង​ទាំង​​នោះ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ